PRJ-B001WM-1
-
-
-
ទស្សនៈលក្ខណៈពិភពលោករបស់ម៉ាកត្រូវបានបង្ហាញតាមរយៈពណ៌ និងការរចនា
-
ខ្សែនាឡិកាការពារភ្លើងត្រូវបានផលិតឡើងពីវត្ថុធាតុបែបជីវសាស្ត្រ
-
មុខងារពិសេស ដើម្បីរំលឹកដល់កិច្ចសហការពិសេស៖ ការឆ្លាក់ខ្នង
-
ការវេចខ្ចប់ពិសេស
-
កងមុខការពារដែលវិលអាចឱ្យអ្នកប្តូរទៅមុខងារផ្សេងៗបាន
-
មុខងារម៉ោង និងទីកន្លែងផ្តល់វិធីជាច្រើនដល់អ្នកដើម្បីរីករាយជាមួយដំណើរផ្សងព្រេងនៅខាងក្រៅ
-
ការយកចិត្តទុកដាក់លើវត្ថុធាតុ៖ ជ័របែបជីវសាស្រ្ត
-
មុខងារកំណត់ម៉ោងដើរដោយថាមពលពន្លឺព្រះអាទិត្យដែលមាន Bluetooth® ជួយបង្កើនភាពត្រឹមត្រូវ និងភាពជឿជាក់
-
អំពូល LED
-
-
បង្វិលកងមុខការពារដែលវិល 45 ដឺក្រេ
-
-
-
-
ការប្រមូលផ្ដុំអ្នកស្រឡាញ់ឧបករណ៍សម្រាប់ប្រើប្រាស់ខាងក្រៅបែបឆើតឆាយលក្ខណៈទីក្រុងរឹងមាំទាំងអស់! សូមណែនាំឱ្យស្គាល់កិច្ចសហការរវាង PRO TREK និង White Mountaineering®។ គោលគំនិតសំខាន់របស់ម៉ាកម៉ូដនៅទីក្រុង Tokyo គឺ “កន្លែងដែលយើងស្លៀកពាក់គឺនៅខាងក្រៅទាំងអស់។ មួយគឺការរចនា។ ពីរគឺការប្រើប្រាស់។ បីគឺបច្ចេកវិទ្យា។ ការស្រមើស្រមៃក្នុងការរួមបញ្ចូលសមាសធាតុទាំងនេះចូលគ្នា។ ចរិកលក្ខណៈដែលមិនបំពេញតាមតម្រូវការនៃការលក់ ឬទីផ្សារ។” នាឡិកា PRO TREK ត្រួសត្រាយផ្លូវដល់ឧបករណ៍សម្រាប់ប្រើប្រាស់ខាងក្រៅក្នុងស្ថានភាពលំបាកថ្មីបំផុត ដែលធ្វើឱ្យម៉ាកទាំងពីរក្លាយជាដៃគូដ៏ល្អសម្រាប់រុករកទំនាក់ទំនងរវាងជីវិតខាងក្រៅ និងក្នុងទីក្រុងប្រចាំថ្ងៃដ៏អស្ចារ្យ។ ទម្រង់ PRJ-B001 ដ៏រឹងមាំត្រូវបានបំពាក់ដោយពណ៌ខ្មៅសុទ្ធដែលមានចំណុចលម្អិតរបស់ White Mountaineering® ដូចជាលំនាំពេជ្ររបស់ម៉ាកនេះ ក៏ដូចជាឡូហ្គោរបស់ម៉ាកទាំងពីរ និងច្រើនទៀត។ ដោយមានការយកចិត្តទុកដាក់យ៉ាងល្អិតល្អន់លើចំណុចលម្អិត នាឡិកានេះបង្ហាញអំពីទស្សនៈរបស់ពិភពលោកចំពោះភាពសាមញ្ញ និងរចនាបថ។ ខ្សែនាឡិកាស្រោបដោយក្រណាត់ការពារអណ្ដាតភ្លើងត្រូវបានផលិតឡើងពីវត្ថុធាតុបែបជីវសាស្ត្រដោយប្រើប្រាស់ប្រេងរុក្ខជាតិ។ វត្ថុធាតុដើមបានពីរុក្ខជាតិទាំងនេះមិនត្រឹមតែត្រូវបានរំពឹងទុកថាកាត់បន្ថយផលប៉ះពាល់បរិស្ថានប៉ុណ្ណោះទេ ថែមទាំងផ្ដល់ជូននូវភាពធន់នឹងការកកិត ភាពធន់នឹងសារធាតុគីមី និងភាពបត់បែននៅក្នុងសីតុណ្ហភាពទាបបានយ៉ាងល្អផងដែរ។ ផ្ទៃខ្សែនាឡិកានេះត្រូវបានស្រោបដោយសារធាតុការពារពីអណ្តាតភ្លើង ដើម្បីទប់ទល់នឹងការឆេះ និងមិនឱ្យអ្នកមានការព្រួយបារម្ភទៅលើផ្កាភ្លើងចេញពីការចម្អិនអាហារ ឬគប់ភ្លើងឡើយ។ លើសពីម៉ូតរចនា នាឡិកានេះផ្តល់នូវការប្រើប្រាស់មានប្រយោជន៍ និងបច្ចេកវិទ្យាផងដែរ តាមរយៈការសាកថ្មដោយពន្លឺព្រះអាទិត្យ Tough Solar និង Bluetooth® ដើម្បីភ្ជាប់ជាមួយទូរសព្ទឆ្លាតវៃ។ ចុចប៊ូតុងនៅលើនាឡិកាដើម្បីកត់ត្រាកាលបរិច្ឆេទ ម៉ោង និងទីតាំងនៅលើផែនទីនៅក្នុងកម្មវិធី ជាវីធីសាស្រ្តមានប្រយោជន៍មួយដើម្បីកត់ត្រាសកម្មភាពរបស់អ្នក។ រំលឹកពីកន្លែងដ៏អស្ចារ្យដែលអ្នកធ្លាប់បានទៅ ហើយកត់ត្រាទុកកន្លែងដែលអ្នកចង់ទៅម្តងទៀត។ PRO TREK ស្រាលបំផុត តែអាចកំណត់ទិសដៅឆ្ពោះទៅវិធីថ្មីសន្លាងក្នុងការជួយដល់ដំណើរផ្សេងព្រេងនៅខាងក្រៅដ៏អស្ចារ្យនៅក្នុងរចនាបថសម្លៀកបំពាក់តាមដងផ្លូវដែលបានបំផុសគំនិតដោយសកម្មភាពខាងក្រៅរបស់ White Mountaineering®។ White Mountaineering® ម៉ាកម៉ូតសម្លៀកបំពាក់របស់ជប៉ុន White Mountaineering® បានចាប់ផ្ដើមដំណើរការជាមួយនឹងបណ្ដុំសម្រាប់រដូវស្លឹកឈើជ្រុះនិងរដូវរងារឆ្នាំ 2006។ ម៉ាកនេះបានប្រែក្លាយគោលគំនិតរបស់អ្នករចនាម៉ូតសម្លៀកបំពាក់ Yosuke Aizawa ក្នុងការបង្កើតសម្លៀកបំពាក់ទាន់សម័យដោយផ្ដោតលើសកម្មភាពខាងក្រៅ។ ការសម្រេចចក្ខុវិស័យនេះតម្រូវឱ្យមានវិធីថ្មីសន្លាងក្នុងការផលិតដែលផ្ដោតមិនត្រឹមតែលើការរចនាប៉ុណ្ណោះទេ ថែមទាំងលើភាពងាយស្រួលប្រើប្រាស់ និងបច្ចេកវិទ្យាផងដែរ។ ការនាំយកសសរស្ដម្ភនៃគោលគំនិតទាំងបីគឺ ការរចនា ភាពងាយស្រួលប្រើប្រាស់ និងបច្ចេកវិទ្យា មកកាន់ម៉ូតសម្លៀកបំបាក់ដែលមិនតម្រូវតាមនិន្នាការទីផ្សារ White Mountaineering® ម៉ាកនៅទីក្រុងតូក្យូដែលផ្ដល់តម្លៃខ្ពស់ដល់ការយកចិត្តទុកដាក់លើវត្ថុធាតុ និងចំណុចលម្អិត។
-
-
-
ទស្សនៈលក្ខណៈពិភពលោករបស់ម៉ាកត្រូវបានបង្ហាញតាមរយៈពណ៌ និងការរចនា
-
ខ្សែនាឡិកាការពារភ្លើងត្រូវបានផលិតឡើងពីវត្ថុធាតុបែបជីវសាស្ត្រ
-
មុខងារពិសេស ដើម្បីរំលឹកដល់កិច្ចសហការពិសេស៖ ការឆ្លាក់ខ្នង
-
ការវេចខ្ចប់ពិសេស
-
កងមុខការពារដែលវិលអាចឱ្យអ្នកប្តូរទៅមុខងារផ្សេងៗបាន
-
មុខងារម៉ោង និងទីកន្លែងផ្តល់វិធីជាច្រើនដល់អ្នកដើម្បីរីករាយជាមួយដំណើរផ្សងព្រេងនៅខាងក្រៅ
-
ការយកចិត្តទុកដាក់លើវត្ថុធាតុ៖ ជ័របែបជីវសាស្រ្ត
-
មុខងារកំណត់ម៉ោងដើរដោយថាមពលពន្លឺព្រះអាទិត្យដែលមាន Bluetooth® ជួយបង្កើនភាពត្រឹមត្រូវ និងភាពជឿជាក់
-
អំពូល LED
-
-
បង្វិលកងមុខការពារដែលវិល 45 ដឺក្រេ
-
-
-
-
-
ម៉ូដែលកិច្ចសហការ
-
គ្រប់គ្រងពេលវេលារបស់អ្នកបានល្អ
-
ងាយស្រួលប្រតិបត្តិការតាមរយៈទូរសព្ទឆ្លាតវៃ
-
ភាពធន់នឹងជម្រាបទឹកជម្រៅ 10 បារ
-
ថាមពលពន្លឺព្រះអាទិត្យមានស្ថិរភាព
លក្ខណៈបច្ចេកទេស

ម៉ាកទាន់សម័យរបស់ជប៉ុន White Mountaineering® បានបង្ហាញខ្លួនជាលើកដំបូងជាមួយនឹងកម្រងរូបភាពរដូវស្លឹកឈើជ្រុះនារដូវរងាឆ្នាំ 2006។ ម៉ាកនេះបានប្រែក្លាយឱ្យទៅជាការពិតចេញពីគោលគំនិតរបស់អ្នករចនាម៉ូត Aizawa Yosuke ក្នុងការបង្កើតសម្លៀកបំពាក់ទាន់សម័យដោយផ្តោតលើសកម្មភាពដើរខាងក្រៅ។ ការសម្រេចបាននូវចក្ខុវិស័យនេះតម្រូវឱ្យមានវិធីសាស្រ្តថ្មីសន្លាងចំពោះការផលិតដែលផ្តោតមិនត្រឹមតែលើការរចនាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្ដោតលើការប្រើមានប្រយោជន៍ និងបច្ចេកវិទ្យាផងដែរ។ ដោយនាំយកនូវសសរស្តម្ភគោលគំនិតទាំងបីស្ដីពីការរចនា ការប្រើប្រាស់ និងបច្ចេកវិទ្យាមកកាន់ម៉ូតទាន់សម័យដែលមិនដើរតាមនិន្នាការទីផ្សារ White Mountaineering® គឺជាម៉ាករបស់ទីក្រុងតូក្យូ ដែលទទួលបានការវាយតម្លៃខ្ពស់ចំពោះការយកចិត្តទុកដាក់មិនគួរឱ្យជឿទៅលើវត្ថុធាតុដើម និងភាពលម្អិត។
លក្ខណៈពិសេស
ទិដ្ឋភាពម៉ាកយីហោពិភពលោកបង្ហាញឡើងតាមរយៈពណ៌ និងការរចនា
នាឡិកានេះប្រើប្រាស់ពណ៌ខ្មៅទាំងអស់ ដែលត្រូវបានបំផុសគំនិតដោយរូបភាពម៉ាក White Mountaineering® និងរួមបញ្ចូលលំនាំគ្រាប់ពេជ្រដើមរបស់ទូសម្លៀកបំពាក់បំពាក់នៅលើមុខនាឡិកាទាំងមូល។ ការរចនាថ្មីសន្លាងត្រូវបានប្រើប្រាស់ ដើម្បីបង្កើតរូបរាងនាឡិកាដៃដែលសមស្របនឹងរចនាបថ White Mountaineering®។ ចំណុចលម្អិតទាំងនេះរួមគ្នា ដើម្បីបង្ហាញនូវរូបរាងដ៏ទាក់ទាញ។ នៅកណ្តាលផ្នែកខាងលើនៃមុខនាឡិកាគឺជាឡូហ្គោ White Mountaineering® និង PRO TREK។

ខ្សែក្រណាត់ធន់នឹងភ្លើង ផលិតពីវត្ថុធាតុដើមបែបជីវសាស្រ្ដ
ខ្សែនាឡិកាក្រណាត់ត្រូវបានផលិតដោយវត្ថុធាតុដើមបែបជីវសាស្រ្ដ ដែលផលិតដោយប្រើរុក្ខជាតិប្រេងល្ហុងខ្វង។ បន្ថែមពីលើការកាត់បន្ថយផលប៉ះពាល់ចំពោះបរិស្ថានដែលរំពឹងទុក វត្ថុធាតុដើមដែលបានមកពីរុក្ខជាតិទាំងនេះក៏ផ្តល់នូវភាពធន់នឹងសំណឹកល្អឥតខ្ចោះ ធន់នឹងសារធាតុគីមី និងមានភាពបត់បែននៅសីតុណ្ហភាពទាប។ ផ្ទៃនៃខ្សែនាឡិកានេះមានភាពធន់នឹងភ្លើង សូម្បីតែពេលប៉ះផ្កាភ្លើងពីការចម្អិនម្ហូប ឬភ្នក់ភ្លើងពេលបោះតង់ក៏ដោយ ដែលមិនធ្វើឱ្យមានស្នាមឆេះនោះទេ។

មុខងារពិសេស ដើម្បីរំលឹកដល់កិច្ចសហការពិសេស
ឡូហ្គោ PRO TREK និង White Mountaineering® ត្រូវបានឆ្លាក់នៅលើខ្នងប្រអប់នាឡិកា។ នាឡិកានេះភ្ជាប់មកជាមួយការវេចខ្ចប់ពិសេសដែលទទួលខុសត្រូវចំពោះបរិស្ថាន ដោយផលិតចេញពីវត្ថុធាតុដែលអាចកែច្នៃឡើងវិញ ដើម្បីជួយអភិរក្សបរិស្ថាន។


ព័ត៌មានលម្អិត
កងមុខការពារដែលវិលអាចឱ្យអ្នកប្តូរទៅមុខងារផ្សេងៗបាន
បង្វែរកងមុខបង្វិលដើម្បីប្តូររវាងរចនាបថខុសគ្នាពីរ។ ទីតាំងដែលគ្របប៊ូតុងការពារការចុចប៊ូតុងដោយចៃដន្យពេលចេញដើរ ឬនៅក្នុងទីក្រុង។ ការបត់ 45 ដឺក្រេនៃកងមុខនាឡិកា ធានាថាប្រើប៊ូតុងយ៉ាងងាយស្រួល។



មុខងារពេលវេលា និងទីកន្លែងផ្ដល់ឱ្យអ្នកនូវវិធីច្រើនទៀតដើម្បីរីករាយជាមួយនឹងសកម្មភាពខាងក្រៅ
ការចុចប៊ូតុងនៅលើនាឡិកាកត់ត្រាទុកនូវពេលវេលាបច្ចុប្បន្ន និងទីតាំងនៅលើផែនទីនៅក្នុងកម្មវិធីទូរសព្ទឆ្លាតវៃដាច់ដោយឡែក ដែលធ្វើឱ្យវាមានប្រយោជន៍សម្រាប់ធ្វើកំណត់ហេតុសកម្មភាព។ ស្វែងរកវិធីថ្មីៗដើម្បីអបអរសកម្មភាពខាងក្រៅដោយរំលឹកអំពីទីកន្លែងដែលមានទេសភាពស្រស់ស្អាត និងកត់សម្គាល់ទីកន្លែងដើម្បីទៅទស្សនាម្ដងទៀត។

ការយកចិត្តទុកដាក់លើវត្ថុធាតុ៖ ជ័របែបជីវសាស្រ្ត
សមាសធាតុជ័រសំខាន់ៗដែលត្រូវបានប្រើនៅក្នុងប្រអប់ ខ្នងប្រអប់នាឡិកា និងផ្នែកផ្សេងទៀតត្រូវបានផលិតឡើងដោយប្រើជ័របែបជីវសាស្រ្ដ។ ផលិតដោយប្រើប្រាស់ធនធានសរីរាង្គកកើតឡើងវិញ ដោយរំពឹងថាវត្ថុធាតុដើមនេះនឹងជួយកាត់បន្ថយផលប៉ះពាល់ដល់បរិស្ថាន។
* រូបភាពត្រូវបានរួមបញ្ចូលក្នុងគោលបំណងបង្ហាញជារូបភាពពន្យល់តែប៉ុណ្ណោះ។



មុខងារកំណត់ម៉ោងដើរដោយថាមពលពន្លឺព្រះអាទិត្យដែលមាន Bluetooth® ជួយបង្កើនភាពត្រឹមត្រូវ និងភាពជឿជាក់

Super Illuminator (អំពូល LED ពីរដែលមានពន្លឺខ្លាំង) ដើម្បីអាចមើលនាឡិកាច្បាស់នៅទីងងឹត


*លក្ខណៈពណ៌នៃផលិតផលដែលមានក្នុងបញ្ជីអាចនឹងខុសគ្នាពីផលិតផលជាក់ស្តែងក្នុងករណីមួយចំនួន។