Skip to content
ខួបលើកទី 50 ឆ្នាំរបស់នាឡិកា CASIO
EDIFICE SOSPENSIONE

EFS-S640ZE-1A

G-SHOCK របស់ខ្ញុំ

អបអរខួប 50 ឆ្នាំរបស់នាឡិកា Casio ជាមួយនឹងនាឡិកា EDIFICE ជាទីនឹករលឹកដែលរំលេចនូវក្ដីប្រាថ្នារបស់ Casio ចំពោះគុណតម្លៃថ្មី និងការច្នៃប្រឌិតឥតឈប់ឈរ។ នាឡិកា EFS-S640ZE បង្កប់នូវដួងព្រលឹងនៃការផលិតដែលបំផុសគំនិតដោយក្ដីប្រាថ្នានៃ “ការផលិតអ្វីមួយដោយមិនប្រើអ្វីសោះ” — ភាពរំជើបរំជួលនៃការធ្វើដំណើរពីលេខ “0” ទៅ “1”។ មុខងារនាឡិកាកំណត់ពេល EDIFICE ដែលដើរដោយថាមពលពន្លឺព្រះអាទិត្យនេះមានពណ៌ចម្រុះខ្មៅលាយមាសដែលបង្ហាញពីពន្លឺភ្លឹបភ្លែតៗដំបូងដែលជំរុញដល់ការផលិតប្រកបដោយភាពច្នៃប្រឌិត ដែលការបង្កើតវត្ថុមានតម្លៃថ្មីចាប់ផ្ដើម។ ជ័រទប់ខ្សែពណ៌មាសដែលឆ្លាក់ដោយឡាស៊ែរថា “ខួបលើកទី 50 ឆ្នាំ” ដែលបញ្ចេញពន្លឺភ្លឹបភ្លែតៗនៅលើខ្សែពណ៌ខ្មៅដូចពន្លឺនៅក្នុងទីងងឹត និងបំភ្លឺផ្លូវទៅកាន់ការច្នៃប្រឌិតដ៏មានតម្លៃ។ ជារូបរាងនៃការរចនាពិសេស មុខនាឡិកាខាងក្នុងនៅទីតាំងម៉ោង 9 ត្រូវបានបោះពុម្ពដោយលេខ 0 និងលេខ 1 ដែលផ្ដិតយកភក្ដីភាពរបស់ Casio ចំពោះសិល្បៈនៃការផលិតអ្វីមួយដោយមិនប្រើអ្វីសោះ។ ដោយផ្អែកលើនាឡិកា SOSPENSIOE EFS-S640 ដែលដើរដោយថាមពលពន្លឺព្រះអាទិត្យ ប្រអប់នាឡិកាជ័រធ្វើពីសរសៃកាបូននេះរំលេចនូវការរចនាប្លែកពីគេដែលបំផុសគំនិតដោយបូមរថយន្តជាមួយនឹងក្បាលឡោស៊ីដែលបានកំណត់រចនាសម្ព័ន្ធក្នុងទម្រង់ជាដៃបួន។ ដោយរួមបញ្ចូលមុខនាឡិកាធ្វើពីសរសៃកាបូន នាឡិកានេះបង្ហាញពីអារម្មណ៍ពិតៗនៃកីឡាប្រណាំងរថយន្ត។ ខ្សែនាឡិកាត្រូវបានផលិតចេញពី Alcantara ដែលជាវត្ថុធាតុប្រើបានយូរ និងអាចឱ្យខ្យល់ចេញចូលបានដែលប្រើនៅផ្នែកខាងក្នុងរថយន្តប្រណាំង។ ដោយមានការបញ្ចាក់ជាអន្តរជាតិចំពោះអព្យាក្រឹតភាពកាបូន សរសៃកាបូននេះក៏ត្រូវបានរំពឹងថាជួយកាត់បន្ថយផលប៉ះពាល់ដល់បរិស្ថានផងដែរ។

  • គម្រប់ខួបលើកទី 50 របស់នាឡិកា ​CASIO ពីខាងឆ្វេង៖ BGD-S565ZE-1, GMC-B2100ZE-1A, TRN-50ZE-1A, EFS-S640ZE-1A, PRW-6900ZE-1
  • ការរចនាប្រអប់ខាងក្រោយពិសេសដោយរំលឹកខួបលើកទី 50 ឆ្នាំរបស់នាឡិកា Casio
  • ការវេចខ្ចប់ដែលគិតគូរដល់បរិស្ថានជាពិសេស

លក្ខណៈបច្ចេកទេស

ម៉ូដែលខួបលើកទី 50 ឆ្នាំរបស់នាឡិកា CASIO

*លក្ខណៈពណ៌នៃផលិតផលដែលមានក្នុងបញ្ជីអាចនឹងខុសគ្នាពីផលិតផលជាក់ស្តែងក្នុងករណីមួយចំនួន។

Select a location