EQB-2000DB-1A
-
-
ការរចនាប្រអប់ជាមួយនឹងរូបរាងដែលបំផុសគំនិតដោយដៃបូម / រូបថត៖ EQB-2000DC-1A
-
-
-
-
សូមណែនាំអំពីទម្រង់យានយន្តប្រណាំង មុខងារ និងភាពទំនើបទាន់សម័យជាមួយនឹងនាឡិកា EDIFICE ដ៏ល្បីឈ្មោះគឺ SOSPENSIONE EQB-2000។ ដោយនាំមកនូវការច្នៃប្រឌិត និងបច្ចេកវិទ្យាដែលមានប្រសិទ្ធភាពខ្ពស់ដល់ EDIFICE Speed & Intelligence ការកំណត់រចនាសម្ព័ន្ធក្បាលភ្ជាប់ខ្សែរន្ធបួនត្រូវបានបំផុសគំនិតដោយបូមគ្រោងរាងអក្សរ V ពីរដៃបួននៅលើរថយន្តប្រណាំងម៉ាក Formula។ សមាសធាតុចុចគ្រាប់ចុចមានកូដពណ៌ដូចជាចង្កូតរថយន្តប្រណាំង ដើម្បីឱ្យចាប់សម្គាល់ឃើញបានរហ័ស។ ទ្រនិចវិនាទីពណ៌ក្រហមផ្តល់អាចឱ្យយើងមើលឃើញច្បាស់ដែលក្រុមកីឡាប្រណាំងត្រូវការ ដើម្បីមើលរាល់គ្រប់វិនាទី។ កង និងខ្សែនាឡិកាស្រោបដោយបន្ទះអ៊ីយ៉ុង និងគ្រីស្តាល់ត្បូងកណ្តៀង បង្កើតឡើងជានាឡិកាដែលធន់នឹងការឆ្កូត ជាមួយនឹងរូបរាង និងអារម្មណ៍ដូចរថយន្តប្រណាំង។ វាគឺជាការភ្ជាប់ដើម្បីធ្វើសមកាលកម្មជាមួយទូរសព្ទឆ្លាតវៃរបស់អ្នកតាមរយៈ Bluetooth®។ ចុចចូលកម្មវិធី ដើម្បីចូលប្រើមុខងារដែលមានសារៈសំខាន់សម្រាប់ក្រុមកីឡាប្រណាំង — ទទួលបានការកែតម្រូវដោយស្វ័យប្រវត្តិទៅតាមការកំណត់ម៉ោងជាក់លាក់ច្បាស់លាស់ គ្រប់គ្រងម៉ោងពិភពលោកបានយ៉ាងងាយ និងផ្ទេរទិន្នន័យនាឡិកាកំណត់ពេលដែលវាស់វែងជាមីលីវិនាទីរហូតដល់ 200 ជុំលើទូរសព្ទឆ្លាតវៃរបស់អ្នក។ Tough Solar អាចសាកថ្មនាឡិកាពីពន្លឺព្រះអាទិត្យ ឬសូម្បីតែអំពូលភ្លើងដែលមានពន្លឺដ៏ស្រស់ស្អាត ដែលអាចរក្សាទុកថាមពលបានគ្រប់គ្រាន់ក្នុងរយៈពេល 5 ខែសម្រាប់ការប្រើប្រាស់ធម្មតា។
-
-
ការរចនាប្រអប់ជាមួយនឹងរូបរាងដែលបំផុសគំនិតដោយដៃបូម / រូបថត៖ EQB-2000DC-1A
-
-
-
-
-
អស្ចារ្យសម្រាប់កីឡាប្រណាំងរថយន្ត
-
គ្រប់គ្រងពេលវេលារបស់អ្នកបានល្អ
-
ថាមពលពន្លឺព្រះអាទិត្យមានស្ថិរភាព
-
ពិនិត្យមើលម៉ោងទីក្រុងពីរតែមួយភ្លែត
-
ងាយស្រួលប្រតិបត្តិការតាមរយៈទូរសព្ទឆ្លាតវៃ
-
ស្វែងរកទូរសព្ទរបស់អ្នក
លក្ខណៈបច្ចេកទេស

ទម្រង់ មុខងារ និងភាពទំនើបដើម្បីគាំទ្រក្រុមប្រណាំង — ផ្តល់ជូនអ្នកគាំទ្រកីឡាប្រណាំងយានយន្តទាំងអស់
ការរួមបញ្ចូលបច្ចេកវិទ្យាទំនើប និងការរចនានៃស្រឡាយផលិតផល EDIFICE ដែលមានលក្ខណៈពិសេសរួមទាំងរូបរាងប្រអប់ថ្មីដែលត្រូវបានបំផុសគំនិតដោយដៃបូមនៅលើរថយន្តប្រណាំង Formula, ការកំណត់ពេលវេលាច្បាស់លាស់ និងភាពងាយស្រួលប្រើនៃម៉ោងពិភពលោកដែលប្រសើរជាងមុន ដែលផ្តល់ដោយ Smartphone Link។ នាឡិកាកំណត់ពេល ដែលមានសមត្ថភាពខ្ពស់កើតចេញពីគោលគំនិត “កីឡាប្រណាំងយានយន្តពិតប្រាកដ"។
ការសម្ភាសអ្នកអភិវឌ្ឍន៍
ការរចនាប្រអប់នាឡិកាពិសេសដោយមានផ្ទៃរចនាដែលបំផុសគំនិតតាមប៉ូមរថយន្តប្រណាំង។ ដូចគ្នានឹងបូមគ្រោងទ្វេដៃបួនដែលប្រើក្នុងរថយន្តប្រណាំង ដែលមានដៃពីរខាងលើ និងដៃពីរខាងក្រោម ក្បាលឡោស៊ីត្រូវបានកំណត់រចនាសម្ព័ន្ធនៅក្នុងការរៀបចំប៉ូមដៃបួន។
តាមមធ្យោបាយដូចនឹងការគ្រប់គ្រងប៊ូតុងនៅលើចង្កូតរថយន្តប្រណាំងដែរ មានកូដពណ៌សម្រាប់ប្រតិបត្តិការលឿននិងអាចជឿទុកចិត្តបាន ពណ៌រំលេចខុសៗគ្នា ផ្តល់នូវលទ្ធភាពមើលឃើញកាន់តែច្បាស់ល្អ។ ពណ៌នៅលើទ្រនិចវិនាទី គ្រឿងសម្គាល់ម៉ោងចំនួនពីរ (នៅទីតាំងម៉ោង 9) និងគ្រឿងសម្គាល់ជុំចុងក្រោយ (នៅទីតាំងម៉ោង 6) បង្កើនសមត្ថភាពប្រើប្រាស់មុខងារសំខាន់ៗ ដែលផ្តល់ការគាំទ្រសម្រាប់ក្រុមប្រណាំង។
ការផ្តល់មុខងារសម្រាប់ក្រុម ដែលធ្វើដំណើរលើផ្លូវប្រណាំងជុំវិញពិភពលោក ដោយមានការសម្របសម្រួល ជាមួយរោងចក្រក្នុងប្រទេស ម៉ោងក្នុងតំបន់និងម៉ោងក្នុងប្រទេស អាចនឹងត្រូវបានបង្ហាញក្នុងពេលដំណាលគ្នា រួមជាមួយមុខនាឡិកាចម្បងដែលបង្ហាញម៉ោងក្នុងប្រទេស និងមុខនាឡិកាខាងក្នុងនៅទីតាំងម៉ោង 9 នៅលើមុខងារផ្សេងទៀត។ គ្រឿងសម្គាល់ជុំចុងក្រោយ ដែលបានបង្ហាញពេលវេលាខុសគ្នាពីជុំមុន គឺមានប្រយោជន៍សម្រាប់ការចាប់យកលក្ខខណ្ឌប្រណាំងដែលមានការផ្លាស់ប្ដូរជានិច្ច។
ព័ត៌មានលម្អិត

ទ្រនិចមុខនាឡិកាតែឯងបញ្ជូនពន្លឺគ្រប់គ្រាន់សម្រាប់ថាមពល ដែលបង្កើនការរចនាមុខនាឡិកា
កន្លែងទទួលពន្លឺព្រះអាទិត្យរបស់មុខនាឡិកាខាងក្នុងតែមួយ ស្រូបយកពន្លឺបានយ៉ាងច្រើន ដើម្បីផ្តល់ថាមពលដល់នាឡិកា ដែលអនុញ្ញាតឱ្យប្រើប្រាស់វត្ថុធាតុស្រអាប់ សូម្បីតែជាមួយនឹងការរចនាមុខនាឡិកាសូឡាក៏ដោយ។
* ក្រាហ្វិកត្រូវបានរួមបញ្ចូលក្នុងគោលបំណងបង្ហាញជារូបភាពពន្យល់។

IP ខ្មៅសម្រាប់រូបរាងប្រកបដោយទំនុកចិត្ត
IP ខ្មៅត្រូវបានប្រើទៅលើកងដែកអ៊ីណុក ដែលត្រូវបានឆ្លាក់ដោយសញ្ញាសម្គាល់រង្វាស់។

Smartphone Link ដើម្បីប្រើមុខងារពេញលេញនៅចុងម្រាមដៃរបស់អ្នក
ការកែតម្រូវពេលវេលាដោយស្វ័យប្រវត្តិ
ភ្ជាប់ទៅទូរសព្ទឆ្លាតវៃតាមរយៈ Bluetooth® ដើម្បីកែតម្រូវដោយស្វ័យប្រវត្តិទៅពេលវេលាត្រឹមត្រូវ។
ការបញ្ជូនទិន្នន័យនាឡិកាកំណត់ពេល
រក្សាទុកបានរហូតដល់ 200 ជុំហើយផ្ទេរទៅទូរសព្ទឆ្លាតវៃ ដែលអាចវាស់បានរហូតដល់មិល្លីវិនាទី។
ម៉ោងពិភពលោក (ប្រមាណ 300 ទីក្រុង)
ងាយស្រួលជ្រើសរើស និងកំណត់ទីក្រុងម៉ោងពិភពលោក ដោយប៉ះលើអេក្រង់កម្មវិធី។ កែតម្រូវដោយស្វ័យប្រវត្តិសម្រាប់ម៉ោងសន្សំពន្លឺថ្ងៃ (DST) ផងដែរ។
មុខងារស្វែងរកទូរសព្ទ
ស្វែងរកទូរសព្ទឆ្លាតវៃរបស់អ្នកដោយធ្វើឱ្យរោទ៍ដោយចុចប៊ូតុងនាឡិកា។ (ត្រូវតែស្ថិតនៅក្នុងរយៈចម្ងាយ Bluetooth®។)

គ្រីស្តាល់ត្បូងកណ្តៀងថ្លាច្បាស់ មានភាពធន់នឹងការកោសឆ្កូតខ្ពស់
គ្រីស្តាល់ត្បូងកណ្តៀងដែលធន់នឹងការឆ្កូតជាមួយនឹងថ្នាំកូតប្រឆាំងនឹងចំណាំងផ្លាតលើផ្ទៃខាងក្នុងជួយបង្កើនលទ្ធភាពមើលឃើញលើមុខនាឡិកា។

មុខងារច្រើន ទាំងអស់ស្ថិតនៅចុងម្រាមដៃរបស់អ្នក
នាឡិកា CASIO
(កម្មវិធីទូរសព្ទឆ្លាតវៃ)
- ការកែតម្រូវពេលវេលាដោយស្វ័យប្រវត្តិ (មួយថ្ងៃបួនដង)
- ការកំណត់នាឡិកាដៃងាយស្រួល៖
- ការបញ្ជូនទិន្នន័យនាឡិកាកំណត់ពេល៖
បង្ហាញម៉ោងជុំនីមួយៗរហូតទៅដល់មិល្លីវិនាទី។ មើលភាពខុសគ្នារវាងម៉ោងជុំនីមួយៗ និងពេលវេលាលឿនបំផុតត្រឹមមួយពព្រិចភ្នែក។
- ម៉ោងពិភពលោក (ប្រមាណ 300 ទីក្រុង)
- មុខងារស្វែងរកទូរសព្ទ
លក្ខណៈបច្ចេកទេស
- ភាពធន់មិនងាយជ្រាបទឹកជម្រៅ 10 បារ
- Tough Solar (ដើរដោយថាមពលពន្លឺព្រះអាទិត្យ)
- Smartphone Link
- ម៉ោងពីរ
- នាឡិកាកំណត់ពេល
- ម៉ោងរោទ៍ប្រចាំថ្ងៃ
- ការបង្ហាញកាលបរិច្ឆេទ និងថ្ងៃ
*លក្ខណៈពណ៌នៃផលិតផលដែលមានក្នុងបញ្ជីអាចនឹងខុសគ្នាពីផលិតផលជាក់ស្តែងក្នុងករណីមួយចំនួន។