Skip to content
ទិដ្ឋភាពសំខាន់នៃ PRW-B1000

នាឡិកា PRO TREK ដ៏ទំនើបទទួលបានការបំផុសគំនិតពី Yosemite ដែលជាទិសដៅដ៏ល្បីល្បាញមួយនៅលើពិភពលោកសម្រាប់អ្នកដើរផ្សងព្រេងនៅខាងក្រៅ

នាឡិកា PRO TREK ដំបូងបំពាក់ជាមួយការគ្រប់គ្រងដោយវិទ្យុដែលដើរដោយថាមពលពន្លឺព្រះអាទិត្យជាមួយនឹង Bluetooth® ហើយនាឡិកា PRW-B1000 គឺជានាឡិកាដ៏ទំនើបមួយដែលភ្ជាប់មកជាមួយការវាស់ស្ទង់ដោយសិនស័របីគ្រាប់ និងបន្ថែមមកជាមួយមុខងារកំណត់ទីតាំង និងមុខងារដ៏មានប្រយោជន៍ផ្សេងទៀតសម្រាប់ផ្ដល់ជំនួយលំដាប់ខ្ពស់នៅទីវាល។ ខ្សែ Dura Soft (ជ័រដែលផលិតចេញពីសរសៃណាណូ [CNF]) និងតួគ្រោងនាឡិកាត្រូវបានផលិតចេញពីជ័របែបជីវសាស្ត្រដែលទទួលខុសត្រូវចំពោះបរិស្ថាន។ ដោយប្រើនូវបច្ចេកវិទ្យាចុងក្រោយបំផុតដើម្បីផ្ដល់ទាំងសមត្ថភាពប្រើប្រាស់ និងភាពធន់បានយូរ នាឡិកានេះបំពេញតាមតម្រូវការរបស់អ្នក និងអ្វីដែលអ្នកចង់បាន នៅពេលដើរផ្សងព្រេងនៅពិភពខាងក្រៅដ៏អស្ចារ្យ។
កងមុខលោហៈរំលេចនូវបន្ទាត់ត្រង់ស្រួចដែលទទួលបានការបំផុសគំនិតពីថ្មធំៗដ៏ល្បីល្បាញនៅ Yosemite ដែលជាទិសដៅដ៏ល្បីល្បាញមួយសម្រាប់អ្នកចូលចិត្តដើរផ្សងព្រេងនៅជុំវិញពិភពលោក។ ការរចនាបែបអង់អាចរំលឹកឱ្យឃើញពីគុណភាពដែលមានភ្ជាប់មកជាមួយនាឡិកា PRO TREK ដ៏ទំនើប។

ការរចនាដ៏រឹងមាំដែលទទួលបានការបំផុសគំនិតដោយផ្ទៃសិលាដ៏ល្បីល្បាញរបស់ Yosemite

ថ្មដ៏ល្បីល្បាញនៅ Yosemite គឺជាទម្រង់រូបភាពពិតនៃផ្ទៃថ្មចោទ ដែលអ្នកឡើងភ្នំគោរពស្រឡាញ់។ ទម្រង់របស់ថ្មត្រូវបានឆ្លុះបញ្ចាំងនៅក្នុងកងមុខនាឡិកា ដែកអ៊ីណុកដែលមានគែមមាំ ទម្រង់ពហុមុខ និងរន្ធប្រហោងជ្រុងៗ ដែលតំណាងឱ្យស្នាមប្រេះនៅក្នុងផ្ទៃថ្ម។ សមាសធាតុលោហៈធំៗសម្រាប់ប៊ូតុងចំហៀង និងក្បាលរុយផ្ដល់ឱ្យនាឡិកានូវរូបរាង និងអារម្មណ៍រឹងមាំ។ គ្រោងរចនាសម្ព័ន្ធមុខនាឡិកាដែលមានស្រទាប់ច្រើន ជួយបង្កើនអារម្មណ៍ស៊ីជម្រៅ ចំណែកឯទ្រនិចនាឡិកាធំៗ និងគ្រឿងសម្គាល់ផុសឡើង ធ្វើឱ្យមានភាព​ងាយស្រួលក្នុងការមើល។ សូចនាករនៅក្នុងមុខនាឡិកាខាងក្នុងនៅទីតាំងម៉ោង 9 ដែលរំលឹកដល់ស្រយូវ — ដែលជានិមិត្តសញ្ញានៃការវិវត្តឧបករណ៍សម្រាប់​ឡើងភ្នំក្នុងទសវត្សរ៍ឆ្នាំ 1970។

រូបខ្សែនាឡិកា Dura Soft របស់ PRW-B1000

ខ្សែនាឡិកា Dura Soft (ជ័រកៅស៊ូពង្រឹងដោយ CNF) ដើម្បីឱ្យងាយស្រួលពាក់ ក៏ដូចជាសម្រាប់ប្រើប្រាស់ដ៏មានប្រយោជន៍ផងដែរ

នេះគឺជានាឡិកា Casio ដំបូងគេដែលមានខ្សែនាឡិកាពង្រឹងដោយ CNF ដែលជាវត្ថុធាតុជីវសាស្រ្តដ៏មានប្រយោជន៍ដែលកំពុងទាក់ទាញចំណាប់អារម្មណ៍នៅទូទាំងពិភពលោក។ សារធាតុ CNF ដែលត្រូវបានច្របាច់បញ្ចូលទៅក្នុងជ័រកៅស៊ូ បង្កើតបានជាខ្សែនាឡិកាដែលរក្សាវភាពបត់បែនស្រាល ដោយបន្ថែមភាពរឹងមាំ និងភាពធន់ដើម្បីទប់ទល់នឹងកត្តាបរិស្ថាន ដែលអ្នកផ្សងព្រេងត្រូវការនៅពេលចេញទៅក្រៅ។ ខ្សែនាឡិកាត្រូវបានរចនាឡើងជាមួយនឹងកម្រាស់ដ៏ត្រឹមត្រូវ ដើម្បីធានាថាពាក់ទៅសមល្អ​ឥតខ្ចោះ។

សែលុយឡូសណានូហ្វាយប័រ (CNF)

វត្ថុធាតុជីវសាស្រ្តដែលផលិតចេញពីសរសៃឈើចម្រាញ់ដល់កម្រិតណានូម៉ែត្រ។ បន្ថែមពីលើកម្លាំងតំណឹងខ្ពស់ និងសមត្ថភាពទប់ទល់នឹងអ៊ីដ្រូលីស៊ីស ព្រមទាំងសីតុណ្ហភាពទាបនិងខ្ពស់ វត្ថុធាតុដែលមិនប៉ះពាល់ដល់បរិស្ថាននេះ អាចត្រូវបានកែច្នៃឡើងវិញតាមរយៈវិធីសាស្រ្តកែច្នៃវត្ថុធាតុ ឬកែច្នៃដោយកម្ដៅ។

1៖ ភាពធន់នឹងអ៊ីដ្រូលីស៊ីស (ភាពធន់នឹងស្នាមប្រេះ)
2៖ ភាពធន់នឹងសីតុណ្ហភាពទាប (នៅតែអាចបត់បែនបានរហូតដល់ –20ºC [–4ºF])
3៖ កម្លាំងតំណឹងខ្ពស់ (ធន់ជាងស៊ីលីកូន)
4៖ ភាពធន់នឹងសីតុណ្ហភាពខ្ពស់ (ធន់នឹងកម្ដៅបានល្អជាងខ្សែជ័រអ៊ុយរ៉ែនធម្មតា)

រូបភាពតួនាឡិកាដែលធន់នឹងភ្លើងសម្រាប់ PRW-B1000

តួនាឡិកាដែលធន់នឹងអណ្តាតភ្លើងដើម្បីផ្តល់នូវអារម្មណ៍សុវត្ថិភាពនៅក្បែរភ្លើង

តួនាឡិកាកណ្ដាលត្រូវបានផលិតឡើងពីជ័រធន់នឹងភ្លើង ដែលផលិតចេញពីវត្ថុធាតុជ័របែបជីវសាស្រ្ដ តាមរយៈវត្ថុធាតុដែលមានវិញ្ញាបនបត្រ UL94 កម្រិត V-0 នេះ អណ្ដាតភ្លើងនឹងរលត់ដោយខ្លួនឯងនៅពេលដែលប្រភពបញ្ឆេះត្រូវបានដកចេញ ដែលការពារភ្លើងមិនឱ្យឆេះបន្តទៀត។ ការប្រុងប្រយ័ត្នសុវត្ថិភាពជួយឱ្យអ្នកអស់ក្ដីបារម្ភនៅពេលដែលមានផ្កាភ្លើងហើរចេញពីចង្ក្រានបាយ ឬភ្លើងជំរំ។

វត្ថុធាតុ UL94 កម្រិត V-0

ស្តង់ដាសម្រាប់ភាពធន់នឹងភ្លើងនៅក្នុងវត្ថុធាតុប្លាស្ទិកដែលកំណត់ដោយមន្ទីរពិសោធន៍ Underwriters Laboratories (UL) ដែលជាអង្គការបញ្ជាក់សុវត្ថិភាពផលិតផលដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក។ ជ័រធន់នឹងភ្លើងដែលបានប្រើសម្រាប់នាឡិកានេះ ឆ្លើយតបនឹងស្តង់ដាវិញ្ញាបនបត្រ V-0 ដែលផ្ដល់ឱ្យវត្ថុធាតុដែលមានលក្ខណសម្បត្តិរលត់ដោយខ្លួនឯង ដែលឈប់ឆេះនៅពេលដែលប្រភពបញ្ឆេះត្រូវបានដកចេញ។

រូបភាពបង្ហាញពីរបៀបដំណើរការកំណត់ទីតាំងនៅលើ PRW-B1000

មុខងារកំណត់ទីតាំងនឹងតម្រង់ទិសដំណើរផ្សងព្រេងរបស់អ្នកនៅខាងក្រៅ

នាឡិកានេះមានបំពាក់ទៅដោយមុខងារកំណត់ទីតាំង ដែលជាមុខងារមានប្រយោជន៍សម្រាប់សកម្មភាពក្រៅផ្ទះ ដើម្បីជួយអ្នករកទីតាំងដែលអ្នកនៅ និងទិសដៅដែលអ្នកកំពុងទៅ។ ទ្រនិចសូចនាករនៅក្នុងមុខនាឡិកានៅទីតាំងម៉ោង 3 បង្ហាញពីទិសដៅនៃចំណុចដែលបានកំណត់នៅលើផែនទីកម្មវិធី* ហើយអេក្រង់ LCD បង្ហាញចម្ងាយពីទីតាំងបច្ចុប្បន្នរបស់អ្នក។ អ្នកក៏អាចរក្សាទុកទីតាំងបច្ចុប្បន្នរបស់អ្នកនៅលើផែនទីដោយប្រើនាឡិកានេះបានផងដែរ។ វាមានប្រយោជន៍សម្រាប់ការរកផ្លូវត្រឡប់មកវិញ នៅពេលអ្នកចុះពីលើភ្នំ ឬនៅពេលដែលអ្នកត្រូវការរកទីតាំងរថយន្តដែលអ្នកបានចត។ នៅពេលប្រើប្រាស់ជាមួយត្រីវិស័យឌីជីថល ដែលចង្អុលទិសខាងជើងតាមរយៈទ្រនិចវិនាទីរបស់នាឡិកា មុខងារនេះផ្ដល់ការណែនាំដែលអាចទុកចិត្តបាននៅក្នុងសេណារីយ៉ូក្រៅផ្ទះជាច្រើន។

* នៅប្រទេសចិន អ្នកប្រើប្រាស់​មិនអាច​កំណត់ចំណុចនៅក្នុងកម្មវិធីដោយផ្ទាល់ដៃបានទេ។

សិនស័របីគ្រាប់ PRW-B1000

សិនស័របីគ្រាប់ (ត្រីវិស័យឌីជីថល ឧបករណ៍វាស់សម្ពាធបរិយាកាស/ឧបករណ៍វាស់រយៈកម្ពស់ និងទែម៉ូម៉ែត្រ) ទទួលបានអារម្មណ៍ពីបម្រែបម្រួល​ធម្មជាតិ

រូបភាពជ័របែបជីវសាស្រ្តរបស់ PRW-B1000

ការយកចិត្តទុកដាក់លើវត្ថុធាតុ៖ ជ័របែបជីវសាស្រ្ត

សមាសធាតុជ័រសំខាន់ៗដែលប្រើក្នុងប្រអប់ ខ្នងតួនាឡិកា និងជាច្រើនទៀត ត្រូវបានផលិតដោយជ័របែបជីវសាស្រ្ត ដែលជាវត្ថុធាតុរំពឹងថាជួយកាត់បន្ថយផលប៉ះពាល់បរិស្ថាន។
* រូបភាពត្រូវបានរួមបញ្ចូលក្នុងគោលបំណងបង្ហាញជារូបភាពពន្យល់។

រូបភាពនៃនាឡិកា PRW-B1000 ដំណើរការដោយ Tough Solar

ដើរដោយ Tough Solar សម្រាប់​ការបំប្លែង​ពន្លឺ​ទៅជាថាមពល

បង្កើតថាមពលគ្រប់គ្រាន់សម្រាប់ការដំណើរការដោយរលូននៃមុខងារផ្សេងៗដែលប្រើប្រាស់ថាមពលច្រើន ចាប់ពីពន្លឺព្រះអាទិត្យ ឬភ្លើងបំភ្លឺក្នុងផ្ទះតិចតួច។ មិនចាំបាច់មានឧបករណ៍សាកថ្មទេ ដែលអនុញ្ញាតឱ្យប្រើប្រាស់បានងាយស្រួល និងអាចទុកចិត្តបាននៅក្នុងបរិយាកាសខាងក្រៅ។

រូបភាពនៃមុខងារទទួលសញ្ញាវិទ្យុ និងការតភ្ជាប់ទូរសព្ទឆ្លាតវៃរបស់នាឡិកា PRW-B1000

ការគ្រប់គ្រងវិទ្យុ និង Smartphone Link ជួយបង្កើនភាពងាយស្រួលក្នុងការប្រើប្រាស់នៅខាងក្រៅ

តាមរយៈសញ្ញាកែតម្រូវម៉ោងដែលបញ្ជូនចេញពីស្ថានីយ៍ចំនួនប្រាំមួយជុំវិញពិភពលោក និងការគាំទ្រតាមរយៈ Bluetooth® នាឡិកានេះលៃតម្រូវដោយស្វ័យប្រវត្តិ ដើម្បីណែនាំសកម្មភាពក្រៅផ្ទះរបស់អ្នក និងរក្សាម៉ោងរបស់អ្នកឱ្យមានភាពសុក្រឹត។ ធ្វើសមកាលកម្មជាមួយកម្មវិធីពិសេសសម្រាប់មុខងារកាន់តែច្រើនដែលផ្តល់នូវអ្វីដែលអ្នកត្រូវការនៅក្នុងបរិយាកាសខាងក្រៅដ៏អស្ចារ្យ។ ប្រើកម្មវិធីដើម្បីលៃតម្រូវការអានរយៈកម្ពស់ដោយស្វ័យប្រវត្តិនៅលើនាឡិកា ឬតាមដានរយៈកម្ពស់ និងផ្លូវដែលបានធ្វើដំណើរនៅលើផែនទីក្នុងកម្មវិធី ដើម្បីទទួលបានភាពងាយស្រួល និងភាពរីករាយបន្ថែមទៀតនៅខាងក្រៅ។

រូបថតរបស់ PRW-B1000 នៅពេលដែលវាបើកភ្លើង

Super Illuminator (ពន្លឺ LED ពីរស្វ័យប្រវត្តិពេញលេញ​ដែលមានពន្លឺខ្លាំង) ដើម្បីអាចមើលនាឡិកាច្បាស់​នៅទីងងឹត

រូបថតបង្ហាញពីកញ្ចក់គ្រីស្តាល់ត្បូងកណ្ដៀងរបស់ PRW-B1000

គ្រីស្តាល់ត្បូងកណ្តៀងដែលធន់នឹង​ការកោសឆ្កូត និងថ្លាច្បាស់ដែលមាន​កញ្ចក់ការពារ​ចំណាំងផ្លាត

ភាពយន្ត

លក្ខណៈបច្ចេកទេស

នាឡិកា CASIO (កម្មវិធីទូរសព្ទឆ្លាតវៃ)

មុខងារច្រើន ទាំងអស់ស្ថិត​​នៅចុង​ម្រាម​ដៃរបស់​អ្នក
នាឡិកា CASIO
(កម្មវិធីទូរសព្ទឆ្លាតវៃ)

- ការកែតម្រូវពេលវេលាដោយស្វ័យប្រវត្តិ (បួនដងក្នុងមួយថ្ងៃ)
- ការកំណត់នាឡិកាដៃមានភាពងាយស្រួល
- ម៉ោងពិភពលោក
(ប្រមាណ 300 ទីក្រុង)
- ម៉ោង & ទីកន្លែង៖ ការចុចប៊ូតុងនៅលើនាឡិកាកត់ត្រាកាលបរិច្ឆេទ ម៉ោង និងទីតាំងបច្ចុប្បន្ននៅលើផែនទីនៅក្នុងកម្មវិធី។ មាន​ប្រយោជន៍ជាកំណត់ហេតុសកម្មភាព។
- អង្គចងចាំទីតាំង៖ ការចុចប៊ូតុងនៅលើនាឡិកានឹងកត់ត្រាទីតាំងបច្ចុប្បន្ននៅលើផែនទីនៅក្នុងកម្មវិធី។
- មុខងារកំណត់ទីតាំង៖ នាឡិកាបង្ហាញពីទិសដៅ និងចម្ងាយទៅកាន់ទីតាំងដែលត្រូវបានកត់ត្រាដោយប្រើអង្គចងចាំទីតាំង ឬដែលកំណត់ដោយផ្ទាល់ដៃនៅលើផែនទីនៅក្នុងកម្មវិធី។*
- កំណត់ហេតុផ្លូវ៖ រយៈកម្ពស់ដែលវាស់ដោយនាឡិកា និងព័ត៌មានដែលទទួលបានពី GPS របស់ទូរសព្ទឆ្លាតវៃ ត្រូវបានកត់ត្រាដោយស្វ័យប្រវត្តិដោយកម្មវិធី។ អ្នកអាចដាក់សម្គាល់ចំណុចរយៈកម្ពស់មួយនៅលើផែនទីបាន។
- ការប្ដូរម៉ូដតាមបំណង៖ អ្នកអាចបើក និងបិទម៉ូដនាឡិកា និងអាចតម្រៀបលំដាប់ដែលចង់បានឡើងវិញទៅតាមតម្រូវការ ឬស្ថានភាព។
- ការកែតម្រូវរយៈកម្ពស់ដោយស្វ័យប្រវត្តិ៖ កែតម្រូវការវាស់ស្ទង់រយៈកម្ពស់ដែលបង្ហាញនៅលើនាឡិកាទៅរយៈកម្ពស់ដែលវាស់ដោយកម្មវិធីដោយស្វ័យប្រវត្តិ។
- មុខងារស្វែង​រកទូរសព្ទ

* នៅប្រទេសចិន អ្នកប្រើប្រាស់​មិនអាច​កំណត់ចំណុចនៅក្នុងកម្មវិធីដោយផ្ទាល់ដៃបានទេ។

មុខងាររបស់នាឡិកា

• មិន​ងាយជ្រាបទឹករហូតដល់ 10 បារ
• ធន់នឹងសីតុណ្ហភាពទាប
(-10°C/14°F)
• ដើរដោយថាមពលពន្លឺព្រះអាទិត្យ
• Smartphone Link
• គ្រប់គ្រងដោយវិទ្យុ
(Multiband 6)
• ការកែតម្រូវទីតាំង​ដើមទ្រនិច​ស្វ័យប្រវត្តិ
• មុខងារផ្លាស់ប្តូរទ្រនិច
• ត្រីវិស័យឌីជីថល
• មុខងារវាស់​សម្ពាធបរិយាកាស
• មុខងារវាស់រយៈកម្ពស់
• ទែម៉ូម៉ែត្រ
• ​អេក្រង់បង្ហាញម៉ោងពេលព្រះអាទិត្យរះ និងលិច
• ម៉ោងពិភពលោក
(55 ទីក្រុង)
• នាឡិកាកំណត់ពេល 1/100 វិនាទី
• កម្មវិធីកំណត់ម៉ោងរាប់ថយក្រោយ
• ម៉ោងរោទ៍ប្រចាំថ្ងៃ 5 ដង
• អំពូល LED ពីរភ្លឺច្បាស់ស្វ័យប្រវត្តិ
(Super Illuminator)

សញ្ញាពាក្យ និងនិមិត្តសញ្ញា Bluetooth® គឺជា​ពាណិជ្ជសញ្ញា​ដែល​បាន​ចុះ​បញ្ជី​របស់ Bluetooth SIG, Inc. ហើយ​រាល់ការប្រើសញ្ញា​ទាំងនេះ​ដោយ Casio Computer Co., Ltd. គឺស្ថិតក្រោម​អាជ្ញា​បណ្ណ។

Select a location