ECB-30DB-1A9
សូមស្វាគមន៍មកកាន់ការវិវត្តនៃ Speed & Intelligence — លក្ខណៈបច្ចេកទេសកម្រិតខ្ពស់ ភាពស្រស់ស្អាតនៃបច្ចេកវិទ្យាទំនើបរបស់នាឡិកាកំណត់ពេលធ្វើពីលោហៈ EDIFICE ដោយមានរចនាបថដ៏ល្អិតល្អន់ និងការតភ្ជាប់ជាមួយទូរសព្ទឆ្លាតវៃយ៉ាងងាយស្រួល។ ម៉ូដែលនេះគឺងាយស្រួលក្នុងការធ្វើសមកាលកម្មជាមួយទូរសព្ទឆ្លាតវៃរបស់អ្នកតាមរយៈ Bluetooth® ហើយចូលប្រើកម្មវិធី CASIO WATCHES ដើម្បីទទួលបានមុខងារពេញលេញបានភ្លាមៗដោយគ្រាន់តែប្រើចុងម្រាមដៃរបស់អ្នក។ កម្មវិធីនេះធានាថាកំណត់ពេលវេលាច្បាស់លាស់ដោយមិនចុចប៊ូតុង នៅពេលទូរសព្ទរបស់អ្នកនៅជិតខ្លួន។ តាមរយការបង្កើតឡើងដើម្បីបំពេញតាមតម្រូវការរបស់ក្រុមកីឡាករប្រណាំងយានយន្ត កម្មវិធីកំណត់ពេលវេលានេះធ្វើសមកាលកម្មជាមួយកម្មវិធីប្រតិទិនក្នុងទូរសព្ទឆ្លាតវៃរបស់អ្នក ដើម្បីបញ្ជូនធាតុពីកាលវិភាគទៅកាន់ទូរសព្ទ និងបង្ហាញម៉ោងចាប់ផ្តើម និងម៉ោងបញ្ចប់នៅលើអេក្រង់ LCD របស់នាឡិកា។ បំពាក់ដោយអំពូល LED ដែលបញ្ចេញពន្លឺដោយគ្រាន់តែផ្អៀងកដៃធម្មតាប៉ុណ្ណោះ។ ដោយទទួលបានការបំផុសគំនិតពីរថយន្តស្ព័រ ការរចនាមុខបែបមេកានិក បង្កើនភាពស៊ីជម្រៅ និងវិមាត្រ ដើម្បីបង្ហាញរូបរាងបែបឌីណាមិក ខ្លាំងក្លា និងភាពរឹងមាំនៃរថយន្តដែលមានសមត្ថភាពខ្ពស់ទាំងនេះ។
-
អស្ចារ្យសម្រាប់កីឡាប្រណាំងរថយន្ត
-
គ្រប់គ្រងពេលវេលារបស់អ្នកបានល្អ
-
ងាយស្រួលមើលក្នុងទីងងឹង
-
ងាយស្រួលប្រតិបត្តិការតាមរយៈទូរសព្ទឆ្លាតវៃ
-
ការរចនាបែបកីឡា
-
ភាពធន់នឹងជម្រាបទឹកជម្រៅ 10 បារ
លក្ខណៈបច្ចេកទេស

ការរចនាបែបមេកានិចដែលបំផុសគំនិតដោយរថយន្តស្ព័រ៖ នាឡិកាឌីជីថល-អាណាឡុកដែលមានដំណើរការខ្ពស់បំពាក់ដោយមុខងារ Smartphone Link
ផ្នែកខាងក្រៅធ្វើពីដែកអ៊ីណុកបង្ហាញពីភាពធន់ និងរឹងមាំ។ ការរចនាមុខបែបមេកានិចធ្វើឱ្យរថយន្តស្ព័រកាន់តែទាក់ទាញ។ គ្រាន់តែធ្វើសមកាលកម្មជាមួយកម្មវិធីទូរសព្ទឆ្លាតវៃ ដើម្បីគ្រប់គ្រងមុខងារជាច្រើនប្រកបដោយការយល់ដឹង ដោយរួមមានការកែតម្រូវពេលវេលារហូតដល់ការគ្រប់គ្រងកាលវិភាគ និងថែមទាំងការមើលព្រឹត្តិការណ៍ម៉ូតូប្រណាំងផងដែរ។
មុខឌីជីថល-អាណាឡុកមានគ្រឿងសម្គាល់ទ្រនិចនាឡិការវិមាត្រធំ មុខនាឡិកាខាងក្នុង និងគ្រឿងរាងកោងខាងក្នុងប្លង់ដិត។ មុខនាឡិកាខាងក្នុងដែលបំផុសគំនិតដោយឧបករណ៍វាស់ល្បឿននៅទីតាំងម៉ោង 6 កាន់តែជំរុញល្បឿននៃគំនិតរចនារថយន្តស្ព័របន្ថែមទៀត។
ម៉ោងពិភពលោកសម្រាប់ 300 ទីក្រុង
ជ្រើសរើសពីទីក្រុងប្រហែល 300 នៅលើផែនទី/ទីក្រុងលើពិភពលោកដែលមាននៅក្នុងកម្មវិធីទូរសព្ទឆ្លាតវៃ។ គ្រាន់តែចុច ដើម្បីជ្រើសរើសទីក្រុងមួយ ហើយម៉ោងបច្ចុប្បន្ននៅទីនោះបង្ហាញនៅលើអេក្រង់ឌីជីថល។
ការប្តូររវាងម៉ោងក្នុងតំបន់/ម៉ោងពិភពលោក
ផ្លាស់ប្តូររវាងម៉ោងក្នុងតំបន់នៅលើមុខនាឡិកាធំ និងម៉ោងពិភពលោកនៅលើ LCD យ៉ាងងាយស្រួល ដោយចុចលើអេក្រង់កម្មវិធី។
ធ្វើសមកាលកម្មជាមួយកម្មវិធីប្រតិទិនលើទូរសព្ទឆ្លាតវៃ របស់អ្នកដើម្បីបង្ហាញកាលវិភាគចាប់ផ្តើមនិងបញ្ចប់នៅលើអេក្រង់ LCD។ កាលវិភាគដែលបានបញ្ចូលក្នុងកម្មវិធីប្រតិទិនត្រូវបានបញ្ជូនភ្លាមៗទៅកាន់ទូរសព្ទតាមរយៈ Bluetooth®។ ទ្រនិចរាប់ថយក្រោយលេចឡើងនៅលើមុខនាឡិកាខាងក្នុងនៅទីតាំងម៉ោង 6 ម៉ោង 120 នាទីជាមុន ដោយមានការជូនដំណឹងជាសំឡេងអំពីពេលវេលាដែលបានកំណត់។
ព័ត៌មានលម្អិត

Smartphone Link ដើម្បីប្រើមុខងារពេញលេញនៅចុងម្រាមដៃរបស់អ្នក
ការកែតម្រូវពេលវេលាដោយស្វ័យប្រវត្តិ
ភ្ជាប់ទៅទូរសព្ទឆ្លាតវៃដើម្បីកែតម្រូវដោយស្វ័យប្រវត្តិទៅពេលវេលាត្រឹមត្រូវ។ នាឡិកាកែតម្រូវម៉ោងដោយស្វ័យប្រវត្តិនៅពេលដែលទូរសព្ទឆ្លាតវៃនៅជិត។
ម៉ោងពិភពលោក (ប្រមាណ 300 ទីក្រុង)
ជ្រើសរើសម៉ោងទីក្រុងតាមម៉ោងពិភពលោកយ៉ាងងាយស្រួលដោយប្រើកម្មវិធី ហើយប្តូររវាងម៉ោងក្នុងតំបន់ និងម៉ោងពិភពលោកដោយចុចលើអេក្រង់កម្មវិធី។ កែតម្រូវដោយស្វ័យប្រវត្តិសម្រាប់ម៉ោងសន្សំពន្លឺថ្ងៃ (DST) ផងដែរ។
កម្មវិធីកំណត់ម៉ោងតាមកាលវិភាគ
ធ្វើសមកាលកម្មជាមួយកម្មវិធីប្រតិទិនរបស់ទូរសព្ទឆ្លាតវៃ ដើម្បីបង្ហាញកាលវិភាគចាប់ផ្តើមនិងបញ្ចប់នៅលើអេក្រង់ LCD ព្រមទាំងផ្តល់ការជូនដំណឹងដែលមានសំឡេង។
ការបញ្ជូនទិន្នន័យនាឡិកាកំណត់ពេល
រក្សាទុកបានរហូតដល់ 200 ជុំហើយផ្ទេរទៅទូរសព្ទឆ្លាតវៃ ដែលអាចវាស់បានរហូតដល់មិល្លីវិនាទី។
មុខងារស្វែងរកទូរសព្ទ
ស្វែងរកទូរសព្ទឆ្លាតវៃរបស់អ្នកដោយធ្វើឱ្យរោទ៍ដោយចុចប៊ូតុងនាឡិកា។ (ត្រូវតែស្ថិតនៅក្នុងរយៈចម្ងាយ Bluetooth®។)

Super Illuminator (ពន្លឺ LED ពីរស្វ័យប្រវត្តិដែលមានពន្លឺខ្លាំង) ដើម្បីអាចមើលនាឡិកាច្បាស់នៅទីងងឹត
បំពាក់ដោយអំពូល LED ដែលបញ្ចេញពន្លឺដោយគ្រាន់តែផ្អៀងកដៃធម្មតាប៉ុណ្ណោះ។
*លក្ខណៈពណ៌នៃផលិតផលដែលមានក្នុងបញ្ជីអាចនឹងខុសគ្នាពីផលិតផលជាក់ស្តែងក្នុងករណីមួយចំនួន។