Skip to content
អាណាឡុក

SHE-4548D-2A

G-SHOCK របស់ខ្ញុំ

ដាក់​អារម្មណ៍ខ្លួន​អ្នក​ចូលទៅក្នុង​សម្រស់​ដ៏ស្រស់​ត្រកាល​នៃផ្ទៃមេឃ ជាមួយនឹងមុខនាឡិកាភ្លឺចាំងដែល​ប្រើពណ៌​ផ្សេងៗ​គ្នា​ទៅ​តាម​​រយៈដំណើរពេលវេលា។ ការសិក្សាអំពីភាពឆើតឆាយ និងពន្លឺចែងចាំង ការរចនា​ដ៏​ស្រស់បំព្រង​នេះ​រំលេចមុខនាឡិកាដែល​បង្ហាញ​ពី​ពណ៌ផ្ទៃមេឃនាពេលរាត្រី​នៃ Milky Way​ ដែលដាក់​លើកងមុខ និង​ខ្សែនាឡិកា​ដែល​មាន​ពណ៌ប្រាក់។ គ្រីស្តាល់នៅទីតាំងម៉ោង 7 បន្ថែម​ពន្លឺភ្លឹបភ្លែតៗ​លើ​រូបរាង​របស់ខ្លួន។ នាឡិកាខ្នាតកណ្តាល​នេះ​នាំមកនូវភាពភ្លឺរលោង​គុណភាព​ខ្ពស់​ទៅ​នឹងកដៃរបស់​អ្នក​ជាមួយ​ប្រអប់​នាឡិកា​ដែក​អ៊ីណុកផ្ទៃរលោង ទំហំ 32 មីល្លីម៉ែត្រ និង​ទម្រង់​​​នាឡិកា​មានរាងស្តើង ត្រឹមតែ 7.3 មីល្លីម៉ែត្រ ផ្តល់​នូវ​ភាពងាយស្រួល និង​ផាសុកភាពបំពេញចិត្តអ្នក។ គ្រីស្ដាល់​ត្បូងកណ្តៀងដែលធន់នឹងការកោសឆ្កូតផ្តល់​នូវ​ភាពថ្លាល្អ និង​ងាយស្រួលអាន។ ភាពធន់មិនងាយជ្រាបទឹករហូតដល់ 50 ម៉ែត្រ ស្រាយ អស់ក្ដីកង្វល់របស់អ្នក មិនថាលាងសម្អាតចានឆ្នាំង ឬធ្វើការប៉ះពាល់ជាមួយ​ទឹកនោះទេ។

  • ពីផ្នែកខាងឆ្វេង៖ SHE-4548G-2A, SHE-4548D-2A, SHE-4548PG-4A, SHE-4548PGL-4A

លក្ខណៈបច្ចេកទេស

*លក្ខណៈ​ពណ៌របស់ផលិតផលដែលមានក្នុងបញ្ជី ​អាចនឹងខុសគ្នាពីផលិតផលជាក់ស្តែងក្នុងករណីមួយចំនួន។

Select a location