Skip to content
PRT-B50 Series

PRT-B50-2

G-SHOCK របស់ខ្ញុំ

ម៉ូដែលពី “PRO TREK” ដែលធ្វើឱ្យប្រសើរឡើងនូវការប្រើប្រាស់សកម្មភាពខាងក្រៅ ដោយភ្ជាប់ទៅកម្មវិធី “PRO TREK Connected” ដែលមានស្រាប់តាមរយៈ Bluetooth®។ សិនស័របួនគ្រាប់នេះអាចវាស់ចំនួនជំហាន ទិសដៅ រយៈកម្ពស់/សម្ពាធបរិយាកាស និងសីតុណ្ហភាព។ កត់ត្រាកាឡូរីដែលបានដុត រយៈកម្ពស់ដែលទទួលបានដោយនាឡិកាដៃ និងផ្លូវដែលទទួលបាន​តាមរយៈ GPS ទូរសព្ទឆ្លាតវៃនៅក្នុងកម្មវិធី។ ការកែតម្រូវពេលវេលាដោយស្វ័យប្រវត្តិអាចធ្វើទៅបានទូទាំងពិភពលោកតាមរយៈការធ្វើឱ្យការកំណត់ផ្សេងៗគ្នាមានលក្ខណៈសាមញ្ញ។ វាក៏អាចកែតម្រូវឧបករណ៍វាស់រយៈកម្ពស់ដោយស្វ័យប្រវត្តិ និងគណនាពេលវេលានៃថ្ងៃរះ និងថ្ងៃលិច។ ក៏អាចបើក/បិទបានផងដែរ និងរីករាយជាមួយការប្ដូរតាមបំណង ដោយការប្តូរការបង្ហាញនៅលើកម្មវិធី។ គម្របខ្នងធ្វើពីជ័រប្រណិតដែលមានជាតិសរសៃប្រើគ្រោងដែលបញ្ចូលជាមួយត្រចៀក។ ទាំងប៊ូតុងការពារ និងប្រអប់ ត្រូវបានធ្វើឱ្យរឹងមាំជាងមុន។ មុខនាឡិកាធំទូលាយប្រើទ្រនិចអារ៉ាប់ ដើម្បីធានាបាននូវភាពមើលឃើញខ្ពស់។ ផ្នែកលោហៈត្រូវបានប្រើសម្រាប់ភ្ជាប់ទ្រនិច និងការរំលេចពណ៌នៅខាងក្រៅត្រូវបានប្រើជាការរំលេច​ឱ្យ​ច្បាស់។ លើសពីនេះ ផ្ទៃទាំងមូលនៃខ្សែនាឡិកាអ៊ុយរ៉េតានត្រូវបានរចនាជាសណ្ឋាន 3D ដើម្បីការពារឧបករណ៍ថែរក្សាខ្សែនាឡិកាពីការរអិល ដែលធ្វើឱ្យប្រសើរឡើង​នូវ​ការប្រើប្រាស់​នៅសេណារីយ៉ូខាងក្រៅ។

លក្ខណៈបច្ចេកទេស

វីដេអូផ្សព្វផ្សាយ

SMARTPHONE LINK

(ការភ្ជាប់ឧបករណ៍ចល័ត)

PRO TREK Connected

PRO TREK Connected

បង្ហាញកំណត់ត្រាសកម្មភាពរបស់អ្នកដូចជាផ្លូវដែលអ្នកបានធ្វើដំណើរ និងកាឡូរីដែលបានដុត។
អ្នកក៏អាចប្រើទូរសព្ទឆ្លាតវៃរបស់អ្នកដើម្បីផ្លាស់ប្តូរការកំណត់នាឡិកាដៃផ្សេងៗ។

ការកែតម្រូវពេលវេលាស្វ័យប្រវត្តិ

នាឡិកាដៃនេះត្រូវបានកំណត់ឡើងវិញយ៉ាងទៀងទាត់ 4 ដងក្នុងមួយថ្ងៃ ដោយទូរសព្ទឆ្លាតវៃដើម្បីបង្ហាញទាំងម៉ោងក្នុងតំបន់ និងម៉ោងពិភពលោកឱ្យបានត្រឹមត្រូវ។ អ្នកក៏អាចកំណត់នាឡិកាឡើងវិញដោយដៃដោយគ្រាន់តែចុចប៊ូតុងនៅពេលឆ្លងកាត់ល្វែងម៉ោង។ ពេលវេលាច្បាស់លាស់នៅក្នុងទីតាំងបច្ចុប្បន្នត្រូវបានបង្ហាញភ្លាមៗជាមួយ DST (ម៉ោងសន្សំពន្លឹថ្ងៃ) ដែលត្រូវយកមកពិចារណា។

ម៉ោងពិភពលោកជាង 300 ទីក្រុង

កម្មវិធីទូរសព្ទឆ្លាវវៃអាចត្រូវបានប្រើដើម្បីធ្វើការជ្រើសរើសម៉ោងទីក្រុងពិភពលោក។ បន្ទាប់ពីទីក្រុងមួយត្រូវបានជ្រើសរើសដោយការប៉ះពីផែនទីពិភពលោក ឬបញ្ជីទីក្រុងដែលមានទីក្រុងជាង 300 ម៉ោងនៅក្នុងទីក្រុងដែលបានជ្រើសរើសត្រូវបានបង្ហាញនៅលើមុខនាឡិកាក្នងជាមួយ DST (ម៉ោងសន្សំពន្លឺថ្ងៃ) ត្រូវយកមកពិចារណា។

ប្រព័ន្ធពេលវេលាត្រឹមត្រូវ

អ្នកទទួលបានព័ត៌មានពេលវេលាត្រឹមត្រូវ (UTC) ពីទូរសព្ទឆ្លាតវៃពីម៉ាស៊ីនមេពេលវេលានៅលើអ៊ីនធឺណិត។ បន្ទាប់មកទូរសព្ទឆ្លាតវៃនេះវិភាគទិន្នន័យពេលវេលានេះ និងទិន្នន័យកំណត់ទីតាំងបច្ចុប្បន្នផ្ទាល់របស់វាទាក់ទងនឹងល្វែងម៉ោង និងស្ថានភាព DST (ម៉ោងសន្សំពន្លឺថ្ងៃ) នៃទីតាំងបច្ចុប្បន្ន ហើយកំណត់នាឡិកាដៃឡើងវិញទៅពេលវេលាត្រឹមត្រូវដោយស្វ័យប្រវត្តិ។ ដោយសារអាចភ្ជាប់បានដោយ Wi-Fi ទូរសព្ទឆ្លាតវៃអាចទទួលបានព័ត៌មានអំពីពេលវេលានៅក្នុងបរិយាកាសក្នុងផ្ទះដូចជាព្រលានយន្តហោះ ឬរថភ្លើងក្រោមដី។

សាលរូបភាព

*លក្ខណៈពណ៌នៃផលិតផលដែលមានក្នុងបញ្ជីអាចនឹងខុសគ្នាពីផលិតផលជាក់ស្តែងក្នុងករណីមួយចំនួន។

Select a location