Skip to content
ស៊េរី PRW-6900

PRW-6900YB-3

G-SHOCK របស់ខ្ញុំ

សម្រាប់​អ្នក​ផ្សងព្រេង​ដែល​យល់​ពី​អ្វី​ទាំងអស់​គឺ​ត្រូវ​ស្រឡាញ់​ពិភព​បំនិនជីវិតរស់នៅក្នុងព្រៃ — PRW-6900YB ជាមួយខ្សែនាឡិកា CORDURA re/corTM*។ ទទួលបានអត្ថប្រយោជន៍ច្រើនបំផុតពីការធ្វើដំណើរបោះជំរុំរបស់អ្នក និងពោរពេញដោយភាពកក់ក្តៅ។ ខ្សែនាឡិកានេះផលិតចេញពីក្រណាត់ CORDURA re/corTM* ដែលស្រោបដោយសារធាតុការពារពីអណ្តាតភ្លើង ដើម្បីទប់ទល់​នឹងការឆេះ និងមិនឱ្យអ្នក​មានការព្រួយបារម្ភ​ទៅលើផ្កាភ្លើងចេញពីការចម្អិនអាហារ ឬគប់ភ្លើង ឡើយ។ ចំពោះរចនាប័ទ្មសកម្មភាពខាងក្រៅត្រគោះបោះបោក និងលំបាក នាឡិកានេះបំពាក់នូវប្រអប់លោហៈប្រាំបីជ្រុងដ៏រឹងមាំ កងមុខលោហៈដែលមានគែមស្តើងៗដែលរំលឹកដល់ពូថៅឈើ និងទ្រនិចចង្អុលបង្ហាញនៃ​មុខនាឡិកា​ខាងក្នុង​​មានរាងដូចផ្លែកាំបិតសម្រាប់បោះជំរុំ។ ការរំលេចពណ៌ទឹកក្រូចនៅលើទ្រនិចវិនាទីដើម្បីឱ្យមានពន្លឺភ្លឺចាំងនៃគប់ភ្លើង។ ផ្ទៃមុខនាឡិកា​ត្រូវ​បាន​លុតដំឱ្យមានរាងសណ្ឋាន​ដែល​រំលឹកដល់​សម្ភារៈចម្អិនអាហារបែប​បុរាណសម្រាប់ការបោះជំរុំ​​ គឺឆ្នាំងដែកហូឡង់។ មានខ្សែនាឡិកាពណ៌កាគី ដែលជាប្រភេទ​សម្ភារៈ​សម្រាប់ការបោះជំរុំ និងការរចនាប្រអប់ដ៏មានឥទ្ធិពល នេះគឺជានាឡិកា​មួយដែល​ងាយស្រួលនាំអ្នក​ពីដំណើរ​ផ្សងព្រេងនៅក្នុងព្រៃទៅកាន់វិថី​ទាន់សម័យ​ក្នុងទីក្រុង។ *CORDURA គឺជាពាណិជ្ជសញ្ញារបស់ INVITSA សម្រាប់ក្រណាត់ដែលប្រើជាប់បានយូរ។

  • កងមុខសង្កត់ពុម្ពរាងមូលប្រាំបីជ្រុងដើម្បីឱ្យមើលទៅស្រស់ស្អាត
  • ការរចនាមុខនាឡិកាត្រូវបានបំផុស​គំនិត​ដោយ​សម្ភារៈ​សម្រាប់បោះជំរុំ
  • ខ្សែក្រណាត់ដែលអាចការពារពីអណ្តាតភ្លើង រឹងមាំខ្លាំង
  • ការយកចិត្តទុកដាក់លើវត្ថុធាតុ៖ ជ័របែបជីវសាស្រ្ត
  • អំពូល LED
  • ការឆ្លាក់ខ្នង
  • ផ្ទាំងបង្ហាញត្រីវិស័យឌីជីថល
  • ផ្ទាំងបង្ហាញឧបករណ៍វាស់រយៈកម្ពស់
  • ផ្ទាំងបង្ហាញឧបករណ៍វាស់សម្ពាធបរិយាកាស
  • ផ្ទាំងបង្ហាញទែម៉ូម៉ែត្រ

លក្ខណៈបច្ចេកទេស

លក្ខណៈពិសេស

លក្ខណៈពិសេស 1

កងមុខនាឡិការាងប្រាំបីជ្រុងសង្កត់ពុម្ព​ដើម្បីឱ្យមើលទៅស្រស់ស្អាត

ដោយផលិតពីដែកអ៊ីណុក កងមុខនាឡិកាមានការរចនាផ្ទៃរាងជ្រុងដែលបានបង្កើតឡើងដោយការលុតដំ។ ផ្ទៃនីមួយៗត្រូវបានប៉ូលាដាច់ដោយឡែកឱ្យចេញជាផ្ទៃម៉ត់សរសៃសក់ ឬកញ្ចក់ រួចស្រោបអ៊ីយ៉ុងពណ៌ខ្មៅ ដើម្បីឱ្យមានភាពភ្លឺរលោងស្រស់ស្អាត។ ដោយមានការបំផុសគំនិតពីដំណើរផ្សងព្រេង និងសកម្មភាពខាងក្រៅផ្សេងៗទៀត ការរចនាប្រអប់រួមបញ្ចូលរូបរាងដ៏រឹងមាំជាមួយនឹងសម្រស់អស្ចារ្យនៃឧបករណ៍សម្រាប់ប្រើខាងក្រៅដែលមានការធ្វើតេស្តជាក់ស្ដែង។

កងមុខនាឡិការាងប្រាំបីជ្រុងសង្កត់ពុម្ព​ដើម្បីឱ្យមើលទៅស្រស់ស្អាត
កងមុខនាឡិការាងប្រាំបីជ្រុងសង្កត់ពុម្ព​ដើម្បីឱ្យមើលទៅស្រស់ស្អាត

ការរចនាមុខនាឡិកាត្រូវបានបំផុសគំនិតដោយឧបករណ៍បោះតង់
លក្ខណៈពិសេស 2

ការរចនាមុខនាឡិកាត្រូវបានបំផុសគំនិតដោយឧបករណ៍បោះតង់

មុខនាឡិកាមានសណ្ឋានផ្ទៃគ្រើមដែលធ្វើឱ្យនឹកឃើញដល់សម្ភារៈចម្អិនម្ហូបធ្វើដោយដែក ដែលផលិតឡើងដោយការចាក់ពុម្ពដោយប្រើទឹកថ្នាំម៉ាត់គ្រើមនិងថ្លា។ ទ្រនិចចង្អុលត្រូវបានគាប រួចធ្វើឱ្យមានសណ្ឋានគ្រើមដោយប្រើបច្ចេកទេសបញ្ចេញចំហាយទឹក ដើម្បីទទួលបានអារម្មណ៍ល្អបំផុតនៅពេលប៉ះ។ ទ្រនិចនៅក្នុងមុខនាឡិកាខាងក្នុងរចនាឡើងជារាងស្រដៀងនឹងកាំបិតសម្រាប់ប្រើពេលបោះតង់។ ទ្រនិចចង្អុលវិនាទីត្រូវបានចាក់ពណ៌ ដើម្បីបង្ហាញពីរងើកភ្លើងនៃភ្នក់ភ្លើងពេលបោះតង់ ដោយប្រើពណ៌ទឹកក្រូចនៅខាងចុង។

ការរចនាមុខនាឡិកាត្រូវបានបំផុសគំនិតដោយឧបករណ៍បោះតង់

លក្ខណៈពិសេស 3

ខ្សែនាឡិកាធ្វើពីក្រណាត់ដែលមានភាពរឹងមាំខ្លាំងធន់នឹងភ្លើង

ខ្សែនាឡិកាត្រូវបានផលិតឡើងដោយ CORDURA® re/cor™ ដែលជាក្រណាត់ដែលមានភាពធន់ខ្លាំងនិងស្រាល។ ខ្សែនាឡិកានេះមានភាពធន់នឹងភ្លើង សូម្បីតែពេលប៉ះផ្កាភ្លើងពីការចម្អិនម្ហូប ឬភ្នក់ភ្លើងពេលបោះតង់ក៏ដោយ ដែលមិនធ្វើឱ្យមានស្នាមឆេះនោះទេ។ ក្រណាត់ CORDURA®re/cor™ ត្រូវបានផលិតពីសំណល់ក្រោយឧស្សាហកម្មដែលបានកែច្នៃឡើងវិញ និងត្រូវបានរំពឹងថាជួយកាត់បន្ថយផលប៉ះពាល់ដល់បរិស្ថាន។

CORDURA_logo

*CORDURA® គឺជាពាណិជ្ជសញ្ញារបស់ INVITSA សម្រាប់ក្រណាត់ដែលប្រើជាប់បានយូរ។

ការយកចិត្តទុកដាក់លើវត្ថុធាតុ៖ ជ័របែបជីវសាស្រ្ត
លក្ខណៈពិសេស 4

ការយកចិត្តទុកដាក់លើវត្ថុធាតុ៖ ជ័របែបជីវសាស្រ្ត

សមាសធាតុជ័រសំខាន់ៗដែលត្រូវបានប្រើនៅក្នុងប្រអប់ និងខ្នងប្រអប់ត្រូវបានផលិតឡើងដោយប្រើជ័របែបជីវសាស្រ្ដ។ ផលិតដោយប្រើប្រាស់ធនធានសរីរាង្គកកើតឡើងវិញ ដោយរំពឹងថាវត្ថុធាតុដើមនេះនឹងជួយកាត់បន្ថយផលប៉ះពាល់បរិស្ថាន។

*ក្រាហ្វិកត្រូវបានរួមបញ្ចូលក្នុងគោលបំណងបង្ហាញជារូបភាពពន្យល់។

ការយកចិត្តទុកដាក់លើវត្ថុធាតុ៖ ជ័របែបជីវសាស្រ្ត

ព័ត៌មានលម្អិត

មានសិនស័របីគ្រាប់ (ត្រីវិស័យឌីជីថល ឧបករណ៍វាស់សម្ពាធបរិយាកាស/ឧបករណ៍វាស់រយៈកម្ពស់ និងទែម៉ូម៉ែត្រ) ទទួលបានអារម្មណ៍ពីបម្រែបម្រួល​ធម្មជាតិ

នាឡិកាដើរដោយថាមពលពន្លឺព្រះអាទិត្យ និងគ្រប់គ្រងដោយវិទ្យុ​ 6 ដែលមានកម្រិតបញ្ជូនច្រើន ដើម្បីធ្វើការកំណត់ម៉ោងបានត្រឹមត្រូវ

Super Illuminator (ពន្លឺ LED ពីរស្វ័យប្រវត្តិពេញលេញ​ដែលមានពន្លឺខ្លាំង) ដើម្បីអាចមើលនាឡិកាច្បាស់​នៅទីងងឹត

Super Illuminator (ពន្លឺ LED ពីរស្វ័យប្រវត្តិពេញលេញដែលមានពន្លឺខ្លាំង) ដើម្បីអាចមើលនាឡិកាច្បាស់​នៅទីងងឹត
Super Illuminator (ពន្លឺ LED ពីរស្វ័យប្រវត្តិពេញលេញដែលមានពន្លឺខ្លាំង) ដើម្បីអាចមើលនាឡិកាច្បាស់​នៅទីងងឹត

*លក្ខណៈពណ៌នៃផលិតផលដែលមានក្នុងបញ្ជីអាចនឹងខុសគ្នាពីផលិតផលជាក់ស្តែងក្នុងករណីមួយចំនួន។

Select a location