Skip to content
ស៊េរី PRW-6900

PRW-6900YL-5

G-SHOCK របស់ខ្ញុំ

ចេញទៅធ្វើសកម្មភាពខាងក្រៅដ៏អស្ចារ្យជាមួយនឹងនាឡិកា PRO TREK ថ្មីដែលគ្រប់គ្រងដោយ​វិទ្យុដើរដោយថាមពល​ពន្លឺព្រះអាទិត្យ។ ស៊េរី PRO TREK ជាឧបករណ៍សម្រាប់សកម្មភាពខាងក្រៅពិតប្រាកដ​សម្រាប់អ្នកស្រឡាញ់ធម្មជាតិ​ដែលឥឡូវនេះរួមបញ្ចូលនាឡិកា PRW-6900YL នូវភាពស្រស់ស្អាតទៅលើរចនាសម្ព័ន្ធ និងមុខងាររឹងមាំដែលបំផុសគំនិតដោយឧបករណ៍ដែលចាំបាច់។ ​រចនាប័ទ្មសម្រាប់សកម្មភាពខាងក្រៅត្រគោះបោះបោក និងលំបាក នាឡិកាទាំងនេះមានស៊ុមមុខលោហៈដែលមានគែមស្តើងៗដែលជាការរំលឹកដល់ពូថៅកាប់ឈើ។ នៅទីតាំងម៉ោង 10 ទ្រនិចនៅមុខនាឡិកាខាងក្នុង​សំដៅលើផ្លែកាំបិតសម្រាប់បោះជំរុំ ហើយទ្រនិចវិនាទីមានពណ៌ដេញទឹកក្រូចដែលបង្ហាញពីអណ្តាតភ្លើងបោះជំរុំ។ បាតនៃមុខនាឡិកាមានផ្ទៃផ្ទៃដូចដែកដែលបានសិតគ្រើមដែលបង្ហាញពីឆ្នាំងហូឡង់ ដោយនាំមកនូវការរចនាដែលតំណាងឱ្យសេចក្ដីស្រឡាញ់ចំពោះ​ការប្រើបំនិនជីវិតរស់នៅក្នុងព្រៃ។ ប្រអប់ និងខ្នងប្រអប់ជ័ររបស់នាឡិកាត្រូវបានផលិត​ដោយជ័របែបជីវសាស្រ្ត ដែលផ្សំឡើងជាមួយវត្ថុធាតុ​រំពឹងថាអាចជួយកាត់បន្ថយផលប៉ះពាល់បរិស្ថានបាន។ ខ្សែស្បែកដែលអាចការពារពីអណ្តាតភ្លើងរបស់ PRW-6900YL អាចទប់កម្ដៅបានបើទោះបី​ជាប៉ះផ្កាភ្លើងក៏ដោយ។

  • ជាការរចនាខ្សែនាឡិកាស្បែកដែលមានគុណភាព និងធន់ដែលអាចការពារពីអណ្តាតភ្លើងបាន
  • សោភ័ណភាពដែលមានប្រយោជន៍ដ៏​រឹងមាំ៖ រចនាសម្ព័ន្ធកងមុខដែលសង្កត់ពុម្ពជាពហុកោណ
  • ការឆ្លាក់ខ្នង
  • ផ្ទាំងបង្ហាញត្រីវិស័យឌីជីថល
  • ផ្ទាំងបង្ហាញឧបករណ៍វាស់រយៈកម្ពស់
  • ផ្ទាំងបង្ហាញឧបករណ៍វាស់សម្ពាធបរិយាកាស
  • ផ្ទាំងបង្ហាញទែម៉ូម៉ែត្រ

លក្ខណៈបច្ចេកទេស

​រចនាប័ទ្មសម្រាប់សកម្មភាពខាងក្រៅត្រគោះបោះបោក និងលំបាកជាមួយនឹងការរចនាដែលមានភាពធន់ និងរឹងមាំ

សូមណែនាំនាឡិកា PRO TREK ថ្មីដែលត្រូវបានបង្កើតឡើងសម្រាប់សកម្មភាពខាងក្រៅត្រគោះបោះបោក និងលំបាក។ បន្ទាត់ និងគែមស្រួចៗនៃកងមុខនាឡិកាធ្វើពីលោហៈបង្ហាញពីគែមស្រួចនៃពូថៅឈើដ៏រឹងមាំ។ វត្ថុធាតុដែលសម្រិតសម្រាំងយ៉ាងយកចិត្តទុកដាក់ ពណ៌ និងផ្ទៃត្រូវបានបំផុសគំនិតដោយឧបករណ៍ចាំបាច់ក្នុងដំណើរផ្សងព្រេង។

ការសម្ភាស​អ្នកអភិវឌ្ឍន៍

លក្ខណៈពិសេស 1

សោភណភាពដែលមានប្រយោជន៍ដ៏រឹងមាំ៖ រចនាសម្ព័ន្ធកងមុខដែលចាក់ពុម្ពរាងពហុកោណ

ដែកអ៊ីណុកត្រូវបានប្រើក្នុងដំណើរបង្កើតកងមុខឱ្យមានទម្រង់ដែលបានលុតដំចេញជាគែមរាងស្រួចៗ។ ផ្ទៃនីមួយៗត្រូវបានប៊ូលាដាច់ដោយឡែកឱ្យចេញជាផ្ទៃម៉ត់សរសៃសក់ ឬកញ្ចក់ រួចស្រោបអ៊ីយ៉ុងឱ្យមានភាពរលោងស្អាត។ ការរចនាប្រអប់នាឡិការួមបញ្ចូលសោភណភាពរចនាសម្ព័ន្ធរឹងមាំ និងសោភណភាពដែលមានប្រយោជន៍ល្អប្រណិតដែលបំផុសគំនិតដោយការកែច្នៃបែបផ្សងព្រេង និងបែបផែនរស់នៅខាងក្រៅបែបគ្រោះថ្នាក់ផ្សេងៗទៀត។

លក្ខណៈពិសេស 2

ការរចនាមុខនាឡិកាត្រូវបានបំផុសគំនិតដោយឧបករណ៍ចាំបាច់

បាតមុខនាឡិកាមានផ្ទៃដូចដែកដែលបានសិតដោយធ្វើឱ្យនឹកឃើញដល់ចង្ក្រានរបស់ជនជាតិហូឡង់ ដែលផលិតឡើងដោយការចាក់ពុម្ពដោយប្រើទឹកថ្នាំម៉ាត់គ្រឿមនិងថ្លា។ ទ្រនិចចង្អុលត្រូវបានគាប រួចធ្វើឱ្យមានសណ្ឋានគ្រើមដោយប្រើបច្ចេកទេសដំណើរការបញ្ចេញចំហាយទឹក ដើម្បីទទួលបានរូបរាងបែបលោហៈ រីឯទ្រនិចចង្អុលមុខងារនៅក្នុងមុខនាឡិកាខាងក្នុងម៉ោង 9 ត្រូវបានរចនាឡើងដើម្បីបង្ហាញពីកាំបិតសម្រាប់បោះតង់។ ទ្រនិចចង្អុលម៉ោង នាទី និងវិនាទីមានផ្ទៃពណ៌ដែលធ្វើឱ្យនឹកឃើញដល់អណ្ដាតភ្លើងនៃភ្នក់ភ្លើងពេលបោះតង់។

លក្ខណៈពិសេស 3

ប្លាស្ទិកជីវម៉ាសដែលមិនប៉ះពាល់ដល់បរិស្ថាន

សមាសធាតុជ័រធំៗ ដែលរួមមានប្រអប់នាឡិកា ខ្នងប្រអប់នាឡិកា និងខ្សែនាឡិកា ត្រូវបានផលិតឡើង​ពីវត្ថុធាតុ​បៃតង​ដែល​មិន​ប៉ះពាល់​ដល់បរិស្ថាន ដែលស្គាល់ថាជា ប្លាស្ទិកជីវម៉ាស។ ការប្រើប្រាស់ធនធានសរីរាង្គដែលអាចផលិតឡើងវិញ​បាន ដូចជារុក្ខជាតិប្រេងល្ហុង និងពោត​ដែល​ជួយ​កាត់​បន្ថយ​ស្នាមអេកូឡូស៊ីនៃនាឡិកានេះ។ ក្នុងនាមជាម៉ាកសម្រាប់សកម្មភាពខាងក្រៅ PRO TREK ប្ដេជ្ញាចិត្តសម្របខ្លួនឱ្យចុះសម្រុងគ្នាជាមួយនឹងធម្មជាតិ សូម្បីតែក្នុងដំណើរការផលិតក៏ដោយ។

លក្ខណៈពិសេស 4

អត្ថប្រយោជន៍ក្នុងការប្រើ និងការយកចិត្តទុកដាក់លើការរចនាលើខ្សែស្បែកធន់នឹងភ្លើង
PRW-6900YL

ខ្សែនាឡិកាត្រូវបានផលិតពីស្បែកធន់នឹងភ្លើង សូម្បីតែនៅពេលប៉ះផ្កាភ្លើងចេញពីការចម្អិនម្ហូប ឬភ្នក់ភ្លើងពេលបោះតង់ ដែលមិនធ្វើឱ្យមានស្នាមឆេះនោះទេ។ ខ្សែពណ៌ត្នោតបំពេញបន្ថែមដល់ផ្នែកខាងក្រៅដែលធ្វើឱ្យលោហៈស្រោបដោយអ៊ីយ៉ុងពណ៌ខ្មៅក្នុងរចនាប័ទ្មសម្រាប់សកម្មភាពខាងក្រៅបែបបុរាណ។

ភាពយន្តផ្សព្វផ្សាយ

ព័ត៌មានលម្អិត

មានសិនស័របីគ្រាប់ (ត្រីវិស័យឌីជីថល ឧបករណ៍វាស់សម្ពាធបរិយាកាស/ឧបករណ៍វាស់រយៈកម្ពស់ និងទែម៉ូម៉ែត្រ) ទទួលបានអារម្មណ៍ពីបម្រែបម្រួល​ធម្មជាតិ

នាឡិកាដៃដើរដោយប្រព័ន្ធពន្លឺព្រះអាទិត្យគ្រប់គ្រងដោយវិទ្យុ Multi-Band 6 សម្រាប់ការរក្សាពេលវេលាបានត្រឹមត្រូវ។

Super Illuminator (អំពូល LED ពីរស្វ័យប្រវត្តិពេញលេញដែលមានពន្លឺខ្លាំង) ដើម្បីអាចមើលបាននៅទីងងឹត

*រូបភាពបង្ហាញពី PRW-6900Y-1។

លក្ខណៈបច្ចេកទេស

  • ភាពធន់មិនងាយជ្រាបទឹកជម្រៅ 10 បារ
  • ធន់នឹងសីតុណ្ហភាពទាប (-10°C/14°F)
  • Tough Solar (ដើរដោយថាមពលពន្លឺព្រះអាទិត្យ)
  • គ្រប់គ្រងដោយវិទ្យុ (Multi Band 6)
  • ការកែតម្រូវទីតាំង​ដើមទ្រនិច​ស្វ័យប្រវត្តិ
  • មុខងារផ្លាស់ប្តូរទ្រនិច
  • ម៉ោងពិភពលោក (29 ទីក្រុង)
  • ត្រីវិស័យឌីជីថល
  • មុខងារវាស់​សម្ពាធបរិយាកាស
  • មុខងារវាស់រយៈកម្ពស់
  • ទែម៉ូម៉ែត្រ
  • នាឡិកាកំណត់ពេល 1/100 វិនាទី
  • កម្មវិធីកំណត់ម៉ោងរាប់ថយក្រោយ
  • ម៉ោងរោទ៍ប្រចាំថ្ងៃ 5
  • អំពូល LED ពីរភ្លឺស្វ័យប្រវត្តិ (Super Illuminator)

*លក្ខណៈពណ៌នៃផលិតផលដែលមានក្នុងបញ្ជីអាចនឹងខុសគ្នាពីផលិតផលជាក់ស្តែងក្នុងករណីមួយចំនួន។

Select a location