Skip to content
បណ្តុំកម្រិត​កម្តៅ

EQB-1200HG-1A

G-SHOCK របស់ខ្ញុំ

សូម​ណែ​នាំ​អំពី​ក្តី​ស្រមៃ​របស់​អ្នក​ចូលចិត្ត​រថយន្ត​បែប​កីឡា — នាឡិកាកំណត់​ពេល​បែបកីឡាដែល​មាន​ភាព​លម្អិត​អំពី​រថយន្ត​ដែល​បញ្ចេញ​នូវ​រូបរាង​ពុះកញ្ជ្រោល​ដ៏​អស្ចារ្យ។ ពី​ពណ៌​មាស​ទៅ​ក្រហមទៅ​ខៀវ ការ​ដាក់​កម្រិត​ពណ៌​ដ៏​ស្រស់​ស្អាត​នៃ​បំពង់​ស៊ី​ម៉ាំង​ធ្វើ​ពី​ទីតានី​ញ៉ូម​ នៅ​ពេល​បំពង់​ស៊ីម៉ាំងឡើង​កម្ដៅ​​ដែល​បញ្ចេញ​នូវពណ៌​ពាស​ពេញ​នាឡិកាដៃ​នេះ ចាប់​ពី​មុខនាឡិកា​ និង​គែម​គ្រីស្តាល់​ត្បូង​កណ្តៀង​រហូត​ដល់​មុខនាឡិកាខាងក្នុង និង​ទ្រនិច​នាឡិកា។ មុខនាឡិកា​រាង​សំណាញ់​នេះបង្ហាញពី​ផ្ទៃ​ក្រឡា​ខាង​មុខ​នៃ​រថយន្ត​បែបកីឡា និង​គ្រីស្តាល់​ត្បូង​កណ្តៀង​ធន់​នឹង​ការកោស​ឆ្កូត​ផ្តល់​នូវ​ភាពច្បាស់ និង​ងាយស្រួលអាន។ ការធ្វើសមកាលកម្មជាមួយទូរសព្ទឆ្លាតវៃ​របស់​អ្នកតាមរយៈ Bluetooth® ដើម្បីរក្សាម៉ោងជាក់លាក់ គ្រប់កន្លែងដែលអ្នកទៅ។ ដោយ​គ្រាន់តែ​ចុច​លើ​កម្មវិធី​ដើម្បី​គ្រប់គ្រង​ការបង្ហាញ​ម៉ោង​ពិភពលោកសម្រាប់​ទីក្រុង​ពីរ​ផ្សេងគ្នា ដូច្នេះ​អ្នក​អាច​ស្ថិត​នៅ​ក្នុងភាពបត់​បែនយ៉ាង​ងាយស្រួល មិន​ថា​ធ្វើ​ដំណើរ​ជុំវិញ​ពិភព​លោក ទៅ​ទីឆ្ងាយ​ដើម្បី​ធ្វើអាជីវកម្ម ឬ​ត្រឡប់​មក​ផ្ទះ​វិញ។ ប្រើ​នាឡិកា​កំណត់​ពេល​ដើម្បី​កត់ត្រារយៈពេល​ជុំ​រហូត​ដល់ 200 ជុំ ហើយ​ផ្ទេរ​កំណត់​ហេតុ​ទៅកាន់​ទូរសព្ទឆ្លាត​វៃ​របស់​អ្នក។​ ច្រឡំដៃ​ដាក់​ទូរសព្ទរបស់​អ្នក​ខុសកន្លែង​ឬ? គ្រាន់តែ​ចុច​ប៊ូតុង​នៅ​លើ​នាឡិកា​ដៃរបស់​អ្នក ដើម្បី​ឲ្យទូរសព្ទ​បញ្ចេញ​សំឡេង។ ហើយ​ជាការពិតណាស់​ ប្រព័ន្ធ Tough Solar ជួយ​សាកថ្ម​ ហើយ​បង្កើន​ល្បឿន​ដោយ​ប្រើ​ពន្លឺ​ថ្ងៃ​តិច​តួច​ប៉ុណ្ណោះ។ មុខងារ Mobile Link ៖ ការកែតម្រូវ​ពេល​វេលា​ដោយស្វ័យប្រវត្តិ / ម៉ោង​ពិភព​លោក​ជាង 300 ទីក្រុង / ការផ្ទេរទិន្នន័យ​នាឡិកា​កំណត់​ពេល / មុខងារស្វែងរកទូរសព្ទ

  • ពីផ្នែកខាងឆ្វេង៖ EQB-1200HG-1A, ECB-S100HG-1A

លក្ខណៈបច្ចេកទេស

*លក្ខណៈពណ៌នៃផលិតផលដែលមានក្នុងបញ្ជីអាចនឹងខុសគ្នាពីផលិតផលជាក់ស្តែងក្នុងករណីមួយចំនួន។

Select a location