EQS-960PB-1AV
-
-
-
ប្រអប់ជ័រធ្វើពីសរសៃកាបូន ជាមួយនឹងការរចនាជារាងដៃបូម
-
ប្រព័ន្ធសាកថាមពលដោយពន្លឺព្រះអាទិត្យ ដើម្បីបំប្លែងពន្លឺទៅជាថាមពល
-
-
កែលម្អរចនាប័ទ្ម និងភាពទំនើបរបស់អ្នកតាមរយៈនាឡិកាកំណត់ពេលដើរដោយថាមពលព្រះអាទិត្យ ដែលបង្អួតប្រអប់ជ័រធ្វើពីសរសៃកាបូនរឹង ជាមួយនឹងការរចនាដៃបូម បូករួមជាមួយមុខនាឡិកាធ្វើពីសរសៃកាបូន។ ដោយប្រកាន់យកនូវគោលគំនិតនៃកីឡាប្រណាំងរថយន្តដ៏ស្វិតស្វាញ់រហូតដល់ទីបញ្ចប់ បន្ទះស្រូបពន្លឺព្រះអាទិត្យត្រូវបានរចនាឡើងយ៉ាងល្អិតល្អន់ដើម្បីទាញពន្លឺឱ្យបានច្រើនតាមរន្ធតូចៗនៅក្នុងមុខនាឡិកាខាងក្នុង ដែលបង្កើតថាមពលគ្រប់គ្រាន់ដើម្បីរក្សានាឡិកានេះឱ្យដំណើរការធម្មតាក្នុងរយៈពេលប្រាំខែ នៅពេលសាកពេញ។ ប្រអប់ជ័រធ្វើពីសរសៃកាបូនរឹងមានទម្ងន់ស្រាល ប៉ុន្តែរឹងមាំ ហើយប្រើប្រាស់ការរចនាម៉ូតដែលបំផុសគំនិតដោយបូមដែលមានគ្រោងឆ្អឹងពីរដៃបួននៃរថយន្ត formula។ អង្កត់ផ្ចិតតូចរបស់ប្រអប់នាឡិកាធ្វើឱ្យការពាក់មានភាពងាយស្រួល និងផាសុកភាព។ នេះគឺជានាឡិកាដែលបង្កប់ Speed & Intelligence នៃខ្សែស្រឡាយ EDIFICE ដោយមានការរួមបញ្ចូលគ្នាដ៏ទំនើបនៃវត្ថុធាតុ ការរចនា និងមុខងារ។
-
-
-
ប្រអប់ជ័រធ្វើពីសរសៃកាបូន ជាមួយនឹងការរចនាជារាងដៃបូម
-
ប្រព័ន្ធសាកថាមពលដោយពន្លឺព្រះអាទិត្យ ដើម្បីបំប្លែងពន្លឺទៅជាថាមពល
-
-
-
ថាមពលពន្លឺព្រះអាទិត្យមានស្ថិរភាព
-
ការរចនាបែបកីឡា
-
ភាពធន់នឹងជម្រាបទឹកជម្រៅ 10 បារ
លក្ខណៈបច្ចេកទេស
រូបភាពប្រកបដោយការរចនា



លក្ខណៈពិសេស
ប្រអប់ជ័រធ្វើពីសរសៃកាបូនដែលមានការរចនាជាដៃបូម
ការរចនាប្រអប់នាឡិកាពិសេសដោយមានផ្ទៃរចនាដែលបំផុសគំនិតតាមបូមរថយន្តប្រណាំង។ ដូចគ្នានឹងដៃបូមបួនដែលប្រើក្នុងរថយន្តប្រណាំង ដែលមានដៃពីរខាងលើ និងដៃពីរខាងក្រោម ក្បាលឡោស៊ីត្រូវបានកំណត់រចនាសម្ព័ន្ធនៅក្នុងការរៀបចំបូមដៃបួន។ ជ័រធ្វើពីសរសៃកាបូន ត្រូវបានយកមកប្រើប្រាស់ជាវត្ថុធាតុតួប្រអប់ដែលផ្ដល់ទាំងភាពរឹងមាំ និងមានទម្ងន់ស្រាល។



មុខនាឡិកាធ្វើពីសរសៃកាបូនធ្វើឱ្យមានភាពស្រស់ស្អាតដ៏ពិសេស
មុខនាឡិកាត្រូវបានផលិតឡើងពីសរសៃកាបូនជាវត្ថុធាតុដ៏មានសមត្ថភាពខ្ពស់ ដែលត្រូវបានប្រើប្រាស់នៅក្នុងរថយន្តប្រណាំង។ បន្ទះស្រូបពន្លឺព្រះអាទិត្យនៅខាងក្រោយមុខនាឡិកាខាងក្នុងទាំងបីបង្កើតថាមពលយ៉ាងច្រើន ដែលអាចប្រើវត្ថុធាតុស្រអាប់ទៅលើមុខនាឡិកាធំដ៏ស្រស់ស្អាតបាន។

ប្រព័ន្ធសាកថាមពលដោយពន្លឺព្រះអាទិត្យ ដើម្បីបំប្លែងពន្លឺទៅជាថាមពល
បង្កើតថាមពលគ្រប់គ្រាន់សម្រាប់ដំណើរការរលូនលើមុខងារផ្សេងៗពីពន្លឺព្រះអាទិត្យ ឬសូម្បីតែពន្លឺពីអំពូលម៉ែត្រ។ ការបង្កើនប្រសិទ្ធភាពទៅលើទំហំសមត្ថភាពថ្មដែលអាចសាកបាន និងការរចនាប្រព័ន្ធខាងក្នុងសន្សំសំចៃថាមពលអាចឱ្យដំណើរការបានប្រហែលប្រាំខែ ក្រោយពីសាកថ្មពេញដោយមិនចាំបាច់សាកថ្មដោយពន្លឺព្រះអាទិត្យ។
*ក្រាហ្វិកត្រូវបានរួមបញ្ចូលក្នុងគោលបំណងបង្ហាញជារូបភាពពន្យល់។


ព័ត៌មានលម្អិត
ទ្រនិចបង្ហាញកម្រិតថ្មបង្ហាញស្ថានភាពសាកថ្ម
មុខនាឡិកាខាងក្នុងនៅទីតាំងម៉ោង 6 បង្ហាញការសាកថ្មបច្ចុប្បន្ននៅកម្រិតមួយក្នុងចំណោមកម្រិតទាំងបី។ ដោយមានស្ថានភាពសាកថ្មដែលអាចមើលឃើញត្រឹមមួយភ្លែត រឿងអស់ថាមពលលែងជាក្ដីបារម្ភទៀតហើយ។


*លក្ខណៈពណ៌នៃផលិតផលដែលមានក្នុងបញ្ជីអាចនឹងខុសគ្នាពីផលិតផលជាក់ស្តែងក្នុងករណីមួយចំនួន។