Skip to content
TOM'S Limited Edition
ម៉ូដែល Smartphone Link

EQB-1100TMS-1A

G-SHOCK របស់ខ្ញុំ

ភាពរលូននៅលើ EDIFICE TOM'S Limited Edition EQB-1100TMS ។ វាស្ទើរតែដូចជាការឈានជើងចូលទៅក្នុងរថយន្តស្ព័រប្រណិតអ៊ីចឹងដែរ។ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ 1974, TOM'S គឺជាក្រុមប្រណាំងដ៏មានកិត្យានុភាពបំផុតរបស់ប្រទេសជប៉ុន ហើយត្រូវបានគេស្គាល់ទូទាំងពិភពលោកថាជាអ្នកកែច្នៃ​ផ្លូវការរបស់ Toyota។ ដោយបានបំផុសគំនិតដោយរថយន្តស្ព័រប្រណិតនៅក្នុងខ្សែស្រឡាយ​រថយន្តពេញលេញរបស់ TOM’s ការរចនាសហការគ្នាពិសេសនេះគឺជាប្រណិតភាពសុទ្ធសាធ។ ការរំលេចពណ៌មាសដ៏ស្រស់បំព្រងនៅលើទ្រនិច​វិនាទី លើរូបសញ្ញាក្រុមប្រណាំងនៅលើមុខនាឡិកា​កាបូន និងនៅលើទ្រនិច​ចង្អុលបង្ហាញនៃមុខខាងក្នុង​នៅទីតាំងម៉ោង 6 ។ ខ្នងប្រអប់ និងគន្លឹះ​ត្រូវបានឆ្លាក់ដោយរូបសញ្ញា TOM'S និង EDIFICE ផងដែរ។ ដើម្បីទទួលបានលក្ខណៈដ៏អង់អាច និងអស្ចារ្យ មុខខាងក្នុងផ្នែក​​ខាងក្រោមនឹងធ្វើឱ្យមានជម្រាលពណ៌នៃបំពង់កន្ទុយទីតានីញ៉ូម នៅពេល​វាឡើងកម្ដៅ។ ហើយ​ការស្រោប​បន្ទះ​អ៊ីយ៉ុង​ពណ៌ខ្មៅ​នៅ​លើ​កង​រាង​ប្រាំបីជ្រុង និង​ការស្រោប​អ៊ីយ៉ុង​ប្រផេះ​នៅ​លើ​ប្រអប់ និង​ខ្សែ​ផលិតបានជា​នាឡិកា​ដែល​ធន់​នឹង​ការ​ឆ្កូត​ដែលមាន​រូបរាង និងលក្ខណៈ​ប្រណិត​ពេញលេញ។ នាឡិកាកំណត់ពេលដើរដោយថាមពលពន្លឺព្រះអាទិត្យនេះ ធ្វើសមកាលកម្មជា​មួយទូរសព្ទឆ្លាតវៃរបស់អ្នកតាមរយៈមុខងារ Bluetooth® ដើម្បីធ្វើឱ្យមុខងារកាន់តែងាយស្រួលប្រើ​មិនថាអ្នកទៅទីណាក៏ដោយ។ ការ​កំណត់​ពេលវេលា​ច្បាស់លាស់​ដែលរួមបញ្ចូលទាំង​វិនាទី ​ការ​បង្ហាញ​ម៉ោង​ពិភពលោក ​ម៉ោង​រោទ៍ និង​ច្រើន​ទៀត — ទាំងអស់​នេះមាននៅក្នុង​ការ​រចនា​ដ៏ស្ដើង និង​ងាយស្រួលពាក់លើដៃដែល​អ្នក​ចូលចិត្ត។

  • ការរចនាស្ដើងដើម្បីងាយស្រួលពាក់លើកដៃ
  • គន្លឹះ
  • ការឆ្លាក់ខ្នងខាងក្រោយ
  • កញ្ចប់

លក្ខណៈបច្ចេកទេស

5-15_J_E_EQB_1100TMS_0228_ol書き出し用
5-15_J_E_EQB_1100TMS

រំលេចពិភពនៃរថយន្តស្ព័រដ៏​ប្រណិត៖
ម៉ូដែលសហការ TOM'S

បំផុសគំនិតដោយរថយន្តស្ព័រដ៏ប្រណិតដែលជាលក្ខណៈពិសេសរបស់ TOM'S ការរចនានាឡិកាមានផ្នែកខាងក្រៅធ្វើពីលោហធាតុពណ៌ខ្មៅ និងប្រផេះ មុខនាឡិកា​ដែលផលិតដោយសរសៃកាបូន និងជម្រាលពណ៌ក្ដៅជាមួយនឹងពណ៌លាំៗដែលផ្លាស់ប្តូរពីពណ៌មាសទៅក្រហម និងទៅខៀវ ដែលរំលឹកដល់រូបរាងបំពង់កន្ទុយទីតានីញ៉ូមក្តៅ។ ការរួមបញ្ចូលគ្នានៃការរចនាដ៏ស្រស់ស្អាតដែលបង្កើតឡើងក្រោមការត្រួតពិនិត្យរបស់ TOM'S ជាមួយនឹងលក្ខណៈបច្ចេកទេសទំនើបបំផុតនៃ EDIFICE នាឡិកានេះ ដែលច្នៃចេញពី EQB-1100 ដែលជានាឡិកាដើរដោយប្រព័ន្ធព្រះអាទិត្យមានរាងស្តើងបំពាក់ដោយមុខងរ Bluetooth® បង្ហាញពីគំនិតដ៏ទាន់សម័យ​ទាំងស្រុង។

5-15_J_E_EQB_1100TMS

TOM'S ដែលបង្កើតឡើងក្នុងឆ្នាំ 1974 ដើរតួជាក្រុមកែតម្រូវផ្លូវការរបស់ Toyota ហើយមានជំនាញក្នុងការអភិវឌ្ឍ និងការលក់​គ្រឿងបន្លាស់ក្នុងទីផ្សារ រថយន្តទាំងមូល និងអ្វីៗជាច្រើនទៀត ដោយផ្តោតជាចម្បងលើក្រុមហ៊ុន Toyota។ ក្រុមហ៊ុនក៏បានចូលរួមក្នុងការប្រណាំងរថយន្តក្នុងនាម​ជាក្រុមការងារកម្រិតមធ្យមសម្រាប់ Toyota ទាំងនៅប្រទេសជប៉ុន និងអន្តរជាតិសម្រាប់ប្រភេទនានាដែលរួមមាន SUPER GT និង SUPER FORMULA។ EDIFICE គឺជាអ្នកឧបត្ថម្ភផ្លូវការរបស់ក្រុមតាំងពីឆ្នាំ 2013។

ភាពយន្តផ្សព្វផ្សាយ

វគ្គទី 1
ការរចនា

វគ្គទី 2
Bluetooth®

វគ្គទី 3
Tough Solar / ត្បូងកណ្ដៀង / ផ្ទៃ

5-15_J_E_EQB_1100TMS

លក្ខណៈពិសេស

01
ការរចនាមុខត្រូវបានបំផុសគំនិតដោយ
រថយន្តស្ព័រដ៏ប្រណិត

ការរចនាមុខធ្វើឱ្យរូបរាង និងភាពទាក់ទាញ​រថយន្តស្ព័រ​ដ៏ប្រណិត ដែលត្រូវបានសម្រួលដោយ TOM'S។ ជាតិសរសៃកាបូនត្រូវបានប្រើប្រាស់សម្រាប់មុខនាឡិកា រិឯគ្រឿងជាច្រើនរួមទាំងមុខនាឡិកាខាងក្នុងនៅទីតាំងម៉ោង 6 និងទ្រនិចវិនាទីមានជម្រាលពណ៌ជាមួយនឹងពណ៌លាំៗដែលផ្លាស់ប្តូរពីមាសទៅក្រហម និងទៅខៀវ ដោយបង្ហាញពីបំពង់កន្ទុយទីតានីញ៉ូមក្តៅ។ គែមនៃគ្រីស្តាល់ក៏បង្ហាញពីជម្រាលពណ៌ផងដែរ។ ពណ៌មាសនៃរូបសញ្ញារបស់ TOM'S, ទ្រនិច​វិនាទី និងទ្រនិចចង្អុលបង្ហាញផ្តល់លក្ខណៈប្រណិតដល់មុខនាឡិកាទាំងមូល។

Web

លក្ខណៈពិសេស

02
ផ្ទៃដ៏ទាន់សម័យ

IP ពណ៌ប្រផេះត្រូវបានប្រើទៅលើប្រអប់ និងខ្សែនាឡិកា​ដែកអ៊ីណុក រីឯ​កងមុខប្រាំបីដ៏ពិសេសត្រូវបានចាក់ដោយផ្ទៃ IP ពណ៌ខ្មៅ។ ប្រអប់​ដែលមានទ្រង់ទ្រាយដំសំលៀង និងខ្សែនាឡិកា​ធ្វើពីដែកអ៊ីណុកសុទ្ធបញ្ចេញភាពរឹងមាំ។ ផ្ទៃភ្លឺដូចកញ្ចក់ និងម៉ដ្ឋផ្សេងៗគ្នាដែលស្រោបលើផ្នែកនីមួយៗផ្តល់ជូនរូបរាងដ៏ទាន់សម័យ។

5-15_J_E_EQB_1100TMS

លក្ខណៈពិសេស

03
លក្ខណៈរចនាដ៏ពិសេសសម្រាប់
ម៉ូដែលសហការ

រូបសញ្ញា TOM'S និង EDIFICE តុបតែងមុខនាឡិកាជាមួយគ្នាជាគូនៅទីតាំងម៉ោង 3 ដោយមានការបញ្ចេញពន្លឺចែងចាំងដ៏ប្រណិតពីពណ៌មាសនៃរូបសញ្ញា TOM'S។ រូបសញ្ញា​ត្រូវបានឆ្លាក់នៅខ្នងប្រអប់​ និងទម្ពក់​ផងដែរ។ នាឡិកាត្រូវបានបង្ហាញនៅក្នុងកញ្ចប់ពិសេសដែលមានការរចនាម៉ូតត្បាញកាបូន។

ព័ត៌មានលម្អិត

5-15_J_E_EQB_1100TMS

ការរចនាស្ដើងដើម្បីឱ្យងាយស្រួលពាក់

ស្របពេលដែលជានាឡិកាមានទ្រនិចច្រើនដែលបំពាក់ដោយ Bluetooth® និង Tough Solar នាឡិកានេះក៏មានស្រោមស្តើងត្រឹមតែ 8.9 mm ប៉ុណ្ណោះ។

5-15_J_E_EQB_1100TMS

ទ្រនិចមុខនាឡិកាតែឯងបញ្ជូនពន្លឺគ្រប់គ្រាន់សម្រាប់ថាមពល ដែលបង្កើនការរចនាមុខនាឡិកា​

បន្ទះស្រូបពន្លឺព្រះអាទិត្យរបស់មុខនាឡិកាខាងក្នុងតែឯងអាចស្របយកពន្លឺបានច្រើន ដើម្បីផ្តល់ថាមពលដល់នាឡិកា ដោយអាចផ្ដល់ជាការរចនាមុខនាឡិកាសរសៃកាបូនបែបស្រអាប់។
* ក្រាហ្វិកត្រូវបានរួមបញ្ចូលសម្រាប់គោលបំណងបង្ហាញជារូបភាពពន្យល់។

5-15_J_E_EQB_1100TMS

Smartphone Link ដើម្បីប្រើ​មុខងារពេញលេញ​នៅចុងម្រាមដៃរបស់អ្នក

ការកែតម្រូវពេលវេលាដោយស្វ័យប្រវត្តិ
ភ្ជាប់ទៅទូរសព្ទឆ្លាតវៃតាមរយៈ Bluetooth® ដើម្បីកែតម្រូវដោយស្វ័យប្រវត្តិទៅពេលវេលាត្រឹមត្រូវ។

ម៉ោងពិភពលោក (ប្រហែលជា 300 ទីក្រុង)
ជ្រើសរើសម៉ោងទីក្រុងតាមម៉ោងពិភពលោកយ៉ាងងាយស្រួលដោយប្រើកម្មវិធី ហើយប្តូររវាងម៉ោងក្នុងតំបន់ និងម៉ោងពិភពលោកដោយចុចលើអេក្រង់កម្មវិធី។ កែតម្រូវដោយស្វ័យប្រវត្តិសម្រាប់ម៉ោងសន្សំពន្លឺថ្ងៃ (DST) ផងដែរ។

ការបញ្ជូនទិន្នន័យនាឡិកាកំណត់ពេល
រក្សាទុក​បានរហូតដល់ 200 ជុំ​ហើយផ្ទេរទៅទូរសព្ទឆ្លាតវៃ ដែលអាចវាស់បានរហូតដល់មិល្លីវិនាទី។

មុខងារស្វែងរកទូរសព្ទ

ស្វែងរកទូរសព្ទឆ្លាតវៃរបស់អ្នកដោយធ្វើឱ្យរោទ៍ដោយចុចប៊ូតុងនាឡិកា។ (ត្រូវតែស្ថិតនៅក្នុងរយៈចម្ងាយ Bluetooth®។)

5-15_J_E_EQB_1100TMS

គ្រីស្តាល់ត្បូងកណ្តៀងថ្លាច្បាស់ មានភាពធន់នឹងការកោសឆ្កូត

គ្រីស្តាល់ត្បូងកណ្តៀងដែលធន់នឹងការឆ្កូតជាមួយនឹងថ្នាំកូតប្រឆាំងនឹងចំណាំងផ្លាតលើផ្ទៃខាងក្នុងជួយបង្កើនលទ្ធភាពមើលឃើញលើមុខនាឡិកា។

G-SHOCK MOVE

មុខងារច្រើន ទាំងអស់ស្ថិត​​នៅចុង​ម្រាម​ដៃរបស់​អ្នក

EDIFICE Connected
(កម្មវិធីទូរសព្ទឆ្លាតវៃ)

- ការបញ្ជូនទិន្នន័យនាឡិកាកំណត់ពេល
បង្ហាញម៉ោងជុំនីមួយៗ​រហូតទៅដល់មិល្លីវិនាទី។ មើលភាពខុសគ្នារវាងម៉ោងជុំនីមួយៗ និងពេលវេលាលឿនបំផុតត្រឹម​មួយពព្រិចភ្នែក។

- ការកែតម្រូវពេលវេលាដោយស្វ័យប្រវត្តិ (មួយថ្ងៃបួនដង)

- ម៉ោងពិភពលោកជាង 300 ទីក្រុង

- ការប្តូរម៉ោងក្នុងតំបន់/ម៉ោងពិភពលោក

- ការកំណត់ម៉ោងរោទ៍

- មុខងារស្វែងរក​ទូរសព្ទ

កំណែប្រព័ន្ធប្រតិបត្តិការដែលបានបញ្ជាក់

លក្ខណៈបច្ចេកទេស

  • ភាពធន់មិនងាយជ្រាបទឹកជម្រៅ 10 បារ
  • Tough Solar (ដើរដោយថាមពលពន្លឺព្រះអាទិត្យ)
  • Smartphone Link
  • ម៉ោងពីរ
  • នាឡិកាកំណត់ពេល
  • ម៉ោងរោទ៍
  • ការបង្ហាញកាលបរិច្ឆេទ

*លក្ខណៈពណ៌នៃផលិតផលដែលមានក្នុងបញ្ជីអាចនឹងខុសគ្នាពីផលិតផលជាក់ស្តែងក្នុងករណីមួយចំនួន។

Select a location