PRG-601-1
-
-
-
-
-
-
-
ការឆ្លាក់ខ្នងខាងក្រោយ -
-
ផ្ទាំងបង្ហាញត្រីវិស័យឌីជីថល -
ផ្ទាំងបង្ហាញឧបករណ៍វាស់រយៈកម្ពស់ -
ផ្ទាំងបង្ហាញឧបករណ៍វាស់សម្ពាធបរិយាកាស -
ផ្ទាំងបង្ហាញទែម៉ូម៉ែត្រ -
អំពូល LED -
-
-
-
-
មានភាពអង់អាច។ ស្វែងយល់ពីទិដ្ឋភាពខាងក្រៅដ៏អស្ចារ្យ! យក PRO TREK PRG-601 ដែលមានវត្ថុធាតុដើមដោយរំពឹងថានឹងកាត់បន្ថយផលប៉ះពាល់បរិស្ថាន និងលេខសម្គាល់ដិតធំ។ ត្រីវិស័យឌីជីថល ឧបករណ៍វាស់សម្ពាធបរិយាកាស/ឧបករណ៍រយៈកម្ពស់ និងទែម៉ូម៉ែត្រសិនស័របីគ្រាប់ ជួយអ្នកឱ្យទទួលបានព័ត៌មានថ្មីៗអំពីការផ្លាស់ប្តូរនៅក្នុងបរិយាកាសធម្មជាតិ ខណៈពេលដែល Tough Solar បំប្លែងពន្លឺទៅជាថាមពលដែលត្រូវការដើម្បីផ្តល់ថាមពលដល់នាឡិកា។ លេខសម្គាល់ផុសឡើងនៅលើមុខនាឡិកាមានតុល្យភាពយ៉ាងអង់អាចជាមួយនឹងកងមុខនាឡិកាដែកអ៊ីណុកធំទូលាយ។ សមាសធាតុជ័រដែលប្រើសម្រាប់ប្រអប់នាឡិកា ខ្នងប្រអប់នាឡិកា និងខ្សែនាឡិកាជ័រអ៊ុយរ៉ែនទន់ធ្វើឡើងពីជ័របែបជីវសាស្រ្ដដែលផលិតឡើងដោយប្រើធនធានសរីរាង្គដែលកើតឡើងវិញដូចជា រុក្ខជាតិប្រេងល្ហុង និងពោត ដែលជួយកាត់បន្ថយផលប៉ះពាល់ដល់ដានអេកូសាស្រ្តរបស់នាឡិកានេះ។ ដោយរួមបញ្ចូលគ្នានូវសោភ័ណភាពនាឡិកាដ៏សាមញ្ញជាមួយនឹងភាពរឹងរបស់ឧបករណ៍ធ្វើដំណើរខាងក្រៅពិតប្រាកដ នាឡិកានេះជួយថែរក្សាការពារអ្នក មិនថាអ្នកនៅក្នុងទីក្រុង ឬនៅខាងក្រៅទីរហោស្ថាននោះទេ។
-
-
-
-
-
-
-
ការឆ្លាក់ខ្នងខាងក្រោយ
-
-
ផ្ទាំងបង្ហាញត្រីវិស័យឌីជីថល
-
ផ្ទាំងបង្ហាញឧបករណ៍វាស់រយៈកម្ពស់
-
ផ្ទាំងបង្ហាញឧបករណ៍វាស់សម្ពាធបរិយាកាស
-
ផ្ទាំងបង្ហាញទែម៉ូម៉ែត្រ
-
អំពូល LED
-
-
-
-
-
-
ថាមពលពន្លឺព្រះអាទិត្យមានស្ថិរភាព
-
ភាពធន់នឹងជម្រាបទឹកជម្រៅ 10 បារ
-
ប្រាប់ឱ្យអ្នកដឹងពីទិសដៅរបស់អ្នក
-
ប្រាប់ឱ្យអ្នកដឹងពីសម្ពាធបរិយាកាស និងរយៈកម្ពស់
-
ប្រាប់ឱ្យអ្នកដឹងពីសីតុណ្ហភាព
-
ល្អបំផុតសម្រាប់ការឡើងភ្នំ
លក្ខណៈបច្ចេកទេស
PRO-TREK ដែលមានលេខទ្រនិចដិត ធំ លេខអារ៉ាប់ និងវត្ថុធាតុដែលកាត់បន្ថយផលប៉ះពាល់បរិស្ថាន
មុខនាឡិកាដែលមានលេខទ្រនិចផុសចេញ ត្រូវបានបំពេញបន្ថែមដោយគែមដែកអ៊ីណុកធំទូលាយ។ ការរចនារួមបញ្ចូលគ្នានូវសោភ័ណភាពនាឡិកាដ៏សាមញ្ញជាមួយនឹងភាពធន់រឹងមាំនៃឧបករណ៍ប្រើប្រាស់សកម្មភាពខាងក្រៅ ដែលនេះមិនត្រឹមតែសម្រាប់ប្រើក្នុងការដើរព្រៃប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃផងដែរ។ សមាសធាតុជ័័រសំខាន់ៗផលិតឡើងពីជ័របែបជីវសាស្រ្ដ ដោយរួមបញ្ចូលភាពសុខដុមជាមួយធម្មជាតិ។
លក្ខណៈពិសេស 1
លេខអារ៉ាប់នៅលើមុខនាឡិកាផ្តល់ភាពងាយស្រួលដល់ការមើល
មុខនាឡិកាមានកម្រិតពណ៌ច្បាស់ធ្វើឱ្យទ្រនិច និងគ្រឿងសម្គាល់កាន់តែរស់រវើក រីឯការរចនាលេខអារ៉ាប់បង្ហាញពីភាពរឹងមាំនៃឧបករណ៍ខាងក្រៅ។ ទ្រនិចនាទី និងទ្រនិចវិនាទីតត្រូវបានរំលេចជាពណ៌បៃតង។
លក្ខណៈពិសេស 2
ជ័របែបជីវសាស្រ្ដមិនប៉ះពាល់ដល់បរិស្ថាន
សមាសធាតុជ័ររបស់ប្រអប់នាឡិកា ខ្នងប្រអប់នាឡិកា និងខ្សែនាឡិកាធ្វើឡើងពីជ័របែបជីវសាស្រ្ដដែលផលិតឡើងដោយប្រើធនធានសរីរាង្គដែលកើតឡើងវិញដូចជា រុក្ខជាតិប្រេងល្ហុងខ្ញែរ និងពោត ដែលជួយកាត់បន្ថយផលប៉ះពាល់ដល់ដានអេកូសាស្រ្តរបស់នាឡិកានេះ។ ស្មារតីខ្វាយខ្វល់ពីបរិស្ថានដែលបង្ហាញនៅក្នុងទម្រង់រូបវន្ត ដែលជាសម្ភារៈតែងលម្អសម្រាប់ឧបករណ៍ប្រើប្រាស់សកម្មភាពខាងក្រៅដ៏ពិតប្រាកដ។
លក្ខណៈពិសេស 3
កងមុខនាឡិកាដែកអ៊ីណុកដែលស័ក្តិសមជាឧបករណ៍ប្រើប្រាស់សកម្មភាពខាងក្រៅដ៏ល្អបំផុតរបស់អ្នក
ផ្ទៃម៉ត់រលោងដែលប្រើទៅលើកងមុខនាឡិកាអ៊ីណុកធំទូលាយបង្ហាញពីរូបរាងដ៏មានឥទ្ធិពលរបស់វា។ មានឆ្លាក់លេខកូដទីក្រុងនៅលើផ្ទៃខាងលើសម្រាប់រូបរាងខាងក្រៅ។
លក្ខណៈពិសេស 4
ខ្សែជ័រអ៊ុយរ៉ែនទន់ងាយស្រួលពាក់លើកដៃ
ខ្សែនាឡិកាផលិតឡើងពីជ័រអ៊ុយរ៉ែនទន់ ដើម្បីឱ្យមានភាពរឹងមាំ និងភាពបត់បែន។ គេអាចប្រើដងគន្លឹះដើម្បីផ្ដាច់វាចេញបានយ៉ាងងាយស្រួលតាមកន្លែងដែលភ្ជាប់ — ងាយស្រួលសម្រាប់សម្អាត និងការថែទាំផ្សេងទៀត។
លក្ខណៈពិសេស 1
លេខអារ៉ាប់នៅលើមុខនាឡិកាផ្តល់ភាពងាយស្រួលដល់ការមើល
មុខនាឡិកាមានកម្រិតពណ៌ច្បាស់ធ្វើឱ្យទ្រនិច និងគ្រឿងសម្គាល់កាន់តែរស់រវើក រីឯការរចនាលេខអារ៉ាប់បង្ហាញពីភាពរឹងមាំនៃឧបករណ៍ខាងក្រៅ។ ទ្រនិចនាទី និងទ្រនិចវិនាទីតត្រូវបានរំលេចជាពណ៌បៃតង។
លក្ខណៈពិសេស 2
ជ័របែបជីវសាស្រ្ត
សមាសធាតុជ័ររបស់ប្រអប់នាឡិកា ខ្នងប្រអប់នាឡិកា និងខ្សែនាឡិកាធ្វើឡើងពីជ័របែបជីវសាស្រ្ដដែលផលិតឡើងដោយប្រើធនធានសរីរាង្គដែលកើតឡើងវិញដូចជា រុក្ខជាតិប្រេងល្ហុងខ្ញែរ និងពោត ដែលជួយកាត់បន្ថយផលប៉ះពាល់ដល់ដានអេកូសាស្រ្តរបស់នាឡិកានេះ។ ស្មារតីខ្វាយខ្វល់ពីបរិស្ថានដែលបង្ហាញនៅក្នុងទម្រង់រូបវន្ត ដែលជាសម្ភារៈតែងលម្អសម្រាប់ឧបករណ៍ប្រើប្រាស់សកម្មភាពខាងក្រៅដ៏ពិតប្រាកដ។
លក្ខណៈពិសេស 3
កងមុខនាឡិកាដែកអ៊ីណុកដែលស័ក្តិសមជាឧបករណ៍ប្រើប្រាស់សកម្មភាពខាងក្រៅដ៏ល្អបំផុតរបស់អ្នក
ផ្ទៃម៉ត់រលោងដែលប្រើទៅលើកងមុខនាឡិកាអ៊ីណុកធំទូលាយបង្ហាញពីរូបរាងដ៏មានឥទ្ធិពលរបស់វា។ មានឆ្លាក់លេខកូដទីក្រុងនៅលើផ្ទៃខាងលើសម្រាប់រូបរាងខាងក្រៅ។
លក្ខណៈពិសេស 4
ខ្សែជ័រអ៊ុយរ៉ែនទន់ងាយស្រួលពាក់លើកដៃ
ខ្សែនាឡិកាផលិតឡើងពីជ័រអ៊ុយរ៉ែនទន់ ដើម្បីឱ្យមានភាពរឹងមាំ និងភាពបត់បែន។ គេអាចប្រើដងគន្លឹះដើម្បីផ្ដាច់វាចេញបានយ៉ាងងាយស្រួលតាមកន្លែងដែលភ្ជាប់ — ងាយស្រួលសម្រាប់សម្អាត និងការថែទាំផ្សេងទៀត។
ព័ត៌មានលម្អិត 1
មានសិនស័របីគ្រាប់ (ត្រីវិស័យឌីជីថល ឧបករណ៍វាស់សម្ពាធបរិយាកាស/ឧបករណ៍វាស់រយៈកម្ពស់ និងទែម៉ូម៉ែត្រ) បង្ហាញពីអារម្មណ៍នៃការផ្លាស់ប្តូរបែបធម្មជាតិ
ត្រីវិស័យឌីជីថល
មុខងារវាស់សម្ពាធបរិយាកាស
មុខងារវាស់រយៈកម្ពស់
ទែម៉ូម៉ែត្រ
ព័ត៌មានលម្អិត 2
ដើរដោយ Tough Solar សម្រាប់ការបំប្លែងពន្លឺទៅជាថាមពល
ព័ត៌មានលម្អិត 3
អំពូល LED ពីរភ្លឺស្វ័យប្រវត្តិច្បាស់ដើម្បីអាចមើលនាឡិកាច្បាស់នៅទីងងឹត
លក្ខណៈបច្ចេកទេស
• មិនងាយជ្រាបទឹករហូតដល់ 10 បារ
• ធន់នឹងសីតុណ្ហភាពទាប (-10°C/14°F)
• ដើរដោយថាមពលពន្លឺព្រះអាទិត្យ
• ការកែតម្រូវទីតាំងដើមទ្រនិចស្វ័យប្រវត្តិ
• មុខងារផ្លាស់ប្តូរទ្រនិច
• ត្រីវិស័យឌីជីថល
• មុខងារវាស់សម្ពាធបរិយាកាស
• មុខងារវាស់រយៈកម្ពស់
• ទែម៉ូម៉ែត្រ
• ម៉ោងពិភពលោក (29 ទីក្រុង)
• នាឡិកាកំណត់ពេល 1/100 វិនាទី
• កម្មវិធីកំណត់ម៉ោងរាប់ថយក្រោយ
• ម៉ោងរោទ៍ប្រចាំថ្ងៃ 5 ដង
• អំពូល LED ពីរភ្លឺស្វ័យប្រវត្តិច្បាស់ខ្លាំង
*លក្ខណៈពណ៌នៃផលិតផលដែលមានក្នុងបញ្ជីអាចនឹងខុសគ្នាពីផលិតផលជាក់ស្តែងក្នុងករណីមួយចំនួន។