Skip to content
BABY-G+PLUS ម៉ូដែលកិច្ចសហការ Baby Molly
ស៊េរី BGD-10

BGD-10KPM-7

ថ្មីៗ 11/2026
G-SHOCK របស់ខ្ញុំ

រស់រវើក គួរឱ្យខ្នាញ់ និងទទួលបានការគាំទ្រយ៉ាងខ្លាំងជានិច្ច! Baby Molly មកពី POP MART បានសហការជាមួយ BABY-G ដើម្បីបង្កើតនាឡិកាដ៏គួរឱ្យស្រឡាញ់ ដែលអាចផ្លាស់ប្ដូររូបរាងបានយ៉ាងទាន់សម័យ។ ដោយបង្កើតឡើងយកលំនាំតាមម៉ូដែល BGD-10K នៃស្រឡាយ BABY-G+PLUS នាឡិកាសហការគ្នានេះមានមកជាមួយស្រោមការពារដែលមានខ្សែស្ពាយពិសេស ដើម្បីដោះដូរម៉ូតបានយ៉ាងគួរឱ្យស្រឡាញ់។ ការរចនាគឺពោរពេញទៅដោយរចនាបថលម្អិតតូចៗយ៉ាងរស់រវើក—និងភាពភ្ញាក់ផ្អើលជាច្រើន—ដើម្បីធ្វើឱ្យថ្ងៃរបស់អ្នកពោរពេញដោយភាពរីករាយ! តួប្រអប់មានពណ៌លឿងដូចទៅនឹងសក់របស់ Baby Molly ហើយគ្រាន់តែចុចប៊ូតុងភ្លើង នោះ ភ្នែកពណ៌ខៀវស្រស់ទាំងពីររបស់នាងនឹងលេចឡើង ដែលប្រែក្លាយផ្ទៃនាឡិកាទៅជាផ្ទៃមុខរបស់ Baby Molly ភ្លាមៗ។ ខ្សែនាឡិកាមានរំលេចឡូហ្គោ Baby Molly និងនាំយកពិភពដ៏ពិសេសរបស់នាងមកបង្ហាញ តាមរយៈរូបភាពគំនូរនៃដំណើរទៅសាលាមត្តេយ្យជាមួយមិត្តល្អបំផុតរបស់នាង គឺកូនឆ្មា Baby Tabby។ តើមានអ្វីលាក់កំបាំងនៅខាងក្រោមតួប្រអប់នាឡិកា? គ្រាន់តែដោះខ្សែនាឡិកាចេញ អ្នកនឹងឃើញរូបភាពស្លាកឈ្មោះសាលាមត្តេយ្យរបស់នាង។ ខ្នងនាឡិកាថែមទាំងមានចារឹកឡូហ្គោខួប 20 ឆ្នាំរបស់ MOLLY ដែលបន្ថែមលក្ខណៈពិសេស និងតម្លៃអនុស្សាវរីយ៍មួយកម្រិតទៀត។ ​អ្នកអាចពាក់វាជានាឡិកាដៃ ឬដោះកង និងខ្សែចេញ ដើម្បីដាក់តួប្រអប់កណ្ដាលចូលទៅក្នុងប្រអប់ពណ៌ផ្កាឈូក ដោយប្រែក្លាយនាឡិកាទៅជាបន្តោងប្រាប់ពេលវេលាយ៉ាងប្លែកអារម្មណ៍។ អ្នកអាចពាក់ព្យួរវានៅលើកាបូបរបស់អ្នក ជាគ្រឿងលម្អដ៏ទាន់សម័យ និងគួរឱ្យឆើតឆាយ។ តុបតែងវាជាមួយនឹងឈុតស្ទីគ័រដើមដែលបានថែមជូន ដើម្បីបង្កើនរចនាបថផ្ទាល់ខ្លួនរបស់អ្នក។ សូម្បីតែប្រអប់វេចខ្ចប់ពិសេស ក៏មានរំលេចរូបភាព Baby Molly និង Baby Tabby ផងដែរ។ សាកស្រមៃមើលថាតើអ្នកនឹងរំភើបយ៉ាងណា ពេលបានបើកប្រអប់ពិសេសមួយនេះ! ជាមួយនឹងគ្រោងតួធន់នឹងការប៉ះទង្គិច និងសមត្ថភាពធន់មិនងាយជ្រាបទឹកជម្រៅរហូតដល់ 100 ម៉ែត្រ មិនបាច់ព្រួយបារម្ភអំពីការប៉ះទង្គិច ការឆ្កូត ឬទឹកភ្លៀងឡើយ ទោះបីជាពាក់នៅលើដៃ ឬដាក់ក្នុងប្រអប់ក៏ដោយ។ ប្រកបដោយទំនុកចិត្ត និងភាពម្ចាស់ការដ៏គួរឱ្យកោតសរសើរ កិច្ចសហការដ៏ពិសេសនេះអញ្ជើញអ្នកមកស្វែងយល់ពីពិភពលោករបស់ Baby Molly តាមរចនាបថផ្ទាល់ខ្លួនរបស់អ្នក។ * ប្រដាប់ដាក់ទុកនាឡិកាដែលមានខ្សែ ・រក្សា​ទុកក្នុងកន្លែងត្រជាក់ និងស្ងួត ដោយមិន​ចាំងពន្លឺថ្ងៃចំផ្ទាល់។ ・ការភ្ជាប់ខ្សែលោហៈ​អាចធ្វើឱ្យខូចរន្ធខ្សែ។ ・ សណ្ឋានដូច​ស្នាមជ្រួញអាចបង្ហាញ​ឡើងនៅលើផ្ទៃ ដោយសារដំណើរការផលិត ដែលធ្វើឱ្យ​ប្រ​​ដាប់ដាក់នាឡិកាមានផ្ទៃ​រលោង។ * ការតុបតែងប្រដាប់ដាក់នាឡិកា​ ・មិនណែនាំឱ្យបន្ថែមគ្រឿងតុបតែងទៅលើនាឡិកាផ្ទាល់នោះទេ។ ・ស្ទីគ័រ​ខ្លះប្រហែលមិនស្អិតជាប់ល្អនឹងប្រដាប់ដាក់នាឡិកាទេ​។ ・មុននឹងប្រើ​ស្ទីគ័រ សូមជូតប្រដាប់ដាក់នាឡិកា​ដើម្បីសម្អាត​ធូលី ប្រេង អង្គធាតុរាវ និងសារធាតុ​ផ្សេងៗទៀតដែលមាននៅលើផ្ទៃ។ ・ស្ទីគ័រអាចរបកចេញ អាស្រ័យទៅលើថាប្រដាប់ដាក់នាឡិកាស្ថិតនៅកន្លែងណា និងរបៀបប្រើប្រាស់ប្រដាប់ដាក់នាឡិកា។ ・ ស្ទីគ័រដែលបិទនៅលើប្រដាប់ដាក់នាឡិកា​​ក្នុងរយៈពេលយូរអាចបន្សល់ទុកនូវកាវស្អិតជាប់។ Baby Molly Baby Molly គឺជាតួអង្គ MOLLY កាលពីវ័យកុមារ ដែលអាចសម្គាល់បានដោយកែវភ្នែកពណ៌ខៀវស្រងាត់ ថ្ពាល់ប៉ោងៗ និងបួងសក់។ នាងតែងតែចង់ដឹងចង់ឃើញរឿងទាំងឡាយឥតឈប់ឈរ និងពោរពេញដោយការស្រមើស្រមៃចំពោះអ្វីៗទាំងអស់ដែលនៅជុំវិញខ្លួន។ គំនិតច្នៃប្រឌិតរបស់នាងពោរពេញទៅដោយគំនិតប្លែកៗគួរឱ្យទាក់ទាញ ហើយនាងស្វែងរកក្ដីសុខតាមរយៈការរុករកពិភពលោកដោយភាពរីករាយ។

  • ទិដ្ឋភាព Baby Molly ដ៏ប្លែកភ្នែកនៅលើកដៃ
  • ស្ទីគ័រសម្រាប់ការតុបតែងប្រកបដោយគំនិតច្នៃប្រឌិតលើប្រដាប់ដាក់នាឡិកាពិសេសដែលមានខ្សែ
  • ភ្នែកពណ៌ខៀវរបស់ Baby Molly លេចឡើងនៅពេលចុចភ្លើង
  • ការវេចខ្ចប់ពិសេស
  • នាឡិកាដែលអាចប្រើបានពីររបៀប និងរចនាបថដ៏ទាក់ទាញ
  • ធន់នឹងការប៉ះទង្គិច​ និងធន់មិនងាយជ្រាបទឹកជម្រៅ 10 បារ
  • គ្រឿងបន្ទាប់បន្សំ៖ ប្រដាប់ដាក់នាឡិកាពិសេសដែលមានខ្សែ
  • គ្រឿងបន្ទាប់បន្សំ៖ ប្រដាប់ដាក់នាឡិកាពិសេសដែលមានខ្សែ + តួនាឡិកាកណ្តាល
  • ស្ទីគ័រដើម

លក្ខណៈបច្ចេកទេស

*លក្ខណៈ​ពណ៌របស់ផលិតផលដែលមានក្នុងបញ្ជី ​អាចនឹងខុសគ្នាពីផលិតផលជាក់ស្តែងក្នុងករណីមួយចំនួន។

Select a location