PRW-69YB-3
-
-
-
LCD ពីរជាន់សម្រាប់ការមើលត្រីវិស័យ * រូបភាពបង្ហាញ PRW-69Y-1។ -
ការរចនាតូចច្រឡឹងរាងជ្រុងដ៏រឹងមាំ -
ធន់នឹងអណ្តាតភ្លើងដែលធ្វើឱ្យអស់ក្ដីកង្វល់នឹងរឿងអគ្គិភ័យ -
ខ្សែក្រណាត់ដែលអាចការពារពីអណ្តាតភ្លើង រឹងមាំខ្លាំង -
ភ្លើង LED * រូបភាពបង្ហាញពី PRW-69Y-1។ -
ការយកចិត្តទុកដាក់លើវត្ថុធាតុ៖ ជ័របែបជីវសាស្រ្ត -
-
-
ការឆ្លាក់ខ្នង -
-
ផ្ទាំងបង្ហាញត្រីវិស័យឌីជីថល -
ផ្ទាំងបង្ហាញឧបករណ៍វាស់រយៈកម្ពស់ -
ផ្ទាំងបង្ហាញឧបករណ៍វាស់សម្ពាធបរិយាកាស / ទែម៉ូម៉ែត្រ
ឧបករណ៍ដើរព្រៃដែលចុះសម្រុងជាមួយនឹងធម្មជាតិ ដោយឆ្លុះបញ្ចាំងពីគោលគំនិតម៉ាក “One with Nature” នាឡិកា PRW-69 គឺជាឧបករណ៍មួយក្នុងចំណោមឧបករណ៍ដើរព្រៃពិតប្រាកដសម្រាប់អ្នកដែលរស់នៅ និងផ្សងព្រេងនៅខាងក្រៅ។ ដោយរចនាឡើងសម្រាប់ការឡើងភ្នំ ការបោះជំរំ និងការរស់នៅក្នុងព្រៃ នាឡិកានេះគាំទ្រដល់សកម្មភាពទាំងឡាយនៅក្នុងធម្មជាតិ។ ការរចនារាងការ៉េដ៏អង់អាចជាមួយនឹងវត្តមានដ៏ប្រណិត តួនាឡិការាងជ្រុងទំហំ 46.4 mm ផ្ដល់នូវរូបរាងរឹងមាំ និងមានទំនុកចិត្ត ប៉ុន្តែមានទម្ងន់ត្រឹមតែ 73 g។ រូបរាងដែលមានផ្ទៃម៉ដ្ឋល្អបន្ថែមនូវភាពប្រណិតដល់ការរចនា។ វត្ថុធាតុដែលគិតគូរពីបរិស្ថាន និងងាយស្រួលពាក់ តួ និងខ្នងតួនាឡិកាជ័របែបជីវសាស្ត្រដែលធន់នឹងការឆេះនៅជាប់ល្អ ទោះបីជាប៉ះត្រូវផ្កាភ្លើងក្ដី។ ខ្សែនាឡិកាត្រូវបានផលិតចេញពីសរសៃ CORDURA® re/cor™ ធន់ខ្លាំង និងប្លាស្ទិក PET កែច្នៃឡើងវិញ ដែលផ្ដល់ភាពធន់នឹងការសឹករេចរឹលដ៏អស្ចារ្យ និងការថែទាំងដល់បរិស្ថាន។ ប្រតិបត្តិការដែលងាយស្រួលប្រើ និងការមើលឃើញច្បាស់ អេក្រង់ LCD ពីរជាន់ត្រួតលើក្រាហ្វិកត្រីវិស័យជាមួយនឹងទិន្នន័យជាលេខសម្រាប់ការស្វែងរកទីតាំងបានរហ័ស។ ប៊ូតុងធំៗធានាបាននូវការប្រតិបត្តិការដែលអាចទុកចិត្តបានទោះបីជាពាក់ស្រោមដៃក៏ដោយ។ ពន្លឺភ្លើង LED ស្វ័យប្រវត្តិពេញលេញ អំពូល LED ភ្លឺខ្លាំងស្វ័យប្រវត្តិពេញលេញបំភ្លឺអេក្រង់ទាំងមូលដោយការផ្អៀងកដៃបន្តិច ដែលធានាបាននូវការមើលឃើញច្បាស់នៅទីងងឹត ទោះបីជាដៃរបស់អ្នកជាប់រវល់ក៏ដោយ។ ការបំប្លែងពន្លឺទៅជាថាមពលសម្រាប់ការធ្វើដំណើរដ៏វែងឆ្ងាយ មុខងារ Tough Solar បង្កើតថាមពលពីពន្លឺព្រះអាទិត្យ និងពន្លឺក្នុងផ្ទះ ដែលកាត់បន្ថយក្ដីកង្វល់អំពីការអស់ថ្ម ហើយអនុញ្ញាតឱ្យអ្នកបន្តផ្ដោតលើការធ្វើដំណើរនៅខាងក្រៅទៀត។ មុខងាររង្វាស់ចម្រុះសម្រាប់ដំណើរផ្សងព្រេងនៅខាងក្រៅ សិនស័របីគ្រាប់សម្រាប់ផ្ដល់ទិន្នន័យអំណានទិសដៅត្រីវិស័យ សម្ពាធបរិយាកាស រយៈកម្ពស់ និងសីតុណ្ហភាព។ មុខងារបន្ថែមដូចជា នាឡិកាកំណត់ពេល កម្មវិធីកំណត់ពេល ម៉ោងពិភពលោក និងភាពធន់មិនងាយជ្រាបទឹកជម្រៅ 100 ម៉ែត្រ គាំទ្រដល់ការប្រើប្រាស់នៅខាងក្រៅដ៏សកម្មនៅគ្រប់ពេលវេលា។
-
-
-
LCD ពីរជាន់សម្រាប់ការមើលត្រីវិស័យ * រូបភាពបង្ហាញ PRW-69Y-1។
-
ការរចនាតូចច្រឡឹងរាងជ្រុងដ៏រឹងមាំ
-
ធន់នឹងអណ្តាតភ្លើងដែលធ្វើឱ្យអស់ក្ដីកង្វល់នឹងរឿងអគ្គិភ័យ
-
ខ្សែក្រណាត់ដែលអាចការពារពីអណ្តាតភ្លើង រឹងមាំខ្លាំង
-
ភ្លើង LED * រូបភាពបង្ហាញពី PRW-69Y-1។
-
ការយកចិត្តទុកដាក់លើវត្ថុធាតុ៖ ជ័របែបជីវសាស្រ្ត
-
-
-
ការឆ្លាក់ខ្នង
-
-
ផ្ទាំងបង្ហាញត្រីវិស័យឌីជីថល
-
ផ្ទាំងបង្ហាញឧបករណ៍វាស់រយៈកម្ពស់
-
ផ្ទាំងបង្ហាញឧបករណ៍វាស់សម្ពាធបរិយាកាស / ទែម៉ូម៉ែត្រ
-
គ្រប់គ្រងពេលវេលារបស់អ្នកបានល្អ
-
ថាមពលពន្លឺព្រះអាទិត្យមានស្ថិរភាព
-
ភាពធន់នឹងជម្រាបទឹកជម្រៅ 10 បារ
-
ប្រាប់ឱ្យអ្នកដឹងពីទិសដៅរបស់អ្នក
-
ប្រាប់ឱ្យអ្នកដឹងពីសម្ពាធបរិយាកាស និងរយៈកម្ពស់
-
ប្រាប់ឱ្យអ្នកដឹងពីសីតុណ្ហភាព
លក្ខណៈបច្ចេកទេស
លក្ខណៈពិសេស
LCD ពីរជាន់សម្រាប់ការមើលត្រីវិស័យ
អេក្រង់ LCD ពីរស្រទាប់ បង្កើតការបង្ហាញត្រីវិស័យធំជាងមុន ជាមួយនឹងក្រាហ្វិកមានពណ៌ ដែលបង្ហាញពីទិសខាងជើង ខាងត្បូង ខាងកើត និងខាងលិចយ៉ាងច្បាស់។ ក្រាហ្វិកទាំងនេះតាមដានចលនារបស់អ្នកប្រើប្រាស់យ៉ាងសកម្មនៅខាងក្រៅ ដោយបង្កើនប្រសិទ្ធភាពនៃការប្រើប្រាស់ត្រីវិស័យឌីជីថល ដែលអាចធ្វើការវាស់ជាបន្តបន្ទាប់ក្នុងរយៈពេល 60 វិនាទី។ ភាពមើលឃើញពិសេស និងភាពងាយស្រួលមើលរួមផ្សំជាមួយការប្រើប្រាស់ដ៏មានប្រយោជន៍ ដែលទាំងអស់នេះបង្ហាញតាមរយៈការរចនាដែលសម្បូរទៅដោយសោភណភាពដ៏មានប្រយោជន៍។
ការរចនាតូចច្រឡឹងរាងជ្រុងដ៏រឹងមាំ
ទម្រង់រាងស្រួចមានមុខច្រើនឆ្លុះបញ្ចាំងពីលក្ខណៈដ៏រឹងមាំនៃឧបករណ៍ខាងក្រៅ។ កងមុខរំលេចនូវផ្ទៃរចនាម៉ដ្ឋរលោងដែលលើកសម្រស់វាយនភាពលោហៈ ចំណែកឯការស្រោប IP ជួយបង្កើនភាពធន់នឹងការកោសឆ្កូត។ ផ្ទៃក្រឡាចក្រត្រង្គនៅលើប៊ូតុងចំហៀង និងប៊ូតុងខាងមុខអាចឱ្យចាប់កាន់ជាប់ល្អពេលពាក់ស្រោមដៃ ខណៈពេលដែលបន្ថែមភាពលម្អិតតុបតែងដែលបង្កើនសោភណភាពដ៏មានប្រយោជន៍។ ផ្នែកខាងក្រៅនៅតែមានទំហំតូច ហើយក៏រក្សាបាននូវទំហំ LCD ពេញលេញ ដោយបង្កើតឱ្យមានពាក់ដ៏ងាយស្រួលសម្រាប់សកម្មភាពខាងក្រៅជាមួយនឹងឧបករណ៍តិចតួចបំផុត។
ធន់នឹងអណ្តាតភ្លើងដែលធ្វើឱ្យអស់ក្ដីកង្វល់នឹងរឿងអគ្គិភ័យ
តួកណ្ដាលត្រូវបានផលិតឡើងពីជ័រធន់នឹងអណ្ដាតភ្លើង ដែលផលិតចេញពីជ័របែបជីវសាស្រ្ដ។ តាមរយៈវត្ថុធាតុដែលមានវិញ្ញាបនបត្រ UL94 កម្រិត V-0 នេះ អណ្ដាតភ្លើងនឹងរលត់ដោយខ្លួនឯងនៅពេលដែលប្រភពបញ្ឆេះត្រូវបានដកចេញ ដែលការពារភ្លើងមិនឱ្យឆេះបន្តទៀត។ មុខងារបម្រុងប្រយ័ត្នសុវត្ថិភាពនៅពេលដែលមានផ្កាភ្លើងហើរចេញពីចង្ក្រានបាយ ឬភ្នក់ភ្លើង។ សម្ភារៈដ៏ទំនើបនេះត្រូវបានរចនាឡើងដោយគិតគូរពីសុវត្ថិភាព និងទំនួលខុសត្រូវចំពោះបរិស្ថាន ដែលបង្កើនមុខងារដ៏មានប្រយោជន៍ជាឧបករណ៍ប្រើនៅខាងក្រៅ។
ខ្សែនាឡិកា Dura Soft (ជ័រកៅស៊ូពង្រឹងដោយ CNF) ដើម្បីឱ្យងាយស្រួលពាក់ ក៏ដូចជាសម្រាប់ប្រើប្រាស់ដ៏មានប្រយោជន៍ផងដែរ
PRW-69Y
ខ្សែនាឡិកាត្រូវបានលត់ដំជាមួយ CNF ដែលជាវត្ថុធាតុដែលប្រើជ័របែបជីវសាស្ត្រដែលទទួលបានការចាប់អារម្មណ៍នៅជុំវិញពិភពលោក។ សារធាតុ CNF ដែលត្រូវបានច្របាច់បញ្ចូលទៅក្នុងជ័រកៅស៊ូ បង្កើតបានជាខ្សែនាឡិកាដែលរក្សាវភាពបត់បែនស្រាល ដោយបន្ថែមភាពរឹងមាំ និងភាពធន់ដើម្បីទប់ទល់នឹងកត្តាបរិស្ថាន ដែលអ្នកផ្សងព្រេងត្រូវការនៅពេលចេញទៅក្រៅ។ ខ្សែនាឡិកាត្រូវបានរចនាឡើងជាមួយនឹងកម្រាស់ដ៏ត្រឹមត្រូវ ដើម្បីធានាថាពាក់ទៅសមល្អឥតខ្ចោះ។
សែលុយឡូសណានូហ្វាយប័រ (CNF)
វត្ថុធាតុជីវសាស្រ្តដែលផលិតចេញពីសរសៃឈើចម្រាញ់ដល់កម្រិតណានូម៉ែត្រ។ បន្ថែមពីលើកម្លាំងតំណឹងខ្ពស់ និងសមត្ថភាពទប់ទល់នឹងអ៊ីដ្រូលីស៊ីស ព្រមទាំងសីតុណ្ហភាពទាបនិងខ្ពស់ វត្ថុធាតុដែលមិនប៉ះពាល់ដល់បរិស្ថាននេះ អាចត្រូវបានកែច្នៃឡើងវិញតាមរយៈវិធីសាស្រ្តកែច្នៃវត្ថុធាតុ ឬកែច្នៃដោយកម្ដៅ។
ខ្សែក្រណាត់ដែលអាចការពារពីអណ្តាតភ្លើង រឹងមាំខ្លាំង
PRW-69YB
ខ្សែនាឡិកាត្រូវបានផលិតឡើងពី CORDURA® re/cor™ ដែលជាក្រណាត់ដែលមានភាពធន់ខ្លាំងនិងស្រាល។ ខ្សែនាឡិកានេះមានភាពធន់នឹងភ្លើង សូម្បីតែពេលប៉ះផ្កាភ្លើងពីការចម្អិនម្ហូប ឬភ្នក់ភ្លើងពេលបោះតង់ក៏ដោយ ដែលមិនធ្វើឱ្យមានស្នាមឆេះនោះទេ។ ក្រណាត់ CORDURA® re/cor™ ត្រូវបានផលិតពីសំណល់ក្រោយឧស្សាហកម្មដែលបានកែច្នៃឡើងវិញ និងត្រូវបានរំពឹងថាជួយកាត់បន្ថយផលប៉ះពាល់ដល់បរិស្ថាន។
*CORDURA® គឺជាពាណិជ្ជសញ្ញាចុះបញ្ជីរបស់ INVISTA សម្រាប់ក្រណាត់ដែលប្រើប្រាស់បានយូរ។
សិនស័របីគ្រាប់៖
ការចុចតែមួយលើប៊ូតុងដាច់ដោយឡែកនឹងបើកការវាស់ត្រីវិស័យ រយៈកម្ពស់ សម្ពាធបរិយាកាស និងសីតុណ្ហភាព។ ប្រតិបត្តិការងាយប្រើ និងរហ័សផ្តល់នូវទិន្នន័យបរិស្ថានចាំបាច់សម្រាប់ការឡើងភ្នំ និងការដើរភ្នំ។
ថាមពលពន្លឺព្រះអាទិត្យ និងការគ្រប់គ្រងដោយវិទ្យុ Multiband 6
ទទួលសញ្ញារលកវិទ្យុម៉ោងស្តង់ដាពីស្ថានីយចំនួនប្រាំមួយនៅទូទាំងពិភពលោក និងកែតម្រូវម៉ោងដោយស្វ័យប្រវត្តិ។ ការសាកថ្មដោយថាមពលពន្លឺព្រះអាទិត្យធានាដល់ប្រតិបត្តិការមុខងារនាឡិកាប្រកបដោយស្ថិរភាព។
ជ័របែបជីវសាស្រ្ត
សមាសធាតុជ័រសំខាន់ៗដែលប្រើលើតួ និងខ្នងតួនាឡិកា ផលិតចេញពីជ័របែបជីវសាស្រ្ត ដែលជាវត្ថុធាតុជួយកាត់បន្ថយផលប៉ះពាល់បរិស្ថាន។
* រូបភាពត្រូវបានរួមបញ្ចូលក្នុងគោលបំណងបង្ហាញជារូបភាពពន្យល់។
Super Illuminator
អំពូល LED ភ្លឺខ្លាំងស្វ័យប្រវត្តិពេញជួយធ្វើឱ្យការមើលនៅទីងងឹតកាន់តែប្រសើរឡើង។
*លក្ខណៈពណ៌នៃផលិតផលដែលមានក្នុងបញ្ជីអាចនឹងខុសគ្នាពីផលិតផលជាក់ស្តែងក្នុងករណីមួយចំនួន។