Skip to content
កំណែខួបលើកទី 50 ឆ្នាំនៃ TOM’S
EDIFICE SOSPENSIONE

EFS-S641TMS-1A

G-SHOCK របស់ខ្ញុំ

ឈានចូលកំណែខួបលើកទី 50 ឆ្នាំនៃ EDIFICE TOM’S ការស្វាគមន៍ចំពោះ TOM’S KP47 Starlet ជាប្រវត្តិសាស្ត្រដែលជារថយន្តប្រណាំងពីថ្ងៃដំបូងរបស់ TOM’S Racing។ នាឡិកាកំណត់ពេលរបស់រថយន្តប្រណាំង EDIFICE ដែលមានលទ្ធផលប្រតិបត្តិការខ្លាំងនេះរំលឹកដល់ខួបលើកទី 50 ឆ្នាំនៃការកសាងក្រុមប្រណាំងរថយន្ត។ កិច្ចសហការនេះរំលឹកក្ដីគោរពចំពោះរថយន្ត KP47 Starlet ដ៏ពិសេសដែលធ្វើឱ្យ TOM’S Racing ល្បីល្បាញក្នុងពេលតែមួយពព្រិចភ្នែកជាមួយនឹងពណ៌ឆ្នូតៗដ៏គួរឱ្យទាក់ទាញនៃរថយន្តប្រណាំងខ្នាតតូចដែលទទួលបានជ័យជម្នះនៅក្នុងទសវត្សរ៍ឆ្នាំ 1970៖ អ្នកប្រណាំងនាំមុខគេចំនួន 22 ជ័យលាភីជើងឯក 20 និងជ័យលាភីជើងឯកជាប់ៗគ្នាចំនួនបី។ ពណ៌ស ក្រហម និងបៃតងដែលតំណាងឱ្យកេរ្តិ៍ឈ្មោះដ៏អង់អាចរបស់ម៉ាស៊ីនរថយន្តប្រណាំងនេះត្រូវបានរួមបញ្ចូលនៅលើមុខនាឡិកា និងត្រង់កន្លែងផ្សេងទៀត។ មុខនាឡិការាងសំបុកឃ្មុំនេះរំលឹកដល់ប៉ាណាមុខរបស់រថយន្ត TOM’S Starlet ក្នុងផ្ទៃពណ៌ស្វាយដែលផ្ដល់ជាសញ្ញាដល់គម្របម៉ាស៊ីនរបស់រថយន្ត ដោយមុខនាឡិកាខាងក្នុងត្រូវបានបំផុសគំនិតដោយកង់រថយន្ត TOM’S Igeta និងនិមិត្តសញ្ញា TOM’S។ ខ្សែនាឡិកាស្បែកសុទ្ធរំលឹកដល់ដែកទម្រ B របស់រថយន្ត KP47 និងរំលេចជ័រទប់ខ្សែនាឡិកាដែលត្រូវបានរចនាតាមកញ្ចក់មើលក្រោយរបស់រថយន្ត។ ជ័រទប់ខ្សែនាឡិកាដែលមាននៅក្នុងពណ៌ចម្រុះរបស់រថយន្ត KP47 Starlet ត្រូវបានតែងលម្អដោយប្រើនិមិត្តសញ្ញា TOM’S ដំបូង ដើម្បីផ្ដល់អារម្មណ៍អាឡោះអាល័យពីថ្ងៃបង្កើតដំបូង។ ពណ៌បៃតងនៅគែមខាងលើខ្សែនាឡិកាយកលំនាំតាមខ្សែស្រឡាយពណ៌បៃតងដែលរំលេចនៅលើរថយន្ត KP47 ហើយលេខរថយន្តប្រណាំង TOM’S គឺលេខ 36 ត្រូវបានបោះពុម្ពនៅលើកញ្ចក់នៅចំណុចសម្គាល់ 36 នាទី។ នាឡិកានេះត្រូវបានរចនាដោយផ្អែកលើនាឡិកាកំណត់ពេលដើរដោយថាមពលពន្លឺព្រះអាទិត្យ EFS-S641 SOSPENSIONE និងបង្អួតពីប្រអប់ជ័រធ្វើពីសរសៃកាបូន ការសាកថាមពលពន្លឺព្រះអាទិត្យ ព្រមទាំងគ្រីស្តាល់ត្បូងកណ្ដៀងដែលមានថ្នាំកូតប្រឆាំងនឹងចំណាំងផ្លាតលើផ្ទៃចំហៀង។ ខួបលើកទី 50 ឆ្នាំរបស់ TOM’S EDIFICE គឺពិសេសខ្លាំង — ជាកិច្ចសហការពិតៗរវាងក្រុមពីរដែលមានក្ដីប្រាថ្នារួមគ្នាចំពោះរថយន្តប្រណាំង និងក្ដីប្រាថ្នាមួយទៀតដែលអ្នកគាំទ្រផលិតផល TOM’S នឹងពិតជាពេញចិត្ត។

  • ពណ៌ចម្រុះដែលឆ្លុះបញ្ចាំងពីនិមិត្តសញ្ញារថយន្ត TOM’S KP47 Starlet
  • ទម្រង់មុខនាឡិកាដែលរំលឹកដល់ប៉ាណាមុខ និងម៉ាស៊ីន 3K-R របស់រថយន្ត
  • មុខនាឡិកាខាងក្នុងដែលបំផុសគំនិតដោយកង់រថយន្ត TOM’S Igeta
  • ខ្សែស្បែកដើមដែលរំលេចនិមិត្តសញ្ញា TOM’S ដំបូងបង្អស់
  • ខ្សែនាឡិកាខ្លីរំលេចនូវការរចនាវិមាត្រដែលរំលឹកដល់ដែកទម្រ B របស់រថយន្ត TOM’S KP47 Starlet។
  • គ្រឿងទប់ខ្សែនាឡិកាពីរដែលបង្ហាញឡើងវិញពីការតែងលម្អរបស់អ្នកប្រណាំងរថយន្តដ៏ល្បី
  • លេខ “36” បោះពុម្ពលើកញ្ចក់សំដៅលើលេខរថយន្តប្រណាំង TOM’S
  • ការឆ្លាក់ខ្នង
  • កញ្ចប់

លក្ខណៈបច្ចេកទេស

ភាពយន្ត

ភាពយន្តផ្សាយ​ផលិតផល

TOM'Sロゴ

TOM'S

TOM'S ដែលបង្កើតឡើងក្នុងឆ្នាំ 1974 ដើរតួជាក្រុមកែតម្រូវផ្លូវការរបស់ Toyota ហើយមានជំនាញក្នុងការអភិវឌ្ឍ និងការលក់​គ្រឿងបន្លាស់ក្នុងទីផ្សារ រថយន្តទាំងមូល និងអ្វីៗជាច្រើនទៀត ដោយផ្តោតជាចម្បងលើក្រុមហ៊ុន Toyota។ ក្រុមហ៊ុនក៏បានចូលរួមក្នុងការប្រណាំងរថយន្តក្នុងនាម​ជាក្រុមការងារកម្រិតមធ្យមសម្រាប់ Toyota ទាំងនៅប្រទេសជប៉ុន និងអន្តរជាតិសម្រាប់ប្រភេទនានាដែលរួមមាន SUPER GT និង SUPER FORMULA។ EDIFICE គឺជាអ្នកឧបត្ថម្ភផ្លូវការរបស់ក្រុមតាំងពីឆ្នាំ 2013។

លក្ខណៈពិសេស

ពណ៌ចម្រុះដែលឆ្លុះបញ្ចាំងពីរូបតំណាង TOM'S KP47 Starlet

KP47 Starlet ពិសេសបានធ្វើឱ្យ TOM'S Racing ល្បីល្បាញក្នុងពេលតែមួយពព្រិចភ្នែកតាមរយៈពណ៌ឆ្នូតៗដ៏គួរឱ្យទាក់ទាញនៃរថយន្តប្រណាំងខ្នាតតូចដែលទទួលបានជ័យជម្នះនៅក្នុងទសវត្សរ៍ឆ្នាំ 1970៖ អ្នកប្រណាំងនាំមុខគេចំនួន 22 ជ័យលាភីជើងឯក 20 និងជ័យលាភីជើងឯកជាប់ៗគ្នាចំនួនបី។ ពណ៌ស ក្រហម និងបៃតងដែលតំណាងឱ្យកេរ្តិ៍ឈ្មោះដ៏អង់អាចរបស់ម៉ាស៊ីនរថយន្តប្រណាំងនេះត្រូវបានរួមបញ្ចូលនៅលើមុខនាឡិកា និងត្រង់កន្លែងផ្សេងទៀត។ ការ​រចនានេះ​បង្ហាញ​ទម្រង់​ជំរុញអារម្មណ៍អាឡោះអាល័យដល់​រថយន្ត​ប្រណាំង​ដ៏អស្ចារ្យ ដោយ​ចាប់​យក​វិធី​ដ៏​ស្វាហាប់សម្រាប់ជិះប្រណាំងនៅលើផ្លូវ។

ពណ៌ចម្រុះដែលឆ្លុះបញ្ចាំងពីរូបតំណាង TOM'S KP47 Starlet
TOM'Sの原点「TOM'SスターレットKP47」をオマージュしたカラー

រូបរាងមុខនាឡិកា​រំលេច​ផ្ទៃ​ខាងមុខ​រថយន្ត និង​ម៉ាស៊ីន 3K-R

រូបរាងមុខនាឡិកា​រំលេច​ផ្ទៃ​ខាងមុខ​រថយន្ត និង​ម៉ាស៊ីន 3K-R

ការ​រចនា​ដោយ​ប្រើ​សំណង់​ពីរ​ជាន់​បង្ហាញ​ពី​លក្ខណៈ​ពិសេស​របស់ TOM'S KP47 Starlet ដោយមាន​លំនាំ​សំណាញ់​ដែល​បំផុស​គំនិត​តាម​ក្រឡាចត្រង្គ​ខាង​មុខ និង​ពណ៌​ស្វាយ​ដែល​រំលេច​លើគម្រប​ម៉ាស៊ីន 3K-R របស់​រថយន្ត។ មុខនាឡិកាធ្វើពីសរសៃកាបូនដែលជាសម្ភារៈប្រើប្រាស់ក្នុងរថយន្តប្រណាំង និងនិមិត្តសញ្ញា TOM'S នៅទីតាំងម៉ោង 3។

フロントグリルと3K-Rエンジンを表現した文字板造形

មុខនាឡិកាផ្នែកខាងក្នុងយកលំនាំតាមកង់រថយន្ដអ៊ីហ្គេតា TOM’S

មុខនាឡិកាផ្នែកខាងមុខទាំងខាងលើ និងខាងក្រោមមានផ្ទៃរចនាដោយផ្អែកលើកង់អ៊ីហ្គេតាដ៏ល្បីល្បាញរបស់ TOM'S KP47 Starlet។ ការបង្ហាញរូបរាងដ៏ប្លែកនៃកាំកង់រថយន្ដ ដែលមើលទៅដូចជាសញ្ញាទ្រុងជ្រូក (#) ជាទម្រង់ស្រមោល ដែលអាចឱ្យពន្លឺជាច្រើនឆ្លងកាត់តាមមុខនាឡិកាផ្នែកខាងក្នុង ដើម្បីផ្តល់ថាមពលពន្លឺព្រះអាទិត្យទៅដល់នាឡិកា។

មុខនាឡិកាផ្នែកខាងក្នុងយកលំនាំតាមកង់រថយន្ដអ៊ីហ្គេតា TOM’S
井桁ホイールをイメージしたインダイアル

ខ្សែនាឡិកាស្បែកដើមដែលមាននិមិត្តសញ្ញា TOM’S ដំបូងបង្អស់

ស្លាកនៅលើខ្សែនាឡិកាស្បែកកាន់តែវែង ត្រូវបានប៉ាក់ដោយនិមិត្តសញ្ញា TOM’S ដំបូងបង្អស់ ដើម្បីឱ្យមានអារម្មណ៍អាឡោះអាល័យពីថ្ងៃបង្កើតដំបូង។ គ្រាប់ចុចពណ៌បៃតងលេចឡើងជាការរំលេចនៅតាមបណ្តោយគែមនៃកងមុខនាឡិកា។ កងមុខនាឡិកាកាន់តែខ្លីបំពាក់ដោយការរចនាវិមាត្រដែលរំលឹកពីដែកទម្រ B របស់ TOM'S KP47 Starlet។


គ្រឿងទប់ខ្សែនាឡិកាពីរដែលបង្ហាញឡើងវិញពីការតែងលម្អរបស់អ្នកប្រណាំងរថយន្តដ៏ល្បី

គ្រឿងទប់ខ្សែនាឡិកាលោហធាតុមានរូបរាងស្តើង និងរន្ធដែលមានទំហំខុសៗគ្នា ដែលបង្ហាញពីដៃម៉ោននៃកញ្ចក់រំបាំងការពាររបស់ TOM'S KP47 Starlet។ ខ្សែ​នាឡិកាស្បែក​មាន​ពណ៌​តួ​រថយន្ត​ដូចជា ពណ៌​ស ក្រហម និង​បៃតង។

គ្រឿងទប់ខ្សែនាឡិកាពីរដែលបង្ហាញឡើងវិញពីការតែងលម្អរបស់អ្នកប្រណាំងរថយន្តដ៏ល្បី
名車のディテールを再現したダブル遊環

លេខ “36” បោះពុម្ពលើកញ្ចក់សំដៅលើលេខរថយន្តប្រណាំង TOM’S

លេខរថយន្តប្រណាំង TOM’S ដែលបានប្រណាំងក្នុងការប្រកួត SUPER GT និង SUPER FORMULA ដ៏មានកិត្យានុភាព, លេខ 36, ត្រូវបានបោះពុម្ពនៅលើកញ្ចក់នៅចំណុចសម្គាល់ 36 នាទី។ និមិត្តសញ្ញា TOM’S នាពេលបច្ចុប្បន្ននេះតុបតែងនៅលើនាឡិកានៅទីតាំងម៉ោង 3 បង្ហាញពីស្មារតីប្រកួតប្រជែង TOM’S ដើម្បីបន្តការប្រណាំងរយៈពេល 50 ឆ្នាំទៀត។


លក្ខណៈពិសេសនៃការរចនាមានចំនួនកំណត់ រំលឹកដល់កិច្ចសហការពិសេស

ទាំងនិមិត្តសញ្ញា TOM’S និង EDIFICE ត្រូវបានឆ្លាក់នៅលើខ្នងនាឡិកា ដោយសម្គាល់នាឡិកាថាជានាឡិកាផ្លូវការ TOM’S។ នាឡិកានេះមាននៅក្នុងកញ្ចប់ពិសេសដែលមានពណ៌មូលដ្ឋាននៃពណ៌ស ក្រហម និងបៃតង — ពណ៌តួរថយន្ដរបស់ TOM’S KP47 Starlet — ជាមួយនឹងនិមិត្តសញ្ញាបច្ចុប្បន្ន និងអតីតរបស់ TOM’S។

លក្ខណៈពិសេសនៃការរចនាមានចំនួនកំណត់ រំលឹកដល់កិច្ចសហការពិសេស
コラボレーションを彩る限定仕様

ព័ត៌មានលម្អិត

ប្រអប់​ជ័រធ្វើពីសរសៃកាបូនដែលមានការរចនាជាដៃបូម

ប្រអប់ផលិតចេញពីជ័រសរសៃកាបូនមានភាពរឹងមាំ និងស្រាល។

ប្រអប់​ជ័រធ្វើពីសរសៃកាបូនដែលមានការរចនាជាដៃបូម
サスペンションアームデザインのカーボンファイバー強化樹脂ケース

ប្រព័ន្ធសាកថាមពលដោយពន្លឺព្រះអាទិត្យ ដើម្បីបំប្លែងពន្លឺទៅជាថាមពល

ប្រព័ន្ធសាកថាមពលដោយពន្លឺព្រះអាទិត្យ ដើម្បីបំប្លែងពន្លឺទៅជាថាមពល

បង្កើតថាមពលគ្រប់គ្រាន់ពីពន្លឺព្រះអាទិត្យ ឬសូម្បីតែពន្លឺពីអំពូលម៉ែត្រ។ អាចប្រើប្រាស់បាន​ប្រហែលជាប្រាំខែប​ន្ទាប់ពីសាកពេញ​ដោយមិនចាំបាច់​បញ្ចូលដោយថាមពល​ពន្លឺព្រះអាទិត្យ។

*រូបភាពត្រូវបានរួមបញ្ចូលក្នុងគោលបំណងបង្ហាញជារូបភាពពន្យល់តែប៉ុណ្ណោះ។

光を動力に変えるソーラー充電システム

គ្រីស្តាល់ត្បូងកណ្តៀងថ្លាច្បាស់ មានភាពធន់នឹងការកោសឆ្កូតខ្ពស់

គ្រីស្តាល់ត្បូងកណ្តៀងដែលធន់នឹងការឆ្កូតជាមួយនឹងថ្នាំកូតប្រឆាំងនឹងចំណាំងផ្លាតលើផ្ទៃខាងក្នុងជួយបង្កើនលទ្ធភាពមើលឃើញលើមុខនាឡិកា។

គ្រីស្តាល់ត្បូងកណ្តៀងថ្លាច្បាស់ មានភាពធន់នឹងការកោសឆ្កូតខ្ពស់
傷に強く透明度が高いサファイアガラス

*លក្ខណៈពណ៌នៃផលិតផលដែលមានក្នុងបញ្ជីអាចនឹងខុសគ្នាពីផលិតផលជាក់ស្តែងក្នុងករណីមួយចំនួន។

Select a location