Skip to content
ស៊េរីនៃការរចនាដែលបំផុសគំនិតតាមប្រអប់ឧបករណ៍ជួលជុលរថយន្ត EDIFICE
នាឡិកាកំណត់ពេលដើរដោយថាមពលពន្លឺព្រះអាទិត្យ

EQS-930TL-1AV

G-SHOCK របស់ខ្ញុំ

ស៊េរីនៃការរចនាដែលបំផុសគំនិតតាមប្រអប់ឧបករណ៍ជួលជុលរថយន្ត EDIFICE កែតម្រូវអនុភាព និង​ភាពជាក់លាក់​របស់អ្នកជាមួយនឹងការរចនាដ៏អង់អាច និងល្អិតល្អន់​ដែល​បំផុសគំនិតដោយឧបករណ៍ជួលជុលរថយន្តរបស់អ្នក​ជំនាញ។ នាឡិកាដៃសម្រាប់កីឡាប្រណាំងរថយន្តដែលមានដំណើរការពិសេស EDIFICE EQS-930TL បង្អួត​ភាពទំនើបទាន់សម័យដ៏រឹងមាំ និងការរចនាលម្អិត​ដ៏ល្អ​លើប្រអប់ឧបករណ៍​ជួសជុល​របស់​អ្នកស្រឡាញ់រថយន្ត។ ដើម្បីបំពេញបន្ថែមភាពខ្លាំងក្លា និងភាពរឹងមាំ​នៃ​ការរចនា​ទាំងមូល កងមុខលោហៈ​ត្រូវបាន​ចាក់ផ្ទៃ​​ដោយ​ការរួមបញ្ចូលពណ៌ចំនួនពីរគឺពណ៌ខ្មៅ និងពណ៌ប្រាក់​ដ៏មានឥទ្ធិពល — ជាមួយនឹងបន្ទះអ៊ីយ៉ុងខ្មៅ​ដំបូង​ដែលបានប៉ូលា ដើម្បីបំបាត់ពណ៌ខ្មៅពីផ្នែកខាងលើ​នៃ​កងមុខ​ដោយបង្ហាញពណ៌ប្រាក់ពីក្រោម។ គ្រឿងសម្គាល់ និងក្រឡាចក្រត្រង្គនៃ​ការវាស់វែង​លម្អិត​បង្ហាញពីភាពអង់អាច ភាពជាក់លាក់ និងរូបរាងឧបករណ៍របស់អ្នកជំនាញដ៏មានគុណភាព និង​ឧបករណ៍​ឯកទេសដែលបំផុសគំនិតដល់នាឡិកាដៃទាំងនេះ។ បន្ទះស្រូបពន្លឺព្រះអាទិត្យទាញយកថាមពលពីពន្លឺបាន​យ៉ាងច្រើនតាមរយៈកងមុខនាឡិកាបីដើម្បីឱ្យអ្នក​មានថាមពលប្រើ​កាន់តែយូរ។ ជាមួយខ្សែស្បែកពិតប្រាកដែលមានបន្ថែម​លក្ខណៈទាន់សម័យ។

លក្ខណៈបច្ចេកទេស

ការចាក់ពុម្ពជាក់លាក់ដ៏មានអានុភាពដោយមានការគិតគូរយ៉ាងល្អិតល្អន់៖
នាឡិកាកំណត់ពេលដែលបង្ហាញពីប្រអប់​ឧបករណ៍អាជីព

ប្រអប់ឧបករណ៍អាជីពដែលជាចំណែកសំខាន់មួយនៃជីវិតរស់នៅរបស់អ្នកស្រឡាញ់រថយន្តផ្តល់នូវគោលគំនិតរចនាសម្រាប់ក្រុមផលិតផលថ្មី​ពិសេសនេះ។ ដំណើរការដោយឡែកពីគ្នានៃការស្រោប និងការប៉ូលាដែលប្រើ​ទៅលើកងមុខលោហៈ និងការប្រើប្រាស់ពណ៌ខ្មៅ និងប្រាក់ផ្ទុយគ្នា​ផ្ដល់ចំណាប់អារម្មណ៍លើ​នាឡិកាទាក់ទងនឹងភាពរឹងមាំយូរអង្វែង។ ទាំងការរចនាដ៏អង់អាច និងផ្ចិតផ្ចង់ ដោយរួមបញ្ចូលនូវសញ្ញាសម្គាល់វាស់វែង និងផ្ទៃក្រឡាចក្រត្រង្គតូចយ៉ាងល្អិត នាឡិកានេះបញ្ចេញនូវអារម្មណ៍នៃឧបករណ៍ឯកទេស និងគ្រឿង​ដែលយកលំនាំតាមគ្រឿងសម្គាល់ទាំងនោះ។ ជាខ្សែស្រឡាយផលិតផលដ៏​ស័ក្ដិសមនៃឈ្មោះ EDIFICE ដែលត្រូវបានរចនាឡើងជាពិសេសសម្រាប់របៀប​រស់នៅរបស់អ្នក​ដែលចូលចិត្តរថយន្ត។

លក្ខណៈពិសេស 1

ការរចនាយកលំនាំតាមប្រអប់ឧបករណ៍មេកានិក៖ ភាពរឹងមាំ និងមុខងារមានប្រយោជន៍អមដោយវាយនភាពល្អប្រណិត

ប្រអប់ឧបករណ៍អាជីពដែលប្រើដោយជាងមេកានិកខាងប្រណាំងរថយន្យផ្តល់ចូនផ្ទៃរចនាដ៏ល្អ។ គ្រប់ទិដ្ឋភាពទាំងអស់របស់នាឡិកាបង្ហាញពីសោភ័ណភាពដែលមានប្រយោជន៍ ដោយផ្តោតលើចំណង់ចំណូលចិត្ត​សម្រាប់ទាំងសមត្ថភាពបំពេញមុខងារ ក៏ដូចជាគុណភាពតួខ្លួន​ផងដែរ។ ជាដំបូងគេប្រើ IP ពណ៌ខ្មៅទាំង​ស្រុងលើកងមុខនាឡិកាលោហៈពីរពណ៌។ បន្ទាប់មក គេប្រើប្រាស់ដំណើរការប៉ូលាដើម្បីយក​ស្រទាប់ស្រោបចេញពីផ្ទៃខាងលើ ដើម្បីរំលេចនូវពន្លឺចែងចាំងដ៏អស្ចារ្យ​របស់លោហធាតុ និងបង្ហាញនាឡិកានូវភាពរឹងមាំនៃលក្ខណៈរបស់ឧបករណ៍ និងគ្រឿងរថយន្តអាជីព។ សញ្ញាម្គាល់វាស់វែងលម្អិតនៅផ្នែកខាងលើកងមុខនាឡិការំលឹកដល់សញ្ញាសម្គាល់​ដែលត្រូវបាន​ប្រើនៅលើឧបករណ៍រង្វាស់ដូចជា ម៉ែត្រគាបជាដើម ហើយក្បាលវីសត្រូវបានបញ្ចូលទៅក្នុងការរចនា ដើម្បីភ្ជាប់កងមុខ​ឱ្យបានជាប់ល្អ។ ផ្ទៃក្រឡាចក្រត្រង្គដ៏ល្អឥតខ្ចោះដែលបំពាក់​នៅ​ចំហៀងកងមុខ ក្បាលរុយ និង​ប៊ូតុង​រំលឹកដល់រូបរាង​ដងកាន់នៅលើ​ឧបករណ៍​ប្រើប្រាស់​អាជីព។

លក្ខណៈពិសេស 2

មុខងារមានប្រយោជន៍ និងលក្ខណៈនៃ​ការរចនាទៅលើមុខនាឡិកាដែលមានពណ៌ច្បាស់ល្អ

ទ្រនិចពណ៌ស និងគ្រឿងសម្គាល់​បង្ហាញពីភាពលេចធ្លោទៅលើមុខនាឡិកាពណ៌ខ្មៅ​ដើម្បីទទួលបាន​ការរចនាដែលអាចមើលឃើញច្បាស់ និងកម្រិតពណ៌ច្បាស់។

លក្ខណៈពិសេស 3

មានភាពខុសគ្នាតាមមុខងារ និងការរចនា៖ ចំណុចទាំងបីនៃអត្តសញ្ញាណនីមួយៗ

ទីមួយគឺ ECB-2000TP ដែលមានមុខងារជា Smartphone Link និងសមត្ថភាព Tough Solar។ ក៏មានផ្តល់ជូននូវ ECB-10TP ដែលមានបំពាក់ Smartphone Link ជាមួយកងមុខប្រាំបីជ្រុង និង EQS-930TL សាកថ្មដោយពន្លឺព្រះអាទិត្យ ដែលនេះបង្ហាញពីខ្សែនាឡិកាស្បែកពិតប្រាកដ។

ព័ត៌មានលម្អិត 1

ប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យ ដើម្បីបំប្លែងពន្លឺទៅជាថាមពល

EQS-930TL អាចឱ្យប្រើប្រាស់​ប្រហែលប្រាំពីរខែបន្ទាប់ពីសាកពេញ ដោយប្រើប្រាស់មុខងារទាំងអស់ ប៉ុន្តែមិនរាប់ការបញ្ចូលថាមពលពីពន្លឺព្រះអាទិត្យនោះទេ។
*ក្រាហ្វិកត្រូវបានរួមបញ្ចូលក្នុងគោលបំណងបង្ហាញជារូបភាពពន្យល់។

សេចក្ដីលម្អិត (មុខងារនាឡិកា)

• មិន​ងាយជ្រាបទឹករហូតដល់ 10 បារ
• ដើរដោយថាមពលពន្លឺព្រះអាទិត្យ

• នាឡិកាកំណត់ពេល
• ការបង្ហាញកាលបរិច្ឆេទ

សញ្ញាពាក្យ និងនិមិត្តសញ្ញា Bluetooth® គឺជា​ពាណិជ្ជសញ្ញា​ដែល​បាន​ចុះ​បញ្ជី​របស់ Bluetooth SIG, Inc. ហើយ​រាល់ការប្រើសញ្ញា​ទាំងនេះ​ដោយ Casio Computer Co., Ltd. គឺស្ថិតក្រោម​អាជ្ញាបណ្ណ។

*លក្ខណៈពណ៌នៃផលិតផលដែលមានក្នុងបញ្ជីអាចនឹងខុសគ្នាពីផលិតផលជាក់ស្តែងក្នុងករណីមួយចំនួន។

Select a location