Skip to content
EDIFICE SOSPENSIONE

ECB-2300D-1A

ថ្មីៗ
G-SHOCK របស់ខ្ញុំ

វិស្វកម្ម និង​ការ​រចនាបែប​រថយន្ត​ប្រណាំង សូម​ស្វាគមន៍​មក​កាន់​ពិភព​នាឡិកា​ដៃ! នាឡិកា EDIFICE ECB-2300 SOSPENSIONE មាន​មុខងារ​កម្រិត​ខ្ពស់ និង​ភាព​ប្រណិត ដែល​បំផុសគំនិត​ពី​ទម្រង់​​កីឡា​ប្រណាំង​រថយន្ត​ពិត​ប្រាកដ។ នាឡិកា​នេះ​ផ្តោត​សំខាន់​លើ​ភាព​ច្នៃប្រឌិត ដោយ​ចាប់​យក​ភាព​ស្រស់​ស្អាត​នៃ​គ្រឿងរថយន្ត​ដែល​ប្រកប​ដោយ​ភាព​ប្រណិត ក្នុង​វិស័យ​កីឡា​ប្រណាំង​រថយន្ត។ ក្បាលឡោស៊ីរាង​ដូច​ដៃ​ចង្កូតរបស់​វា​រំឭក​ដល់​ប្រព័ន្ធ​បូម​ពីរ​នៃ​រថយន្ត​ប្រណាំង Formula ខណៈ​ដែល​ផ្នែក​លយ​ចេញជា​លក្ខណៈ​បី​វិមាត្រ​រំឭក​ដល់​ដង​រុញរបស់​រថយន្ត​ប្រណាំង។ បន្ថែម​ពី​លើ​ភាព​ស៊ីជម្រៅ​នៃ​មុខ​នាឡិកា​បី​វិមាត្រ ហើយ​អ្នក​នឹង​ទទួល​បាន​នាឡិកា​ដៃ​មួយ​ដែល​ធ្វើឱ្យអ្នកពោរពេញ​ទៅដោយថាមពល។ តួ​នាឡិកា​នេះ​រួម​បញ្ចូល​គ្នា​នូវជ័រធ្វើពីសរសៃកាបូន និង​ដែកអ៊ីណុក ដើម្បី​ផ្តល់​ភាព​ស្រាល និង​ភាព​រឹងមាំ​ខ្លាំង ដូចជា​គ្រឿងចក្រ​រថយន្តប្រណាំង​​ដែរ។ ដោយសារ​អង្កត់ផ្ចិត​របស់​វា​តូច​ជាង 2 mm បើ​ប្រៀបធៀប​ជាមួយ​នាឡិកា ECB-2000 SOSPENSIONE ជំនាន់​មុន ការ​រចនា​ដែល​មាន​ទំហំ​តូច​នេះ​ផ្តល់​នូវ​ផាសុកភាព​ស្រួល​ពាក់​ជាប្រចាំ​ថ្ងៃ និង​ភាព​សម​ល្មម​ដែល​កាន់តែទាន់សម័យ​។ លើស​ពី​វត្តមាន​ដ៏​ទាន់សម័យ នាឡិកា EDIFICE ECB-2300 SOSPENSIONE ក៏​ផ្តល់​នូវ​មុខងារ​ពេញលេញ​ផង​ដែរ។ ការភ្ជាប់ទូរសព្ទឆ្លាតវៃតាមរយៈ Bluetooth® ផ្តល់ជូន​ការកែតម្រូវ​ម៉ោងស្វ័យប្រវត្តិ និងមានភាព​ងាយស្រួល​ក្នុងការកំណត់រចនាសម្ព័ន្ធម៉ោងពិភពលោក និងមុខងារផ្សេងៗពីកម្មវិធី។ តាមរយៈមុខងារ Tough Solar ដើម្បីឱ្យ​ដំណើរការ​មុខងារ​​មាន​ស្ថិរភាព គ្រីស្តាល់ត្បូងកណ្តៀងដែលធន់នឹងការកោសឆ្កូត ភាពធន់មិនងាយជ្រាបទឹក​រហូត​ដល់ 100 ម៉ែត្រដែល​អាច​ប្រើប្រាស់​បាន និង​មុខងារ​ជាច្រើន​ទៀត អ្នក​នឹង​អាច​សម្រេច​បាន​នូវ​សមត្ថភាព​ខ្ពស់​បំផុត។ ទទួល​បាននូវ​ភាព​ស្រស់​ស្អាត និង​ភាព​ទំនើប​ផ្នែក​បច្ចេកវិទ្យា ដែល​បាន​ដកស្រង់​ចេញពី​ពិភព​នៃ​គ្រឿងចក្ររថយន្ត​ប្រណាំង​ដ៏​សុក្រឹតសម្រាប់អ្នកផ្ទាល់ នៅលើដៃរបស់អ្នក។ នាឡិកា EDIFICE ECB-2300 SOSPENSIONE គឺជា​នាឡិកា​ដៃ​ដ៏​ល្អ​ឥត​ខ្ចោះ​សម្រាប់​អ្នកគាំទ្រ​កីឡាប្រណាំង​ដែល​ចង់​បង្ហាញ​ពី​ចំណង់​ចំណូលចិត្ត​របស់​ពួកគេ​ចំពោះ​កីឡា​ប្រណាំង​រថយន្ត​ជា​រៀងរាល់​ថ្ងៃ។

  • ការ​បំផុសគំនិត​តាមដងបូម៖ ការ​បញ្ចូល​គ្នា​នៃ​វត្ថុធាតុ និង​ការ​រចនា
  • តួនាឡិកា​ជ័រធ្វើពីសរសៃកាបូនដែលរួម​ផ្សំ​ជាមួយ​សមាសធាតុលោហៈ
  • ការ​រចនា​ដែល​ផ្តោត​លើ​ផាសុកភាព ដើម្បី​ផ្តល់​ភាព​សម​ល្មម​ដ៏​ល្អ​ឥត​ខ្ចោះ
  • ដើរដោយ Tough Solar សម្រាប់​ការបំប្លែង​ពន្លឺ​ទៅជាថាមពល
  • Smartphone Link ដើម្បីប្រើ​មុខងារពេញលេញ​នៅចុងម្រាមដៃរបស់អ្នក
  • អំពូល LED
  • ទ្រនិចកំណត់ម៉ោងរាប់ថយក្រោយសម្រាប់ការគ្រប់គ្រងពេលវេលាយ៉ាងងាយស្រួល

លក្ខណៈបច្ចេកទេស

រូបភាពពន្យល់អំពីការរចនាជាដៃបូម

ការបំផុសគំនិតការរចនាជាដៃបូម៖ ការរួមបញ្ចូលគ្នានៃវត្ថុធាតុ និងការរចនា

បូមដែលមានគ្រោងឆ្អឹងពីររបស់រថយន្តប្រណាំង Formula ត្រូវបានរំលឹកឱ្យឃើញនៅលើការរចនារន្ធតួនាឡិកាដែលមានរាងដូចដៃ។ រចនាសម្ព័ន្ធច្រើនស្រទាប់នេះរួមបញ្ចូលវត្ថុធាតុផ្សេងៗគ្នា៖ ផ្នែកខាងលើធ្វើពីដែកអ៊ីណុកតំណាងឱ្យគ្រោងឆ្អឹងផ្នែកខាងលើ ផ្នែកជ័រសរសៃកាបូនផ្នែកខាងក្រោមតំណាងឱ្យគ្រោងឆ្អឹងផ្នែកខាងក្រោម ហើយផ្នែកលយបីវិមាត្ររំលឹកដល់ខ្សែទាញ។ រូបភាពបច្ចេកទេសនៃរថយន្តប្រណាំងនេះបានប្រែក្លាយជាសោភណភាពនៃការរចនាប្លែកពីគេដ៏មានតម្លៃរបស់នាឡិកា EDIFICE។

រូបភាពរចនាសម្ព័ន្ធសមាសធាតុផ្សំរបស់នាឡិកា ECB-2300D-1A

តួ​ជ័រធ្វើពីសរសៃកាបូនត្រូវបានផ្សំជាមួយសមាសធាតុលោហៈ

ជ័រធ្វើពីសរសៃកាបូនត្រូវបានប្រើសម្រាប់តួដែលការពារម៉ូឌុលរបស់នាឡិកា។ ដោយប្រើប្រាស់​ការរួមបញ្ចូលគ្នា​នៃភាពរឹងមាំ និងទម្ងន់ស្រាលប្លែកពីគេរបស់សរសៃកាបូន នាឡិកានេះផ្ដល់​នូវភាពធន់ និងស័ក្ដិសម​ដើម្បីអាចទ្រាំទ្រនឹង​ការ​ប្រើ​ប្រាស់ក្នុងកិច្ចការខ្លាំងក្លាដោយអ្នកបច្ចេកទេស​ប្រណាំង។ រចនាសម្ព័ន្ធសមាសធាតុផ្សំក៏រួមបញ្ចូលសមាសធាតុលោហៈ ដើម្បីបង្កើតជាតួនាឡិកាបែបកីឡាដែលមានវាយនភាពស្មុគស្មាញ និងទម្ងន់ស្រាល។

រូបថតបង្ហាញពីកម្រាស់ដ៏ស្ដើងរបស់នាឡិកា ECB-2300D-1A

ការរចនាដែលផ្ដោតលើផាសុកភាពសម្រាប់ការពាក់ពិសេស

ទោះបីជាមានមុខងារ Smartphone Link និង Tough Solar ដ៏សម្បូរបែបក៏ដោយ ក៏តួរបស់នាឡិកានៅរក្សាបានទម្រង់ស្ដើង។ ការប្រើវត្ថុធាតុកាបូនដ៏ច្រើនក៏បន្ថយទម្ងន់របស់នាឡិកាផងដែរ ដោយផ្ដល់នូវការពាក់ស្រាលមានផាសុកភាពដែលផ្ដល់លើសពីអារម្មណ៍នៃការពាក់នាឡិកាខ្សែលោហៈធម្មតា។ ដោយរាប់ចាប់ពីតម្រូវការប្រើប្រាស់នៅផ្លូវប្រណាំងរហូតដល់ការបើកបរប្រចាំថ្ងៃ នាឡិកានេះផ្ដល់នូវផាសុកភាព និងរចនាប័ទ្មសម្រាប់បែបបទរថយន្តកីឡារបស់អ្នក។

រូបភាព Tough Solar របស់ ECB-2300

ដើរដោយ Tough Solar សម្រាប់​ការបំប្លែង​ពន្លឺ​ទៅជាថាមពល

ប្រព័ន្ធនេះបង្កើតថាមពលគ្រប់គ្រាន់សម្រាប់ដំណើរការ​រលូន​លើ​មុខ​ងារ​​ផ្សេងៗពីពន្លឺព្រះអាទិត្យ ឬ​សូម្បីតែពន្លឺពីអំពូលម៉ែត្រ។
* រូបភាពត្រូវបានរួមបញ្ចូលក្នុងគោលបំណងបង្ហាញជារូបភាពពន្យល់។

រូបភាព Smartphone link របស់នាឡិកា ECB-2300D-1A

Smartphone Link ដើម្បីប្រើ​មុខងារពេញលេញ​នៅចុងម្រាមដៃរបស់អ្នក

ការភ្ជាប់ទូរសព្ទឆ្លាតវៃតាមរយៈ Bluetooth® ផ្តល់ជូន​ការកែតម្រូវ​ម៉ោងស្វ័យប្រវត្តិ និងមានភាព​ងាយស្រួល​ក្នុងការកំណត់រចនាសម្ព័ន្ធម៉ោងពិភពលោក និងមុខងារផ្សេងៗពីកម្មវិធី។ ផ្ទាំងបង្ហាញនាឡិកាកំណត់ពេល និងកំណត់ហេតុសកម្មភាពក៏អាចត្រូវបានគ្រប់គ្រងនៅក្នុងកម្មវិធីនេះដែរ។

 រូបភាពបង្ហាញពីរបៀបស្វែងរកទូរសព្ទដៃដោយប្រើប៊ូតុងបញ្ជាលើនាឡិកា

មុខងារស្វែងរកទូរសព្ទ

ចុចប៊ូតុងនាឡិកាមួយ ដើម្បីឱ្យទូរសព្ទឆ្លាតវៃរបស់អ្នកបន្លឺសំឡេង។ បដិសេធមុខងារស្ងាត់ ដូច្នេះអ្នកអាចរកទូរសព្ទរបស់អ្នកឃើញជានិច្ច។

រូបថតរបស់ ECB-2300 នៅពេលដែលបើកភ្លើង

Super Illuminator (ពន្លឺ LED ពីរដែលមានពន្លឺខ្លាំង) ដើម្បីអាចមើលនាឡិកាច្បាស់​នៅទីងងឹត

រូបភាពទ្រនិចម៉ោងរាប់ថយក្រោយសម្រាប់នាឡិកា ECB-2300D-1A

ទ្រនិចកំណត់ម៉ោងរាប់ថយក្រោយសម្រាប់ការគ្រប់គ្រងពេលវេលាយ៉ាងងាយស្រួល

ទ្រនិចមុខនាឡិកាខាងក្នុងនៅទីតាំងម៉ោង 9 រាប់ម៉ោង​ថយ​ក្រោយទៅម៉ោងរោទ៍បន្ទាប់ និងបង្ហាញពេលវេលា​ដែល​នៅ​សល់ក្នុងកម្មវិធីកំណត់ម៉ោងសកម្ម។ ការកំណត់ម៉ោងរាប់ថយក្រោយនេះចាប់ផ្តើមដោយសំឡេង​ប៊ីប 30 នាទីជាមុន ដើម្បីឱ្យយើងចាប់ដឹងច្បាស់​ពី​ពេលវេលាដែលនៅសល់។

*លក្ខណៈពណ៌នៃផលិតផលដែលមានក្នុងបញ្ជីអាចនឹងខុសគ្នាពីផលិតផលជាក់ស្តែងក្នុងករណីមួយចំនួន។

Select a location