Skip to content
ម៉ូដែលកិច្ចសហការជាមួយ​មូលនិធិ Charles Darwin
ANALOG-DIGITAL
ស៊េរី 2100

GA-B2100CD-1A4

G-SHOCK របស់ខ្ញុំ

បង្ហាញក្ដីស្រឡាញ់របស់អ្នកចំពោះ Galápagos និងមូលនិធិ Charles Darwin ជាមួយនឹង G-SHOCK ដែលបានបំផុសគំនិតដោយសត្វដែលរស់នៅនៅក្នុងកោះដ៏ស្រស់ស្អាតទាំងនេះ។ នេះគឺជាការសហការលើកទីបីរបស់យើងជាមួយនឹងមូលនិធិ Charles Darwin ជាអង្គការដែលចូលរួមចំណែកក្នុងសកម្មភាពអភិរក្សបរិស្ថាននៅក្នុងកោះ Galápagos ហើយកិច្ចសហការនេះបង្ហាញអំពីនាឡិកាភាពជាដៃគូចំនួនពីរផ្សេងគ្នាដែលបានបំផុសគំនិតដោយសត្វបង្គួយសមុទ្រ Galápagos និងសត្វភេនឃ្វីន Galápagos។ ដោយផ្អែកតាម GA-B2100 ដែលមានមុខងារសាកថ្ម Tough Solar និងជ័របែបជីវសាស្ត្រ មុខងារ និងវត្ថុធាតុដែលគិតគូរដល់បរិស្ថានផ្ដល់តម្លៃដល់ភាពចម្រុះដ៏សំបូរបែបនៃធម្មជាតិតាមរយៈពណ៌ស្រស់ស្អាត និងការរចនាប្លែកពីគេ។ ជ្រើសរើសនាឡិកាណាមួយដែលស័ក្តិសមនឹងអ្នក — GA-B2100CD-1A4 មានពីរពណ៌គឺពណ៌ក្រហមនិងពណ៌ខ្មៅ ដែលជាពណ៌នៃសត្វបង្គួយសមុទ្រ Galápagos ដែលជាសត្វបង្គួយតែមួយប្រភេទប៉ុណ្ណោះដែលអាចហែលនៅក្នុងទឹកសមុទ្របាន ឬក៏ GA-B2100CD-1A7 ដែលមានការរចនាពណ៌ខ្មៅនិងពណ៌សគួរឱ្យទាក់ទាញសម្រាប់សត្វភេនឃ្វីន Galápagos គួរឱ្យស្រឡាញ់ ដែលជាសត្វភេនឃ្វីនតែមួយប្រភេទប៉ុណ្ណោះនៅក្នុងទឹកតំបន់ត្រូនិកនៃប្រទេសអេក្វាទ័រ។ សម្រាប់ម៉ូដែលទាំងពីរ ខ្នងប្រអប់ត្រូវបានឆ្លាក់ដោយឡូហ្គោមូលនិធិ Charles Darwin ហើយខ្សែនាឡិកាត្រូវបានចាក់ពុម្ពដោយសារ “Apoyo la conservación de Galápagos” (“ខ្ញុំគាំទ្រការអភិរក្ស Galápagos” ជាភាសាអេស្ប៉ាញ)។ នាឡិកាទាំងនេះមកជាមួយនូវការវេចខ្ចប់ពិសេសដោយមិនប្រើប្រាស់ប្លាស្ទិក ដើម្បីផ្ដល់តម្លៃដល់បរិស្ថានធម្មជាតិដែលសភាវៈប្រភេទទាំងនេះរស់នៅ។

  • ពីផ្នែកខាងឆ្វេង៖ GA-B2100CD-1A4, GA-B2100CD-1A7
  • សត្វបង្គួយសមុទ្រ Galápagos
  • ទ្រនិច និងខ្សែនាឡិកាបង្ហាញអំពីការរចនាបែបសត្វបង្គួយ
  • មុខងារពិសេស ដើម្បីរំលឹកដល់កិច្ចសហការពិសេស
  • ការវេចខ្ចប់ពិសេស
  • ការយកចិត្តទុកដាក់លើវត្ថុធាតុ៖ ជ័របែបជីវសាស្រ្ត
  • អំពូល LED

លក្ខណៈបច្ចេកទេស

លក្ខណៈពិសេស

ត្រកួតសមុទ្រហ្គាឡាប៉ាហ្គូស

GA-B2100CD-1A4

ពណ៌ត្រកួត​សមុទ្រហ្គាឡាប៉ាហ្គូស ដែលជាត្រកួត​តែមួយគត់ហែលក្នុងសមុទ្រ តំណាងដោយពីរពណ៌ គឺក្រហម និងខ្មៅ។ ​ទ្រនិចសូចនាករ​ និងជ័រទប់ខ្សែនាឡិការំលេចអំពី​រចនាបថត្រកួតដេកសំដិលលើដុំថ្ម មុខនាឡិកា​មានផែនទីនៃកោះហ្គាឡាប៉ាហ្គូស និងលំនាំទឹក​រលកនៅលើមុខនាឡិកាខាងក្នុងដែលរំលេចពីផ្ទៃទឹកសមុទ្រ។


ភេនឃ្វីនហ្គាឡាប៉ាហ្គូស

GA-B2100CD-1A7

ការបញ្ចូល​ពណ៌​ស​ខ្មៅ​ដ៏​គួរ​ឱ្យ​ទាក់ទាញ​នៃ​សត្វ​ភេនឃ្វីន​ដែល​មើល​​ឃើញបានតែ​នៅ​ក្នុង​ដែន​ទឹក​ត្រូពិច​នៅ​តំបន់​អេក្វាទ័រ​មាន​​នៅ​ក្នុងកងមុខនាឡិកា និង​ខ្សែនាឡិកា។ មុខនាឡិកានេះមានរំលេច​ផែនទីកោះហ្គាឡាប៉ាហ្គូស ចំណែកឯមុខនាឡិកាខាងក្នុងដែលមាន​លំនាំរលក និងសត្វភេនឃ្វីនមុជទឹកនៅលើ​ទ្រនិចសូចនាករ​ និងជ័រទប់ខ្សែនាឡិកាគឺជាអ្វីដែលធ្វើនាឡិកាមានភាពពេញលក្ខណៈ។


មុខងារពិសេស ដើម្បីរំលឹកដល់កិច្ចសហការពិសេស

និមិត្តសញ្ញាមូលនិធិ Charles Darwin ត្រូវបានឆ្លាក់នៅលើខ្នងនាឡិកាដោយមានសរសេរថា “Apoyo la conservación de Galápagos។” (ភាសាអេស្ប៉ាញមានន័យថា “ខ្ញុំគាំទ្រការអភិរក្ស Galápagos។”) ត្រូវបានបោះពុម្ពនៅលើខ្សែនាឡិកា។ នាឡិកាដៃនេះភ្ជាប់មកជាមួយការវេចខ្ចប់ពិសេសដោយគ្មានប្លាស្ទិក។

* រូបភាពបង្ហាញពី GA-B2100CD-1A4 (រូបភាពទីពីរ) និង GA-B2100CD-1A7 (រូបភាពទីបី)។


ការយកចិត្តទុកដាក់លើវត្ថុធាតុ៖ ជ័របែបជីវសាស្រ្ត

ការយកចិត្តទុកដាក់លើវត្ថុធាតុ៖ ជ័របែបជីវសាស្រ្ត

សមាសធាតុជ័រសំខាន់ៗដែលប្រើនៅលើកងមុខ និងខ្សែនាឡិកាត្រូវបានផលិតចេញពីជ័របែបជីវសាស្រ្ដ។ ផលិតដោយប្រើប្រាស់ធនធានសរីរាង្គកកើតឡើងវិញ ដោយរំពឹងថាវត្ថុធាតុដើមនេះនឹងជួយកាត់បន្ថយផលប៉ះពាល់ដល់បរិស្ថាន។

* រូបភាពត្រូវបានរួមបញ្ចូលក្នុងគោលបំណងបង្ហាញជារូបភាពពន្យល់តែប៉ុណ្ណោះ។

ការយកចិត្តទុកដាក់លើវត្ថុធាតុ៖ ជ័របែបជីវសាស្រ្ត

​មុខងារកំណត់ម៉ោងដើរដោយថាមពលពន្លឺព្រះអាទិត្យដែលមាន Bluetooth® ជួយ​បង្កើន​ភាពត្រឹមត្រូវ និង​ភាពជឿជាក់

​មុខងារកំណត់ម៉ោងដើរដោយថាមពលពន្លឺព្រះអាទិត្យដែលមាន Bluetooth® ជួយ​បង្កើន​ភាពត្រឹមត្រូវ និង​ភាពជឿជាក់
​មុខងារកំណត់ម៉ោងដើរដោយថាមពលពន្លឺព្រះអាទិត្យដែលមាន Bluetooth® ជួយ​បង្កើន​ភាពត្រឹមត្រូវ និង​ភាពជឿជាក់

Super Illuminator (ពន្លឺ LED ពីរដែលមានពន្លឺខ្លាំង) ដើម្បីអាចមើលនាឡិកាច្បាស់​នៅទីងងឹត

* រូបភាពបង្ហាញពី GA-B2100CD-1A4 (រូបភាពទីមួយ) និង GA-B2100CD-1A7 (រូបភាពទីពីរ)។

*លក្ខណៈ​ពណ៌របស់ផលិតផលដែលមានក្នុងបញ្ជី ​អាចនឹងខុសគ្នាពីផលិតផលជាក់ស្តែងក្នុងករណីមួយចំនួន។

Select a location