Skip to content
ស៊េរីបើកបរពេលរាត្រី
នាឡិកាកំណត់ពេលដើរដោយថាមពលពន្លឺព្រះអាទិត្យ

EQS-940NL-1AV

G-SHOCK របស់ខ្ញុំ

ចូលចិត្ត​អារម្មណ៍ធ្វើដំណើរ​តាមដងវិថី​ងងឹតឬ? ចូលចិត្ត​ពន្លឺនៃភ្លើងហ្វា និងចង្កៀងបំភ្លឺផ្លូវ បំភ្លឺដល់ពណ៌ខៀវស្រងាត់នៃផ្ទៃមេឃពេលរាត្រីមែនទេ? បើដូច្នោះ ​អ្នកនឹងចូលចិត្តនាឡិកា EDIFICE នេះដែលរចនាឡើងដើម្បីឆក់យកអារម្មណ៍ធ្វើដំណើរ​នាពេលរាត្រី ដែលផលិត​ឡើងស័ក្ដិសម​សម្រាប់អ្នកចូលចិត្តយានយន្ត។ ភាពរំភើបនៃការបើកបរតាមដងផ្លូវក្នុងទីក្រុងនៅពេលយប់ត្រូវបានចាប់យកដោយពណ៌តាមកម្រិត​នៃកងនាឡិកា — ផ្ទៃមេឃពេលរាត្រីបង្កើតឡើងវិញ​ដោយបន្ទះអ៊ីយ៉ុងពណ៌ខៀវ និងពន្លឺជះ​ពីខាងក្រោមជាពណ៌ប្រាក់ ដោយការកែច្នៃកាប៊ីតទីតានីញ៉ូម។ ដំណើរ​ការ​បង្កើត​កម្រិតពីរ​ពណ៌​​នេះ​​បង្កើតបានជាកង​នាឡិកា​​ដ៏​ទាក់ទាញ ដោយមាន​ពន្លឺចែងចាំងដ៏ប្រណីត និង​ត្រូវ​បានរំលេចនៅ​លើ​សមាសធាតុ​នៃមុខនាឡិកា​​ផង​ដែរ។ ភាពស្រស់ស្អាតនេះក៏រក្សាទុកថាមពលពន្លឺព្រះអាទិត្យគ្រប់គ្រាន់សម្រាប់ការប្រើធម្មតាបាន​​រយៈពេលប្រាំខែនៅពេលសាកពេញផងដែរ។

  • ពីផ្នែកខាងឆ្វេង៖ ECB-2000NP-1A, EQS-940NL-1AV, ECB-40NP-1A

លក្ខណៈបច្ចេកទេស

ការដាក់កម្រិតពណ៌ផ្តិតយកនូវអារម្មណ៍នៃការបើកបរនាពេលរាត្រី

ការណែនាំមុខថ្មីដែលយកលំនាំតាមលក្ខណៈបើកបរពេលរាត្រី ចូលរួមជាមួយខ្សែស្រឡាយនាឡិកា EDIFICE ដែលត្រូវបានរចនាឡើង​ជាពិសេសសម្រាប់របៀបរស់នៅរបស់អ្នកដែលចូលចិត្តរថយន្តជាមួយនឹងមុខងារ និងការរចនាដើម។ IP ដែល​បានចាក់កម្រិតពណ៌​មូលដ្ឋាន​ពណ៌​ខៀវ​ត្រូវ​បាន​ប្រើ​ទៅ​លើ​កងមុខលោហៈ ហើយ​ពណ៌​ស្រដៀង​គ្នា​ក៏​ត្រូវ​បាន​តុបតែង​លើ​មុខនាឡិកា​ផង​ដែរ។ ការរចនាដ៏ស្រស់ស្អាតនៃនាឡិកាថ្មីទាំងបីនេះ បង្ហាញពីល្បឿនដែលអ្នកធ្វើដំណើរតាមដងផ្លូវក្នុងទីក្រុង និងផ្លូវនានានៅពេលរាត្រី។

រូបភាពប្រកប​ដោយការរចនា
feature01

កំណែ​ខ្សែនាឡិកាស្បែក​​មានរំលេច​ដោយ​ពណ៌​ខៀវ

គេប្រើ IP និងផ្ទៃកាបូអ៊ីដ​​ទីតានីញ៉ូមទៅលើកងមុខលោហៈ។ ការដាក់ពណ៌ពណ៌ខៀវ និងប្រាក់បង្ហាញពីទិដ្ឋភាពនៃភ្លើងទីក្រុងដែលបញ្ចេញពន្លឺនៅលើមេឃពេលរាត្រី បង្កើតឱ្យមានភាពទាក់ទាញទៅលើរូបរាងខាងក្រៅនៃពណ៌មូលដ្ឋានខ្មៅជាមួយនឹងប្រអប់ IP ពណ៌ខ្មៅ និងខ្សែនាឡិកា​ស្បែកពណ៌ខ្មៅ។

កំណែ​ខ្សែនាឡិកាស្បែក​​មានរំលេច​ដោយ​ពណ៌​ខៀវ
ប្រព័ន្ធសាកថាមពលដោយពន្លឺព្រះអាទិត្យ ដើម្បីបំប្លែងពន្លឺទៅជាថាមពល

ប្រព័ន្ធសាកថាមពលដោយពន្លឺព្រះអាទិត្យ ដើម្បីបំប្លែងពន្លឺទៅជាថាមពល

*ក្រាហ្វិកត្រូវបានរួមបញ្ចូលក្នុងគោលបំណងបង្ហាញជារូបភាពពន្យល់។

លក្ខណៈបច្ចេកទេស(មុខងារនាឡិកា)

• ភាពធន់មិនងាយជ្រាបទឹកកម្រិត 10bar
• ប្រព័ន្ធសាកថាមពលដោយ​ពន្លឺព្រះអាទិត្យ
• នាឡិកាកំណត់ពេល
• ការបង្ហាញកាលបរិច្ឆេទ

*លក្ខណៈពណ៌នៃផលិតផលដែលមានក្នុងបញ្ជីអាចនឹងខុសគ្នាពីផលិតផលជាក់ស្តែងក្នុងករណីមួយចំនួន។

Select a location