ម៉ូដែលកិច្ចសហការ BABY-G x Baby Molly
យើងសូមណែនាំនាឡិកាកិច្ចសហការពិសេសរវាង BABY-G និង Baby Molly ដែលជាតួអង្គដ៏ពេញនិយមមកពី POP MART។ នាឡិកាម៉ូដែលកិច្ចសហការនេះបំពាក់ជាមួយប្រដាប់ដាក់ពិសេសមានខ្សែសម្រាប់ផ្គុំ និងផ្លាស់ប្ដូរម៉ូដនាឡិកា ដែលផ្ដល់ជាជម្រើសរចនាបថយ៉ាងច្រើនសម្បូរបែប។
អំពី
Baby Molly
Baby Molly គឺជាតួអង្គ MOLLY កាលពីវ័យកុមារ ដែលអាចសម្គាល់បានតាមរយៈកែវភ្នែកពណ៌ខៀវស្រងាត់ ថ្ពាល់ប៉ោងៗ និងសក់បួង។ នាងតែងតែចង់ដឹងចង់ឃើញ និងស្រមើស្រមៃអំពីអ្វីៗទាំងអស់ដែលនៅជុំវិញខ្លួនរបស់នាងឥតឈប់ឈរ។ គំនិតរបស់នាងពោរពេញទៅដោយភាពតច្នៃប្រឌិត ហើយនាងស្វែងរកក្ដីសុខតាមរយៈការរុករកពិភពលោកដោយភាពរីករាយ។
លក្ខណៈពិសេស
ទិដ្ឋភាព Baby Molly ដ៏មានមន្តស្នេហ៍នៅលើកដៃ
ខ្សែនាឡិការំលេចនូវរូបភាព Baby Molly ដ៏គួរឱ្យស្រឡាញ់ដើរទៅសាលាមត្តេយ្យជាមួយមិត្តសម្លាញ់របស់នាងគឺឆ្មា Baby Tabby រួមជាមួយឡូហ្គោ Baby Molly និងផ្ទៃរចនាគួរឱ្យចង់គយគន់។ ការដោះខ្សែនាឡិកាចេញនឹងបង្ហាញឱ្យឃើញផ្លាកឈ្មោះសាលាមត្តេយ្យរបស់នាង។ ខ្នងតួនាឡិកាត្រូវបានឆ្លាក់ដោយនិមិត្តសញ្ញាខួបលើកទី 20 របស់ MOLLY។
ស្ទីគ័រសម្រាប់ការតុបតែងប្រកបដោយគំនិតច្នៃប្រឌិតលើប្រដាប់ដាក់នាឡិកាពិសេសដែលមានខ្សែ
នៅពេលដោះខ្សែ និងកងមុខចេញ តួនាឡិកាកណ្ដាលអាចដាក់បញ្ចូលទៅក្នុងប្រដាប់ដាក់នាឡិកាដែលមានខ្សែពិសេសបានយ៉ាងស៊ីសង្វាក់។ ប្រដាប់ដាក់នាឡិកាអាចតុបតែងបន្ថែមបានជាមួយនឹងរូបស្ទីគ័រដើមរបស់ Baby Molly និង Baby Tabby ដែលមានផ្ដល់ជូននៅក្នុងឈុត។
ភ្នែកពណ៌ខៀវរបស់ Baby Molly លេចឡើងនៅពេលចុចភ្លើង
កងមុខនាឡិកាត្រូវបានរចនាឡើងដោយពណ៌លឿង ដែលទទួលបានគំនិតច្នៃប្រឌិតចេញពីពណ៌សក់របស់ Baby Molly។ នៅពេលបើកអំពូល LED ភ្នែកពណ៌ខៀវស្រស់របស់នាងនឹងលេចឡើងនៅលើអេក្រង់ LCD ដែលធ្វើឱ្យផ្ទៃមុខរបស់ Baby Molly កាន់តែមានភាពរស់រវើកពេញលេញ។ លក្ខណៈពិសេសដ៏គួរឱ្យស្រឡាញ់នេះផ្ដល់នូវភាពភ្ញាក់ផ្អើល និងភាពរីករាយរាល់ពេលដែលអំពូលត្រូវបានបើក។
ការវេចខ្ចប់ពិសេស
ប្រអប់វេចខ្ចប់ពិសេសមានរំលេចរូបភាព Baby Molly និង Baby Tabby ផងដែរ។ សាកស្រមៃមើលថាតើអ្នកនឹងរំភើបយ៉ាងណា ពេលបានបើកប្រអប់ពិសេសមួយនេះ!
នាឡិកាដែលអាចប្រើបានពីររបៀប និងរចនាបថដ៏ទាក់ទាញ
នាឡិកានេះរំលេចនូវខ្សែថ្លា និងកងមុខអាចដោះចេញបាន ដោយមិនចាំបាច់ប្រើប្រាស់ឧបករណ៍ជំនួយឡើយ។ តួនាឡិកាផ្នែកកណ្ដាលអាចបំពាក់ចូលទៅក្នុងប្រអប់ដាក់នាឡិកាមានខ្សែ ដោយប្រែក្លាយនាឡិកានេះទៅជាគ្រឿងលម្អប្រាប់ម៉ោងយ៉ាងស្រស់ស្អាត។ វាអាចពាក់ជាប់ចង្កេះ ឬថ្ពក់ជាមួយកាបូបបានយ៉ាងស៊ីវីល័យ ដែលត្រូវគ្នានឹងម៉ូតសម្លៀកបំពាក់ច្រើនម៉ូត។
ធន់នឹងការប៉ះទង្គិច និងធន់មិនងាយជ្រាបទឹកជម្រៅ 10 បារ
មិនថាពាក់នៅលើកដៃ ឬពាក់ជាប់នឹងកាបូបដោយប្រើគ្រឿងដាក់នាឡិកាពិសេសនោះទេ អ្នកមិនចាំបាច់ព្រួយបារម្ភអំពីការប៉ះទង្គិចនាឡិកា ឬធ្វើឱ្យវាសើមនោះទេ។
លក្ខណៈបច្ចេកទេស
- រចនាសម្ព័ន្ធធន់នឹងការប៉ះទង្គិច
- ភាពធន់មិនងាយជ្រាបទឹកជម្រៅ 10 បារ
- ម៉ោងពិភពលោក (30 ទីក្រុង)
- នាឡិកាកំណត់ពេល 1/100 វិនាទី
- កម្មវិធីកំណត់ម៉ោងរាប់ថយក្រោយ
- ម៉ោងរោទ៍ប្រចាំថ្ងៃ 5
- ចលនាសិល្បៈបែបភីកសែល
- ពន្លឺភ្លើង LED
កំណត់សម្គាល់អំពីប្រដាប់ដាក់នាឡិកាផ្ទាល់ខ្លួនមានខ្សែ
- ជៀសវាងការរក្សាទុកនៅកន្លែងដែលមានពន្លឺព្រះអាទិត្យចាំងចំផ្ទាល់ សីតុណ្ហភាពខ្ពស់ ឬសំណើមខ្ពស់។
- ការភ្ជាប់ខ្សែលោហៈអាចធ្វើឱ្យខូចដល់រន្ធខ្សែនាឡិកា។
- ដោយសារផ្ទៃរលោង លំនាំស្នាមជ្រួញអាចកើតមានលើផ្ទៃ។
កំណត់សម្គាល់អំពីការតុបតែង
- យើងមិនណែនាំឱ្យធ្វើការតុបតែងនាឡិកាដោយខ្លួនឯងទេ។
- ស្ទីគ័រខ្លះប្រហែលជាបិទមិនជាប់ងាយៗទេ។
- នៅពេលប្រើស្ទីគ័រ ដំបូងត្រូវប្រាកដថាផ្ទៃខាងលើមិនមានធូលី ប្រេង និងសំណើម។
- ស្ទីគ័រអាចរបកចេញ អាស្រ័យលើកន្លែងដែលបិទវា និងរបៀបប្រើប្រាស់នាឡិកា។
- ប្រសិនបើបិទរយៈពេលយូរ សារធាតុស្អិតរបស់ស្ទីគ័រអាចនៅតែមាននៅលើផ្ទៃនាឡិកា។
