Skip to content
ស្វ័យប្រវត្តិ

EFK-110D-1A

ថ្មីៗ 04/2026
G-SHOCK របស់ខ្ញុំ

CASIO EDIFICE បង្ហាញពីនាឡិកា EFK-110D ដែលជាការនិយមចូលចិត្តរបស់អ្នកដែលស្រឡាញ់រថយន្តស្ព័រ។ នាឡិកាដ៏ស្រស់ស្អាតមានទ្រនិចបីស្វ័យប្រវត្តិនេះផ្ដល់នូវរចនាប័ទ្មប្រណិត និងទំនើបនៅលើកដៃរបស់អ្នក។ នាឡិកាបែបកីឡាដ៏ប្រណិតនេះរំលេចនូវតួតូចស្ដើងដែលមានកម្រាស់ត្រឹមតែ 38mm និងមុខមានសណ្ឋានវាយនភាពដ៏សម្បូរបែប ដែលផលិតឡើងដោយប្រើបច្ចេកទេសបង្កើតអេឡិចត្រូដ៏ពិសេស។ គ្រីស្តាល់ត្បូងកណ្ដៀងថ្លាដែលធន់នឹងការឆ្កូតផ្ដល់នូវភាពច្បាស់ល្អ ចំណែកឯគ្រឿងសម្គាល់ផុសឡើង ព្រមទាំងកងមុខ និងតួបំពេញបន្ថែមនូវការរចនាដ៏ទំនើប។ ចលនាស្វ័យប្រវត្តិដែលផលិតនៅប្រទេសជប៉ុននេះផ្ដល់នូវថាមពលបម្រុងប្រហែល 42 ម៉ោង។ តាមរយៈខ្នងតួនាឡិកាថ្លាដែលបង្ហាញពីចលនាដ៏ទាក់ទាញ អ្នកនឹង​យល់ច្បាស់ពីរូបរាងដ៏ទាក់ទាញពិសេសរបស់នាឡិកានេះ។ ភាពធន់មិនងាយជ្រាបទឹកជម្រៅរហូតដល់ 10 បារ ធ្វើឱ្យអ្នកអស់ក្ដីបារម្ភអំពីសកម្មភាពសប្បាយនានា មិនថាសកម្មភាពនៅខាងក្រៅ កីឡានៅលើទឹក ឬសកម្មភាពប្រចាំថ្ងៃនោះទេ។

  • មុខមានសណ្ឋានវាយនភាពដែលផលិតឡើងដោយប្រើបច្ចេកទេសបង្កើតអេឡិចត្រូពិសេស
  • តួដែកអ៊ីណុកដែលមានទម្រង់ដ៏ស្រស់ស្អាតគួរឱ្យទាក់ទាញ * រូបភាពបង្ហាញពី EFK-110D-7A។
  • ចលនាមេកានិកដែលផលិតនៅប្រទេសជប៉ុន៖ អាចមើលឃើញតាមរយៈខ្នងតួថ្លា * រូបភាពបង្ហាញពី EFK-110D-7A។
  • ខ្សែរឹងធ្វើពីដែកអ៊ីណុក

លក្ខណៈបច្ចេកទេស

លក្ខណៈពិសេស

រូបថតនាឡិកា FK-110D-7A ដែលបង្ហាញពីមុខបែបសាមញ្ញាជាមួយនឹងទ្រនិចបី និងការបង្ហាញកាលបរិច្ឆេទ ដែលធ្វើឱ្យប្រសើរឡើងតាមរយៈវាយនភាពដ៏ម៉ដ្ឋល្អិត

ការរចនាមុខនាឡិកាដែលមានសណ្ឋានវាយនភាព៖ ការប្រាប់ពីពេលវេលាជាមួយនឹងភាពទាក់ទាញបន្ថែម

វាយនភាពដ៏ល្អិតដែលបង្កើតឡើងតាមរយៈការបង្កើតអេឡិចត្រូជួយបន្ថែមសម្រស់ដល់មុខនាឡិកា ដែលរំលេចនូវការរចនាបែបសាមញ្ញជាមួយនឹងទ្រនិចបី និងការបង្ហាញកាលបរិច្ឆេទ។ កងមុខរបស់នាឡិកាបង្កើតបានជារូបរាងបែបកីឡា និងផ្ទៃរចនាដ៏ប្រណិត។ វត្ថុធាតុនៃការរចនារួមមាន ទ្រនិចម៉ោងនិងទ្រនិចនាទីមានរន្ធផ្នែកខ្លះ គ្រឿងសម្គាល់របារដែលមានផ្ទៃរចនាដាច់ពីគ្នា និងកងមុខខាងក្រៅជាមួយនឹងផ្ទៃរចនាខាត់ បន្ថែមនូវវាយនភាពបន្ថែមដល់នាឡិកា។

*រូបភាពបង្ហាញពី EFK-110D-7A។

រូបភាព EFK-110D-7A៖ តួដែកអ៊ីណុកដែលផលិតឡើងយ៉ាងយកចិត្តទុកដាក់

តួដែកអ៊ីណុកជាមួយនឹងទម្រង់សម្រស់គួរឱ្យទាក់ទាញ

ដោយពាក់យ៉ាងស្រួលនៅលើកដៃ តួនាឡិកាដ៏តូចទំហំ 38 mm នេះបង្ហាញពីផ្ទៃពហុទម្រង់ដែលស៊ីគ្នានឹងរូបរាងដ៏រឹងមាំ។ ផ្ទៃម៉ដ្ឋរលោង និងផ្ទៃកញ្ចក់ជួយបង្កើនសម្រស់វាយនភាពរបស់ដែកអ៊ីណុក ដែលបង្កើតបានជាស្រមោលពណ៌ដ៏ស្រស់ស្អាតនៅលើគែមរបស់នាឡិកា និងរំលេចនូវភាពលម្អិតនៃការរចនាដែលត្រូវបានប្រើយ៉ាងយកចិត្តទុកដាក់។

រូបភាពនាឡិកា EFK-110 ដែលរំលេចនូវចលនាមេកានិកដែលផលិតនៅក្នុងប្រទេសជប៉ុន ដែលអាចមើលឃើញតាមរយៈខ្នងតួនាឡិកា

ចលនាមេកានិក ដែលផលិតនៅក្នុងប្រទេសជប៉ុន អាចមើលឃើញតាមរយៈខ្នងតួនាឡិកា

នាឡិកានេះដំណើរការដោយចលនាស្វ័យប្រវត្តិ ដែលបង្ហាញពីក្ដីប្រាថ្នា និងថាមពលដែលទទួលបានការបំផុសគំនិតពីចលនានៃម៉ាស៊ីនចំហេះក្នុង។ ទ្រនិច​វិនាទី​រំកិល​យ៉ាងឡូយដោយសម្គាល់​ពេលវេលា​ដែលកំពុងកន្លង​ផុត។ ខ្នងតួនាឡិកាចាក់សោដោយវីសបង្ហាញពីចលនាជាក់ស្ដែង ដែលបង្អួតពីភាពស្រស់ស្អាតនៃមេកានិក។

រូបថតនាឡិកា EFK-110D-7A ដែលរំលេចនូវខ្សែដែកអ៊ីណុកដ៏រឹងមាំ

ខ្សែដែកអ៊ីណុកដ៏រឹងមាំ

ដែកអ៊ីណុកដ៏រឹងមាំត្រូវបានប្រើជាខ្សែនាឡិកាស៊ីគ្នានឹងតួលោហៈរបស់នាឡិកា។ ការចាក់ផ្ទៃកញ្ចក់ និងម៉ដ្ឋរលោងដាច់ដោយឡែកត្រូវបានប្រើប្រាស់លើសមាសធាតុនីមួយៗរបស់នាឡិកាដោយធ្វើឱ្យគ្រឿងលោហៈភ្លឺចែងចាំង។

រូបថតបង្ហាញពីកញ្ចក់គ្រីស្តាល់ត្បូងកណ្ដៀងរបស់ EFK-110

គ្រីស្តាល់ត្បូងកណ្តៀង

គ្រីស្ដាល់​ត្បូងកណ្តៀងថ្លាខ្លាំងដែលធន់នឹងការឆ្កូតធ្វើឱ្យនាឡិកាមានលក្ខណៈច្បាស់ល្អ និងស្រួលមើលខ្លាំង។

*លក្ខណៈពណ៌នៃផលិតផលដែលមានក្នុងបញ្ជីអាចនឹងខុសគ្នាពីផលិតផលជាក់ស្តែងក្នុងករណីមួយចំនួន។

Select a location