Skip to content
កំណែ MUGEN
EDIFICE SOSPENSIONE

ECB-40MU-1A

G-SHOCK របស់ខ្ញុំ

EDIFICE និង MUGEN សហការគ្នាដើម្បីផ្តល់ជូននូវកិច្ចសហការនាឡិកា​កីឡាប្រណាំងរថយន្ត​ដែលមានប្រសិទ្ធភាពខ្ពស់ពិសេសបំផុត។ EDIFICE MUGEN EDITION បង្កប់នូវអត្តសញ្ញាណនៃម៉ាកយីហោ MUGEN ដ៏ល្បីល្បាញលើពិភពលោក អ្នកបង្កើត និងក្រុមហ៊ុនផលិតម៉ាស៊ីនប្រណាំង និងគ្រឿងបន្លាស់កូពីសម្រាប់រថយន្តហុងដា។ និមិត្ត​សញ្ញា MUGEN និងពណ៌ម៉ាកយីហោចំនួនបួន មាន ស ក្រហម មាស និងខ្មៅ ដែលមានបង្ហាញនៅលើមុខនាឡិកា ខ្សែនាឡិកា និងគ្រឿងទប់ខ្សែនាឡិកា។ ខ្សែនាឡិកានេះត្រូវបានផលិតឡើងពីវត្ថុធាតុដើមអាលកាតារ៉ាទន់ និងជាប់បានយូរ និងមានបោះត្រានិមិត្តសញ្ញា MUGEN ដែលជា "Eye Commander"។ សូម្បីតែការបង្ហាញនាទីនៅលើកងមុខនាឡិកាមានពុម្ពអក្សរដែលផ្តល់ដោយ MUGEN ។ ប្រអប់នាឡិកាផលិតចេញពីជ័រធ្វើពីសរសៃកាបូន មានទម្ងន់ស្រាល ប៉ុន្តែរឹងមាំ ហើយវាមានការរចនាពិសេសមួយដែលយកលំនាំតាមបូមរថយន្ត formula ដោយក្បាលឡោស៊ី​ត្រូវបានរៀបចំឡើង​ជាទម្រង់​ដៃបួន។ ដោយសារតែមានមុខងារ Smartphone Link នាឡិកាភ្ជាប់ដោយស្វ័យប្រវត្តិនៅ​ពេលដែលស្ថិត​នៅក្នុងដែនកំណត់ទូរសព្ទឆ្លាតវៃដែលបានភ្ជាប់ និងកែតម្រូវដោយស្វ័យប្រវត្តិដើម្បី​រក្សាមុខងារកំណត់ពេលវេលាត្រឹមត្រូវ។ ងាយស្រួលមើលម៉ោងពិភពលោក ការជូនដំណឹង និងប្រតិបត្តិការផ្សេងទៀត​តាមរយៈកម្មវិធីទូរសព្ទឆ្លាតវៃ។ Super Illuminator បំភ្លឺទ្រនិចនាឡិកា និងអេក្រង់ឌីជីថល ហើយគ្រីស្តាល់​ត្បូងកណ្តៀង​ការពារ​ពីការកោសឆ្កូត។ នាឡិកាដ៏ពិសេសនេះត្រូវបានផលិតឡើងសម្រាប់អ្នកគាំទ្រ MUGEN នៅជុំវិញពិភពលោក។

  • ខ្សែនាឡិការផលិតចេញពីវត្ថុធាតុដើមអាល់កាតារ៉ា
  • ខ្សែនាឡិការផលិតចេញពីវត្ថុធាតុដើមអាល់កាតារ៉ា
  • ការឆ្លាក់ខ្នងខាងក្រោយ
  • អំពូល LED
  • កញ្ចប់

លក្ខណៈបច្ចេកទេស

ការរំលឹកដល់ខួបលើកទី 50 នៃអ្នកបង្កើត​កីឡាប្រណាំងរថយន្តដំបូងគេរបស់ជនជាតិជប៉ុន៖ ការរួមសហការរវាង MUGEN និង EDIFICE SOSPENSIONE

តាមរយៈការបង្ហាញអំពីកិច្ចសហការរវាង MUGEN ម៉ាកមួយដែលនៅតែជាម៉ាកល្បីឈាន​មុខគេនៃកីឡាប្រណាំងរថយន្តពិភពលោកដែលជាការអបអរខួបលើកទី 50 និង EDIFICE SOSPENSIONE ជានាឡិកាផ្ដើមចេញ​ពីគោលគំនិត “កីឡាប្រណាំងរថយន្ត​ពិតប្រាកដ”។ នាឡិកានេះរំលឹកយ៉ាងខ្លាំងដល់ស្មារតីប្រណាំងរបស់ MUGEN ដ៏អង់អាចក្លាហាន ដែលចាប់យកអត្តសញ្ញាណរបស់ម៉ាកនេះនៅលើទិដ្ឋភាពទាំងអស់នៃការរចនា រួមបញ្ចូលទាំងពណ៌ និមិត្តសញ្ញា និងគ្រឿងសម្គាល់ផងដែរ។ ខ្សែនាឡិកាធ្វើឡើងពី Alcantara ជាវត្ថុធាតុដ៏ទំនើបដែលស្គាល់ថាវាត្រូវបានយកប្រើលើផ្ទៃខាងក្នុងរថយន្ត​ដែលមានកម្រិតគុណភាពខ្ពស់ផងដែរ។ នាឡិកាកំណត់ពេលដែលមានគុណភាពកម្រិតខ្ពស់នេះមានតម្លៃជាងការរំលឹកខួបដ៏ពិសេសនេះទៅទៀត។

បានបង្កើតឡើងក្នុងឆ្នាំ 1973 ដោយ HONDA Hirotoshi ជាកូនប្រុសច្បងរបស់ស្ថាបនិកក្រុមហ៊ុន Motor Honda, HONDA Soichiro។ បន្ថែមពីនេះទៀត ​ដើម្បីអបអរការប្រណាំងលក្ខណៈអាជីពនៅក្នុងប្រទេសជប៉ុន និងសកលលោកជាមួយក្រុម Mugen របស់ខ្លួន ម៉ាកនេះចូលរួមក្នុងសកម្មភាពជាច្រើនដែលទាក់ទងនឹងកីឡាប្រណាំងរថយន្ត។ សកម្មភាពទាំងនេះរួមបញ្ចូលទាំងការរចនា ការអភិវឌ្ឍ ការផលិត ការប្រមូលផ្ដុំ និងការលក់ម៉ាស៊ីនរបស់រថយន្ដ និងម៉ូតូប្រណាំង ការបង្កើតសមាសធាតុផ្សំពីកាបូន ការផលិត និងការលក់គ្រឿងបន្ទាប់បន្សំ និងគ្រឿងបន្លាស់ ជាចម្បងសម្រាប់រថយន្ត។ ចាប់តាំងពីឆ្នាំ 2003, M-TEC Co., Ltd. បានទទួលជោគជ័យលើកិច្ចសហការអាជីវកម្មសម្រាប់ម៉ាក MUGEN ដែលជាការរំលឹកដល់ខួបលើកទី 50 របស់ខ្លួននៅឆ្នាំ 2023។

ភាពយន្តផលិតផល

លក្ខណៈពិសេស 1

ការរចនាមុខនាឡិកាដើមដ៏អង់អាចបំពាក់ដោយពណ៌ម៉ាក MUGEN

ការរចនានាឡិកាទាំងមូលបង្ហាញពីពណ៌ម៉ាក MUGEN៖ ពណ៌ស ពណ៌ក្រហម ពណ៌មាស និងពណ៌ខ្មៅ។ ផ្ទៃពណ៌ មួយដែលមានបែបផែនរូបភាពភ្លឺច្បាស់ធ្វើឱ្យអត្តសញ្ញាណរបស់ម៉ាកមើលឃើញច្បាស់គ្រាន់តែក្រឡេកមើលមួយភ្លែតទៅលើរបារពណ៌ចំនួនបីកាត់ចំកណ្ដាលមុខនាឡិកាពណ៌ខ្មៅ ខាងចុងទ្រនិចម៉ោង និងនាទី​ ចំផ្នែកពណ៌ក្រហមនៃមុខនាឡិកាខាងក្នុង និងចំផ្នែកបង្កប់នៃគ្រឿងសម្គាល់ និងមុខនាឡិកាផងដែរ។ និមិត្តសញ្ញា MUGEN នៅទីតាំងម៉ោង 3 បង្កើតបានជារូបរាងប្លែកពីគេសម្រាប់ម៉ូដែលសហការនេះ។

លក្ខណៈពិសេស 2

ទិន្នន័យពុម្ពអក្សរជាក់ស្ដែងដែលផ្ដល់ដោយ MUGEN សម្រាប់ឆ្លាក់លើកងមុខនាឡិកា

ការឆ្លាក់លើកងមុខនាឡិកាបង្ហាញពីផ្នែកខាងមុខរបស់ប្រអប់លេខរថយន្ដដែលបង្កើតឡើងដោយ MUGEN បង្កើតឡើងជាមួយនឹងទិន្នន័យពុម្ពអក្សរជាក់ស្ដែងដែលផ្ដល់ដោយ MUGEN។

លក្ខណៈពិសេស 3

ខ្សែនាឡិកាផលិតពីវត្ថុធាតុ Alcantara ដែលបង្ហាញអំពីស្មារតីរបស់ MUGEN

ខ្សែនាឡិកាផលិតឡើងដោយ Alcantara ក៏ជាវត្ថុធាតុដែលបានប្រើលើកៅអីអង្គុយក្នុងរថយន្ដប្រណាំង MUGEN​ ផងដែរ។ បន្ថែមពីលើលក្ខណៈ​ឆើតឆាយ ហើយទន់​ វត្ថុធាតុដែលយកមកផលិតក៏មានភាពធន់ជាប់បានយូរ មានលទ្ធភាពខ្យល់ចេញចូលបានល្អ និងងាយស្រួលក្នុងការថែទាំផងដែរ។ និមិត្តសញ្ញា MUGEN POWER និង Eye Commander ដែលតំណាងឱ្យស្មារតីរបស់ MUGEN ត្រូវបានឆ្លាក់នៅលើខ្សែនាឡិកាដោយមានថ្នេរ​ចំនួនបីពណ៌។ និមិត្តសញ្ញា និងពណ៌របស់ MUGEN ត្រូវបានបង្ហាញរំលេចនៅលើគ្រឿងទប់ខ្សែនាឡិកាទាំងពីរដែលផលិតឡើងពីស្បែក និងលោហៈផងដែរ។

* Alcantara គឺជាពាណិជ្ជសញ្ញាដែលបានចុះបញ្ជីរបស់ Alcantara S.p.A។

លក្ខណៈពិសេស 4

តួប្រអប់​ជ័រដែលពង្រឹងដោយជាតិសរសៃកាបូន ជាមួយនឹងការរចនាជារាងដៃបូម

ត្រូវបានបំផុសគំនិតដោយបូមដែលមានគ្រោងឆ្អឹងពីរ ប្រើប្រាស់ក្នុងរថយន្តប្រណាំងដែលមានដៃសងខាង ផ្នែកខាងលើ និងខាងក្រោមមួយគូ ក្បាលឡោស៊ីដែលភ្ជាប់ខ្សែនាឡិកាទៅប្រអប់នេះត្រូវបានកំណត់រចនាសម្ព័ន្ធក្នុងទម្រង់ជាដៃបួន។ ជ័រធ្វើពីសរសៃកាបូន ត្រូវបានយកមកប្រើប្រាស់ជាវត្ថុធាតុតួប្រអប់ដែលផ្ដល់ជូន​ទាំងភាពរឹងមាំ និងទម្ងន់​ស្រាល។

ព័ត៌មានលម្អិត 1

ការឆ្លាក់លើខ្នងប្រអប់នាឡិកា

ខ្នងនាឡិកាត្រូវបានឆ្លាក់ដោយនិមិត្តសញ្ញាឈ្មោះ MUGEN និង EDIFICE។

ព័ត៌មានលម្អិត 2

ការវេចខ្ចប់ពិសេស

ព័ត៌មានលម្អិត 3

Smartphone Link ដើម្បីប្រើ​មុខងារពេញលេញ​នៅចុងម្រាមដៃរបស់អ្នក

ការភ្ជាប់ទូរសព្ទឆ្លាតវៃតាមរយៈ Bluetooth® ផ្តល់ជូនការកែតម្រូវ​ម៉ោងស្វ័យប្រវត្តិ និងមានភាព​ងាយស្រួល​ក្នុងការកំណត់រចនាសម្ព័ន្ធមុខងារផ្សេងៗពីកម្មវិធី រួមទាំងម៉ោងពិភពលោក​ផងដែរ។ បន្ថែមពីលើអង្គចងចាំ​ 200 ជុំ​របស់​នាឡិកា​សម្រាប់​កម្មវិធី​កំណត់ម៉ោងនាឡិកាកំណត់ពេល វា​អាច​ឱ្យផ្ទេរ​ទិន្នន័យ​ទៅកាន់កម្មវិធី​ផងដែរ។

ព័ត៌មានលម្អិត 4

មុខងារកំណត់កាលវិភាគ ដើម្បីជាការគ្រប់គ្រងពេលវេលាដ៏ងាយស្រួល

ធ្វើសមកាលកម្មជាមួយកម្មវិធីប្រតិទិនលើទូរសព្ទឆ្លាតវៃរបស់អ្នក ដើម្បីបង្ហាញពេលវេលាចាប់ផ្តើម និងបញ្ចប់ដែលកំណត់ពេលនៅលើអេក្រង់ LCD។ ទ្រនិចមុខនាឡិកាខាងក្នុងនៅទីតាំងម៉ោង រាប់ម៉ោង​ថយ​ក្រោយទៅម៉ោងរោទ៍បន្ទាប់ និងបង្ហាញពេលវេលា​ដែល​នៅ​សល់ក្នុងកម្មវិធីកំណត់ម៉ោងសកម្ម។

ព័ត៌មានលម្អិត 5

Super Illuminator (អំពូល LED ពីរដែលមានពន្លឺខ្លាំង)  ដើម្បីអាចមើលបាននៅទីងងឹត

ព័ត៌មានលម្អិត 6

គ្រីស្តាល់ត្បូងកណ្តៀងថ្លាច្បាស់ មានភាពធន់នឹងការកោសឆ្កូតខ្ពស់

មុខងារច្រើន ទាំងអស់ស្ថិត​​នៅចុង​ម្រាម​ដៃរបស់​អ្នក
នាឡិកា CASIO
(កម្មវិធីទូរសព្ទឆ្លាតវៃ)

- ការកែតម្រូវពេលវេលាដោយស្វ័យប្រវត្តិ
- ការកំណត់នាឡិកាដៃមានភាពងាយស្រួល
- ការបញ្ជូនទិន្នន័យនាឡិកាកំណត់ពេល៖ បង្ហាញម៉ោងជុំនីមួយៗ​រហូតទៅដល់មិល្លីវិនាទី។ មើលភាពខុសគ្នារវាងម៉ោងជុំនីមួយៗ និងពេលវេលាលឿនបំផុតត្រឹម​មួយពព្រិចភ្នែក។
- ម៉ោងពិភពលោក (ប្រមាណ 300 ទីក្រុង)
- កម្មវិធីកំណត់ពេល៖ ធ្វើសមកាលកម្មជាមួយកម្មវិធីប្រតិទិន ដើម្បីបង្ហាញពេលវេលាចាប់ផ្តើម និងបញ្ចប់ដែលបានកំណត់ពេល និងពេលវេលាដែលសល់នៅលើនាឡិកាដៃ។
- មុខងារស្វែង​រកទូរសព្ទ

សេចក្ដីលម្អិត (មុខងារនាឡិកា)

• មិន​ងាយជ្រាបទឹករហូតដល់ 10 បារ
• Smartphone Link (ការតភ្ជាប់ស្វ័យប្រវត្តិ)
• មុខងារផ្លាស់ប្តូរទ្រនិច
• ម៉ូដជិះ​យន្តហោះ
• ម៉ោងពិភពលោក (38 ទីក្រុង)
• នាឡិកាកំណត់ពេល 1/1000 វិនាទី
• កម្មវិធីកំណត់ម៉ោងរាប់ថយក្រោយ
• ម៉ោងរោទ៍ប្រចាំថ្ងៃ 5 ដង
• ភ្លើង LED ពីរគ្រាប់ស្វ័យប្រវត្តិ (Super Illuminator)

សញ្ញាពាក្យ និងនិមិត្តសញ្ញា Bluetooth® គឺជា​ពាណិជ្ជសញ្ញា​ដែល​បាន​ចុះ​បញ្ជី​របស់ Bluetooth SIG, Inc. ហើយ​រាល់ការប្រើសញ្ញា​ទាំងនេះ​ដោយ Casio Computer Co., Ltd. គឺស្ថិតក្រោម​អាជ្ញាបណ្ណ។

*លក្ខណៈពណ៌នៃផលិតផលដែលមានក្នុងបញ្ជីអាចនឹងខុសគ្នាពីផលិតផលជាក់ស្តែងក្នុងករណីមួយចំនួន។

Select a location