PRG-240-3
ការណែនាំពណ៌ម៉ូដែលថ្មី Tough Solar និង Triple Sensor PRG-240 សម្រាប់ត្រកូល PRO TREK នៃនាឡិកាឈុតឧបករណ៍សម្រាប់សកម្មភាពខាងក្រៅដ៏រឹងមាំ។ ខ្សែពណ៌គគី និងពណ៌ត្នោតខ្ចីបង្កើតបានជារូបរាងដ៏ល្អឥតខ្ចោះសម្រាប់នាឡិកាឈុតឧបករណ៍សម្រាប់សកម្មភាពខាងក្រៅ។ ពណ៌ទឹកក្រូចនិងពណ៌លឿងប្រើលើប៊ូតុងខាងមុខពីរ និងការដាំអក្សរ នៅលើកងមុខខាងក្នុងត្រូវជ្រើសរើសយកមកប្រើ ដើម្បីឱ្យមើលឃើញច្បាស់ជាងមុន។ អេក្រង់ LCD ពីរជាន់ដែលអាចបង្ហាញទិន្នន័យប្រភេទផ្សេងៗក្នុងពេលដំណាលគ្នាជាមួយកងសម្គាល់សម្រាប់ការបង្ហាញមុំទ្វេទិសធម្មតា បង្កើតនូវការរចនាជាក់ស្តែងមួយ។ អេក្រង់ពីរជាន់រំលេចដោយគ្រីស្តាល់រាបស្មើអាចឱ្យនាឡិកានេះចបង្ហាញទ្រនិចចង្អុល ត្រីវិស័យពណ៌ខៀវដែលត្រួតលើគ្នានៅលើអេក្រង់បង្ហាញម៉ោងបច្ចុប្បន្ន ដើម្បីទទួលបានភាពចម្រុះដ៏លេចធ្លោ។ ត្រីវិស័យ សម្ពាធបរិយាកាស/រយៈកម្ពស់ និងមុខងារវាស់សីតុណ្ហភាព ត្រូវបានដំណើរការដោយប្រព័ន្ធ Tough Solar ដែលអាចឱ្យនាឡិកាដំណើរការបានទោះបីស្ថិតក្នុងពន្លឺតិចតួចក៏ដោយ។ ការរៀបចំប៊ូតុងធំៗប្រកបដោយភាពច្នៃប្រឌិតដែលអាចឱ្យត្រីវិស័យ សម្ពាធបរិយាកាស/រយៈកម្ពស់ និងការវាស់សីតុណ្ហភាព ប្រតិបត្តិការបានដោយប៉ះតែមួយដង ទោះបីជាពាក់ស្រោមដៃក៏ដោយ។ ទ្រនាប់ការពារប៊ូតុងស្រោបព័ទ្ធជុំវិញផ្ទៃខាងក្រៅនៃប៊ូតុង ដោយជ័រដែល ការពារពីការប្រើប្រាស់មិនត្រឹមត្រូវ។ បន្ថែមពីលើមុខងារ និងការប្រើប្រាស់ជាក់ស្តែង ម៉ូដែល PRG-240 ទាំងនេះ ក៏ត្រូវបានរចនាឡើងឱ្យស័ក្ដិសមល្អនឹងម៉ូតទាន់សម័យខាងក្រៅក្នុងពេលបច្ចុប្បន្ននេះ។ • សិនស័របីគ្រាប់៖ មុំទ្វេទិស សម្ពាធបរិយាកាស/រយៈកម្ពស់ សីតុណ្ហភាព • Tough Solar • លក្ខណៈបច្ចេកទេសនៃសីតុណ្ហភាពទាប (–10℃/14℉), • ភាពធន់មិនងាយជ្រាបទឹកជម្រៅ 100 ម៉ែត្រ • កងមុខដែលមានមុំទ្វេទិស
-
ល្អបំផុតសម្រាប់ការឡើងភ្នំ
-
ថាមពលពន្លឺព្រះអាទិត្យមានស្ថិរភាព
-
ភាពធន់នឹងជម្រាបទឹកជម្រៅ 10 បារ
-
ប្រាប់ឱ្យអ្នកដឹងពីទិសដៅរបស់អ្នក
-
ប្រាប់ឱ្យអ្នកដឹងពីសម្ពាធបរិយាកាស និងរយៈកម្ពស់
-
ប្រាប់ឱ្យអ្នកដឹងពីសីតុណ្ហភាព
លក្ខណៈបច្ចេកទេស
មុខងារបច្ចេកវិទ្យា
ថាមពលដើរដោយពន្លឺព្រះអាទិត្យ
(TOUGH SOLAR)
ប្រព័ន្ធសាកថ្មដើរដោយថាមពលពន្លឺព្រះអាទិត្យ CASIO ដែលមានកម្មសិទ្ធិនេះ ធានានូវប្រតិបត្តិការប្រកបដោយស្ថិរភាពនៃមុខងារផ្សេងៗ ដែលត្រូវការថាមពលរួមទាំងភ្លើងមុខនាឡិកា ម៉ោងរោទ៍ នាឡិកាកំណត់ពេល និងមុខងារវាស់។

ការវាស់រយៈកម្ពស់ដោយផ្អែកលើបម្រែបម្រួលសម្ពាធបរិយាកាស
មុខងារវាស់រយៈកម្ពស់នេះកំណត់រយៈកម្ពស់នៅទីតាំងបច្ចុប្បន្នរបស់អ្នកដោយផ្អែកលើបម្រែបម្រួលសម្ពាធបរិយាកាសដែលប្រមូលបានដោយសិនស័រសម្ពាធ។ ការកំណត់រយៈកម្ពស់នៅទីតាំងមួយដែលអ្នកដឹងពីកម្ពស់ច្បាស់លាស់មុនពេលចាប់ផ្តើមការឡើងរបស់អ្នក អាចធ្វើឱ្យវាអាចវាស់បានកាន់តែជាក់លាក់។
ការវាស់កម្រិតទឹកសមុទ្រ
ការកំណត់រយៈកម្ពស់នៅទីតាំងមួយដែលអ្នកដឹងកម្ពស់ច្បាស់លាស់អាចឱ្យអ្នកកំណត់កម្រិតកម្ពស់នៃទីតាំងបច្ចុប្បន្នរបស់អ្នកដោយស្របតាមកម្រិតទឹកសមុទ្រ។ ឧទាហរណ៍ប្រសិនបើអ្នកឆ្លងកាត់សញ្ញាសម្គាល់ដែលបង្ហាញពីកម្ពស់ 400 ម៉ែត្រពីកម្រិតទឹកសមុទ្រនៅពេលកំពុងឡើង ឬឡើងភ្នំ ដោយគ្រាន់តែកំណត់រយៈកម្ពស់ 400 ម៉ែត្រ។ បែបនេះអាចឱ្យអ្នកទទួលបានការអានកាន់តែត្រឹមត្រូវទាក់ទងនឹងកម្រិតទឹកសមុទ្រនៅពេលអ្នកធ្វើការវាស់ជាបន្តបន្ទាប់ បន្ទាប់ពីបន្តដំណើរទៅមុខទៀត។
អង្គចងចាំរយៈកម្ពស់
អង្គចងចាំរយៈកម្ពស់រក្សាទុកទិន្នន័យអំពីខែ ថ្ងៃ ពេលវេលា និងលទ្ធផលនៃការអានរយៈកម្ពស់ដែលបានធ្វើឡើងដោយស្វ័យប្រវត្តិនៅចន្លោះពេលទៀងទាត់ ហើយបង្ហាញពីរយៈកម្ពស់ខ្ពស់បំផុត និងទាបបំផុតដែលបានវាស់ព្រមទាំងកម្ពស់ឡើង/ចុះបង្គរ និងរយៈកម្ពស់ដែលទាក់ទង។ ទិន្នន័យនេះផ្តល់នូវការបូកសរុបរយៈចម្ងាយឡើង និងចុះរបស់អ្នកអំឡុងពេលឡើងភ្នំយ៉ាងងាយយល់។

- រយៈកម្ពស់នៃការឡើងភ្នំបង្គរ ៖ សរុបរយៈកម្ពស់នៃការឡើង (A + C)
- រយៈកម្ពស់នៃការចុះភ្នំបង្គរ ៖ សរុបរយៈកម្ពស់នៃការចុះ (B + D)
- រយៈកម្ពស់ខ្ពស់បំផុត ៖ រយៈកម្ពស់ដែលបានវាស់នៅចំណុចខ្ពស់បំផុត E ក្នុងចំណោមរាល់ការអានអំឡុងពេលវាស់អង្គចងចាំ
- រយៈកម្ពស់ទាបបំផុត ៖ រយៈកម្ពស់ដែលបានវាស់នៅចំណុចទាបបំផុត F ក្នុងចំណោមរាល់ការអានអំឡុងពេលវាស់អង្គចងចាំ
- រយៈកម្ពស់ខ្ពស់បំផុត/ទាបបំផុតនៃកំណត់ត្រាពីមុន
- ផលបូកនៃរយៈកម្ពស់ឡើង/ចុះ ៖ គណនាម្តងហើយម្តងទៀតនៅពេលវាស់អង្គចងចាំចន្លោះពី 0 ទៅ 99,995 ម៉ែត្រ
ការបង្ហាញឌីផេរ៉ង់ស្យែលរយៈកម្ពស់
ការត្រួតពិនិត្យមើលបន្ទាត់កុងទ័រនៅលើផែនទីអាចឱ្យអ្នកបញ្ជាក់ពីការឡើង/ចុះបង្គរ។ ឧទាហរណ៍ ការកំណត់កម្ពស់នៃការឡើងរៀងរាល់ម៉ោងរបស់អ្នកដោយកំណត់ឡើងវិញនូវឌីផេរ៉ង់ស្យែលរយៈកម្ពស់ម្តងក្នុងមួយម៉ោងអាចមានប្រយោជន៍ក្នុងការបង្កើតផែនការឡើងភ្នំដែលសមស្រប។

*មុខងារវាស់ទាំងនេះមិនមែនប្រើជាឧបករណ៍ជំនាញទេ។ សូមប្រើទិន្នន័យដែលបានវាស់សម្រាប់គោលបំណងយោងតែប៉ុណ្ណោះ។
ការព្យាករណ៍អាកាសធាតុផ្អែកលើទំនោរសម្ពាធបរិយាកាស
ការបង្ហាញក្រាហ្វិកនៃអំណាសម្ពាធបរិយាកាសដែលថតនៅចន្លោះពេលទៀងទាត់បង្ហាញពីទំនោរសម្ពាធដែលកើតឡើងភ្លាមៗ។ នៅពេលសម្ពាធកើនឡើង អាកាសធាតុទំនងជាប្រសើរឡើង។ នៅពេលដែលវាធ្លាក់ចុះជាធម្មតា មានអាកាសធាតុអាក្រក់នឹងកើតឡើង។ លក្ខណៈពិសេសនេះអាចរំលឹកអ្នកឱ្យពាក់អាវការពារទៅជាមួយ ឬប្រាប់អ្នកពីបញ្ហាដែលនឹងកើតមានឡើង។

ក្រាហ្វទំនោរសម្ពាធបរិយាកាស / សញ្ញាបញ្ជាក់ទំនោរសម្ពាធបរិយាកាស
មុខងារវាស់សម្ពាធបរិយាកាសវាស់បរិយាកាសរៀងរាល់ពីរម៉ោងម្តងដោយស្វ័យប្រវត្តិ ហើយបង្ហាញពីទំនោរសម្ពាធបរិយាកាសថ្មីៗ និងសម្ពាធបច្ចុប្បន្នតាមក្រាហ្វិក។

ការតម្រឹមផែនទីជាមួយតំបន់ជុំវិញ
ប្រសិនបើអ្នកកំណត់ខាងជើងមេដែកជាមួយមុខងារវាស់ទិសដៅ ហើយដាក់ផែនទីក្បែរនាឡិការបស់អ្នក អ្នកអាចតម្រឹមផែនទីជាមួយភូមិសាស្ត្រជុំវិញបាន។
ការកែតម្រូវកំហុសរបស់មេដែក
អ្នកអាចផ្លាស់ប្តូរស្តង់ដារវាស់ទិសដៅពី “ខាងជើងមេដែក” ទៅ “ខាងជើងពិត” ដោយបញ្ចូលទិន្នន័យនៃកំហុសរបស់មេដែកដែលបានបង្ហាញនៅលើផែនទីសណ្ឋានដីដើម្បីកែតម្រូវទិសដៅ។

អង្គចងចាំមុំទ្វេទិស [ម៉ូដែលដែលបានជ្រើសរើសប៉ុណ្ណោះ]
អង្គចងចាំមុំទ្វេទិស ចងចាំទិសដៅដែលបានរកឃើញដោយមុខងារវាស់ទិសដៅ ហើយបង្ហាញជាបន្តបន្ទាប់តាមទម្រង់ក្រាហ្វិក។ អ្នកអាចធ្វើដំណើរត្រង់ឆ្ពោះទៅរកគោលដៅរបស់អ្នកដោយធ្វើតាមវគ្គដែលបានកំណត់ជាមួយនឹងទិសដៅដែលបានចងចាំដោយបង្ហាញជាលំដាប់នៅក្នុងទីតាំងម៉ោង 12 នៅលើមុខនាឡិការបស់អ្នក។ សមត្ថភាពនេះក៏មានប្រយោជន៍ផងដែរនៅពេលភាពមើលឃើញទាបដោយសារកត្តាដូចជាដើមឈើ ឬអ័ព្ទ។

ការព្យាករសីតុណ្ហភាពទិសដៅរបស់អ្នកដោយផ្អែកលើសីតុណ្ហភាពនៅទីតាំងបច្ចុប្បន្នរបស់អ្នក
ជាទូទៅសីតុណ្ហភាពថយចុះប្រមាណ 6.5°C ជាមួយនឹងរាល់ការកើនឡើងរយៈកម្ពស់ 1,000 ម៉ែត្រ ឬ 3.6°F ជាមួយនឹងរាល់ការកើនឡើង 1,000 ហ្វីត។ ប្រសិនបើសីតុណ្ហភាពនៅ 1,000 ម៉ែត្រគឺ 10°C ដូច្នេះសីតុណ្ហភាពនៅ 3,000 ម៉ែត្រប្រហែលជាប្រហែល -3°C ។

ការតម្រឹមផែនទីជាមួយតំបន់ជុំវិញ
ប្រសិនបើអ្នកកំណត់ខាងជើងមេដែកជាមួយមុខងារវាស់ទិសដៅ ហើយដាក់ផែនទីក្បែរនាឡិការបស់អ្នក អ្នកអាចតម្រឹមផែនទីជាមួយភូមិសាស្ត្រជុំវិញបាន។
ការកែតម្រូវកំហុសរបស់មេដែក
អ្នកអាចផ្លាស់ប្តូរស្តង់ដារវាស់ទិសដៅពី “ខាងជើងមេដែក” ទៅ “ខាងជើងពិត” ដោយបញ្ចូលទិន្នន័យនៃកំហុសរបស់មេដែកដែលបានបង្ហាញនៅលើផែនទីសណ្ឋានដីដើម្បីកែតម្រូវទិសដៅ។

*លក្ខណៈពណ៌នៃផលិតផលដែលមានក្នុងបញ្ជីអាចនឹងខុសគ្នាពីផលិតផលជាក់ស្តែងក្នុងករណីមួយចំនួន។