Skip to content
ម៉ូដែល Smartphone Link

EQB-1000AT-1A

G-SHOCK របស់ខ្ញុំ

EDIFICE Scuderia AlphaTauri Limited Edition | Smartphone Link | ដើរដោយថាមពលពន្លឺ​ព្រះអាទិត្យ | ណែនាំម៉ូដែល​សហការជាមួយក្រុម Scuderia AlphaTauri F1 ពី "EDIFICE" ។ កាបូនស្ងួត 6K ធ្វើពីសរសៃកាបូនដែលមានគុណភាពខ្ពស់ត្រូវបានប្រើសម្រាប់មុខនាឡិកា និងកងមុខ។ កាបូន 6K ក៏ត្រូវបានប្រើសម្រាប់ស្លាប និងកម្រាលនៃរថយន្ត F1 ផងដែរ។ ការដាក់ពណ៌គឺផ្អែកលើពណ៌ចម្រុះខៀវចាស់របស់ក្រុម។ និមិត្តសញ្ញាក្រុមត្រូវបានដាក់បញ្ចូលនៅលើមុខនាឡិកា ខ្នងប្រអប់ និងជ័រ​ទប់ខ្សែ។ ម៉ូដែលនេះត្រូវបានបំពាក់ដោយមុខងារផ្សេងៗ​ដែលក្រុមត្រូវការ។ រំកិលទ្រនិច​ជាមួយភាពត្រឹមត្រូវវិនាទីបំបែកតាមរយៈ Bluetooth smartphone link ងាយស្រួលកែតម្រូវពេលវេលាក្នុងស្រុកនៅពេលឆ្លងកាត់ល្វែងម៉ោង និងផ្តល់ម៉ោងពិភពលោកដែលបង្ហាញពេលវេលាក្នុងទីក្រុងពីរណាមួយក្នុងពេលដំណាលគ្នា​ដែលអាចជ្រើសរើសបានពីទីក្រុងចំនួន 300 ជុំវិញពិភពលោក។ ក្រៅពីមាន​មុខងារដំណើរការខ្ពស់ ក៏មានការជំរុញដោយថាមពលពន្លឺព្រះអាទិត្យ និងបង្អួត​​ពីប្រអប់​ស្តើងដែលអាចពាក់បានសម​ល្អផងដែរ។

លក្ខណៈបច្ចេកទេស

រចនាឡើងដោយសហការជាមួយ Scuderia AlphaTauri ដែលជាគូប្រជែងលំដាប់ពិភពលោក

ម៉ូឌែលថ្មីទាំងបីនេះត្រូវបានរចនាឡើងដោយសហការគ្នា​​ជាមួយក្រុម Scuderia AlphaTauri Formula 1 ដែលជាដៃគូផ្លូវការរបស់ EDIFICE។ EDIFICE រួមបញ្ចូលសរសៃកាបូន 6K ដែលត្រូវបានប្រើនៅក្នុងរថយន្ត F1 របស់ Scuderia AlphaTauri ផងដែរ នៅក្នុងការរចនា​មានចំនួនកំណត់ថ្មីទាំងអស់ដែលបង្ហាញពីពណ៌ និងនិមិត្តសញ្ញារបស់ក្រុម។

កាបូន 6K

នាឡិកាទាំងបីមាន​កាបូនស្ងួត 6K ដែលធ្វើពី
សរសៃកាបូន ដែលជាប្រភេទ​គេបង្អស់នៅក្នុងស្រឡាយ​នាឡិកាម៉ាក EDIFICE។
គ្រាន់តែដូចជាវត្ថុធាតុ​ដែលបានប្រើនៅក្នុងស្លាប និង
កម្រាល​នៃរថយន្តប្រណាំង F1 របស់ Scuderia AlphaTauri ដែរ
កាបូន 6K នេះត្រូវបានផលិតដោយ
បាច់សរសៃកាបូនចំនួន 6,000 សរសៃ។
សរសៃកាបូនធម្មតាត្រូវបានលើកឡើង​ថាមានភាព
ខ្លាំងជាងដែកថែបចំនួនដប់ដង ​ហើយចំណាត់​ថ្នាក់ខ្ពស់នេះ
គឺខ្លាំងជាងប្រហែល 50% ដោយប្រើប្រាស់
បច្ចេកវិទ្យាទំនើបរបស់ពិភព F1។

ពណ៌ និងនិមិត្តសញ្ញា
បញ្ចេញស្មារតីក្រុម

ពណ៌ខៀវទឹកប៊ិចរួម​ជាមួយនឹង
ក្រហមដែលជាពណ៌បន្ថែម គឺជាចំណុចសំខាន់សម្រាប់
ពណ៌ក្រុម Scuderia AlphaTauri។
មុខនាឡិកា ខ្នងប្រអប់ ជ័រទប់ខ្សែនាឡិកា
និងជាមុខងារក្លាស់​ចំពោះនិមិត្តសញ្ញាក្រុម។

មុខងារ

Smartphone Link ដើម្បីប្រើ​មុខងារពេញលេញ​នៅចុងម្រាមដៃរបស់អ្នក

ដោយអាចកែម៉ោង​ដោយស្វ័យប្រវត្តិតាមរយៈ Bluetooth® ដូច្នេះ គ្រាន់តែជ្រើសរើសទីក្រុងមួយនៅក្នុងកម្មវិធីទូរសព្ទឆ្លាតវៃ ដើម្បីកែម៉ោងក្នុងស្រុកគឺជាការស្រេច។ ប្រតិបត្ដិការងាយស្រួល និងភាពត្រឹមត្រូវដល់ទីបំផុត គឺជាកត្តាចាំបាច់សម្រាប់សមាជិក​ក្រុមដែលធ្វើដំណើរជុំវិញពិភពលោក។ ភ្ជាប់មកជាមួយមុខងារភ្ជាប់កម្មវិធីផ្សេងៗដែលសន្យាថានឹងបង្កើនភាពរីករាយលក្ខណៈកីឡាប្រណាំងយានយន្ត។​
* មាននៅលើ EQB-1000AT និង ECB-10AT។

- ការកែតម្រូវពេលវេលាដោយស្វ័យប្រវត្តិ*

ភ្ជាប់ជាមួយទូរសព្ទឆ្លាតវៃដើម្បីកែតម្រូវដោយស្វ័យប្រវត្តិទៅពេលវេលាត្រឹមត្រូវ។
* EQB-1000AT អាចភ្ជាប់ជាមួយការចុចប៊ូតុងម្ដង ឬបួនដងជារៀងរាល់ថ្ងៃដោយស្វ័យប្រវត្តិ។ ECB-10AT នឹងភ្ជាប់ដោយស្វ័យប្រវត្តិ នៅពេលស្ថិតក្នុងរង្វង់ទូរសព្ទឆ្លាតវៃដែលបានផ្គូផ្គង។

- កម្មវិធីកំណត់ម៉ោងតាមកាលវិភាគ

ធ្វើសមកាលកម្មជាមួយកម្មវិធីប្រតិទិនរបស់ទូរសព្ទឆ្លាតវៃ ដើម្បីបង្ហាញកាលវិភាគចាប់ផ្តើមនិងបញ្ចប់នៅលើអេក្រង់ LCD ព្រមទាំងផ្តល់ការជូនដំណឹងដែលមានសំឡេង។ ល្អឥតខ្ចោះសម្រាប់សមាជិកក្រុមដែលត្រូវការកំណត់ពេលវេលារហូតដល់នាទីចុងក្រោយនៃការប្រណាំង។
* មាននៅលើ ECB-10AT។

- ការបញ្ជូនទិន្នន័យនាឡិកាកំណត់ពេល

រក្សាទុក​បានរហូតដល់ 200 ជុំ​ហើយផ្ទេរទៅទូរសព្ទឆ្លាតវៃ ដែលអាចវាស់បានរហូតដល់មិល្លីវិនាទី។

- មុខងារស្វែង​រកទូរសព្ទ

បើកដំណើរការសំឡេងរោទ៍​ទូរសព្ទឆ្លាតវៃពីចម្ងាយតាមរយៈការចុចប៊ូតុងនាឡិកាតែមួយ។ (ត្រូវតែស្ថិតនៅក្នុងរយៈចម្ងាយ Bluetooth®។)

អេក្រង់បង្ហាញម៉ោងចំនួន​ពីរដូចមានពិភពលោកស្ថិតនៅក្នុងដៃរបស់អ្នក

មើលទាំងម៉ោងក្នុងស្រុករបស់អ្នក និងម៉ោងនៅក្នុងទីក្រុងដែលអ្នកជ្រើសរើសនៅលើមុខនាឡិកាតែមួយ ដែលល្អឥតខ្ចោះសម្រាប់ការធ្វើសមកាលកម្មជាមួយនរណាម្នាក់នៅក្នុងប្រទេសផ្សេងទៀត។
* អាចមើលបាននៅលើមុខនាឡិកាខាងក្នុង​នៅលើ EQB-1000AT និងនៅលើអេក្រង់ LCD របស់ ECB-10AT

ទ្រនិចបង្ហាញ​ជុំចុងក្រោយ

បន្ទាប់ពីវាស់ម៉ោងជុំណាមួយ​ជាមួយនាឡិកាកំណត់ពេល មុខងារនេះបង្ហាញពីភាពខុសគ្នា​ពីពេលវេលានៃជុំមុននៅលើមុខនាឡិកាខាងក្នុង​នៅទីតាំងម៉ោង 6។
* មាននៅលើ EQB-1000AT។

ប្រព័ន្ធសាកដោយថាម​​ពលពន្លឺ​ព្រះអាទិត្យ៖ ភាពជឿជាក់មិនដែលបោះបង់

បំប្លែងសូម្បីតែពន្លឺណេអុងដែលខ្សោយទៅជាថាមពលដើម្បីរក្សាមុខងារទាំងអស់ឱ្យដំណើរការដោយរលូន។
* រូបភាពគឺជារូបភាពក្រាហ្វិក។
* មាននៅលើ EQB-1000AT និង EFS-S590AT។

គ្រីស្តាល់ត្បូងកណ្តៀង

ដើម្បីទប់ទល់នឹងស្ថានភាពលំបាកដែលគ្រឿង​មេកានិកសម្រាប់ការ​ប្រណាំងជួបប្រទះ ​កញ្ចក់នាឡិកា​ត្រូវបានផលិតចេញពីគ្រីស្តាល់ត្បូងកណ្តៀងដែលធន់នឹងការកោសឆ្កូត រួមជាមួយនឹងថ្នាំស្រោប​ដែលធន់នឹងការចាំងពន្លឺផងដែរ។

Smartphone Link

PRO TREK Connected

EDIFICE Connected

មុខងារសម្បូរបែប ទាំងអស់នេះគឺស្ថិតនៅក្នុងដៃរបស់អ្នក។
មាននៅលើ EQB-1000AT និង ECB-10AT។

– ការបញ្ជូនទិន្នន័យនាឡិកាកំណត់ពេល

បង្ហាញម៉ោងជុំនីមួយៗ​រហូតទៅដល់មិល្លីវិនាទី។ មើលភាពខុសគ្នារវាងម៉ោងជុំនីមួយៗ និងពេលវេលាលឿនបំផុតត្រឹម​មួយពព្រិចភ្នែក។

-កម្មវិធីកំណត់ម៉ោងតាមកាលវិភាគ (ECB-10AT)

ធ្វើសមកាលកម្មជាមួយកម្មវិធីប្រតិទិន ដើម្បីបង្ហាញកាលវិភាគចាប់ផ្តើមនិងបញ្ចប់នៅលើអេក្រង់ LCD ព្រមទាំងផ្តល់ការជូនដំណឹងដែលមានសំឡេង។

– ការកែតម្រូវពេលវេលាដោយស្វ័យប្រវត្តិ*

– ម៉ោងពិភពលោកសម្រាប់ទីក្រុងជាង 300

– ការផ្លាស់ប្តូររវាងម៉ោងក្នុងស្រុក​/ម៉ោងពិភពលោក

– ការកំណត់ម៉ោងរោទ៍

– មុខងារស្វែង​រកទូរសព្ទ

លក្ខណៈបច្ចេកទេស

EQB-1000AT

– ភាពធន់មិនងាយជ្រាបទឹក 10 បារ
- Tough Solar (ប្រើថាមពលពន្លឺ​ព្រះអាទិត្យ)
- Smartphone Link
- ម៉ោងពីរ
– នាឡិកាកំណត់ពេល
– សូចនាករជុំចុងក្រោយ
– ម៉ោងរោទ៍

ECB-10AT

– ភាពធន់មិនងាយជ្រាបទឹក 10 បារ
– Smartphone Link (ការតភ្ជាប់ស្វ័យប្រវត្តិ)
– មុខងារផ្លាស់ប្តូរទ្រនិច
– ម៉ោងពិភពលោក (ទីក្រុងចំនួន 38)
- នាឡិកាកំនត់ពេល 1/1000 វិនាទី
– កម្មវិធីកំណត់ម៉ោងរាប់ថយក្រោយ
– ម៉ោងរោទ៍ប្រចាំថ្ងៃ 5 ដង
– ភ្លើង LED ពីរជាន់​ស្វ័យប្រវត្តិ (Super Illuminator)

EFS-S590

– ភាពធន់មិនងាយជ្រាបទឹក 10 បារ
– ថាមពលពន្លឺព្រះអាទិត្យ
– នាឡិកាកំណត់ពេល

* EQB-1000AT អាចភ្ជាប់ជាមួយការចុចប៊ូតុងម្ដង ឬបួនដងជារៀងរាល់ថ្ងៃដោយស្វ័យប្រវត្តិ។ ECB-10AT នឹងភ្ជាប់ដោយស្វ័យប្រវត្តិ នៅពេលស្ថិតក្នុងរង្វង់ទូរសព្ទឆ្លាតវៃដែលបានផ្គូផ្គង។

* បញ្ជីប្រទេស និងតំបន់ភូមិសាស្ត្រដែលផលិតផលអនុលោមតាម​ច្បាប់រលកវិទ្យុ ឬត្រូវបានអនុម័ត
* Bluetooth គឺជាពាណិជ្ជសញ្ញាដែលបានចុះបញ្ជី ឬជាពាណិជ្ជសញ្ញារបស់ Bluetooth SIG, Inc.។
Apple, និមិត្តសញ្ញា​របស់ Apple, iPhone, iPod touch គឺជាពាណិជ្ជសញ្ញារបស់ Apple Inc. ដែលបាន​ចុះបញ្ជីនៅ​សហរដ្ឋអាមេរិក និងប្រទេសផ្សេងៗជាច្រើនទៀត។ App Store គឺជាសញ្ញាសម្គាល់សេវាកម្មរបស់ Apple Inc.
* Android, Google Play និងនិមិត្តសញ្ញា​របស់ Google Play គឺជាពាណិជ្ជសញ្ញារបស់ Google LLC.
* ពាណិជ្ជសញ្ញា និងឈ្មោះពាណិជ្ជកម្មផ្សេងទៀតគឺជាសញ្ញា​របស់ម្ចាស់រៀងៗខ្លួន។

*លក្ខណៈពណ៌នៃផលិតផលដែលមានក្នុងបញ្ជីអាចនឹងខុសគ្នាពីផលិតផលជាក់ស្តែងក្នុងករណីមួយចំនួន។

Select a location