Skip to content
EDIFICE SOSPENSIONE

ECB-40PB-1A

G-SHOCK របស់ខ្ញុំ

សូមណែនាំពីទម្រង់កីឡាប្រណាំង មុខងារ និងភាពទំនើប​ពិតប្រាកដ — EDIFICE SOSPENSIONE ECB-40 ជាមួយ​នឹងការរចនាដៃបូម​ផលិតចេញ​ពីជ័រស្រោប​សរសៃកាបូន និង Smartphone Link។ ការរចនាប្រអប់ខុសប្លែកគេនេះត្រូវបានបំផុសគំនិតដោយបូមរថយន្តប្រណាំង formula ដែលមានការរៀបចំក្បាលឡោស៊ី​ក្នុងទម្រង់ជាដៃបួន ពីរ​នៅខាងលើ និងពីរនៅខាងក្រោម។ ជ័រស្រោបសរសៃកាបូនបង្កើតបានជា​ប្រអប់នាឡិកាមានទម្ងន់ស្រាល ប៉ុន្តែរឹងមាំ។ ដោយសារតែមានមុខងារ Smartphone Link នាឡិកាពិសេស​នេះភ្ជាប់​ដោយស្វ័យប្រវត្តិ នៅពេលដែល​ស្ថិតនៅក្នុង​ចម្ងាយដែល​ទូរសព្ទឆ្លាតវៃផ្គូផ្គងបាន។ ចុចចូលកម្មវិធី ដើម្បីចូលប្រើមុខងារដែលមានសារៈសំខាន់សម្រាប់ក្រុមកីឡាប្រណាំង — ទទួលបានការកែតម្រូវដោយស្វ័យប្រវត្តិទៅតាមការ​កំណត់ម៉ោងជាក់លាក់ច្បាស់លាស់ គ្រប់គ្រងម៉ោងពិភពលោកបានយ៉ាងងាយ និងផ្ទេរទិន្នន័យនាឡិកាកំណត់ពេលដែលវាស់វែងជាមីលីវិនាទីរហូតដល់ 200 ជុំ​លើទូរសព្ទឆ្លាតវៃរបស់អ្នក។ អំពូល LED ទ្វេ Super Illuminator ដែលមានពន្លឺច្បាស់​នេះ​បំភ្លឺអេក្រង់អាណាឡុក-ឌីជីថល ដើម្បីងាយស្រួលមើល ទោះបីជា​នៅក្នុងទីងងឹតក៏ដោយ។

លក្ខណៈបច្ចេកទេស

ប្រអប់កាបូនមានការរចនាជារាងដៃបូម ដែលមានបំពាក់ Smartphone Link

នាឡិការួមបញ្ចូលគ្នារវាងអាណាឡុកឌីជីថលទាំងនេះមានមុខងារ Smartphone Link មានប្រអប់ជ័រធ្វើពីសរសៃកាបូន ជាមួយនឹងការរចនារាងដៃបូមដែលកើតចេញពីគោលគំនិត "កីឡាប្រណាំងរថយន្តពិតប្រាកដ"។ វេចខ្ចប់​ដោយការរចនាដ៏ទាក់ទាញ និងបច្ចេកវិទ្យាដើម្បីគាំទ្រដល់​ការប្រើប្រាស់​​នៅទីលានប្រណាំងក្នុងពិភពពិត និងបន្ថែមភាពប៉ិនប្រសប់​ដល់របៀបរស់នៅ​របស់អ្នកដែលចូលចិត្តកីឡាប្រណាំងរថយន្ត។

លក្ខណៈពិសេស 1

ប្រអប់​ជ័រធ្វើពីសរសៃកាបូន ជាមួយនឹងការរចនាជារាងដៃបូម

ការរចនា​ប្រអប់នាឡិកា​ពិសេស​ដោយមានផ្ទៃរចនា​ដែល​បំផុសគំនិត​តាម​ប៉ូមរថយន្តប្រណាំង។ ដូចគ្នានឹងដៃប៉ូមរថយន្តបួន​ដែលប្រើក្នុងរថយន្តប្រណាំង ដែលមានដៃពីរខាងលើ និងដៃពីរខាងក្រោម ក្បាល​ឡោស៊ី​ត្រូវបានកំណត់រចនាសម្ព័ន្ធនៅក្នុងការរៀបចំ​ប៉ូមដៃបួន។​ ជ័រធ្វើពីសរសៃកាបូន ត្រូវបានយកមកប្រើប្រាស់ជាវត្ថុធាតុតួប្រអប់ដែលផ្ដល់ជូន​ទាំងភាពរឹងមាំ និងទម្ងន់​ស្រាល។

លក្ខណៈពិសេស 2

គោលគំនិត "កីឡាប្រណាំរថយន្តពិតប្រាកដ" បង្ហាញពីថាមពលដ៏ខ្លាំងក្លានៃរថយន្តប្រណាំង

កងមុខអ៊ីណុកធំទូលាយមានផ្ទៃរលោងធ្វើឱ្យវាយនភាពនៃលោហៈរបស់នាឡិកាបង្កើតជារូបរាងដ៏មានឥទ្ធិពលរបស់ម្ចាស់ជ័យលាភី។ មុខនាឡិកាកំណត់ពេលមានប្លង់ខ្មៅដិតជាមួយនឹងអេក្រង់ LCD ដ៏ធំ និងគ្រឿងសម្គាល់ទ្រនិច ទ្រនិចម៉ោង និងនាទីធំ បង្កើតជាវិមាត្រ និងរចនាសម្ព័ន្ធកម្រិតពណ៌ខ្ពស់ ដែលជួយបង្កើនលទ្ធ​ភាពមើលឃើញ។

លក្ខណៈពិសេស 3

មុខងារកំណត់កាលវិភាគ ដើម្បីជាជំនួយ​ដល់ការគ្រប់គ្រងពេលវេលា​ដ៏ងាយស្រួល

ផ្ទេរទិន្នន័យដែលបានកំណត់កាលវិភាគរួចដោយស្វ័យប្រវត្តិចូលទៅក្នុងកម្មវិធីប្រតិទិនរបស់ទូរសព្ទឆ្លាតវៃ ទៅនាឡិកា ហើយបង្ហាញកាលវិភាគចាប់ផ្តើម និងម៉ោងបញ្ចប់នៅលើ LCD រួមជាមួយនឹងការជូនដំណឹងជាសំឡេង។ ទ្រនិចមុខនាឡិកាខាងក្នុងក៏រាប់ម៉ោង​ថយ​ក្រោយទៅព្រឹត្តិការណ៍ បន្ទាប់ដែលបានកំណត់ពេលរួច និងបង្ហាញពេលវេលា​ដែល​នៅ​សល់។  ទម្រង់ជាទង់ជាតិក្រឡាបង្ហាញថានៅសល់តិចជាង 30 នាទីទៀត។

ភាពយន្តផ្សាយ​ផលិតផល
ការរចនា

ភាពយន្តផ្សាយ​ផលិតផល
Smartphone Link

ព័ត៌មានលម្អិត

Smartphone Link ដើម្បីប្រើ​មុខងារពេញលេញ​នៅចុងម្រាមដៃរបស់អ្នក

ចាប់ពីការគ្រប់គ្រងពេលវេលាត្រឹមត្រូវ រហូតដល់ការប្រើប្រាស់​ទិន្នន័យវាស់វែងយ៉ាងមាន​ប្រសិទ្ធភាព។ មានមុខងារច្រើនដើម្បីគាំទ្រសកម្មភាពប្រណាំងនៅនឹងកន្លែងផ្ទាល់ ហើយឥឡូវនេះត្រូវបានបង្កើតឡើងសម្រាប់ជីវិតរស់នៅប្រចាំថ្ងៃរបស់អ្នក។

- ការ​ភ្ជាប់ស្វ័យប្រវត្តិ
ECB-40 នឹងភ្ជាប់ដោយស្វ័យប្រវត្តិនៅពេលដែលស្ថិតនៅក្នុង​ដែនរបស់ទូរសព្ទឆ្លាតវៃដែលបានភ្ជាប់ ធ្វើសមកាលកម្មជាមួយទិន្នន័យពេលវេលារបស់ទូរសព្ទឆ្លាតវៃ ដើម្បីរក្សាពេលវេលាត្រឹមត្រូវគ្រប់ពេលវេលា។ (ត្រូវតែស្ថិតនៅក្នុងរយៈចម្ងាយ Bluetooth®។)

- ការកែតម្រូវពេលវេលាដោយស្វ័យប្រវត្តិ
ភ្ជាប់ដោយស្វ័យប្រវត្តិជាមួយទូរសព្ទឆ្លាតវៃ ដើម្បីធ្វើការកែតម្រូវពេលវេលានៅពេលចាំបាច់។ សូម្បីតែពេលឆ្លងកាត់ល្វែងម៉ោងក៏ដោយ ម៉ោងក្នុងស្រុកនឹងត្រូវបានបង្ហាញដោយស្វ័យប្រវត្តិ។ (ត្រូវតែស្ថិតនៅក្នុងរយៈចម្ងាយ Bluetooth®។)

- ម៉ោងពិភពលោក (ប្រមាណ 300 ទីក្រុង)
ជ្រើសរើសម៉ោងទីក្រុងតាមម៉ោងពិភពលោដោយប្រើកម្មវិធី ហើយប្តូររវាងម៉ោងក្នុងតំបន់ និងម៉ោងពិភពលោកយ៉ាងងាយស្រួល។ កែតម្រូវដោយស្វ័យប្រវត្តិសម្រាប់ម៉ោងសន្សំពន្លឺថ្ងៃផងដែរ។

- ងាយស្រួល​សម្រាប់​មើលព្រឹត្តិការណ៍កីឡាប្រណាំងរថយន្ត
បន្ថែមពីលើអង្គចងចាំ​ 200 ជុំ​របស់​នាឡិកា​នៅពេលវាស់វែងរយៈពេលជុំ វា​អាច​ឱ្យផ្ទេរ​ទិន្នន័យ​ទៅកាន់កម្មវិធី​ផងដែរ។ មើលភាពខុសគ្នានៃរយៈពេលជុំ និងពេលវេលាលឿនបំផុតបានភ្លាមៗ — មានមុខងារដែលមានប្រយោជន៍បំផុតសម្រាប់មើលការប្រណាំង។

- មុខងារស្វែង​រកទូរសព្ទ
ស្វែងរកទូរសព្ទឆ្លាតវៃរបស់អ្នកដោយធ្វើឱ្យរោទ៍ដោយចុចប៊ូតុងនាឡិកា។ (ត្រូវតែស្ថិតនៅក្នុងរយៈចម្ងាយ Bluetooth®។)

Super Illuminator  (អំពូល LED ដែលមានពន្លឺខ្លាំង)  ដើម្បីអាចមើលបាននៅទីងងឹត។

អំពូល LED ពីរដែលមានពន្លឺខ្លាំងបំភ្លឺមុខនាឡិកា និង LCD។ ប្រើមុខងារបញ្ចេញពន្លឺស្វ័យប្រវត្តិនៅពេលដែលដៃរបស់អ្នកជាប់រវល់ ដោយគ្រាន់តែបង្វិលកដៃរបស់អ្នកនឹងធ្វើឲ្យមុខនាឡិកាភ្លឺ។
*រូបភាពបង្ហាញពី ECB-40P-1A។

មុខងារច្រើន ទាំងអស់ស្ថិត​​នៅចុង​ម្រាម​ដៃរបស់​អ្នក

នាឡិកា CASIO

នាឡិកា CASIO
 (កម្មវិធីទូរសព្ទឆ្លាតវៃ)

- ការកែតម្រូវពេលវេលាដោយស្វ័យប្រវត្តិ

- ការកំណត់នាឡិកាដៃមានភាពងាយស្រួល

- ការបញ្ជូនទិន្នន័យនាឡិកាកំណត់ពេល
បង្ហាញម៉ោងជុំនីមួយៗ​រហូតទៅដល់មិល្លីវិនាទី។ មើលភាពខុសគ្នារវាងម៉ោងជុំនីមួយៗ និងពេលវេលាលឿនបំផុតត្រឹម​មួយពព្រិចភ្នែក។

ម៉ោងពិភពលោក (ប្រមាណ 300 ទីក្រុង)

- កម្មវិធីកំណត់ម៉ោងតាមកាលវិភាគ
ធ្វើសមកាលកម្មជាមួយកម្មវិធីប្រតិទិន ដើម្បីបង្ហាញពេលវេលាចាប់ផ្តើម/បញ្ចប់ដែលបានកំណត់ពេល និងពេលវេលាដែលសល់នៅលើនាឡិកាដៃ។

- មុខងារស្វែង​រកទូរសព្ទ

លក្ខណៈបច្ចេកទេស

  • ភាពធន់មិនងាយជ្រាបទឹកជម្រៅ 10 បារ
  • Smartphone Link  (ការតភ្ជាប់ស្វ័យប្រវត្តិ)
  • មុខងារផ្លាស់ប្តូរទ្រនិច
  • ម៉ោងពិភពលោក  (38 ទីក្រុង)
  • ម៉ូដជិះ​យន្តហោះ
  • នាឡិកាកំណត់ពេល 1/1000 វិនាទី
  • កម្មវិធីកំណត់ម៉ោងរាប់ថយក្រោយ
  • ម៉ោងរោទ៍ប្រចាំថ្ងៃ 5
  • អំពូល LED ពីរ​ស្វ័យប្រវត្តិ  (Super Illuminator)

*លក្ខណៈពណ៌នៃផលិតផលដែលមានក្នុងបញ្ជីអាចនឹងខុសគ្នាពីផលិតផលជាក់ស្តែងក្នុងករណីមួយចំនួន។

Select a location