PRJ-B001B-5
-
-
-
បង្វិលកងមុខការពារដែលវិល 45 ដឺក្រេ
-
ខ្សែនាឡិកាយឺត ងាយស្រួលពាក់ និងដោះចេញ *រូបភាពបង្ហាញពី PRJ-B001B-2។
-
-
-
-
ការឆ្លាក់ខ្នង
-
-
-
-
នាឡិកាដ៏មានប្រយោជន៍ដែលស័ក្ដិសមសម្រាប់អ្នកប្រើប្រាស់មានពណ៌ដីពីនាឡិកា PRO TREK ដែលជាខ្សែស្រឡាយនៃឧបករណ៍ខាងក្រៅពិតៗសម្រាប់អ្នកស្រឡាញ់ធម្មជាតិ។ ខ្សែ កងមុខ ប្រអប់ ប៊ូតុង និងខ្នងប្រអប់ (ផ្នែកនីមួយៗផលិតចេញពីជ័រដែលមានពណ៌ខាងក្រៅផ្សេងៗគ្នា) រួមបញ្ចូលគ្នានៅក្នុងការរចនារួមដែលផ្លាស់ទីយ៉ាងរលូនជាមួយអ្នក ចាប់ពីការផ្សងព្រេងនៅខាងក្រៅរហូតដល់កន្លែងរស់នៅប្រចាំថ្ងៃ។ ដូចជានាឡិកា PRJ-B001 ដែលជាម៉ូដែលគោលដែរ នាឡិកាដ៏ទាន់សម័យនេះត្រូវបានបំពាក់ជាមួយមុខងារដ៏ប្រសើរជាមួយនឹងមុខងារសាកថ្ម Tough Solar និង Bluetooth® ដើម្បីផ្គូផ្គងជាមួយទូរសព្ទឆ្លាតវៃ។ ចុចប៊ូតុងនៅលើនាឡិកា ដើម្បីកត់ត្រាកាលបរិច្ឆេទ ម៉ោង និងទីតាំងនៅលើផែនទីក្នុងកម្មវិធីទូរព្ទឆ្លាតវៃដែលមានស្រាប់សម្រាប់ជាវិធីដ៏មានប្រយោជន៍ក្នុងការកត់ត្រាការធ្វើដំណើររបស់អ្នក។ ស្វែងរកវិធីថ្មីៗដើម្បីអបអរសកម្មភាពខាងក្រៅដោយរំលឹកអំពីទីកន្លែងដែលមានទេសភាពស្រស់ស្អាត និងកត់សម្គាល់ទីកន្លែងដើម្បីទៅទស្សនាម្ដងទៀត។ ជ័របែបជីវសាស្រ្តសម្រាប់សមាសធាតុជ័រសំខាន់ៗនៅលើប្រអប់ និងអ្វីៗជាច្រើនទៀតមិនត្រឹមតែត្រូវបានរំពឹងថាជួយកាត់បន្ថយផលប៉ះពាល់ដល់បរិស្ថានប៉ុណ្ណោះទេ ប៉ុន្តែក៏ធ្វើឱ្យនាឡិកាមានទម្ងន់ស្រាលផងដែរ។ ស្រាល តូច ទាន់សម័យ និងមានប្រយោជន៍ — នាឡិកានេះគឺផ្ដោតលើការនៅខាងក្រៅ។
-
-
-
បង្វិលកងមុខការពារដែលវិល 45 ដឺក្រេ
-
ខ្សែនាឡិកាយឺត ងាយស្រួលពាក់ និងដោះចេញ *រូបភាពបង្ហាញពី PRJ-B001B-2។
-
-
-
-
ការឆ្លាក់ខ្នង
-
-
-
-
-
គ្រប់គ្រងពេលវេលារបស់អ្នកបានល្អ
-
ងាយស្រួលប្រតិបត្តិការតាមរយៈទូរសព្ទឆ្លាតវៃ
-
ភាពធន់នឹងជម្រាបទឹកជម្រៅ 10 បារ
-
ថាមពលពន្លឺព្រះអាទិត្យមានស្ថិរភាព
លក្ខណៈបច្ចេកទេស
ភាពយន្ត
រូបភាពប្រកបដោយការរចនា

លក្ខណៈពិសេស
កងមុខការពារនាឡិកាដែលវិលអាចឱ្យអ្នកផ្លាស់ប្ដូរម៉ូតបាន
បង្វិលកងមុខនាឡិកាដែលវិល ដើម្បីផ្លាស់ប្ដូររវាងម៉ូតពីរខុសគ្នា។ ទម្រង់ដែលគ្របបិទប៊ូតុងមិនឱ្យយើងចុចប៊ូតុងដោយចៃដន្យពេលចេញដើរក្រៅ ឬនៅក្នុងទីក្រុង។ ការបង្វិល 45 ដឺក្រេនៃកងមុខនាឡិកាធានាថាចូលប្រើប៊ូតុងយ៉ាងងាយស្រួល ដែលធ្វើឱ្យមុខងារសម្រាប់សកម្មភាពខាងក្រៅដូចជាពន្លឺ និង Smartphone Link កាន់តែងាយស្រួលសម្រាប់អ្នកប្រើប្រាស់។
ការកំណត់ទំហំ និងពណ៌ដែលស័ក្ដិសម
នាឡិកាដែលស្រាលបំផុតនៃខ្សែស្រឡាយ PRO TREK បំពាក់ Bluetooth® and Tough Solar ទៅក្នុងប្រអប់នាឡិកាដ៏តូច ដែលមានខ្នងនាឡិកាជម្រាលដើម្បីកាត់បន្ថយការកកិតខ្នងដៃ។ បើទោះជាត្រូវបានពាក់រយៈពេលយូរ ក៏នាឡិកានេះនៅតែងាយស្រួលពាក់ និងអាចឱ្យកដៃអ្នកពាក់ធ្វើចលនា និងបត់បែនបានយ៉ាងងាយស្រួល។ ផ្ទៃពណ៌ប្រផេះចាស់ សលាយប្រផេះ និងខៀវស្រាលស៊ីសង្វាក់ជាមួយនឹងធម្មជាតិ រីឯការរំលេចពន្លឺណេអុងបន្ថែមនូវរូបរាងបែបកីឡាពីលើមុខងារសម្រាប់សកម្មភាពខាងក្រៅ។
ខ្សែយឺតដែលងាយស្រួលពាក់ ងាយស្រួលដោះ
PRJ-B001B
សូមណែនាំប្រភេទខ្សែនាឡិកាថ្មីដែលបំផុតគំនិតដោយឧបករណ៍ប្រើប្រាស់ខាងក្រៅ។ ការបំពាក់ខ្សែក្រណាត់ រួមជាមួយនឹងខ្សែយឺតធ្វើឱ្យងាយស្រួលពាក់លើកដៃ។ រឹតខ្សែកងយឺតទៅនឹងទំពក់ ដើម្បីពាក់ពីលើអាវក្រៅសាច់ក្រាស់ៗបានងាយស្រួលដូចនឹងពាក់នៅលើកដៃទទេរដែរ ឬភ្ជាប់វាទៅនឹងកាបូបស្ពាយ ឬឧបករណ៍ប្រើប្រាស់ផ្សេងទៀត។ ខ្សែដែលអាចបត់បែនបាននេះប្រើបានគ្រប់ទីកន្លែងដែលអ្នកត្រូវការ។



មុខងារពេលវេលា & ទីកន្លែងផ្ដល់ឱ្យអ្នកនូវវិធីច្រើនទៀតដើម្បីរីករាយជាមួយនឹងសកម្មភាពខាងក្រៅ
ការចុចប៊ូតុងនៅលើនាឡិកាកត់ត្រាទុកនូវពេលវេលាបច្ចុប្បន្ន និងទីតាំងនៅលើផែនទីនៅក្នុងកម្មវិធីទូរសព្ទឆ្លាតវៃដាច់ដោយឡែកតាមរយៈ Bluetooth® ដែលធ្វើឱ្យវាមានប្រយោជន៍សម្រាប់ធ្វើកំណត់ហេតុសកម្មភាព។ ស្វែងរកវិធីថ្មីៗដើម្បីអបអរសកម្មភាពខាងក្រៅដោយរំលឹកអំពីទីកន្លែងទេសភាពស្រស់ស្អាត និងកត់សម្គាល់ទីកន្លែងដើម្បីទៅទស្សនាម្ដងទៀត។

ព័ត៌មានលម្អិត
មុខនាឡិកាខាងក្នុងដែលមានផ្ទៃរចនាការ៉ាប៊ីន
ទ្រនិចបង្ហាញដែលនៅលើមុខនាឡិកាខាងក្នុងទីតាំងម៉ោង 9 ត្រូវបានយកគំរូតាមការ៉ាប៊ីន។ ការរចនា និងភាពងាយស្រួលមើលអមដោយពណ៌រំលេចស្រស់ស្អាត។



ការយកចិត្តទុកដាក់លើវត្ថុធាតុ៖ ជ័របែបជីវសាស្រ្ត
សមាសធាតុជ័រសំខាន់ៗដែលត្រូវបានប្រើនៅក្នុងប្រអប់ ខ្សែនាឡិកា និងផ្នែកផ្សេងទៀតត្រូវបានផលិតឡើងដោយប្រើជ័របែបជីវសាស្រ្ដ។ ផលិតដោយប្រើប្រាស់ធនធានសរីរាង្គកកើតឡើងវិញ ដោយរំពឹងថាវត្ថុធាតុដើមនោះនឹងជួយកាត់បន្ថយផលប៉ះពាល់បរិស្ថាន។
*រូបភាពត្រូវបានរួមបញ្ចូលក្នុងគោលបំណងបង្ហាញជារូបភាពពន្យល់តែប៉ុណ្ណោះ។

Tough Solar និង Bluetooth® ផ្ដល់មុខងារពេញលេញនៅចុងម្រាមដៃរបស់អ្នក



Super Illuminator (អំពូល LED ពីរដែលមានពន្លឺខ្លាំង) ដើម្បីអាចមើលនាឡិកាច្បាស់នៅទីងងឹត
*រូបភាពបង្ហាញពី PRJ-B001-1។

*លក្ខណៈពណ៌នៃផលិតផលដែលមានក្នុងបញ្ជីអាចនឹងខុសគ្នាពីផលិតផលជាក់ស្តែងក្នុងករណីមួយចំនួន។