ECB-2200HTR-1A
-
-
-
លាបពណ៌សតំណាងឱ្យជើងឯកដ៏ពិតប្រាកដ
-
គ្រឿងសម្គាល់ Red "H"
-
-
-
-
-
ការឆ្លាក់ខ្នងខាងក្រោយ
-
អំពូល LED
-
កញ្ចប់
ដល់ពេលហើយដែលត្រូវសម្ដែងការគោរពដល់ក្រុមហ៊ុន Honda សម្រាប់ការផ្តល់ឱ្យពិភពលោកនូវរថយន្ដដែលស័ក្ដិសមសម្រាប់បើកបរប្រណាំងឆ្លងកាត់ឧបសគ្គជាច្រើនជំនាន់ — ជាមួយនឹង EDIFICE Honda TYPE R Edition។ នាឡិកាសម្រាប់កិច្ចសហការនេះអបអរចំពោះក្ដីប្រាថ្នាសម្រាប់កីឡាប្រណាំងរថយន្ដដែលមានសមត្ថភាពខ្ពស់ ចែករំលែកដោយ EDIFICE និង Honda TYPE R ដែលជាកម្រិតកំពូលនៃម៉ូដែលរថយន្តស្ព័ររបស់ Honda។ រថយន្តស្ព័រលំដាប់ខ្ពស់ទាំងនេះនាំមកជូនទាំងល្បឿនលឿន និងភាពរីករាយនៅពេលបើកបររថយន្តប្រណាំងដ៏អស្ចារ្យតាមដងផ្លូវ ដែលបង្កើតបានជាភាពខុសប្លែកពីគេរបស់រថយន្ដ TYPE R ក្នុងការក្លាយជារថយន្តប្រណាំងតែមួយគត់ដែលបំពាក់គ្រឿងសម្គាល់ដ៏ល្បី “Red H”។ ជំនួបជាមួយនឹងប្រធានអ្នកអភិវឌ្ឍន៍រថយន្ត Honda TYPE R បានធ្វើឱ្យក្រុមអភិវឌ្ឍន៍ EDIFICE យកលំនាំតាមគោលគំនិតរបស់ Honda ក្នុងការណែនាំអំពី "ខ្លឹមសារពិត" និង "អារម្មណ៍" នៃការប្រណាំងរថយន្ដ និងបានកំណត់បញ្ចូលគំនិតទាំងនេះទៅក្នុងការរចនានាឡិកា EDIFICE Honda TYPE R Edition។ "ខ្លឹមសារពិត" នៃការប្រណាំងត្រូវបានឆ្លុះបញ្ចាំងនៅក្នុងភាពងាយស្រួលមើល និងភាពងាយស្រួលពាក់របស់នាឡិកា។ ការលាបពណ៌រលោងដែលភ្លឺក្នុងទីងងឹតទៅលើគ្រឿងសម្គាល់ និងទ្រនិចនាឡិកាធានាថាអាចមើលច្បាស់ល្អ ចំណែកឯខ្សែនាឡិកាស្បែកសុទ្ធដោយមានការកែច្នៃក្លាស់ និងវត្ថុធាតុស្រទាប់ខាងក្នុង Alcantara ធានាថាកាន់តែងាយស្រួលពាក់។ បើនិយាយអំពី "អារម្មណ៍" នៃការប្រណាំងរថយន្ដវិញ នាឡិកានេះអាចធ្វើឱ្យយើងមានអារម្មណ៍ថា "ពាក់" នាឡិកានៅលើកដៃរបស់អ្នក ដូចបានបើកបររថយន្ត Honda TYPE R។ ការរចនានេះបំពាក់ដោយនិមិត្តសញ្ញា TYPE R — គ្រឿងសម្គាល់ “Red H”, ការលាបពណ៌សតំណាងឱ្យជើងឯកពិតប្រាកដ, ប៊ូតុងដែលមានសម្គាល់អក្សរ R, និមិត្តសញ្ញា TYPE នៅលើគ្រឿងទប់ខ្សែនាឡិកា និងខ្នងប្រអប់នាឡិកា និងវត្ថុធាតុ Alcantara និងថ្នេរដេរពណ៌ក្រហមដែលប្រើប្រាស់ជាក់ស្ដែងនៅផ្នែកខាងក្នុងនៃរថយន្ត TYPE R។ ជាចុងក្រោយ ស្រឡាយផលិតផល TYPE R ទាំងមូលត្រូវបានផ្តល់ការគោរពដោយប្រើលេខកូដម៉ូដែល TYPE R ដ៏ល្បីដែលត្រូវបានចាក់ពុម្ពនៅលើខ្សែនាឡិកាស្បែកពណ៌ស។ ខ្នងប្រអប់នាឡិកានេះត្រូវបានផលិតឡើងដោយប្រើជ័រធ្វើពីសរសៃកាបូនដើម្បីឱ្យមានភាពរឹងមាំ និងទម្ងន់ស្រាល។ នាឡិកានេះផ្តល់នូវអត្ថប្រយោជន៍ជាច្រើន រួមមាន Smartphone Link តាមរយៈ Bluetooth®, ប្រព័ន្ធសាកថ្មពន្លឺព្រះអាទិត្យ Tough Solar, អំពូល LED ដែលមានពន្លឺខ្លាំង និងភាពធន់នឹងការកោសឆ្កូត គ្រីស្តាល់ត្បូងកណ្តៀងថ្លាច្បាស់។ ចាប់ផ្ដើមប្រើកម្មវិធីទូរសព្ទឆ្លាតវៃ ដើម្បីធ្វើការកែតម្រូវដោយស្វ័យប្រវត្តិចំពោះការកំណត់ពេលវេលាត្រឹមត្រូវ ប្រតិបត្តិការនាឡិកាងាយៗ និងការគ្រប់គ្រងម៉ោងពិភពលោក និងការកំណត់ម៉ោងរោទ៍បានយ៉ាងងាយស្រួល។
-
-
-
លាបពណ៌សតំណាងឱ្យជើងឯកដ៏ពិតប្រាកដ
-
គ្រឿងសម្គាល់ Red "H"
-
-
-
-
-
ការឆ្លាក់ខ្នងខាងក្រោយ
-
អំពូល LED
-
កញ្ចប់
-
ម៉ូដែលកិច្ចសហការ
-
អស្ចារ្យសម្រាប់កីឡាប្រណាំងរថយន្ត
-
ថាមពលពន្លឺព្រះអាទិត្យមានស្ថិរភាព
-
ស្វែងរកទូរសព្ទរបស់អ្នក
-
ងាយស្រួលមើលក្នុងទីងងឹង
-
ងាយស្រួលប្រតិបត្តិការតាមរយៈទូរសព្ទឆ្លាតវៃ
លក្ខណៈបច្ចេកទេស

ម៉ូដែលសហការរថយន្ត Honda Type R៖ ការបញ្ចូលគោលគំនិត "កីឡាចុងក្រោយបំផុត"
សូមណែនាំឱ្យស្គាល់នាឡិកាសហការដែលបង្ហាញអំពីរយន្ត Type R របស់ Honda ជារថយន្តដែលមានចំណង់ចំណូលចិត្តក្នុងការផ្តល់នូវភាពអស្ចារ្យបំផុតនៃកីឡាប្រណាំងរថយន្ត និងត្រកូលនាឡិកាកំណត់ពេល EDIFICE ដែលបង្ហាញអំពីទិដ្ឋភាពពិភពកីឡាប្រណាំងរថយន្ត។ គោលគំនិតទាក់ទងនឹងសារៈសំខាន់នៃ "ខ្លឹមសារពិត" និង "អារម្មណ៍" រួមជាមួយនឹងចំណង់ចំណូលចិត្តទៅលើសិល្បៈហត្ថកម្មដែលមានសារៈសំខាន់សម្រាប់យើង នៅពេលយើងនិយាយជាមួយប្រធានផ្នែកអភិវឌ្ឍន៍រថយន្ត Type R របស់ Honda។ យើងទទួលបានការបំផុសគំនិតក្នុងការបង្កើតការរចនាពិសេសដែលជំរុញឱ្យមានស្មារតីប្រណាំងរបស់ក្រុមហ៊ុន Honda ដោយយកចិត្តទុកដាក់យ៉ាងល្អិតល្អន់ចំពោះពណ៌ វត្ថុធាតុ និងការចាក់ផ្ទៃ រួមទាំងការផលិតឡើងវិញយ៉ាងល្អនៃពណ៌ “ពណ៌សតំណាងឱ្យជើងឯកពិតប្រាកដ” និងគ្រឿងសម្គាល់ “Red H” ដែលជានិមិត្តសញ្ញានៃរថយន្ត Type R របស់ Honda។


រថយន្ត Type R របស់ Honda៖
ស្នងត្រកូល "ខ្លឹមសារពិត" និង "អារម្មណ៍" ដែលទាក់ទងនឹងការប្រណាំង
Type R គឺជាប្រភេទរថយន្តស្ព័រលំដាប់ថ្នាក់ខ្ពស់របស់ Honda ដែលត្រូវបានបង្កើតឡើងដើម្បីជារថយន្តបើកបរតាមដងផ្លូវដ៏ល្អបំផុត ដោយបញ្ចូលកម្រិតពេញលេញនូវបច្ចេកវិទ្យាប្រណាំង Honda បែបប្រពៃណី។ ដោយប្រើប្រាស់ភាពច្នៃប្រឌិតជាង 30 ឆ្នាំ ក្រុមហ៊ុនបានផលិតស្នាដៃមួយបន្ទាប់ពីស្នាដៃមួយផ្សេងទៀត ជាមួយនឹង DNA ដែលមានដាក់បញ្ចូលល្បឿនរបស់រថយន្តប្រណាំងជាមួយនឹងភាពរីករាយដ៏អស្ចារ្យ នៃការបើកបរ។ មានតែរថយន្ត Type R ប៉ុណ្ណោះដែលមានគ្រឿងសម្គាល់ “Red H” និងពណ៌លឿងស្រាល ហៅថា “ពណ៌សតំណាងឱ្យជើងឯកពិតប្រាកដ” ដែលតំណាងឱ្យស្មារតីប្រកួតប្រជែងដែលជាដើមកំណើតក្នុងការស្វែងរកជ័យជម្នះក្នុងការប្រណាំងរថយន្ត F1TM។
ភាពយន្តផ្សាយផលិតផល

លាបពណ៌សតំណាងឱ្យជើងឯកពិតប្រាកដ
“ពណ៌សតំណាងឱ្យជើងឯកពិតប្រាកដ” — លាបពណ៌ពិសេសដែលបានបម្រុងទុកសម្រាប់រថយន្ត Type R — គឺជានិមិត្តសញ្ញានៃស្មារតីប្រកួតប្រជែងដែលជាដើមកំណើតស្វែងរកជ័យជម្នះនៅក្នុងការប្រណាំងរថយន្ត F1TM។ គេប្រើពណ៌លាំៗដ៏អស្ចារ្យនេះ ពាក់ព័ន្ធជាមួយនឹងភាពរុងរឿងនៃជ័យជម្នះរាប់មិនអស់ ទៅលើកងមុខនាឡិកា ដោយប្រើថ្នាំលាប Honda ដ៏ពិតប្រាកដ។ ការប្រើប្រាស់ពណ៌សដ៏ទាក់ទាញសម្រាប់ខ្សែនាឡិកា និងសមាសធាតុផ្សេងទៀតធ្វើឱ្យផ្នែកខាងក្រៅរថយន្ត Type R កាន់តែទាក់ទាញជាមួយការរចនានាឡិកាទាំងមូល។


គ្រឿងសម្គាល់ “Red H” ត្រូវបានប្រើតែលើរថយន្តប្រភេទ Type R ប៉ុណ្ណោះ៖ ការកើតចេញពីចំណង់ចំណូលចិត្តក្នុងការប្រណាំង
គ្រឿងសម្គាល់ “Red H” ដែលបានប្រើទៅលើរថយន្តប្រភេទ Type R តាំងពីជំនាន់ Honda RA272, រថយន្តប្រណាំង F1TM ដែលបានទទួលជ័យជម្នះជាលើកដំបូងនៅក្នុង 1965 ក្នុងព្រឹត្តិការណ៍ Mexican Grand Prix បំពាក់នៅទីតាំងកណ្តាលនៅលើមុខនាឡិកា។ ទម្រង់បីវិមាត្រនៃគ្រឿងសម្គាល់ដែលមានខ្សែកោងឆើតឆាយត្រូវបានផលិតឡើងវិញយ៉ាងល្អ។


ការរចនាមុខនាឡិកាជាមួយនឹងអារម្មណ៍ដែលដឹងច្បាស់អំពីព័ត៌មានលម្អិតនៃការរចនា Type R
ផ្ទៃបាតរបស់មុខនាឡិកាមានលំនាំសំបុកឃ្មុំ ដែលរំលឹកដល់រូបរាងនៃប៉ាណាខាងមុខរបស់រថយន្តប្រភេទ Type R។ មុខនាឡិកាខាងក្នុងនៅទីតាំងម៉ោង 9 មានផ្ទៃរចនាដែលយកលំនាំតាមម៉ែត្រដែលបានប្រើនៅក្នុងម៉ូដែល Type R មួយចំនួនពីមុនដោយប្រើប្រាស់គ្រឿងសម្គាល់វាស់វែងពណ៌ក្រហម និងស និងទ្រនិចពណ៌លឿង។


លេខកូដម៉ូដែលរថយន្ត Type R៖ កើតចេញពីការកំណត់លក្ខណៈដោយស្មារតីប្រកួតប្រជែង
ស្បែកពិតពណ៌ស នៅលើផ្ទៃខ្សែនាឡិកា ត្រូវបានចាក់ពុម្ពដោយកូដម៉ូដែលនៃរថយន្ត Type R — រាប់ចាប់ពី NSX NA1 ដែលចេញលក់ក្នុងឆ្នាំ 1992 រហូតដល់ Integra និង Civic FL5 សព្វថ្ងៃនេះដែល ជាប្រវត្តិសាស្ត្រកំណត់លក្ខណៈដោយស្មារតីប្រកួតប្រជែង និងច្នៃប្រឌិត។ ផ្នែកខាងក្រោមនៃនាឡិកានេះមាន Alcantara ដែលជាវត្ថុធាតុដើមប្រើក្នុងរថយន្ត Type R ដោយមានស្បែកពណ៌ខ្មៅថ្នេរឆ្នូតពណ៌ក្រហម ដើម្បីរំលឹកដល់រូបរាងផ្នែកខាងក្នុងរថយន្ត។ យើងប្រើក្លាស់រឹតខ្សែនាឡិកា ដើម្បីឱ្យងាយស្រួលពាក់បន្ថែមទៀត។


និមិត្តសញ្ញា Type R ដើម៖ ការលើកទឹកចិត្តសម្រាប់ផ្នត់គំនិតដែលផ្តោតលើការប្រណាំង
ជ័រទប់ខ្សែនាឡិកាលោហៈ និងខ្នងប្រអប់ត្រូវបានឆ្លាក់ដោយនិមិត្តសញ្ញា “Type R” ការប្រើក្លាស់ដែលមាននិមិត្តសញ្ញា “Honda” និងប៊ូតុងមុខងារកំណត់ម៉ោងរបស់នាឡិកាកំណត់ពេលដែលមានសញ្ញា “R” លក្ខណៈពិសេសនៃការរចនាដែលបង្ហាញពីទិដ្ឋភាពពិភពរថយន្ត Type R៖ ស្មារតីមិនចេះនឿយហត់នៃការប្រកួតប្រជែងជាមួយនឹងចំណង់ចំណូលចិត្តដើម្បីសម្រេចបានផលិតផលចុងក្រោយបំផុតក្នុងការផ្តល់ជូនបទពិសោធន៍បើកបរដែលពេញចិត្តយ៉ាងខ្លាំង។ នាឡិកាដៃនេះមានគ្រឿងទប់ខ្សែនាឡិកាពីរ ពណ៌ប្រាក់ និងខ្មៅ ដែលបង្ហាញពីស្លាកលេខសៀរៀលដែលបានដំឡើងក្នុងរថយន្ត Type R។


ព័ត៌មានលម្អិត 1
ប្រអប់ជ័រធ្វើពីសរសៃកាបូន
ប្រអប់ផលិតចេញពីជ័រសរសៃកាបូនមានភាពរឹងមាំ និងស្រាល។

ព័ត៌មានលម្អិត 2
ដើរដោយ Tough Solar សម្រាប់ការបំប្លែងពន្លឺទៅជាថាមពល
បង្កើតថាមពលគ្រប់គ្រាន់សម្រាប់ដំណើរការរលូនលើមុខងារផ្សេងៗពីពន្លឺព្រះអាទិត្យ ឬសូម្បីតែពន្លឺពីអំពូលម៉ែត្រ។ អនុញ្ញាតឱ្យធ្វើប្រតិបត្តិការប្រហែលប្រាំពីរខែបន្ទាប់ពីការសាកពេញ សម្រាប់ការប្រើប្រាស់មុខងារទាំងអស់ ប៉ុន្តែដោយមិនរាប់ការបញ្ចូលថាមពលពីពន្លឺព្រះអាទិត្យនោះទេ។
*ក្រាហ្វិកត្រូវបានរួមបញ្ចូលក្នុងគោលបំណងបង្ហាញជារូបភាពពន្យល់។

ព័ត៌មានលម្អិត 3
Smartphone Link ដើម្បីប្រើមុខងារពេញលេញនៅចុងម្រាមដៃរបស់អ្នក
- ការកែតម្រូវពេលវេលាដោយស្វ័យប្រវត្តិ
ភ្ជាប់ទៅទូរសព្ទឆ្លាតវៃដើម្បីកែតម្រូវដោយស្វ័យប្រវត្តិទៅពេលវេលាត្រឹមត្រូវ។
- ការផ្ទេរទិន្នន័យនាឡិកាកំណត់ពេល
រក្សាទុកបានរហូតដល់ 200 ជុំហើយផ្ទេរទៅទូរសព្ទឆ្លាតវៃ ដែលអាចវាស់បានរហូតដល់មិល្លីវិនាទី។
- ម៉ោង & ទីកន្លែង
ការចុចប៊ូតុងនៅលើនាឡិកាកត់ត្រាម៉ោង ឬពេលវេលាបច្ចុប្បន្ន និងទីតាំងនៅលើផែនទីនៅក្នុងកម្មវិធី។ ងាយស្រួលពិនិត្យមើលកន្លែងដែលអ្នកធ្លាប់ទៅ និងពេលដែលអ្នកបាននៅទីនោះ។
- ម៉ោងពិភពលោក (ប្រមាណ 300 ទីក្រុង)
ងាយស្រួលជ្រើសរើស និងកំណត់ទីក្រុងម៉ោងពិភពលោក ដោយប៉ះលើអេក្រង់កម្មវិធី។ កែតម្រូវដោយស្វ័យប្រវត្តិសម្រាប់ម៉ោងសន្សំពន្លឺថ្ងៃ (DST) ផងដែរ។
- ការកំណត់នាឡិកាដៃមានភាពងាយស្រួល
កំណត់កម្មវិធីកំណត់ម៉ោង និងម៉ោងរោទ៍យ៉ាងងាយស្រួលតាមរយៈកម្មវិធី និងមើលដំណើការពេលវេលានៅលើនាឡិកាភ្លាមៗតាមរយៈទ្រនិចកំណត់ម៉ោងរាប់ថយក្រោយ។
- មុខងារស្វែងរកទូរសព្ទ
ស្វែងរកទូរសព្ទឆ្លាតវៃរបស់អ្នកដោយធ្វើឱ្យរោទ៍ដោយចុចប៊ូតុងនាឡិកា។ (ត្រូវតែស្ថិតនៅក្នុងរយៈចម្ងាយ Bluetooth®។)

ព័ត៌មានលម្អិត 4
Super Illuminator (អំពូល LED ពីរដែលមានពន្លឺខ្លាំង) ដើម្បីអាចមើលនាឡិកាច្បាស់នៅទីងងឹត

ព័ត៌មានលម្អិត 5
គ្រីស្តាល់ត្បូងកណ្តៀងដែលធន់នឹងការកោសឆ្កូត និងថ្លាច្បាស់ដែលមានកញ្ចក់ការពារចំណាំងផ្លាត

ព័ត៌មានលម្អិត 6
ការវេចខ្ចប់ពិសេស

មុខងារច្រើន ទាំងអស់ស្ថិតនៅចុងម្រាមដៃរបស់អ្នក
នាឡិកា CASIO
(កម្មវិធីទូរសព្ទឆ្លាតវៃ)
- ការកែតម្រូវពេលវេលាដោយស្វ័យប្រវត្តិ (បួនដងក្នុងមួយថ្ងៃ)
- ការកំណត់នាឡិកាដៃមានភាពងាយស្រួល
- ការបញ្ជូនទិន្នន័យនាឡិកាកំណត់ពេល
- បង្ហាញម៉ោងជុំនីមួយៗរហូតទៅដល់មិល្លីវិនាទី។ មើលភាពខុសគ្នារវាងម៉ោងជុំនីមួយៗ និងពេលវេលាលឿនបំផុតត្រឹមមួយពព្រិចភ្នែក)។
- ម៉ោងពិភពលោក (ប្រមាណ 300 ទីក្រុង)
- ម៉ោង & ទីកន្លែង
(ការចុចប៊ូតុងនៅលើនាឡិកាកត់ត្រាកាលបរិច្ឆេទ ម៉ោង និងទីតាំងបច្ចុប្បន្ននៅលើផែនទីនៅក្នុងកម្មវិធី។ មានប្រយោជន៍ជាកំណត់ហេតុសកម្មភាព)។
- មុខងារស្វែងរកទូរសព្ទ
លក្ខណៈបច្ចេកទេស(មុខងារនាឡិកា)
• មិនងាយជ្រាបទឹករហូតដល់ 10 បារ
• ដើរដោយថាមពលពន្លឺព្រះអាទិត្យ
• Smartphone Link
• មុខងារផ្លាស់ប្តូរទ្រនិច
• ម៉ោងពិភពលោក (38 ទីក្រុង)
• នាឡិកាកំណត់ពេល
• កម្មវិធីកំណត់ម៉ោងរាប់ថយក្រោយ
• ម៉ោងរោទ៍ប្រចាំថ្ងៃ 5 ដង
• ពន្លឺ LED ពីរគ្រាប់ (Super Illuminator)
សញ្ញាពាក្យ និងនិមិត្តសញ្ញា Bluetooth® គឺជាពាណិជ្ជសញ្ញាដែលបានចុះបញ្ជីរបស់ Bluetooth SIG, Inc. ហើយរាល់ការប្រើសញ្ញាទាំងនេះដោយ Casio Computer Co., Ltd. គឺស្ថិតក្រោមអាជ្ញាបណ្ណ។
*លក្ខណៈពណ៌នៃផលិតផលដែលមានក្នុងបញ្ជីអាចនឹងខុសគ្នាពីផលិតផលជាក់ស្តែងក្នុងករណីមួយចំនួន។