Skip to content
EDIFICE SOSPENSIONE

ECB-40DB-1A

G-SHOCK របស់ខ្ញុំ

សូមណែនាំពីទម្រង់កីឡាប្រណាំង មុខងារ និងភាពទំនើប​ពិតប្រាកដ — EDIFICE SOSPENSIONE ECB-40 ជាមួយ​នឹងការរចនាដៃបូម​ផលិតចេញ​ពីជ័រស្រោប​សរសៃកាបូន និង Smartphone Link។ ការរចនាប្រអប់ខុសប្លែកគេនេះត្រូវបានបំផុសគំនិតដោយបូមរថយន្តប្រណាំង formula ដែលមានការរៀបចំក្បាលឡោស៊ី​ក្នុងទម្រង់ជាដៃបួន ពីរ​នៅខាងលើ និងពីរនៅខាងក្រោម។ ជ័រស្រោបសរសៃកាបូនបង្កើតបានជា​ប្រអប់នាឡិកាមានទម្ងន់ស្រាល ប៉ុន្តែរឹងមាំ។ ដោយសារតែមានមុខងារ Smartphone Link នាឡិកាពិសេស​នេះភ្ជាប់​ដោយស្វ័យប្រវត្តិ នៅពេលដែល​ស្ថិតនៅក្នុង​ចម្ងាយដែល​ទូរសព្ទឆ្លាតវៃផ្គូផ្គងបាន។ ចុចចូលកម្មវិធី ដើម្បីចូលប្រើមុខងារដែលមានសារៈសំខាន់សម្រាប់ក្រុមកីឡាប្រណាំង — ទទួលបានការកែតម្រូវដោយស្វ័យប្រវត្តិទៅតាមការ​កំណត់ម៉ោងជាក់លាក់ច្បាស់លាស់ គ្រប់គ្រងម៉ោងពិភពលោកបានយ៉ាងងាយ និងផ្ទេរទិន្នន័យនាឡិកាកំណត់ពេលដែលវាស់វែងជាមីលីវិនាទីរហូតដល់ 200 ជុំ​លើទូរសព្ទឆ្លាតវៃរបស់អ្នក។ អំពូល LED ទ្វេ Super Illuminator ដែលមានពន្លឺច្បាស់​នេះ​បំភ្លឺអេក្រង់អាណាឡុក-ឌីជីថល ដើម្បីងាយស្រួលមើល ទោះបីជា​នៅក្នុងទីងងឹតក៏ដោយ។

លក្ខណៈបច្ចេកទេស

*លក្ខណៈពណ៌នៃផលិតផលដែលមានក្នុងបញ្ជីអាចនឹងខុសគ្នាពីផលិតផលជាក់ស្តែងក្នុងករណីមួយចំនួន។

Select a location