Skip to content
PRT-B70 Series

PRT-B70-1

G-SHOCK របស់ខ្ញុំ

angler line PRT-B70 ពី PRO TREK ដែលធន់នឹងជម្រាបទឹកជម្រៅ 20 បារ។ បំពាក់ដោយមុខងារល្អប្រសើរបំផុតសម្រាប់ការស្ទូចត្រីតាមរយៈកម្មវិធី "PRO TREK Connected" តាមការទំនាក់ទំនងរបស់ Bluetooth®។ បំពាក់ដោយកម្មវិធី​កំណត់ម៉ោងស្ទូចត្រី ដែលបង្ហាញពីពេលវេលាសមស្របសម្រាប់ការស្ទូចត្រី និងលទ្ធភាពនៃការចាប់ត្រី និងមុខងារដែលរាប់ថយក្រោយដោយស្វ័យប្រវត្តិ ដល់ការចាប់ផ្តើម នៃពេលវេលាស្ទូចត្រី។ ក៏មានបង្ហាញក្រាហ្វជំនោរ និងពេលវេលាពេលថ្ងៃរះ/ថ្ងៃលិចមាន 3,300 ចំណុចតាមបណ្តោយឆ្នេរសមុទ្រធំៗនៅលើពិភពលោកតាមរយៈតំណភ្ជាប់ទៅកម្មវិធីដែលភ្ជាប់មកស្រាប់។ ក៏មានបំពាក់ដោយមុខងារបង្ហាញពីការស្ទូចត្រី ដែលកត់ត្រាទីតាំងស្ទូចត្រី​នៅក្នុងកម្មវិធី ដោយផ្អែកលើព័ត៌មានទីតាំងរបស់ទូរសព្ទឆ្លាតវៃ។ ក៏មានបំពាក់នូវសិនស័របួនគ្រាប់ដែលអាចវាស់ចំនួនជំហាន ទិសដៅ រយៈកម្ពស់/សម្ពាធបរិយាកាស និងសីតុណ្ហភាពផងដែរ។ បើកដំណើរការការបញ្ជាក់ពីកាឡូរីដែលបានដុតលើកម្មវិធី នៅពេលកំពុងដើរ។ ក៏អាចឱ្យអ្នកមានការកំណត់ផ្ទាល់​ខ្លួន ដូចជាការកំណត់ដើម្បីបង្ហាញតែមុខងារចាំបាច់​នៅលើកម្មវិធី។ ប្រអប់ជ័រដ៏ប្រណិត និងខ្សែនាឡិកា​អ៊ុយរ៉េតានដែលទន់ និងយឺតល្អ ត្រូវបានប្រើនៅផ្នែកខាងក្រៅ​ដើម្បីកាត់បន្ថយបន្ទុកនៅលើកដៃ។ មុខនាឡិកាធំទូលាយ និងទ្រនិចធំៗ រាងដូចព្រួញ ត្រូវបានប្រើដើម្បីធានានូវភាពមើលឃើញ។ ពណ៌ខ្មៅស្តង់ដារត្រូវបានប្រើជាពណ៌គោលដើម្បីបង្កើតការរចនាបែបកីឡា។

លក្ខណៈបច្ចេកទេស

វីដេអូផ្សព្វផ្សាយ

មុខងារ

បំពាក់ដោយលក្ខណៈពិសេស និងមុខងារសម្រាប់អ្នកស្ទូចត្រី។

ភាពយន្តគន្លឹះជំនួយអំពី PRT-B70

ភាពយន្តទាំងនេះផ្តល់ព័ត៌មានអំពីរបៀបភ្ជាប់
ជាមួយទូរសព្ទ និងរបៀបអនុវត្តប្រតិបត្តិការមូលដ្ឋាន។

ស្ទូចត្រី​ក្នុងពេលសមស្រប ម៉ោងរោទ៍​អំពី​ការស្ទូចត្រីក្នុងពេលសមស្រប

អេក្រង់ឌីជីថលបង្ហាញពីពេលវេលាស្ទូចត្រីល្អបំផុត (FISH IN TIME) សម្រាប់ទីតាំង និងកាលបរិច្ឆេទជាក់លាក់ រួមជាមួយប្រូបាបនៃការស្ទូចត្រី។ នាឡិកាដៃបន្លឺសំឡេងរោទ៍នៅពេលដល់ម៉ោងស្ទូចត្រី ហើយទ្រនិចវិនាទីរាប់ថយក្រោយពេលវេលានៃការចាប់ផ្តើមដល់ពេលបញ្ចប់នៃការស្ទូចត្រី។

ក្រាហ្វជំនោរ ទិន្នន័យព្រះចន្ទ ម៉ោងព្រះអាទិត្យរះនិងលិច

ព័ត៌មានអំពីជំនោរ អាយុព្រះចន្ទ​ ​ម៉ោងព្រះអាទិត្យរះនិងលិច អាចបង្ហាញសម្រាប់ទីតាំង និងកាលបរិច្ឆេទជាក់លាក់។ បែបនេះអាចឱ្យអ្នកទទួលបានគំនិតអំពីការចាប់ត្រីបានដែលអ្នករំពឹងទុកក្នុងអំឡុងពេលជាក់លាក់ណាមួយ និងជួយអ្នកក្នុងការរៀបចំផែនការសកម្មភាពស្ទូចត្រីរបស់អ្នកបានល្អប្រសើរ។

សិនស័របួនគ្រាប់

សមត្ថភាពសិនស័របួនគ្រាប់អាចឱ្យអ្នកវាស់ទិសដៅ សម្ពាធបរិយាកាស និងរយៈកម្ពស់ សីតុណ្ហភាព និងចំនួនជំហានរបស់អ្នក។ ការវាស់សម្ពាធបរិយាកាស និងទិន្នន័យផ្សេងទៀតជួយអ្នកឱ្យយល់ពីស្ថានភាពស្ទូចត្រីនៅទីតាំងបច្ចុប្បន្នរបស់អ្នក និងរៀបចំផែនការសកម្មភាពប្រចាំថ្ងៃរបស់អ្នក។

ភាពធន់មិនងាយជ្រាបទឹកជម្រៅ 200 ម៉ែត្រ

ប្រអប់ជ័រល្អធានានូវកម្រិតខ្ពស់នៃភាពធន់រឹងមាំ និងមិនមានខ្យល់ចូល ដែលត្រូវការសម្រាប់ការស្ទូចត្រី និងសកម្មភាពលើទឹកផ្សេងទៀត។

ការប្តូរទ្រនិច

ការប្តូរទ្រនិចរំកិលទ្រនិច​ម៉ោង និងនាទីបន្តិចម្តងៗ ដើម្បីងាយស្រួលអានព័ត៌មានដែលមានលើអេក្រង់ឌីជីថល

Super Illuminator (ពន្លឺ LED ដែលមានពន្លឺខ្លាំង)

អំពូល LED ដែលមានពន្លឺខ្លាំង ផ្តល់ភាពងាយស្រួលក្នុងការអានមុខនាឡិកា និងអេក្រង់ឌីជីថលនៅទីងងឹត។

SMARTPHONE LINK

(ការភ្ជាប់ឧបករណ៍ចល័ត)

PRO TREK Connected

PRO TREK Connected

បន្ទាប់ពីដំឡើងកម្មវិធី PRO TREK Connected នៅលើទូរសព្ទរបស់អ្នក អ្នកអាចភ្ជាប់ជាមួយនាឡិកា ហើយកែតម្រូវពេលវេលារបស់វាដោយស្វ័យប្រវត្តិ។
ការភ្ជាប់តាមទូរសព្ទជួយសម្រួលដល់ប្រតិបត្តិការមួយចំនួន រួមទាំងការគ្រប់គ្រងកំណត់ត្រា FISH MEMO ការចូលប្រើរហ័សចំពោះពេលវេលា​បច្ចុប្បន្ននៅក្នុងទីក្រុងចំនួន 300 ជុំវិញពិភពលោក និងការកំណត់រចនាសម្ព័ន្ធពេលវេលា។

ការកំណត់ចំណុចស្ទូចត្រី

អ្នកអាចបញ្ជាក់ចំណុចណាមួយក្នុងចំណោមចំណុចប្រមាណ 3,300 នៅកំពង់ផែជុំវិញពិភពលោក។ គ្រាន់តែជ្រើសរើសកំពង់ផែណាមួយនៅលើផែនទី ដើម្បីចូលប្រើពេលវេលាស្ទូចត្រី ព័ត៌មានក្រាហ្វិកជំនោរ ទិន្នន័យព្រះចន្ទ និងម៉ោងព្រះអាទិត្យរះនិងលិច សម្រាប់ទីតាំងនោះ។

FISH MEMO

ប្រតិបត្តិការប៊ូតុងនាឡិកាដៃអាចត្រូវបានប្រើដើម្បីកត់ត្រាទីតាំង ពេលវេលា និងកាលបរិច្ឆេទបច្ចុប្បន្ននៃការស្ទូចត្រីរបស់អ្នក និងលក្ខខណ្ឌជាមួយកម្មវិធីទូរសព្ទ។ សម្រាប់ចំណុចនីមួយៗដែលបង្ហាញនៅលើផែនទី អ្នកអាចពិនិត្យមើលទំនោររសម្ពាធបរិយាកាស ព័ត៌មានជំនោរទឹក និងព័ត៌មានអំពីការស្ទូចត្រីក្នុងពេលសមស្រប។ អ្នកថែមទាំងអាចបន្ថែមកំណត់ត្រា និងរូបភាព FISH MEMO ។ ព័ត៌មានអំពីកាលបរិច្ឆេទ និងពេលវេលា ព្រមទាំងទិន្នន័យផ្សេងទៀតអាចត្រូវបាននាំចេញ (ទម្រង់ជា GPX) ហើយចែករំលែកជាមួយមិត្តរបស់អ្នក។

• ព័ត៌មានអំពីជំនោរ និងការស្ទូចត្រីក្នុងពេលសមស្រប គឺជាទិន្នន័យ​សម្រាប់ចំណុចស្ទូចត្រីដែលបានជ្រើសរើសតាមកម្មវិធី។

កាឡូរីដែលបានដុត

ការវាស់រយៈកម្ពស់ និងការរាប់ជំហានត្រូវបានប្រើដើម្បីគណនា និងបង្ហាញកាឡូរីដែលអ្នកដុត ហើយកត់ត្រាទិន្នន័យនៅក្នុងកំណត់ហេតុសកម្មភាព។

ម៉ោងពិភពលោក 300 ទីក្រុង

ប្រតិបត្តិការទូរសព្ទងាយៗអាចត្រូវបានប្រើ ដើម្បីកំណត់រចនាសម្ព័ន្ធការកំណត់ម៉ោងពិភពលោក។ អ្នកអាចជ្រើសរើសទីក្រុងមួយក្នុងចំណោមទីក្រុងចំនួន 300 ដោយការប៉ះទីក្រុងដែលអ្នកចង់បាននៅលើផែនទីពិភពលោក ឬបញ្ជីទីក្រុង។

ទ្រនិចបង្ហាញទីតាំង

ការចុចប៊ូតុងនាឡិកាចុះឈ្មោះទីតាំងបច្ចុប្បន្នរបស់អ្នកជាមួយកម្មវិធីទូរសព្ទ។ បន្ទាប់ពីនោះទ្រនិចវិនាទីរបស់នាឡិកាដៃនឹងបង្ហាញពីការវិលត្រឡប់មុំទ្វេទិសទៅទីតាំងដែលបានចុះបញ្ជីរួចស្របពេលដែលអេក្រង់ឌីជីថលបង្ហាញពីចម្ងាយទៅកាន់ទីតាំង។

ការប្តូរម៉ូដតាមបំណង

កម្មវិធីទូរសព្ទអាចត្រូវបានប្រើដើម្បីបើក ឬបិទការបង្ហាញម៉ូដជាក់លាក់ សូម្បីតែលំដាប់ម៉ូដណាដែលលេចចេញមក។ អ្នកអាចកំណត់រចនាសម្ព័ន្ធការកំណត់ដូច្នេះមានតែម៉ូដដែលអ្នកប្រើត្រូវបានបង្ហាញ ឬដើម្បីធ្វើឱ្យម៉ូដដែលអ្នកប្រើច្រើនបំផុតត្រូវបានបង្ហាញជាមុន។ អ្នកក៏អាចប្ដូរតាមបំណងនូវព័ត៌មានអ្វីដែលបង្ហាញនៅលើអេក្រង់ឌីជីថលរបស់នាឡិកា។

ការកែត្រូវពេលវេលាស្វ័យប្រវត្តិ

នាឡិកាដៃភ្ជាប់ជាមួយទូរសព្ទរបស់អ្នកដោយស្វ័យប្រវត្តិ ហើយកែតម្រូវម៉ោងនៅផ្ទះនិងពិភពលោករបស់អ្នកបួនដងក្នុងមួយថ្ងៃ។ ប្រសិនបើអ្នកធ្វើដំណើរទៅកាន់ល្វែងម៉ោងផ្សេងគ្នា អ្នកអាចកែតម្រូវការកំណត់ពេលវេលាបច្ចុប្បន្នរបស់អ្នកដោយចុចប៊ូតុងមួយ។

ប្រព័ន្ធពេលវេលាត្រឹមត្រូវ

នាឡិកាដៃកែតម្រូវល្វែងម៉ោងបច្ចុប្បន្នរបស់វា ការកំណត់ពេលវេលារដូវក្តៅ​ និងការកំណត់ពេលវេលាបច្ចុប្បន្ន ដោយផ្អែកលើពេលវេលា (UTC) និងទិន្នន័យទីតាំងដែលនាឡិកាទទួលបានពីម៉ាស៊ីនមេពេលវេលាតាមអ៊ីនធឺណិតតាមរយៈទូរសព្ទដៃរបស់អ្នក។

មុខងារស្វែងរកទូរសព្ទ

ការប៉ះប៊ូតុងនាឡិកាដៃនាំឱ្យទូរសព្ទរបស់អ្នកបន្លឺសំឡេង។

* បញ្ជីនៃប្រទេស និងតំបន់ភូមិសាស្ត្រនានាដែលផលិតផលត្រូវនឹងច្បាប់វិទ្យុ ឬត្រូវបានអនុម័ត។

  • ការរចនាអេក្រង់អាចមានការផ្លាស់ប្តូរដោយគ្មានការជូនដំណឹង។
  • Apple, Apple logo, iPhone និង iPod touch គឺជាពាណិជ្ជសញ្ញារបស់ក្រុមហ៊ុន Apple Inc. ដែលបានចុះបញ្ជីនៅសហរដ្ឋអាមេរិក និងប្រទេសដទៃទៀត។ App Store គឺជាសញ្ញាសម្គាល់សេវាកម្មរបស់ Apple Inc.
  • Google, Android, Google Play គឺជាពាណិជ្ជសញ្ញារបស់ក្រុមហ៊ុន Google LLC.
  • ឈ្មោះ​ក្រុមហ៊ុន និងផលិតផលផ្សេងទៀតគឺជាទូទៅជាពាណិជ្ជ​សញ្ញាដែលបានចុះបញ្ជី ឬពាណិជ្ជ​សញ្ញារបស់ម្ចាស់រៀងៗខ្លួន។

សាលរូបភាព

*លក្ខណៈពណ៌នៃផលិតផលដែលមានក្នុងបញ្ជីអាចនឹងខុសគ្នាពីផលិតផលជាក់ស្តែងក្នុងករណីមួយចំនួន។

Select a location