Skip to content
12 ខ្ទង់ / កិច្ច​ការធ្ងន់ៗ
ម៉ាស៊ីនគិតលេខសម្រាប់អនុវត្តជាក់ស្ដែង
Compact Desk Type

JS-20B

G-SHOCK របស់ខ្ញុំ

លក្ខណៈពិសេស

ជំហានមួយទៀតឆ្ពោះទៅរករូបរាងដ៏ល្អបំផុត

ឥឡូវនេះម៉ូដែលថ្មីៗនៃម៉ាស៊ីនគិតលេខសម្រាប់កិច្ចការធ្ងន់ៗ ដែលផ្តល់នូវការប្រើប្រាស់ដែលមាន​ភាពជាប់ធន់ និងល្អ​ប្រសើរបំផុតមានដាក់ចេញលក់ហើយ។ តួលោហៈរាងការ៉េបង្ហាញពីវត្តមានដ៏មានឥទ្ធិពល​និងពណ៌លោហធាតុដ៏ឡូយឆាយផ្តល់នូវលក្ខណៈបច្ចេកវិទ្យាទំនើប និងគុណភាពខ្ពស់ស័ក្តិសមឥតខ្ចោះទៅនឹងម៉ាស៊ីនគិតលេខ CASIO បែបទំនើប។

ការបង្ហាញទំហំធំខ្លាំង

អេក្រង់​បង្ហាញកាន់តែធំធ្វើឱ្យអ្នកកាន់តែងាយស្រួលអាន​ទិន្នន័យ។

JS-40B

គ្រាប់ចុចធន់ការពារស្លេកពណ៌

គ្រាប់ចុចត្រូវបានផលិតដោយចាក់ប្លាស្ទិកដែលមានពណ៌ពីរផ្សេងគ្នា។ សញ្ញាសម្គាល់នៃគ្រាប់ចុចគឺជាប្លាស្ទិកដែលមានន័យថាគ្រាប់ចុចទាំងនោះមិនសឹក ឬស្លេកពណ៌ នៅពេលប្រើប្រាស់។

 
* មិនរាប់បញ្ចូលគ្រាប់ចុច [M/EX],[TAX+] និង [TAX−]។
កំណាត់គ្រាប់ចុច

ប្លង់គ្រាប់ចុច និងរូបរាងជ័រគម្រប​គ្រាប់ចុច

គ្រាប់ចុចត្រូវបានរចនាឡើងតាមរូបរាងដែលងាយស្រួលប្រើ និងត្រូវបានរៀបចំរចនាសម្ព័ន្ធ ដើម្បីឱ្យត្រូវនឹង​ចលនាម្រាមដៃតាមបែបធម្មជាតិ។

ថាមពលពន្លឺ​ព្រះអាទិត្យ និងថ្ម

ប្រើថាមពលពន្លឺព្រះអាទិត្យ នៅពេលពន្លឺគ្រប់គ្រាន់ ប្រើប្រាស់ថ្ម នៅពេលពន្លឺមិនគ្រប់គ្រាន់។

រចនាសម្ព័ន្ធមិនរអិល

ជើងជ័រធំៗនៅបាតម៉ាស៊ីនគិតលេខការពារកុំឱ្យរអិលអំឡុងពេលប្រតិបត្តិការ។

សញ្ញាពាក្យ​បញ្ជាមុខងារ

និមិត្តសញ្ញា (+,-,×,÷) នៅលើអេក្រង់បង្ហាញពីស្ថានភាពនៃប្រតិបត្តិការដែលអ្នកកំពុងធ្វើ។

គ្រាប់ចុច​ប៉ះស្ងាត់

គ្រាប់ចុចត្រូវបានរចនាឡើងជាពិសេសសម្រាប់ប្រតិបត្តិការស្ងប់​ស្ងាត់ បើប្រៀបធៀបទៅនឹងម៉ាស៊ីនគិតលេខ CASIO មុនៗ ដើម្បីជួយរក្សាឱ្យ​បរិយាកាសការងារមានភាពរីករាយជាងមុន។

ដំណើររមៀលគ្រាប់ចុចបី

ប្រតិបត្តិការគ្រាប់ចុចត្រូវបានរក្សាទុកក្នុងអង្គចងចាំបម្រុងទុក ដូច្នេះគ្មានអ្វីបាត់បង់ សូម្បីតែក្នុងអំឡុងពេលបញ្ចូលល្បឿនលឿនក៏ដោយ។

លក្ខណៈបច្ចេកទេស

Select a location