Skip to content
ស៊េរីបើកបរពេលរាត្រី
EDIFICE SOSPENSIONE

ECB-40NP-1A

G-SHOCK របស់ខ្ញុំ

ចូលចិត្ត​អារម្មណ៍ធ្វើដំណើរ​តាមដងវិថី​ងងឹតឬ? ចូលចិត្ត​ពន្លឺនៃភ្លើងហ្វា និងចង្កៀងបំភ្លឺផ្លូវ បំភ្លឺដល់ពណ៌ខៀវស្រងាត់នៃផ្ទៃមេឃពេលរាត្រីមែនទេ? បើដូច្នោះ ​អ្នកនឹងចូលចិត្តនាឡិកា EDIFICE នេះដែលរចនាឡើងដើម្បីឆក់យកអារម្មណ៍ធ្វើដំណើរ​នាពេលរាត្រី ដែលផលិត​ឡើងស័ក្ដិសម​សម្រាប់អ្នកចូលចិត្តយានយន្ត។ ភាពរំភើបក្នុងការបើកបរតាមដងផ្លូវក្នុងទីក្រុងនៅពេលយប់ត្រូវបានចាប់យកដោយពណ៌តាមកម្រិត​នៃកងនាឡិកា — ផ្ទៃមេឃពេលរាត្រីបង្កើតឡើងវិញ​ដោយបន្ទះអ៊ីយ៉ុងពណ៌ខៀវ និងពន្លឺជះ​ពីខាងក្រោមជាពណ៌ប្រាក់ ដោយការកែច្នៃកាប៊ីតទីតានីញ៉ូម។ ដំណើរ​ការ​បង្កើត​កម្រិតពីរ​ពណ៌​​នេះ​​បង្កើតបានជាកង​នាឡិកា​​ដ៏​ទាក់ទាញ ដោយមាន​ពន្លឺចែងចាំងដ៏ប្រណីត និង​ត្រូវ​បានរំលេចនៅ​លើ​សមាសធាតុ​នៃមុខនាឡិកា​​ផង​ដែរ។ រូបរាង​ពេលរាត្រីនៅលើ ECB-40 SOSPENSIONE ដែលជានាឡិការដែលយកគំរូតាមគ្រោង​រចនាសម្ព័ន្ធនៃបូមរ​ថយន្តប្រណាំង បំពាក់ប្រអប់​ជ័រធ្វើពីសរសៃកាបូន ដើម្បីឱ្យ​ទម្ងន់ស្រាលងាយពាក់លើកដៃ ដែលធ្វើឱ្យ​អ្នកនឹងចូលចិត្ត។ ការធ្វើសមកាលកម្មជាមួយទូរសព្ទឆ្លាតវៃ​របស់​អ្នកតាមរយៈ Bluetooth® សម្រាប់ប្រតិបត្តិការនាឡិកា​យ៉ាងងាយ និងការរក្សាម៉ោងជាក់លាក់។ ដោយគ្រាន់តែចូលទៅក្នុង​កម្មវិធី ដើម្បីងាយស្រួលជ្រើសរើសទីក្រុងតាមពេលម៉ោងពិភពលោក និងគ្រប់គ្រងមុខងារមានប្រយោជន៍​ផ្សេងទៀតដោយមិនពិបាក។

  • ពីផ្នែកខាងឆ្វេង៖ ECB-2000NP-1A, EQS-940NL-1AV, ECB-40NP-1A

លក្ខណៈបច្ចេកទេស

ការដាក់កម្រិតពណ៌ផ្តិតយកនូវអារម្មណ៍នៃការបើកបរនាពេលរាត្រី

ការណែនាំមុខថ្មីដែលយកលំនាំតាមលក្ខណៈបើកបរពេលរាត្រី ចូលរួមជាមួយខ្សែស្រឡាយនាឡិកា EDIFICE ដែលត្រូវបានរចនាឡើង​ជាពិសេសសម្រាប់របៀបរស់នៅរបស់អ្នកដែលចូលចិត្តរថយន្តជាមួយនឹងមុខងារ និងការរចនាដើម។ IP ដែល​បានចាក់កម្រិតពណ៌​មូលដ្ឋាន​ពណ៌​ខៀវ​ត្រូវ​បាន​ប្រើ​ទៅ​លើ​កងមុខលោហៈ ហើយ​ពណ៌​ស្រដៀង​គ្នា​ក៏​ត្រូវ​បាន​តុបតែង​លើ​មុខនាឡិកា​ផង​ដែរ។ ការរចនាដ៏ស្រស់ស្អាតនៃនាឡិកាថ្មីទាំងបីនេះ បង្ហាញពីល្បឿនដែលអ្នកធ្វើដំណើរតាមដងផ្លូវក្នុងទីក្រុង និងផ្លូវនានានៅពេលរាត្រី។

រូបភាពប្រកប​ដោយការរចនា
feature01

ភាពស៊ីគ្នា​បែបកីឡាដ៏​ទាន់សម័យ​នៃ​ពណ៌​ខៀវ និង​ប្រាក់

ការ​ចាក់ពណ៌​ខៀវ និង​ពណ៌​ប្រាក់​រលោង​បង្ហាញ​ពី​រូបរាង​នៃ​ភ្លើង​ទីក្រុង​ដែល​កំពុង​ភ្លឺ​នៅ​លើ​មេឃ​នាពេល​រាត្រី។ គេប្រើ IP និងផ្ទៃកាបូអ៊ីដ​​ទីតានីញ៉ូមទៅលើកងមុខលោហៈ។ មុខនាឡិកាមានពណ៌ចម្រុះស្រដៀងគ្នា ហើយស៊ីគ្នាជាមួយនឹង​ខ្សែនាឡិកាអ៊ុយរ៉េតានពណ៌ខៀវដិត។

ភាពស៊ីគ្នា​បែបកីឡាដ៏​ទាន់សម័យ​នៃ​ពណ៌​ខៀវ និង​ប្រាក់
ប្រអប់ជ័រធ្វើពីសរសៃកាបូន

ប្រអប់ជ័រ​ធ្វើពី​សរសៃកាបូន

ប្រអប់ផលិតចេញពីជ័រសរសៃកាបូនមានភាពរឹងមាំ និងស្រាល។

Smartphone Link ដើម្បីប្រើ​មុខងារពេញលេញ​នៅចុងម្រាមដៃរបស់អ្នក

Smartphone Link ដើម្បីប្រើ​មុខងារពេញលេញ​នៅចុងម្រាមដៃរបស់អ្នក

ការភ្ជាប់ទូរសព្ទឆ្លាតវៃតាមរយៈ Bluetooth® ផ្តល់ជូនការកែតម្រូវ​ម៉ោងស្វ័យប្រវត្តិ និងមានភាព​ងាយស្រួល​ក្នុងការកំណត់រចនាសម្ព័ន្ធមុខងារផ្សេងៗពីកម្មវិធី រួមទាំងម៉ោងពិភពលោក​ផងដែរ។ បន្ថែមពីលើអង្គចងចាំ​ 200 ជុំ​របស់​នាឡិកា​សម្រាប់​កម្មវិធី​កំណត់ម៉ោងនាឡិកាកំណត់ពេល វា​អាច​ឱ្យផ្ទេរ​ទិន្នន័យ​ទៅកាន់កម្មវិធី​ផងដែរ។

*រូបភាពបង្ហាញពី ECB-2000NP-1A។

Super Illuminator (ពន្លឺ LED ពីរដែលមានពន្លឺខ្លាំង) ដើម្បីអាចមើលនាឡិកាច្បាស់​នៅទីងងឹត

Super Illuminator (អំពូល LED ពីរដែលមានពន្លឺខ្លាំង) ដើម្បីអាចមើលនាឡិកាច្បាស់​នៅទីងងឹត

*ECB-40NP ក៏មានមកជាមួយមុខងារភ្លើងបំភ្លឺស្វ័យប្រវត្តិផងដែរ។
*រូបភាពបង្ហាញពី ECB-40P-1A។

នាឡិកា CASIO (កម្មវិធីទូរសព្ទឆ្លាតវៃ)

មុខងារច្រើន ទាំងអស់ស្ថិត​​នៅចុង​ម្រាម​ដៃរបស់​អ្នក
នាឡិកា CASIO
(កម្មវិធីទូរសព្ទឆ្លាតវៃ)

- ការកែតម្រូវពេលវេលាដោយស្វ័យប្រវត្តិ
- ការកំណត់នាឡិកាដៃមានភាពងាយស្រួល
- ការបញ្ជូនទិន្នន័យនាឡិកាកំណត់ពេល
- បង្ហាញម៉ោងជុំនីមួយៗ​រហូតទៅដល់មិល្លីវិនាទី។ មើលភាពខុសគ្នារវាងម៉ោងជុំនីមួយៗ និងពេលវេលាលឿនបំផុតត្រឹម​មួយពព្រិចភ្នែក)។
- ម៉ោងពិភពលោក (ប្រមាណ 300 ទីក្រុង)
- ម៉ោង & ទីកន្លែង (ECB-2000NP)
(ការចុចប៊ូតុងនៅលើនាឡិកាកត់ត្រាកាលបរិច្ឆេទ ម៉ោង និងទីតាំងបច្ចុប្បន្ននៅលើផែនទីនៅក្នុងកម្មវិធី។ មាន​ប្រយោជន៍ជាកំណត់ហេតុសកម្មភាព)។
- កម្មវិធីកំណត់ម៉ោងតាមកាលវិភាគ (ECB-40NP)
(ធ្វើសមកាលកម្មជាមួយកម្មវិធីប្រតិទិន ដើម្បីបង្ហាញពេលវេលាចាប់ផ្តើម និងបញ្ចប់ដែលបានកំណត់ពេល និងពេលវេលាដែលសល់នៅលើនាឡិកាដៃ)។
- មុខងារស្វែង​រកទូរសព្ទ

លក្ខណៈបច្ចេកទេស(មុខងារនាឡិកា)

• ភាពធន់មិនងាយជ្រាបទឹកកម្រិត 10bar
• Smartphone Link (ការតភ្ជាប់ស្វ័យប្រវត្តិ)
• មុខងារផ្លាស់ប្តូរទ្រនិច
• ម៉ោងពិភពលោក (38 ទីក្រុង)
• នាឡិកាកំណត់ពេល 1/1000 វិនាទី
• កម្មវិធីកំណត់ម៉ោងរាប់ថយក្រោយ
• ម៉ោងរោទ៍ប្រចាំថ្ងៃ 5 ដង
• ភ្លើង LED ពីរគ្រាប់ស្វ័យប្រវត្តិ (Super Illuminator)

សញ្ញាពាក្យ និងនិមិត្តសញ្ញា Bluetooth® គឺជា​ពាណិជ្ជសញ្ញា​ដែល​បាន​ចុះ​បញ្ជី​របស់ Bluetooth SIG, Inc. ហើយ​រាល់ការប្រើសញ្ញា​ទាំងនេះ​ដោយ Casio Computer Co., Ltd. គឺស្ថិតក្រោម​អាជ្ញា​បណ្ណ។

*លក្ខណៈពណ៌នៃផលិតផលដែលមានក្នុងបញ្ជីអាចនឹងខុសគ្នាពីផលិតផលជាក់ស្តែងក្នុងករណីមួយចំនួន។

Select a location