ECB-40MP-1A
-
-
ពីផ្នែកខាងឆ្វេង៖ ECB-900MP-1A, ECB-950MP-1A, ECB-40MP-1A
-
ប្រអប់កាបូនដែលមានការរចនាជាដៃបូម
-
រក្សាជំហររបស់អ្នកជាមួយនឹងទម្រង់កីឡាពិតៗ មុខងារ និងភាពទំនើបនៅក្នុងនាឡិកា EDIFICE សម្រាប់កីឡាប្រណាំងចម្រុះពណ៌។ មុខនាឡិកាដ៏អង់អាចត្រូវបានរំលេចដោយផ្ទៃចម្រុះពណ៌ដែលត្រូវបានបំផុសគំនិតដោយប្លង់ចង្កូតរថយន្តប្រណាំង។ ផ្ទាំងបង្ហាញទីពីរ និងសមាសធាតុដែលមានពណ៌ផ្សេងទៀតធានាថាមើលឃើញច្បាស់ដែលក្រុមប្រណាំងត្រូវការសម្រាប់ការសម្រេចចិត្តក្នុងរយៈពេលខ្លី និងសកម្មភាពរហ័ស។ ខ្សែជ័រអ៊ុយរ៉ែនទន់ផ្តល់ជូនការពាក់យ៉ាងងាយស្រួល ដែលអាចឱ្យអ្នកផ្តោតលើអ្វីដែលគួរឱ្យរំភើបបន្ថែមទៀតដោយគ្មានក្ដីបារម្ភ។ ការធ្វើសមកាលកម្មជាមួយទូរសព្ទឆ្លាតវៃរបស់អ្នកតាមរយៈ Bluetooth® ដើម្បីកត់ត្រាពេលវេលាជាក់លាក់ គ្រប់កន្លែងដែលអ្នកទៅ។ គ្រាន់តែចុចលើកម្មវិធី ដើម្បីគ្រប់គ្រងមុខងារយ៉ាងងាយស្រួលដូចជា ការជ្រើសរើសទីក្រុងពីបញ្ជីម៉ោងពិភពលោកជាដើម។ ដោយត្រូវបានបង្កើតឡើងដើម្បីបំពេញតាមតម្រូវការរបស់ក្រុមកីឡាករប្រណាំងយានយន្ត កម្មវិធីកំណត់ពេលវេលានេះធ្វើសមកាលកម្មជាមួយកម្មវិធីប្រតិទិននៃទូរសព្ទឆ្លាតវៃរបស់អ្នក ដើម្បីបញ្ជូនធាតុពីកាលវិភាគទៅកាន់ទូរសព្ទ ហើយបង្ហាញម៉ោងចាប់ផ្តើម និងម៉ោងបញ្ចប់នៅលើនាឡិកា។ អំពូល LED ស្វ័យប្រវត្តិពេញលេញបំភ្លឺមុខនាឡិកា និងអេក្រង់ LCD ដោយគ្រាន់តែផ្អៀងកដៃ។
-
-
ពីផ្នែកខាងឆ្វេង៖ ECB-900MP-1A, ECB-950MP-1A, ECB-40MP-1A
-
ប្រអប់កាបូនដែលមានការរចនាជាដៃបូម
-
-
អស្ចារ្យសម្រាប់កីឡាប្រណាំងរថយន្ត
-
គ្រប់គ្រងពេលវេលារបស់អ្នកបានល្អ
-
ងាយស្រួលមើលក្នុងទីងងឹង
-
ងាយស្រួលប្រតិបត្តិការតាមរយៈទូរសព្ទឆ្លាតវៃ
-
ការរចនាបែបកីឡា
-
ភាពធន់នឹងជម្រាបទឹកជម្រៅ 10 បារ
លក្ខណៈបច្ចេកទេស
ស៊េរីចម្រុះពណ៌សម្រាប់កីឡាប្រណាំងដែលត្រូវបានបំផុសគំនិតដោយឧបករណ៍បញ្ជាមានប៊ូតុងរុញរបស់ដៃចង្កូត
សូមស្វាគមន៍សម្រាប់មុខងារថ្មីបន្ថែមចំនួនបីទៅលើស្រឡាយផលិតផល EDIFICE នៃនាឡិកាកំណត់ពេលប្រតិបត្តិការខ្ពស់ដែលបង្កើតឡើងទៅតាមការរចនា និងមុខងារដើមទាំងស្រុង។ នាឡិកាដៃចម្រុះពណ៌ប្រកបដោយភាពច្នៃប្រឌិតទាំងនេះបង្ហាញពីផ្ទៃរចនាដៃចង្កូតរថយន្តប្រណាំង។ មុខនាឡិកាប្រើបន្សំចូលគ្នារវាងគ្រឿងរំលេចពណ៌ចម្រុះ និងមើលឃើញច្បាស់ល្អ ដើម្បីធានាថាអ្នកអាចមើលពិនិត្យមើលម៉ោងនាឡិកា និងផ្ទាំងបង្ហាញនាឡិកាកំណត់ពេលបានយ៉ាងរហ័ស និងអាចទុកចិត្តបាន។ នាឡិកានីមួយៗក៏ត្រូវបានបំពាក់ដោយខ្សែជ័រអ៊ុយរ៉ែនទន់ដើម្បីឱ្យងាយស្រួលពាក់បំផុតផងដែរ។ លក្ខណៈពិសេសសំខាន់ៗដែលបានអភិវឌ្ឍន៍នៅទីលានប្រណាំងត្រូវបានបញ្ចូលក្នុងការរចនាផ្ទៃប្រណាំងបែបច្នៃប្រឌិតនេះ។

លក្ខណៈពិសេស 1
មុខនាឡិកាមានពណ៌ចម្រុះបំពាក់ដោយផ្ទៃរចនាដៃចង្កូត
មុខនាឡិកាបង្ហាញពីប្លង់ដែលរំលេចពណ៌ចំនួនបួន បំផុសគំនិតដោយប្រើឧបករណ៍បញ្ជាមានប៊ូតុងរុញពណ៌ចម្រុះបំពាក់លើដៃចង្កូតរបស់រថយន្ដប្រណាំង។ នៅក្នុងពិភពប្រកួតប្រណាំងល្បឿនលឿន ដែលមានតម្រូវការលើការសម្រេចចិត្តក្នុងរយៈពេលខ្លី និងសកម្មភាពដែលបានប្រតិបត្តិជាក់លាក់ មុខងារកំណត់ពេលវេលាដ៏សំខាន់បំផុតនៅលើនាឡិកាត្រូវបានកំណត់ជាវិនាទី។ នាឡិកាថ្មីទាំងនេះផ្តល់ជូនឧបករណ៍ប្រើប្រាស់ដែលល្អប្រសើរសម្រាប់មុខងារនេះ និងមុខងារសំខាន់ៗផ្សេងទៀត រួមទាំងការវាស់ចំនួនជុំ និងការប្តូរម៉ូដ ខណៈពេលតែមួយក៏បង្ហាញពីការរចនាដែលនឹងធ្វើឱ្យអ្នកចូលចិត្តកីឡាប្រណាំងរថយន្តរំភើប និងភ្ញាក់ផ្អើលផងដែរ។

លក្ខណៈពិសេស 2
ការរចនាបែបកីឡាដ៏អង់អាចដែលទ្រនិចវិនាទីចម្រុះពណ៌
[ECB-950MP/ECB-900MP]
មុខនាឡិកាបង្ហាញពីទ្រនិចវិនាទីមានពណ៌ភ្លឺស្អាត ដែលអាចមើលឃើញច្បាស់ល្អ។ កងមុខនាឡិកា IP ពណ៌ខ្មៅត្រូវបានឆ្លាក់ដោយទ្រនិចវាស់ល្បឿន និងដាក់ជាគូជាមួយនឹងប្រអប់ដែកអ៊ីណុក ដែលមានផ្ទៃរចនាផ្សេងគ្នាដាច់ដោយឡែកចំពោះសមាសធាតុនីមួយៗ។ ការរចនាខ្សែនាឡិកាគឺធ្វើឡើងពីជ័រអ៊ុយរ៉ែនទន់ល្អងាយស្រួលពាក់បំផុត។ ការរចនាដែលបំផុសគំនិតបែបកីឡាប្រណាំងរថយន្តបង្កើតអារម្មណ៍ចាប់ដឹងវត្តមាននាឡិកាដ៏មានអានុភាព និងរូបរាងដ៏អង់អាច និងរស់រវើក។

លក្ខណៈពិសេស 3
ប្រអប់កាបូនដែលមានការរចនាជាដៃបូម
[ECB-40MP]
ត្រូវបានបំផុសគំនិតដោយបូមដែលមានគ្រោងឆ្អឹងពីរ ប្រើប្រាស់ក្នុងរថយន្តប្រណាំងដែលមានដៃសងខាង ផ្នែកខាងលើ និងខាងក្រោមមួយគូ ក្បាលឡោស៊ីដែលភ្ជាប់ខ្សែនាឡិកាទៅប្រអប់នេះត្រូវបានកំណត់រចនាសម្ព័ន្ធក្នុងទម្រង់ជាដៃបួន។ ជ័រធ្វើពីសរសៃកាបូន ត្រូវបានយកមកប្រើប្រាស់ជាវត្ថុធាតុប្រអប់ដែលផ្ដល់ជូនភាពរឹងមាំ និងទម្ងន់ស្រាល។ ខ្សែនាឡិកាត្រូវបានផលិតឡើងពីវត្ថុធាតុដើមអំពីជ័រអ៊ុយរ៉ែនទន់ៗល្អដែលងាយស្រួលពាក់បំផុត។
ព័ត៌មានលម្អិត

ទ្រនិចបង្ហាញល្បឿនងាយស្រួលសម្រាប់មើលការប្រណាំង
[ECB-950MP/ECB-900MP]
ល្បឿនជាមធ្យមត្រូវបានគណនាដោយផ្អែកលើចម្ងាយដែលបានបញ្ជាក់នៅក្នុងកម្មវិធី និងបង្ហាញនៅលើនាឡិកាដៃនៅពេលវាស់រយៈពេលជុំ។

មុខងារកំណត់កាលវិភាគ ដើម្បីជាការគ្រប់គ្រងពេលវេលាដ៏ងាយស្រួល
[ECB-40MP]
ធ្វើសមកាលកម្មជាមួយកម្មវិធីប្រតិទិនលើទូរសព្ទឆ្លាតវៃរបស់អ្នក ដើម្បីបង្ហាញពេលវេលាចាប់ផ្តើម និងបញ្ចប់ដែលកំណត់ពេលនៅលើអេក្រង់ LCD។
ទ្រនិចមុខនាឡិកាខាងក្នុងនៅទីតាំងម៉ោង រាប់ម៉ោងថយក្រោយទៅម៉ោងរោទ៍បន្ទាប់ និងបង្ហាញពេលវេលាដែលនៅសល់ក្នុងកម្មវិធីកំណត់ម៉ោងសកម្ម។

Smartphone Link ដើម្បីប្រើមុខងារពេញលេញនៅចុងម្រាមដៃរបស់អ្នក
ការភ្ជាប់ទូរសព្ទឆ្លាតវៃតាមរយៈ Bluetooth® ផ្តល់ជូនការកែតម្រូវម៉ោងស្វ័យប្រវត្តិ និងមានភាពងាយស្រួលក្នុងការកំណត់រចនាសម្ព័ន្ធមុខងារផ្សេងៗពីកម្មវិធី រួមទាំងម៉ោងពិភពលោកផងដែរ។ បន្ថែមពីលើអង្គចងចាំ 200 ជុំរបស់នាឡិកាសម្រាប់កម្មវិធីកំណត់ម៉ោងនាឡិកាកំណត់ពេល វាអាចឱ្យផ្ទេរទិន្នន័យទៅកាន់កម្មវិធីផងដែរ។

ដើរដោយ Tough Solar សម្រាប់ការបំប្លែងពន្លឺទៅជាថាមពល
[ECB-950MP/ECB-900MP]
បន្ទាប់ពីសាកថ្មពេញ នាឡិកាអាចដំណើរការបានដោយមិនចាំបាច់បញ្ចូលថាមពលពន្លឺព្រះអាទិត្យរយៈពេលប្រហែល 6 ខែដោយប្រើមុខងារធម្មតា និងប្រហែល 19 ខែដោយប្រើមុខងារសន្សំសំចែថាមពល។
*ក្រាហ្វិកត្រូវបានរួមបញ្ចូលក្នុងគោលបំណងបង្ហាញជារូបភាពពន្យល់។

Super Illuminator (អំពូល LED ដែលមានពន្លឺខ្លាំង) ដើម្បីអាចមើលបាននៅទីងងឹត។
អំពូល LED ពីរដែលមានពន្លឺខ្លាំងបំភ្លឺមុខនាឡិកា និង LCD។ ECB-40MP ផ្តល់ជូនមុខងារបញ្ចេញពន្លឺស្វ័យប្រវត្ថិ ដែលបំភ្លឺនៅមុខនាឡិកា និង LCD ដោយគ្រាន់តែបង្វិលកដៃប៉ុណ្ណោះ។ ECB-950MP និង ECB-900MP ត្រូវបានបំពាក់ដោយមុខងារបញ្ចេញពន្លឺដោយស្វ័យប្រវត្ថិពេញលេញ ដែលរួមបញ្ចូលទាំងសិនស័រចាប់ពន្លឺ ដូច្នេះមុខនាឡិកា និង LCD បញ្ចេញពន្លឺនៅពេលមានការបង្វិលកដៃតែនៅក្នុងទីតាំងងងឹតប៉ុណ្ណោះ។ ទាំងនេះគឺជាមុខងារដ៏មានប្រយោជន៍បំផុតនៅពេលដែលអ្នកជាប់រវល់អ្វីមួយ។
*រូបភាពបង្ហាញពី ECB-900DB-1A។
មុខងារច្រើន ទាំងអស់ស្ថិតនៅចុងម្រាមដៃរបស់អ្នក

ECB-950MP / ECB-40MP
នាឡិកា CASIO
(កម្មវិធីទូរសព្ទឆ្លាតវៃ)

ECB-900MP
EDIFICE Connected
(កម្មវិធីទូរសព្ទឆ្លាតវៃ)
- ការកែតម្រូវពេលវេលាដោយស្វ័យប្រវត្តិ (ECB-950MP និង ECB-900MP៖ មួយថ្ងៃបួនដង)
- ការកំណត់នាឡិកាដៃមានភាពងាយស្រួល
- ការបញ្ជូនទិន្នន័យនាឡិកាកំណត់ពេល
បង្ហាញម៉ោងជុំនីមួយៗរហូតទៅដល់មិល្លីវិនាទី។ មើលភាពខុសគ្នារវាងម៉ោងជុំនីមួយៗ និងពេលវេលាលឿនបំផុតត្រឹមមួយពព្រិចភ្នែក។
- ម៉ោងពិភពលោក (ប្រមាណ 300 ទីក្រុង)
- ពេលវេលា និងទីកន្លែង*1
ការចុចប៊ូតុងនៅលើនាឡិកាកត់ត្រាកាលបរិច្ឆេទ ម៉ោង និងទីតាំងបច្ចុប្បន្ននៅលើផែនទីនៅក្នុងកម្មវិធី។ អត្ថប្រយោជន៍ជាកំណត់ហេតុសកម្មភាព។
- កម្មវិធីកំណត់ពេល*2
ធ្វើសមកាលកម្មជាមួយកម្មវិធីប្រតិទិន ដើម្បីបង្ហាញពេលវេលាចាប់ផ្តើម/បញ្ចប់ដែលបានកំណត់ពេល និងពេលវេលាដែលសល់នៅលើនាឡិកាដៃ។
- មុខងារស្វែងរកទូរសព្ទ
*1 ECB-950MP តែប៉ុណ្ណោះ។ *2 ECB-40MP តែប៉ុណ្ណោះ។
លក្ខណៈបច្ចេកទេស
ECB-950MP/ECB-900MP
- ភាពធន់មិនងាយជ្រាបទឹកជម្រៅ 10 បារ
- Tough Solar (ដើរដោយថាមពលពន្លឺព្រះអាទិត្យ)
- Smartphone Link
- មុខងារផ្លាស់ប្តូរទ្រនិច
- ម៉ោងពិភពលោក (39 ទីក្រុង)
- នាឡិកាកំណត់ពេល 1/1000 វិនាទី
- កម្មវិធីកំណត់ម៉ោងរាប់ថយក្រោយ
- ម៉ោងរោទ៍ពហុមុខងារ 5
- អំពូល LED ពីរភ្លឺស្វ័យប្រវត្តិ (Super Illuminator)
ECB-40MP
- ភាពធន់មិនងាយជ្រាបទឹកជម្រៅ 10 បារ
- Smartphone Link (ការតភ្ជាប់ស្វ័យប្រវត្តិ)
- មុខងារផ្លាស់ប្តូរទ្រនិច
- ម៉ោងពិភពលោក (38 ទីក្រុង)
- ម៉ូដជិះយន្តហោះ
- នាឡិកាកំណត់ពេល 1/1000 វិនាទី
- កម្មវិធីកំណត់ម៉ោងរាប់ថយក្រោយ
- ម៉ោងរោទ៍ប្រចាំថ្ងៃ 5
- អំពូល LED ពីរស្វ័យប្រវត្តិ (Super Illuminator)
*លក្ខណៈពណ៌នៃផលិតផលដែលមានក្នុងបញ្ជីអាចនឹងខុសគ្នាពីផលិតផលជាក់ស្តែងក្នុងករណីមួយចំនួន។