EFK-100CD-1A
- 
						
									
									
								
								
							 - 
						
									
								
								
							 - 
						
									
								
								ចលនាមេកានិច៖ បង្ហាញតាមរយៈខ្នងតួនាឡិកាថ្លា - 
						
									
								
								ការរចនាមុខនាឡិកាដោយកាបូនលត់៖ រូបរាងដ៏ប្រណិតជាមួយនឹងការចាក់ផ្ទៃយ៉ាងរលោង - 
						
									
								
								ខ្សែលោហៈបង្ហាញពីភាពចែងចាំងដ៏ឆើតឆាយ - 
						
									
								
								គ្រីស្តាល់ត្បូងកណ្តៀងដែលធន់នឹងការកោសឆ្កូត - 
						
									
								
								
							 
សូមណែនាំនាឡិកាអាណាឡុក EFK-100CD ដែលជាប្រភេទនាឡិកា EDIFICE កម្រិតខ្ពស់ដែលរំលេចនូវកាបូនលត់ និងការរចនាមានទ្រនិចបីបែបបុរាណ។ មុខនាឡិកានេះរំលេចនូវកាបូនដែលលត់ដោយប្រើបច្ចេកវិទ្យាថ្មីបំផុតដែលគេប្រើលើរថយន្តស្ព័រលំដាប់ខ្ពស់ ដោយចាប់យកភាពរំភើបពីរថយន្តស្ព័រដែលកំពុងមានល្បឿនលឿនឆ្ពោះទៅរកសម្ថភាពកាន់តែខ្ពស់តាមបែប EDIFICE។ កាបូនលត់ គឺជាវត្ថុធាតុផ្សំនៃជាតិសរសៃកាបូនជាមួយជ័រ ហើយបន្ទាប់មកត្រូវបានយកទៅលត់នៅសីតុណ្ហភាពខ្ពស់ក្រោមសម្ពាធខ្លាំង ដែលធ្វើឱ្យវាមាំជាង និងស្រាលជាងលោហៈ។ ចលនាមេកានិកជាមួយនឹងការបម្រុងរយៈពេល 40 ម៉ោង ផ្តល់ថាមពលដល់ទ្រនិចនាឡិកាដូចម៉ាស៊ីនរថយន្តស្ព័រដែលកំពុងលាន់ទ្រហឺង ដែលទាំងអស់នេះមាននៅក្នុងតួនាឡិកាដ៏តូចច្រឡឹងទំហំ 39mm។ ខ្នងតួនាឡិកាថ្លាបង្ហាញពីចលនា ដែលបង្ហាញនូវភាពទាក់ទាញពិសេសរបស់នាឡិកាមេកានិច។ គ្រឿងសម្គាល់ផុសឡើង តួ និងការរចនាកងមុខច្បាស់លាស់ រួមទាំងគ្រីស្តាល់ត្បូងកណ្តៀង បង្ហាញពីគុណភាពកម្រិតខ្ពស់។ ភាពធន់មិនងាយជ្រាបទឹកជម្រៅរហូតដល់ 100 ម៉ែត្រ ធ្វើឱ្យអ្នកអាចផ្ដោតលើអ្វីដែលកាន់តែអស្ចារ្យដោយគ្មានក្ដីកង្វល់។ ត្រូវបានរចនាឡើងដើម្បីផ្គាប់ចិត្តអ្នកចូលចិត្តរថយន្តបំផុត។
- 
				
 - 
				
				
 - 
				
				ចលនាមេកានិច៖ បង្ហាញតាមរយៈខ្នងតួនាឡិកាថ្លា
 - 
				
				ការរចនាមុខនាឡិកាដោយកាបូនលត់៖ រូបរាងដ៏ប្រណិតជាមួយនឹងការចាក់ផ្ទៃយ៉ាងរលោង
 - 
				
				ខ្សែលោហៈបង្ហាញពីភាពចែងចាំងដ៏ឆើតឆាយ
 - 
				
				គ្រីស្តាល់ត្បូងកណ្តៀងដែលធន់នឹងការកោសឆ្កូត
 - 
				
				
 
- 
			
				ស្រាល និងរឹងមាំ
 - 
			
				ភាពធន់នឹងជម្រាបទឹកជម្រៅ 10 បារ
 - 
			
				នាឡិកាមេកានិច
 - 
			
				ខ្នងថ្លាចាក់សោដោយវីស
 
លក្ខណៈបច្ចេកទេស
លក្ខណៈពិសេស
ចលនាមេកានិច៖ បង្ហាញតាមរយៈខ្នងតួនាឡិកាថ្លា
ដើម្បីបញ្ចូលប្រព័ន្ធបើកបរឱ្យដូចរថយន្តស្ព័រ ចលនាមេកានិចត្រូវបានប្រើប្រាស់ដោយផ្តល់នូវថាមពលបម្រុងប្រហែល 40 ម៉ោង និងអត្រាលម្អៀងប្រចាំថ្ងៃពី -35 ទៅ +45 វិនាទី។ ការរចនាខ្នងតួនាឡិកាថ្លាផ្ដល់នូវទិដ្ឋភាពចលនា ដោយផ្តល់នូវភាពរីករាយចំពោះភាពទាក់ទាញដ៏ពិសេសរបស់នាឡិកាមេកានិច។
				
			ការរចនាមុខនាឡិកា៖ រូបរាងដ៏ប្រណិតជាមួយនឹងការចាក់ផ្ទៃយ៉ាងរលោង
មុខនាឡិកាបែបសាមញ្ញដែលមានទ្រនិចបី និងការបង្ហាញកាលបរិច្ឆេទ រំលេចនូវសោភណភាពប្លែកនៃកាបូនលត់ និងធាតុផ្សំគ្រឿងរចនាផ្សេងទៀត។ ទ្រនិចម៉ោង និងនាទី ជាមួយនឹងផ្នែកប្រហោង និងគន្លឹះផូស្វ័រ រួមបញ្ចូលនូវសោភណភាពបែបកីឡាដោយមានលទ្ធភាពមើលឃើញដ៏ល្អឥតខ្ចោះនៅទីងងឹត។ ទ្រនិចវិនាទីរំកិលយ៉ាងឡូយដោយសម្គាល់ពេលវេលាដែលកំពុងកន្លងផុត។ ភាពលម្អិតដូចជា ផ្ទៃកញ្ចក់នៅលើគែមបញ្ឆិតនៃរបារគ្រឿងសម្គាល់ និងផ្ទៃបាតនៅលើក្រវ៉ាត់មុខនាឡិកា បង្កើនវាយនភាពដ៏ទំនើបដល់នាឡិកា។
				
			ព័ត៌មានលម្អិត
ខ្សែលោហៈបង្ហាញពីភាពចែងចាំងដ៏ឆើតឆាយ
ខ្សែដែកអ៊ីណុកដ៏រឹងមាំស៊ីគ្នានឹងតួលោហៈ។ ការចាក់ផ្ទៃម៉ដ្ឋរលោង និងកញ្ចក់ដាច់ដោយឡែកត្រូវបានប្រើប្រាស់លើសមាសធាតុនីមួយៗរបស់នាឡិកាដោយធ្វើឱ្យគ្រឿងលោហៈភ្លឺចែងចាំង។
				
			គ្រីស្តាល់ត្បូងកណ្តៀងដែលធន់នឹងការកោសឆ្កូត
				
			*លក្ខណៈពណ៌នៃផលិតផលដែលមានក្នុងបញ្ជីអាចនឹងខុសគ្នាពីផលិតផលជាក់ស្តែងក្នុងករណីមួយចំនួន។