Skip to content
ម៉ូដែល Smartphone Link

ECB-S10D-8A

G-SHOCK របស់ខ្ញុំ

ប្រឹងប្រែងធ្វើការបណ្ដើរ និងរីករាយជាមួយជីវិតបណ្ដើរតាមរយៈម៉ូដែល EDIFICE រួមបញ្ចូលគ្នារវាងអាណាឡុក-ឌីជីថលរាងស្ដើង និងទាន់សម័យ ដែលផ្ដោតសំខាន់ទាំងកិច្ចការងារ និងការកម្សាន្ត។ នាឡិកាទាំងនេះ ងាយស្រួលពាក់ទម្ងន់ស្រាល និងការតភ្ជាប់ទូរសព្ទឆ្លាតវៃទាំងអស់ នៅក្នុងប្រអប់នាឡិកាដែលស្ដើងតិចជាង 10-mm ដែលនឹងមិនទាក់ជាប់កដៃអាវរបស់អ្នក។ ធ្វើសមកាលកម្មជាមួយទូរសព្ទឆ្លាតវៃ​របស់​អ្នកតាមរយៈ Bluetooth® សម្រាប់ការកំណត់ពេលវេលាជាក់លាក់ដែលបានកែតម្រូវ។ ចូលទៅកាន់កម្មវិធី ដើម្បីគ្រប់គ្រងម៉ោងពិភពលោកបានយ៉ាងងាយស្រួល មិនថាអ្នកធ្វើដំណើរទៅដល់ទីណាក៏ដោយ។ មិនថាក្នុងគោលបំណងអាជីវកម្ម ឬការកម្សាន្តក៏ដោយ ការធ្វើដំណើរទៅក្រៅប្រទេស នឹងដំណើរការបច្ចុប្បន្នភាពសម្រាប់ម៉ោងក្នុងតំបន់ និងការសន្សំពន្លឺថ្ងៃដោយស្វ័យប្រវត្តិបានយ៉ាងរលូន។ កម្មវិធីនេះក៏ធ្វើឱ្យការគ្រប់គ្រងម៉ោងរោទ៍ ពេលវេលា និងមុខងារផ្សេងទៀតឱ្យមានភាពងាយស្រួល និងប្រកបដោយវិចារណញាណផងដែរ។ Super Illuminator បំភ្លឺទ្រនិចនាឡិកា និងអេក្រង់ឌីជីថលជាមួយនឹង LED ដែលមានពន្លឺខ្ពស់ រីឯគ្រីស្តាល់ត្បូងកណ្ដៀងការពារនឹងការកោសឆ្កូត ដើម្បីឱ្យងាយស្រួលមើល​និងច្បាស់ល្អ។ នាឡិកាកំណត់ពេលវេលារាងស្ដើង និង​មាន​ផាសុកភាព​ពិត​ប្រាកដ​ដែល​បំពេញ​តាមតម្រូវការ​ជាក់លាក់​របស់ក្រុមប្រណាំង​ដៃគូ Casio។

  • ការ​រចនាប្រអប់នាឡិកាបែបកីឡាស្ដើង កាន់តែងាយស្រួលពាក់
  • Smartphone Link ដើម្បីប្រើ​មុខងារពេញលេញ​នៅចុងម្រាមដៃរបស់អ្នក
  • ការរចនាមុខនាឡិកាបែបសាមញ្ញ ងាយស្រួលមើល
  • អំពូល LED

លក្ខណៈបច្ចេកទេស

លក្ខណៈពិសេស

ការរចនាប្រអប់ស្ដើងទាន់សម័យដើម្បីឱ្យកាន់តែងាយស្រួលពាក់

តាមរយៈនាឡិកាទាំងនេះ យើងផ្ដល់ជូនទាំងការតភ្ជាប់ Smartphone Link និងទាំងប្រអប់ដែលកាន់តែស្ដើងជាងមុនមានកម្រាស់ 9.6 មីលីម៉ែត្រដែលនឹងមិនធ្វើឱ្យទាក់ជាមួយកដៃអាវរបស់អ្នក។ កងមុខនាឡិកាទម្រង់ប្រាំបីជ្រុងដែលមានរាងសំប៉ែត ស្ដើងបញ្ចេញនូវរូបរាងបែបកីឡាដែលងាយស្រួលពាក់ស័ក្ដិសមទាំងជាមួយបែបស្ដាយល៍ធម្មតា និងស្ដាយល៍ធ្វើការ។

ការរចនាប្រអប់ស្ដើងទាន់សម័យដើម្បីឱ្យកាន់តែងាយស្រួលពាក់

Smartphone Link ដើម្បីប្រើ​មុខងារពេញលេញ​នៅចុងម្រាមដៃរបស់អ្នក

ការតភ្ជាប់ Smartphone Link ផ្ដល់នូវការកែតម្រូវពេលវេលាដោយស្វ័យប្រវត្តិ និងធ្វើឱ្យមានភាពងាយស្រួលក្នុងការកំណត់រចនាសម្ព័ន្ធម៉ោងពិភពលោក។ នាឡិកាកែតម្រូវដោយស្វ័យប្រវត្តិសម្រា​ប់ទីក្រុងនៅជុំវិញពិភពលោកដែលប្រើម៉ោងសន្សំពន្លឺ​ថ្ងៃ ហើយអ្នកប្រើប្រាស់អាចផ្លាស់ប្ដូររវាងម៉ោងក្នុងស្រុក និងម៉ោងពិភពលោកយ៉ាងងាយស្រួលដោយគ្រាន់តែចុចលើអេក្រង់កម្មវិធី។ មានភាពងាយស្រួលក្នុងគ្រប់ស្ថានភាពទាំងអស់ ចាប់ពីកិច្ចប្រជុំធុរកិច្ចសកល រហូតដល់ដំណើរកម្សាន្តផ្ទាល់ខ្លួននៅក្រៅប្រទេស។

Smartphone Link ដើម្បីប្រើ​មុខងារពេញលេញ​នៅចុងម្រាមដៃរបស់អ្នក

ការរចនាមុខនាឡិកាដ៏សាមញ្ញដើម្បីឱ្យងាយស្រួលមើល

នាឡិកាដៃ និង LCD ត្រូវបានរៀបចំសម្រាប់ភាពងាយស្រួលនៃមុខងារក្នុងការរចនាទាន់សម័យ និងមានទំហំតូច។ បន្ទាត់ផ្ដេកដែលបានឆ្លាក់ផ្ដល់ឱ្យមុខនាឡិកានូវរូបរាងល្អច្បាស់។ ទ្រនិចគ្រឿងសម្គាល់​ពណ៌លឿងបន្ថែមនូវពណ៌រំលេច។

ការរចនាមុខនាឡិកាដ៏សាមញ្ញដើម្បីឱ្យងាយស្រួលមើល

ព័ត៌មានលម្អិត

Super Illuminator (អំពូល LED ពីរដែលមានពន្លឺខ្លាំង) ដើម្បីអាចមើលនាឡិកាច្បាស់​នៅទីងងឹត

*រូបភាពបង្ហាញពី ECB-S10D-8A។

Super Illuminator (ពន្លឺ LED ពីរដែលមានពន្លឺខ្លាំង) ដើម្បីអាចមើលនាឡិកាច្បាស់​នៅទីងងឹត

គ្រីស្តាល់ត្បូងកណ្តៀងថ្លាច្បាស់ មានភាពធន់នឹងការកោសឆ្កូតខ្ពស់

គ្រីស្តាល់ត្បូងកណ្តៀងដែលធន់នឹង​ការកោសឆ្កូត និងថ្លាច្បាស់ជាមួយនឹងកញ្ចក់ការពារចំណាំងផ្លាតផ្ទៃខាងក្នុង

*លក្ខណៈពណ៌នៃផលិតផលដែលមានក្នុងបញ្ជីអាចនឹងខុសគ្នាពីផលិតផលជាក់ស្តែងក្នុងករណីមួយចំនួន។

Select a location