Skip to content
ស៊េរី PRG-600

PRG-601YB-3

G-SHOCK របស់ខ្ញុំ

មានភាពអង់អាច។ ស្វែងយល់ពីទិដ្ឋភាពខាងក្រៅដ៏អស្ចារ្យ! ទទួលបាន PRO TREK PRG-601YB ដែលមានខ្សែនាឡិកាក្រណាត់ ជាវត្ថុធាតុដើមដែលគេ​រំពឹងថា​នឹងកាត់បន្ថយផលប៉ះពាល់​បរិស្ថាន និងលេខ​សម្គាល់ដិតធំងាយស្រួលមើល។ ត្រីវិស័យឌីជីថល ឧបករណ៍វាស់​សម្ពាធ​បរិយាកាស/​ឧបករណ៍​រយៈកម្ពស់ និងទែម៉ូម៉ែត្រ​សិនស័រ​បីគ្រាប់ ជួយអ្នក​ឱ្យទទួលបានព័ត៌មានថ្មីៗអំពីការផ្លាស់ប្តូរ​នៅក្នុង​បរិយាកាស​ធម្មជាតិ ខណៈពេលដែល Tough Solar បំប្លែង​ពន្លឺ​ទៅជា​ថាមពលដែលត្រូវការដើម្បីផ្តល់ថាមពល​ដល់នាឡិកា។ លេខសម្គាល់ផុសឡើងនៅលើមុខនាឡិកាមាន​តុល្យភាពយ៉ាងអង់អាច​ជាមួយ​នឹង​កងមុខនាឡិកា​ដែក​អ៊ីណុកស្រោបអ៊ីយ៉ុងធំទូលាយ។ សមាសធាតុជ័រដែលប្រើសម្រាប់ប្រអប់ និងខ្នងប្រអប់ ត្រូវបានផលិតដោយវត្ថុធាតុដើមជ័របែបជីវសាស្រ្ដ ហើយខ្សែនាឡិកាក្រណាត់ត្រូវបានផលិតដោយវត្ថុធាតុដើមពីដបប្លាស្ទិកកែច្នៃឡើងវិញ។ គេរំពឹងថាវត្ថុធាតុដើមទាំងនេះនឹងកាត់បន្ថយផលប៉ះពាល់ដល់ធនធានធម្មជាតិចំពោះការផលិតនាឡិកានេះ។ ដោយរួមបញ្ចូលគ្នានូវសោភ័ណភាពនាឡិកាដ៏សាមញ្ញជាមួយនឹងភាពរឹងរបស់ឧបករណ៍ធ្វើដំណើរខាងក្រៅពិតប្រាកដ នាឡិកានេះជួយថែរក្សាការពារអ្នក មិនថាអ្នកនៅ​ក្នុង​ទីក្រុង ឬនៅខាងក្រៅទីរហោស្ថាននោះទេ។

  • ការឆ្លាក់ខ្នងខាងក្រោយ
  • ផ្ទាំងបង្ហាញត្រីវិស័យឌីជីថល
  • ផ្ទាំងបង្ហាញឧបករណ៍វាស់រយៈកម្ពស់
  • ផ្ទាំងបង្ហាញឧបករណ៍វាស់សម្ពាធបរិយាកាស
  • ផ្ទាំងបង្ហាញទែម៉ូម៉ែត្រ
  • អំពូល LED / Neobrite

លក្ខណៈបច្ចេកទេស

នាឡិកា PRO TREK ត្រូវបានផលិតឡើងពីវត្ថុធាតុពីរផ្សេងគ្នាដែលជួយអភិរក្សបរិស្ថាន៖ បំពាក់ដោយលេខសម្គាល់ដិត ហើយធំ និងខ្សែនាឡិកាសាច់ក្រណាត់

តួប្រអប់ និងខ្នងនាឡិកាត្រូវបានផលិតឡើងពីជ័របែបជីវសាស្រ្ដ និងខ្សែនាឡិកាសាច់ក្រណាត់ដែលត្រូវបានផលិតពីដបប្លាស្ទិកដែលអាចកែច្នៃឡើងវិញបាន។ វត្ថុធាតុទាំងនេះរំពឹងថានឹងជួយកាត់បន្ថយផលប៉ះពាល់ដល់បរិស្ថាន និងបញ្ចូលភាពចុះសម្រុងគ្នាជាមួយ​ធម្មជាតិ។ តាមរយៈការរចនាដែលរួមបញ្ចូលកងមុខនាឡិកាដែកអ៊ីណុកដែលមានលេខសម្គាល់ដិត បានធ្វើឱ្យនាឡិកានេះមានភាពស័ក្ដិសមដ៏អស្ចារ្យជាមួយនឹងសកម្មភាពខាងក្រៅផ្ទះក៏ដូចជាទៅក្រៅទីក្រុងផងដែរ — ដែលជាជំនួយឱ្យចំណាយពេលវេលាដ៏ល្អជាមួយនឹងធម្មជាតិជារៀងរាល់ថ្ងៃ។

លក្ខណៈពិសេស 1

ខ្សែនាឡិកាសាច់ក្រណាត់ផលិតឡើងពីដបប្លាស្ទិកដែលអាចកែច្នៃឡើងវិញបាន

ខ្សែនាឡិកាសាច់ក្រណាត់ត្រូវបានផលិតឡើងពីដបប្លាស្ទិកដែលអាចកែច្នៃឡើងវិញបាន និងប្លាស្ទិកផ្សេងទៀត ដែលផ្ដល់ភាពស័ក្ដិសមដែល​បត់បែនបាន និងងាយស្រួលជាមួយនឹងកម្រាស់ខ្សែនាឡិកាដែលរឹងល្អ។ ខ្សែនាឡិកានេះក៏បង្ហាញពីសរសៃអំបោះដែលត្បាញនៅផ្ទៃខាងលើរាងអក្សរ V ផុសឡើង ដែលបង្កើតបានជាការរចនារូបរាងស័ក្ដិសមយ៉ាងល្អ​សម្រាប់ការពាក់នៅខាងក្រៅផ្ទះ។

លក្ខណៈពិសេស 2

ជ័របែបជីវសាស្រ្ត៖ រំពឹងថានឹងជួយកាត់បន្ថយផលប៉ះពាល់ដល់បរិស្ថាន

សមាសធាតុជ័រសំខាន់ៗនៅលើតួប្រអប់ និងខ្នងនាឡិកាត្រូវបានផលិតឡើងដោយប្រើជ័របែបជីវសាស្រ្ដ។ ផលិតដោយប្រើធនធានសរីរាង្គដែលអាចកកើតឡើងវិញបាន ដូចជារុក្ខជាតិប្រេងល្ហុង និងពោត វត្ថុធាតុដើមនេះត្រូវបានគេរំពឹងថានឹងជួយកាត់បន្ថយផលប៉ះពាល់បរិស្ថាន។ ស្មារតីខ្វាយខ្វល់ពីបរិស្ថានដែលបង្ហាញនៅក្នុងទម្រង់រូបវន្ត ដែលជាសម្ភារៈ​តែងលម្អសម្រាប់​ឧបករណ៍​ប្រើប្រាស់​​សកម្មភាព​ខាង​ក្រៅដ៏ពិតប្រាកដ។

*ក្រាហ្វិកត្រូវបានរួមបញ្ចូលក្នុងគោលបំណងបង្ហាញជារូបភាពពន្យល់។

លក្ខណៈពិសេស 3

ការរចនាមុខនាឡិកាដែល​អាចឱ្យយើង​មើលឃើញ និងចាប់ដឹងអារម្មណ៍លើការរចនានោះ

ការរចនាមុខនាឡិកាបានដាក់មុខនាឡិកាដែលមានលេខសម្គាល់ដិត និងធំជាគូជាមួយនឹងកងមុខនាឡិកាដែកអ៊ីណុកដ៏ធំដូចគ្នា។ ម៉ូដែល PRG-601YB-2 បំពាក់ដោយមុខនាឡិកា កងមុខនាឡិកា និងខ្សែនាឡិកាពណ៌ខៀវ ដែលរំលេចដោយពណ៌ទឹកក្រូច។ ម៉ូដែល PRG-601YB-3 បំពាក់ដោយមុខនាឡិកាពណ៌គគីរដែលរំលេចដោយពណ៌លឿង។ តាមរយៈការរួមបញ្ចូលលទ្ធភាពមើលឃើញច្បាស់ល្អជាមួយនឹងអារម្មណ៍ចាប់ដឹងភាពស្រស់ស្អាននាឡិកា ការរចនានេះបង្កើតបានជារូបរាងដែលស័ក្ដិសមសម្រាប់ឧបករណ៍ក្រៅផ្ទះ។

លក្ខណៈពិសេស 1

ខ្សែនាឡិកាសាច់ក្រណាត់ផលិតឡើងពីដបប្លាស្ទិកដែលអាចកែច្នៃឡើងវិញបាន

ខ្សែនាឡិកាសាច់ក្រណាត់ត្រូវបានផលិតឡើងពីដបប្លាស្ទិកដែលអាចកែច្នៃឡើងវិញបាន និងប្លាស្ទិកផ្សេងទៀត ដែលផ្ដល់ភាពស័ក្ដិសមដែល​បត់បែនបាន និងងាយស្រួលជាមួយនឹងកម្រាស់ខ្សែនាឡិកាដែលរឹងល្អ។ ខ្សែនាឡិកានេះក៏បង្ហាញពីសរសៃអំបោះដែលត្បាញនៅផ្ទៃខាងលើរាងអក្សរ V ផុសឡើង ដែលបង្កើតបានជាការរចនារូបរាងស័ក្ដិសមយ៉ាងល្អ​សម្រាប់ការពាក់នៅខាងក្រៅផ្ទះ។

លក្ខណៈពិសេស 2

ជ័របែបជីវសាស្រ្ត៖ រំពឹងថានឹងជួយកាត់បន្ថយផលប៉ះពាល់ដល់បរិស្ថាន

សមាសធាតុជ័រសំខាន់ៗនៅលើតួប្រអប់ និងខ្នងនាឡិកាត្រូវបានផលិតឡើងដោយប្រើជ័របែបជីវសាស្រ្ដ។ ផលិតដោយប្រើធនធានសរីរាង្គដែលអាចកកើតឡើងវិញបាន ដូចជារុក្ខជាតិប្រេងល្ហុង និងពោត វត្ថុធាតុដើមនេះត្រូវបានគេរំពឹងថានឹងជួយកាត់បន្ថយផលប៉ះពាល់បរិស្ថាន។ ស្មារតីខ្វាយខ្វល់ពីបរិស្ថានដែលបង្ហាញនៅក្នុងទម្រង់រូបវន្ត ដែលជាសម្ភារៈ​តែងលម្អសម្រាប់​ឧបករណ៍​ប្រើប្រាស់​​សកម្មភាព​ខាង​ក្រៅដ៏ពិតប្រាកដ។

*ក្រាហ្វិកត្រូវបានរួមបញ្ចូលក្នុងគោលបំណងបង្ហាញជារូបភាពពន្យល់។

លក្ខណៈពិសេស 3

ការរចនាមុខនាឡិកាដែល​អាចឱ្យយើង​មើលឃើញ និងចាប់ដឹងអារម្មណ៍លើការរចនានោះ

ការរចនាមុខនាឡិកាបានដាក់មុខនាឡិកាដែលមានលេខសម្គាល់ដិត និងធំជាគូជាមួយនឹងកងមុខនាឡិកាដែកអ៊ីណុកដ៏ធំដូចគ្នា។ ម៉ូដែល PRG-601YB-2 បំពាក់ដោយមុខនាឡិកា កងមុខនាឡិកា និងខ្សែនាឡិកាពណ៌ខៀវដែលរំលេចដោយពណ៌ទឹកក្រូច។ ម៉ូដែល PRG-601YB-3 បំពាក់ដោយមុខនាឡិកាពណ៌គគីរដែលរំលេចដោយពណ៌លឿង។ តាមរយៈការរួមបញ្ចូលលទ្ធភាពមើលឃើញច្បាស់ល្អជាមួយនឹងអារម្មណ៍ចាប់ដឹងភាពស្រស់ស្អាននាឡិកា ការរចនានេះបង្កើតបានជារូបរាងដែលស័ក្ដិសមសម្រាប់ឧបករណ៍ក្រៅផ្ទះ។

ព័ត៌មានលម្អិត 1

មានសិនស័របីគ្រាប់ (ត្រីវិស័យឌីជីថល ឧបករណ៍វាស់សម្ពាធបរិយាកាស/ឧបករណ៍វាស់រយៈកម្ពស់ និងទែម៉ូម៉ែត្រ) បង្ហាញពីអារម្មណ៍នៃការផ្លាស់ប្តូរបែបធម្មជាតិ

ព័ត៌មានលម្អិត 2

ដើរដោយ Tough Solar សម្រាប់​ការបំប្លែង​ពន្លឺ​ទៅជាថាមពល

ព័ត៌មានលម្អិត 3

អំពូល LED ពីរភ្លឺស្វ័យប្រវត្តិច្បាស់ដើម្បីអាចមើលនាឡិកាច្បាស់​នៅទីងងឹត

*រូបភាពបង្ហាញពី PRG-601YB-3។

លក្ខណៈបច្ចេកទេស

• មិន​ងាយជ្រាបទឹករហូតដល់ 10 បារ
• ភាពធន់នឹងសីតុណ្ហភាពទាប (-10℃/14℉)
• ដើរដោយថាមពលពន្លឺព្រះអាទិត្យ
• ការកែតម្រូវទីតាំង​ដើមទ្រនិច​ស្វ័យប្រវត្តិ
• មុខងារផ្លាស់ប្តូរទ្រនិច

• ត្រីវិស័យឌីជីថល
• មុខងារវាស់​សម្ពាធបរិយាកាស
• មុខងារវាស់រយៈកម្ពស់
• ទែម៉ូម៉ែត្រ
• ម៉ោងពិភពលោក (29 ទីក្រុង)

• នាឡិកាកំណត់ពេល 1/100 វិនាទី
• កម្មវិធីកំណត់ម៉ោងរាប់ថយក្រោយ
• ម៉ោងរោទ៍ប្រចាំថ្ងៃ 5 ដង
• អំពូល LED ពីរភ្លឺស្វ័យប្រវត្តិច្បាស់ខ្លាំង

*លក្ខណៈពណ៌នៃផលិតផលដែលមានក្នុងបញ្ជីអាចនឹងខុសគ្នាពីផលិតផលជាក់ស្តែងក្នុងករណីមួយចំនួន។

Select a location