Skip to content
ម៉ូដែលខួប 30 ឆ្នាំរបស់ PRO TREK
ស៊េរី PRW-61

PRW-61ANS-3

ថ្មីៗ
G-SHOCK របស់ខ្ញុំ

ពន្លឺថ្ងៃភ្លឺចែងចាំលើប្រវត្តិសាស្ត្រនៃការវិវត្តន៍រយៈពេល 30 ឆ្នាំ

អបអរសាទរខួប 30 ឆ្នាំនៃ PRO TREK ដែលជាឧបករណ៍ដើរព្រៃពិតប្រាកដសម្រាប់អ្នកស្រឡាញ់ធម្មជាតិ ជាមួយនឹងនាឡិកាពិសេសបែបអាណាឡុកឌីជីថល ម៉ូដែល PRW-61ANS — ដែលជានាឡិកា PRO TREK ទីមួយដែលមានផ្ទៃដែលប្រើដំណើរការបញ្ចេញចំហាយនៅលើមុខនាឡិកា។
ដើម្បីអបអរសាទរខួប 30 ឆ្នាំនេះ យើងបានផ្គូផ្គងពណ៌បៃតងនៃធម្មជាតិជាមួយពណ៌មាសនៃពន្លឺព្រះអាទិត្យ នៅក្នុងគ្រោងពណ៌មួយដែលរំលឹកដល់ពន្លឺថ្ងៃដែលចែងចាំងឆ្លងកាត់ដើមឈើក្នុងព្រៃ ដែលទាំងអស់នេះតំណាងឱ្យគោលគំនិតរបស់ម៉ាក PRO TREK គឺ “រួមជាមួយធម្មជាតិ”។ ជ័រទប់ខ្សែនាឡិកាត្រូវបានចាក់ផ្ទៃដោយការស្រោបដោយបន្ទះអ៊ីយ៉ុងពណ៌មាស ឈ្មោះម៉ូដែលនិមិត្តរូបមុនៗដែលបានបោះត្រាក្តៅនៅលើខ្សែនាឡិកា និមិត្តសញ្ញាខួប 30 ឆ្នាំនៅលើខ្នងតួនាឡិកា និងចំណុចម្អិតពិសេសផ្សេងទៀតរួមបញ្ចូលគ្នាដើម្បីបង្កើតបានជាការរចនាខួបដ៏មានអត្ថន័យ និងគួរឱ្យចងចាំ។


មុខងារដែលអាចទុកចិត្តបានសម្រាប់សកម្មភាពខាងក្រៅដ៏អស្ចារ្យ 

សិនស័របីគ្រាប់ផ្តល់នូវ​ត្រីវិស័យ ទិន្នន័យ​​សម្ពាធបរិយាកាស ការអានសីតុណ្ហភាព និងរយៈកម្ពស់។ ប្រព័ន្ធសាកថ្ម Tough Solar បំប្លែងពន្លឺព្រះអាទិត្យ និងពន្លឺក្នុងផ្ទះទៅជាថាមពលប្រកបដោយប្រសិទ្ធភាព ដូច្នេះអ្នកមិនចាំបាច់ព្រួយបារម្ភអំពីថ្មនៅពេលចេញក្រៅក្នុងរយៈពេលយូរ។ ភាពធន់មិនងាយជ្រាបទឹកជម្រៅ 100 ម៉ែត្រនឹងការពារអ្នកនៅក្នុងមជ្ឈដ្ឋានណាក៏ដោយ។ Multiband 6 ទទួលសញ្ញាម៉ោងរលកវិទ្យុពីស្ថានីយ៍ចំនួនប្រាំមួយជុំវិញពិភពលោក សម្រាប់ការរក្សាពេលវេលាឱ្យមានភាពជាក់លាក់ដោយស្វ័យប្រវត្តិ។


ប្តេជ្ញាចិត្តចំពោះបរិស្ថាន

តួនាឡិកា និងខ្សែនាឡិកាត្រូវបានផលិតដោយជ័របែបជីវសាស្រ្ត ដែលជាវត្ថុធាតុរំពឹងថាជួយកាត់បន្ថយផលប៉ះពាល់បរិស្ថាន។ បង្ហាញភាពសប្បាយរីករាយនៅក្រៅផ្ទះជាមួយនឹង PRO TREK ដែលប្ដេជ្ញាសម្រាប់មជ្ឈដ្ឋានដែលអ្នកចង់បាន។
ម៉ូដែលខួប 30 ឆ្នាំនេះពោរពេញដោយបច្ចេកវិទ្យា និងជាគំនិតទស្សនៈវិជ្ជាដែលធ្វើឱ្យនាឡិកា PRO TREK ជាដៃគូដែលអាចទុកចិត្តបានសម្រាប់អ្នកផ្សងព្រេងនៅទីវាលខាងក្រៅ ហើយត្រូវបានរចនាឡើងដើម្បីលើកកម្ពស់របៀបរស់នៅក្រៅផ្ទះរបស់អ្នក។

  • ពីផ្នែកខាងឆ្វេង៖ PRW-61ANS-3, PRG-340ANS-3
  • ពណ៌ពិសេសដើម្បីអបអរសាទរខួប 30 ឆ្នាំរបស់ម៉ាកយីហោ
  • ការរចនាខ្សែនាឡិកាបែបរំលឹកអនុស្សាវរីយ៍៖ អបអរសាទរប្រវត្តិសាស្ត្ររបស់ PRO TREK
  • ការរចនាបែបរំលឹកខួបពិសេស៖ ការឆ្លាក់ខ្នង
  • ការវេចខ្ចប់ពិសេសដែលទទួលខុសត្រូវលើបរិស្ថាន និងមិនប្រើជ័រ
  • មានសិនស័របីគ្រាប់ (ត្រីវិស័យឌីជីថល ឧបករណ៍វាស់សម្ពាធបរិយាកាស/ឧបករណ៍វាស់រយៈកម្ពស់ និងទែម៉ូម៉ែត្រ) ទទួលបានអារម្មណ៍ពីបម្រែបម្រួល​ធម្មជាតិ
  • ដើរដោយ Tough Solar សម្រាប់​ការបំប្លែង​ពន្លឺ​ទៅជាថាមពល
  • ការគ្រប់គ្រងដោយវិទ្យុ​ Multiband 6 ដើម្បីធ្វើការកំណត់ម៉ោងបានត្រឹមត្រូវ
  • អំពូល LED
  • ការយកចិត្តទុកដាក់លើវត្ថុធាតុ៖ ជ័របែបជីវសាស្រ្ត
  • ផ្ទាំងបង្ហាញត្រីវិស័យឌីជីថល
  • ផ្ទាំងបង្ហាញឧបករណ៍វាស់រយៈកម្ពស់
  • ផ្ទាំងបង្ហាញឧបករណ៍វាស់សម្ពាធបរិយាកាស
  • ផ្ទាំងបង្ហាញទែម៉ូម៉ែត្រ

លក្ខណៈបច្ចេកទេស

រូបភាពរូបថតពណ៌ពិសេសនៃម៉ូដែលខួបលើកទី 30 របស់នាឡិកា PRO TREK

ពណ៌ពិសេសៗរំលឹកដល់ខួបលើកទី 30 របស់ម៉ាក

ពណ៌ចម្រុះបង្ហាញពីគោលគំនិតរបស់ម៉ាក PRO TREK ដែល “តែមួយជាមួយធម្មជាតិ” រំលឹកឱ្យឃើញពីពន្លឺព្រះអាទិត្យចាំងឆ្លុះនៅក្នុងព្រៃ។ ពណ៌បៃតងសម្រាប់ធម្មជាតិ ហើយពណ៌មាសសម្រាប់ពន្លឺគ្មានទីបញ្ចប់រួមបញ្ចូលគ្នាជាការរំលឹកខួបលើកទី 30 ដ៏ពិសេស។ PRW-61ANS គឺជានាឡិកា PRO TREK ដំបូងដែលរំលេចមុខនាឡិកាជាមួយនឹងការបញ្ចេញចំហាយពណ៌បៃតង។ PRG-340ANS បំពាក់ជាមួយ LCD ពីរជាន់ដែលមានរចនាសម្ព័ន្ធពីរស្រទាប់ ដើម្បីឱ្យអាចមើលឃើញត្រីវិស័យឌីជីថលបានកាន់តែច្បាស់។ នាឡិកា PRO TREK ត្រូវបានរចនាឡើងដើម្បីឱ្យមានការពេញនិយមរាប់សិបឆ្នាំ ហើយនាឡិការំលឹកនេះបំពាក់ជាមួយរូបរាងពិសេសខ្លាំងរបស់នាឡិកា PRO TREK ក្លាស៊ិកដ៏ពេញនិយម។

ម៉ូដែល PRG-340ANS-3 ដែលបង្កើតកេរ្តិ៍ឈ្មោះជាប្រវត្តិសាស្ត្រសមរាប់នាឡិកា PRO TREK និងរូបថតភ្នំ

ការរចនាខ្សែនាឡិការំលឹកការចងចាំ៖ ការអបអរប្រវត្តិរបស់នាឡិកា PRO TREK

ខ្សែនាឡិកាត្រូវបានចាក់ពុម្ពអក្សរជាមួយម៉ូដែលទាំងអស់ថាបានសម្គាល់ប្រវត្តិសាស្ត្ររបស់នាឡិកា PRO TREK ចាប់តាំងពីការដាក់ចេញលើកដំបូងរបស់ម៉ាកនៅឆ្នាំ 1995។ ដោយចាក់ពុម្ពអក្សរនៅក្នុងការចាក់ពុម្ពក្នុងសីតុណ្ហភាពខ្ពស់ លេខម៉ូដែលនាឡិកាទាំងនេះប្រាប់ពីរឿងរ៉ាវនៅពេលវេលាដ៏អស្ចារ្យជាមួយមនុស្ស និងពេលវេលាដ៏អស្ចារ្យនៅក្នុងធម្មជាតិកាលពី 30 ឆ្នាំមុន។

ខ្នងនាឡិកា និងកញ្ចប់ពិសេសនីមួយៗ

ការរចនារំលឹកខួបដ៏ពិសេស

ខ្នងតួនាឡិកាត្រូវបានឆ្លាក់ដោយនិមិត្តសញ្ញាខួបលើកទី 30 របស់នាឡិកា PRO TREK។ ភ្ជាប់មកជាមួយការវេចខ្ចប់ពិសេសគ្មានជ័រដែលទទួលខុសចំពោះបរិស្ថាន។

សិនស័របីគ្រាប់ PRG-340ANS-3

សិនស័របីគ្រាប់ (ត្រីវិស័យឌីជីថល ឧបករណ៍វាស់សម្ពាធបរិយាកាស/ឧបករណ៍វាស់រយៈកម្ពស់ និងទែម៉ូម៉ែត្រ) ទទួលបានអារម្មណ៍ពីបម្រែបម្រួល​ធម្មជាតិ

រូបភាព Tough Solar របស់នាឡិកា PRW-61ANS-3 និង PRG-340ANS-3

ដើរដោយ Tough Solar សម្រាប់​ការបំប្លែង​ពន្លឺ​ទៅជាថាមពល

Tough Solar ផ្ដល់នូវការគ្រប់គ្រងថាមពលប្រកបដោយស្ថិរភាពសម្រាប់ប្រតិបត្តិការដែលដើរដោយថាមពលពន្លឺព្រះអាទិត្យរបស់មុខងារដែលប្រើថាមពលច្រើន ដែលជាមុខងារដែលទទួលខុសត្រូវចំពោះបរិស្ថានដែលបំប្លែងថាមពលធម្មតាទៅជាថាមពល។

រូបភាពនាឡិកា PRW-61ANS-3 ដែលមានមុខងារ Bluetooth®, ទទួលម៉ោងតាមវិទ្យុ និងថាមពលពន្លឺព្រះអាទិត្យ

ការគ្រប់គ្រងដោយវិទ្យុ​ Multiband 6 សម្រាប់ការកំណត់ម៉ោងបានត្រឹមត្រូវ
PRW-61ANS

ទទួលសញ្ញារលកវិទ្យុម៉ោងស្តង់ដាពីស្ថានីយចំនួនប្រាំមួយ​នៅទូទាំងពិភពលោក និងកែតម្រូវម៉ោងដោយស្វ័យប្រវត្តិ។ រក្សាម៉ោងបានត្រឹមត្រូវ ដើម្បីផ្ដល់ជាការណែនាំដែលអាចទុកចិត្តបាន នៅអំឡុងសកម្មភាពខាងក្រៅ។

Super Illuminator (អំពូល LED ស្វ័យប្រវត្តិពេញដែលភ្លឺខ្លាំង) ដើម្បីអាចមើលនាឡិកាបានច្បាស់នៅទីងងឹត

PRW-61ANS៖ មុខនាឡិកា និង LCD
PRG-340ANS៖ LCD

រូបភាពជ័របែបជីវសាស្រ្តរបស់ PRW-61ANS-3

ការយកចិត្តទុកដាក់លើវត្ថុធាតុ៖ ជ័របែបជីវសាស្រ្ត

សមាសធាតុជ័រសំខាន់ៗដែលប្រើលើតួ ខ្នងតួ ខ្សែ និងអ្វីៗផ្សេងទៀតត្រូវបានផលិតចេញពីជ័របែបជីវសាស្រ្ត ដែលជាវត្ថុធាតុជួយកាត់បន្ថយផលប៉ះពាល់បរិស្ថាន។
* រូបភាពត្រូវបានរួមបញ្ចូលក្នុងគោលបំណងបង្ហាញជារូបភាពពន្យល់។

*លក្ខណៈពណ៌នៃផលិតផលដែលមានក្នុងបញ្ជីអាចនឹងខុសគ្នាពីផលិតផលជាក់ស្តែងក្នុងករណីមួយចំនួន។

Select a location