Skip to content
PRT-B50 Series

PRT-B50YT-1

G-SHOCK របស់ខ្ញុំ

PRT-B50 បំពាក់​ដោយ​មុខងារ smartphone link បន្ថែមលើសិនស័របួន ដែលអាចវាស់ចំនួនជំហាន ទិសដៅ រយៈកម្ពស់/សម្ពាធបរិយាកាស និងសីតុណ្ហភាព។ ទីតានីញ៉ូមដែលមានទម្ងន់ស្រាល និងធន់នឹងច្រែះ ត្រូវបានប្រើ​សម្រាប់​ជាវត្ថុធាតុ​ខ្សែនាឡិកា ធ្វើឱ្យនាឡិកាដៃស័ក្ដិ​សមសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ ក៏ដូចជានៅខាងក្រៅផ្ទះផងដែរ។ ខ្សែនាឡិកាត្រូវបានស្រោបដោយ IP ពណ៌ខ្មៅ ហើយផ្នែកគ្រីស្តាល់រាបស្មើរបស់ប្រអប់ និងមុខនាឡិកាក៏ខ្មៅដែរ។ ផ្ទៃពណ៌ខ្មៅស្រអាប់បង្កើតបានជាការរចនាដ៏ល្អ និងមើលឃើញច្បាស់។ តួអក្សរអារ៉ាប់ធំៗត្រូវបានបញ្ចូល​នៅលើ​មុខនាឡិកាបីវិមាត្រ ដើម្បីឱ្យមើលឃើញច្បាស់។ មានការរួមជាមួយគ្នាជាមួយគ្រឿងលោហៈ ដើម្បីបង្កើត​បានជាផ្ទៃដែល​បញ្ចេញ​អារម្មណ៍នៃគុណតម្លៃ។ គម្របខ្នងធ្វើពីជ័រប្រណិតមានជាតិសរសៃកញ្ចក់ ដែលមានទម្ងន់ស្រាល រឹងមាំ និងមាន​ប៊ូតុងការពារ​ទប់ស្កាត់ដំណើរការមិនប្រក្រតីនៃប៊ូតុង ធ្វើឱ្យនាឡិកាកាន់តែរឹងមាំ។ កងមុខបង្វិលធំ ដែលអាចដំណើរការបានសូម្បីតែពាក់ស្រោមដៃ ផ្តល់នូវ​ចំណាប់អារម្មណ៍យ៉ាងខ្លាំងរំជើបរំជួល។

លក្ខណៈបច្ចេកទេស

វីដេអូផ្សព្វផ្សាយ

SMARTPHONE LINK

(ការភ្ជាប់ឧបករណ៍ចល័ត)

PRO TREK Connected

PRO TREK Connected

បង្ហាញកំណត់ត្រាសកម្មភាពរបស់អ្នកដូចជាផ្លូវដែលអ្នកបានធ្វើដំណើរ និងកាឡូរីដែលបានដុត។
អ្នកក៏អាចប្រើទូរសព្ទឆ្លាតវៃរបស់អ្នកដើម្បីផ្លាស់ប្តូរការកំណត់នាឡិកាដៃផ្សេងៗ។

ការកែតម្រូវពេលវេលាស្វ័យប្រវត្តិ

នាឡិកាដៃនេះត្រូវបានកំណត់ឡើងវិញយ៉ាងទៀងទាត់ 4 ដងក្នុងមួយថ្ងៃ ដោយទូរសព្ទឆ្លាតវៃដើម្បីបង្ហាញទាំងម៉ោងក្នុងតំបន់ និងម៉ោងពិភពលោកឱ្យបានត្រឹមត្រូវ។ អ្នកក៏អាចកំណត់នាឡិកាឡើងវិញដោយដៃដោយគ្រាន់តែចុចប៊ូតុងនៅពេលឆ្លងកាត់ល្វែងម៉ោង។ ពេលវេលាច្បាស់លាស់នៅក្នុងទីតាំងបច្ចុប្បន្នត្រូវបានបង្ហាញភ្លាមៗជាមួយ DST (ម៉ោងសន្សំពន្លឹថ្ងៃ) ដែលត្រូវយកមកពិចារណា។

ម៉ោងពិភពលោកជាង 300 ទីក្រុង

កម្មវិធីទូរសព្ទឆ្លាវវៃអាចត្រូវបានប្រើដើម្បីធ្វើការជ្រើសរើសម៉ោងទីក្រុងពិភពលោក។ បន្ទាប់ពីទីក្រុងមួយត្រូវបានជ្រើសរើសដោយការប៉ះពីផែនទីពិភពលោក ឬបញ្ជីទីក្រុងដែលមានទីក្រុងជាង 300 ម៉ោងនៅក្នុងទីក្រុងដែលបានជ្រើសរើសត្រូវបានបង្ហាញនៅលើមុខនាឡិកាក្នងជាមួយ DST (ម៉ោងសន្សំពន្លឺថ្ងៃ) ត្រូវយកមកពិចារណា។

ប្រព័ន្ធពេលវេលាត្រឹមត្រូវ

អ្នកទទួលបានព័ត៌មានពេលវេលាត្រឹមត្រូវ (UTC) ពីទូរសព្ទឆ្លាតវៃពីម៉ាស៊ីនមេពេលវេលានៅលើអ៊ីនធឺណិត។ បន្ទាប់មកទូរសព្ទឆ្លាតវៃនេះវិភាគទិន្នន័យពេលវេលានេះ និងទិន្នន័យកំណត់ទីតាំងបច្ចុប្បន្នផ្ទាល់របស់វាទាក់ទងនឹងល្វែងម៉ោង និងស្ថានភាព DST (ម៉ោងសន្សំពន្លឺថ្ងៃ) នៃទីតាំងបច្ចុប្បន្ន ហើយកំណត់នាឡិកាដៃឡើងវិញទៅពេលវេលាត្រឹមត្រូវដោយស្វ័យប្រវត្តិ។ ដោយសារអាចភ្ជាប់បានដោយ Wi-Fi ទូរសព្ទឆ្លាតវៃអាចទទួលបានព័ត៌មានអំពីពេលវេលានៅក្នុងបរិយាកាសក្នុងផ្ទះដូចជាព្រលានយន្តហោះ ឬរថភ្លើងក្រោមដី។

សាលរូបភាព

*លក្ខណៈពណ៌នៃផលិតផលដែលមានក្នុងបញ្ជីអាចនឹងខុសគ្នាពីផលិតផលជាក់ស្តែងក្នុងករណីមួយចំនួន។

Select a location