*លក្ខណៈពណ៌នៃផលិតផលដែលមានក្នុងបញ្ជីអាចនឹងខុសគ្នាពីផលិតផលជាក់ស្តែងក្នុងករណីមួយចំនួន។
AQ-230GA-3AMQY
-
-
ពីផ្នែកខាងឆ្វេង៖ AQ-230GA-3AMQY, AQ-240EG-3A
រីករាយជាមួយក្ដីស្រឡាញ់របស់អ្នកចំពោះរចនាបថប្រណីតបែបបុរាណ ជាមួយនឹងនាឡិកាដៃអាណាឡុក-ឌីជីថល AQ-230 ដែលមានការលាយពណ៌មាស និងពណ៌បៃតង។ ពណ៌បៃតងចាស់នៃមុខនាឡិកាម៉ូតកាំរស្មីព្រះអាទិត្យដែលផ្លាស់ប្ដូរពន្លឺចែងចាំងទៅតាមជ្រុងផ្សេងៗគ្នា ស័ក្ដិសមយ៉ាងប្រណីតជាមួយពណ៌មាសភ្លឺរបស់តួ និងខ្សែនាឡិកា ដើម្បីបន្ថែមភាពទាន់សម័យបែបសាមញ្ញនៅលើកដៃរបស់អ្នក។ នាឡិកាម៉ូដែល AQ-230 ដ៏ពេញនិយម ជាមួយនឹងផ្ទៃមុខរាងជ្រុងតូច និងមុខងារមានប្រយោជន៍ជាច្រើន—សមត្ថភាពធន់មិនងាយជ្រាបទឹកសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ, នាឡិកាកំណត់ពេល, នាឡិការោទ៍ និងច្រើនទៀត—ផ្ដល់ជូននូវរចនាបថបុរាណដែលប្រាកដជាស័ក្តិសមនឹងរចនាបថផ្ទាល់ខ្លួនរបស់អ្នក។ ជាការរចនាឡើងសម្រាប់ជម្រើសពាក់ជារៀងរាល់ថ្ងៃ នាឡិកាម៉ូដែល AQ-230 គឺជាដៃគូដ៏ស័ក្តិសមបំផុត ទោះបីជារចនាបថតុបតែងខ្លួនរបស់អ្នកសម្រាប់ថ្ងៃនេះតាមបែបធម្មតា ឬបែបផ្លូវការក៏ដោយ។
-
-
ពីផ្នែកខាងឆ្វេង៖ AQ-230GA-3AMQY, AQ-240EG-3A
-
ស័ក្ដិសមទាំងបុរស និងនារី
-
ការរចនាបែបបុរាណ
-
ធន់មិនងាយជ្រាបទឹក
-
ពិនិត្យមើលម៉ោងទីក្រុងពីរតែមួយភ្លែត
-
ខ្សែដែលអាចលៃតម្រូវដោយខ្លួនឯង
-
ម៉ោងរោទ៍