Skip to content
បុរាណ

AQ-240E-1A

ថ្មីៗ
G-SHOCK របស់ខ្ញុំ

បន្ថែមភាពទាន់សម័យទៅលើរចនាបថបុរាណរបស់អ្នក ឬបន្ថែមភាពទាក់ទាញបែបបុរាណទៅលើម៉ូដសម្លៀកបំពាក់ទំនើប ជាមួយនឹងភាពទាន់សម័យទាក់ទាញដែលផ្ដល់ជូនដោយនាឡិកាដៃអាណាឡុក-ឌីជីថល AQ-240។ ពណ៌ខ្មៅភ្លឺរលោងលេចធ្លោធៀបនឹងការរចនាបែបសាមញ្ញ និងភាពស្រស់ស្អាតរបស់តួ និងខ្សែពណ៌ប្រាក់ ដើម្បីបង្កើតបានជាភាពសាមញ្ញតែទាក់ទាញចិត្ត និងស័ក្តិសមបំផុតជាមួយគ្រប់រចនាបថ។ ការរចនាផ្ទៃមុខនាឡិកាម៉ូតកាំរស្មីព្រះអាទិត្យដែលផ្លាស់ប្ដូរទៅតាមពន្លឺចាំងនៅជ្រុងផ្សេងៗគ្នា ត្រូវបានរចនាឡើងក្នុងតួរាងជ្រុងដែលមានគែមមូល—ជាតុល្យភាពដ៏ល្អឥតខ្ចោះរវាងខ្សែបន្ទាត់ត្រង់ និងខ្សែបន្ទាត់កោង។ ធាតុផ្សំទាំងពីរនេះត្រូវ​បានរួមបញ្ចូលគ្នាយ៉ាងល្អឥតខ្ចោះក្នុងការរចនាម៉ូតបុរាណដ៏ទាក់ទាញ ដែលបន្ថែមភាពស៊ីវិល័យយ៉ាងលេចធ្លោនៅលើកដៃរបស់អ្នក។ ជាការរចនាឡើងសម្រាប់ជម្រើសពាក់ជារៀងរាល់ថ្ងៃ នាឡិកាម៉ូដែល AQ-240 គឺជាដៃគូដ៏ស័ក្តិសមបំផុត ទោះបីជារចនាបថតុបតែងខ្លួនរបស់អ្នកសម្រាប់ថ្ងៃនេះតាមបែបធម្មតា ឬបែបផ្លូវការក៏ដោយ។

  • ពីផ្នែកខាងលើ៖ AQ-240E-2A2, AQ-240E-1A
  • ពីផ្នែកខាងឆ្វេង៖ AQ-240E-2A2, AQ-240E-1A, AQ-240EG-3A

លក្ខណៈបច្ចេកទេស

រូបថតបង្ហាញពីម៉ូដបែបទំនើបលាយបុរាណរបស់ AQ-240

រចនាបថបញ្ចូលគ្នារវាងបុរាណ និងទំនើប ជាមួយពន្លឺស្រស់ស្អាតដែលគ្មានទីបញ្ចប់

ការរចនាតួនាឡិកាបានបញ្ចូលគ្នានូវម៉ូតបុរាណដែលពេញនិយមគ្រប់ជំនាន់ ជាមួយនឹងភាពប្រណិតបែបសម័យទំនើបបន្តិចបន្តួច។ ដោយផ្អែកលើរូបរាងសាមញ្ញ រាងចតុកោណកែងបន្តិចបន្តួចរបស់នាឡិកា AQ-230 ការរចនានេះបានបន្ថែមភាពកោងបន្តិចទៅលើផ្នែកខាងលើកងមុខនាឡិកា និងគ្រឿងលម្អិតផ្សេងទៀត។ ដោយសារខ្សែនាឡិកាលោហៈមានតំណភ្ជាប់ផ្ដេក រាងពងក្រពើ នាឡិកានេះផ្តល់នូវរូបរាងបែបបុរាណ ដែលងាយស្រួលពាក់ស្របតាមស្ដាយល៍ណាក៏បាន។

រូបភាពនៃការរចនាមុខនាឡិកា AQ-240 ​

ការរចនាមុខនាឡិកាដ៏ឆើតឆាយ

រចនាបថសាមញ្ញនេះ ប្រើប្រាស់គ្រឿងសម្គាល់តូចស្ដើងព័ទ្ធជុំវិញគែមខាងក្រៅនៃមុខនាឡិកា។ ទ្រនិចអាណាឡុក និងអេក្រង់ឌីជីថល ត្រូវបានរួមបញ្ចូលគ្នានៅក្នុងប្លង់ដែលមានតុល្យភាព។ ផ្ទៃម៉ូតកាំរស្មីព្រះអាទិត្យនៅលើមុខនាឡិកា និងផ្ទៃម៉ូតលោហៈលើគ្រឿងសម្គាល់ ជួយធ្វើឱ្យផ្ទៃរូបរាង និងគុណភាពរួមរបស់វាប្រសើរឡើង។

ជម្រើសពណ៌ជាច្រើនដើម្បីបន្ថែមដល់រចនាបថផ្ទាល់ខ្លួន

ពណ៌មុខនាឡិកាមានពណ៌ប្រាក់ និងពណ៌ខៀវបៃតង ដែលបង្កើតនូវរូបរាងដ៏ប្រណិត រួមជាមួយនឹងជម្រើសពណ៌មាសបែបទាន់សម័យផងដែរ។ ជម្រើសពណ៌ទាំងនេះ ផ្តល់នូវភាពលេចធ្លោ និងភាពទាក់ទាញដល់គ្រប់រូបរាង។

*លក្ខណៈពណ៌នៃផលិតផលដែលមានក្នុងបញ្ជីអាចនឹងខុសគ្នាពីផលិតផលជាក់ស្តែងក្នុងករណីមួយចំនួន។

Select a location