Skip to content
ខួបលើកទី 50 ឆ្នាំរបស់នាឡិកា CASIO នាឡិកាចិញ្ចៀន CASIO
នាឡិកាចិញ្ចៀន CASIO

CRW-001-1

G-SHOCK របស់ខ្ញុំ

យើងអបអរសាទរខួបលើកទី 50 ឆ្នាំរបស់នាឡិកា Casio ដោយនាំយកនាឡិកាចិញ្ចៀនដំបូងគេមកវិញ។ រចនាបថថ្មីសន្លាង​នៃនាឡិកាឌីជីថល — ទាំងមានប្រយោជន៍ និងគួរឱ្យចង់គយគន់ — ដោយសារមានម៉ូឌុលខ្នាតតូច និងបច្ចេកវិទ្យាការងារលោហៈកម្រិតខ្ពស់។ ការ​បង្កើត​ទម្រង់​ដ៏ស្មុគ្រ​ស្មាញ​របស់​នាឡិកា Casio ដែល​មាន​ទំហំ​ជា​ចិញ្ចៀន និងលក្ខណៈស្រោប​លោហៈពេញមិន​មែន​ជា​រឿង​ងាយ​ស្រួល​នោះ​ទេ។ ដើម្បីធ្វើឱ្យរឿងនេះអាចទៅរួច យើងត្រូវប្រើវិធីសាស្រ្តពិសេសក្នុង​ការកែច្នៃលោហៈ ដើម្បីចាក់ល្បាយម្សៅលោហៈម៉ដ្ត និងជ័រចូលទៅក្នុងម៉ាស៊ីនពុម្ព។ ដោយប្រើការចាក់ពម្ព​លោហៈ (MIM) ប្រអប់ ខ្នងប្រអប់ និងចិញ្ចៀនត្រូវបានចាក់ពុម្ព​ជាដុំតែមួយ ដោយថែមទាំងរចនារន្ធតូចៗនៅលើខ្សែឡើងវិញដូចដើមទាំងស្រុង​ផងដែរ។ បច្ចេកទេសកញ្ចក់ស្អិតពិសេសធានាថាបិទភ្ជាប់តឹងណែនសម្រាប់នាឡិកាដែលផលិតឡើងដើម្បីធន់នឹងជម្រាប​ទឹក ប៉ុន្តែ​នៅតែអាចធ្វើការជំនួសថ្មបាន។ តាមរយៈអង្កត់ផ្ចិតខាងក្នុង 20 mm និងរង្វង់ទំហំ 62.8 mm ចិញ្ចៀននេះសមនឹងម្រាមដៃទំហំ 22 (សហរដ្ឋអាមេរិក 10.5 សហភាពអឺរ៉ុប U) និងរួមបញ្ចូលទាំងចន្លោះកែសម្រួលទំហំពីរក្នុងទំហំ 19 (អង្កត់ផ្ចិតខាងក្នុង 19-mm) និង 16 (អង្កត់ផ្ចិតខាងក្នុង 18-mm) ផងដែរ។ យើងបានកាត់បន្ថយទំហំម៉ូឌុលនាឡិកាស្តង់ដាដោយកត្តា 10 ហើយដាក់ចូលជាមួយប៊ូតុងថ្មតូចមួយដើម្បីបង្កើតនាឡិកាឌីជីថលមានប៊ូតុង 3 ដែលសមនឹងម្រាមដៃរបស់អ្នក។ ទោះបីជានាឡិកានេះមានទំហំតូចក៏ដោយ នាឡិកានេះក៏មានអេក្រង់ LCD 7 ផ្នែក ដែលបង្ហាញមិនត្រឹមតែពេលវេលារហូតទៅដល់វិនាទីប៉ុណ្ណោះទេ ប៉ុន្តែក៏មានមុខងារកាលបរិច្ឆេទ ម៉ោងពីរ និងមុខងារនាឡិកាកំណត់ពេលផងដែរ។ កំណត់ម៉ោងជាមុនទៅតាមជម្រើសរបស់អ្នក ហើយនាឡិកាចិញ្ចៀនផ្តល់ពន្លឺភ្លឺចែងចាំងបែបស្រាល — មិនត្រឹមតែងាយស្រួលកំណត់ពេលប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការឱ្យសញ្ញាអារម្មណ៍​ចំពោះរយៈពេលខ្លីបំផុតផងដែរ។

  • នាឡិកាដៃទំហំប៉ុនចិញ្ចៀន ដើម្បីអបអរសាទរខួបលើកទី 50 ឆ្នាំនៃនាឡិកា Casio
  • គ្រោងស្រោបលោហៈពេញបន្ថែមភាពរលោងសម្រាប់ការរចនាដ៏ទាន់សម័យ
  • ម៉ូឌុលខ្នាតតូចធ្វើឱ្យរឿងទាំងអស់នេះអាចធ្វើទៅបាន
  • ពន្លឺភ្លឹបភ្លែតផ្ដល់សញ្ញាចំពោះរយៈពេលខ្លីបំផុត
  • ការវេចខ្ចប់ពិសេស
  • ចិញ្ចៀនមានអង្កត់ផ្ចិតខាងក្នុង 20 mm និងរង្វង់ទំហំ 62.8 mm សមនឹងម្រាមដៃទំហំ 22 (សហរដ្ឋអាមេរិក 10.5 សហភាពអឺរ៉ុប U)។ បំពាក់មកដោយ​ខ្សែរក្សាគម្លាតលៃតម្រូវ​ទំហំចំនួនពីរមានទំហំ 19 (អង្កត់ផ្ចិតខាងក្នុង 19-mm) និង 16 (អង្កត់ផ្ចិតខាងក្នុង 18-mm)។
  • នៅពេលខ្សែរក្សាគម្លាតដែល​កែតម្រូវ​ទំហំត្រូវបានភ្ជាប់
  • ខ្សែរក្សាគម្លាតដែល​កែតម្រូវ​ទំហំ (ខាងឆ្វេង៖ សម្រាប់ទំហំ 16 / ខាងស្ដាំ៖ សម្រាប់ទំហំ 19)

លក្ខណៈបច្ចេកទេស

ទំហំ

នាឡិកាចិញ្ចៀន CASIO CRW-001អង្កត់ផ្ចិតខាងក្នុងរង្វង់ចិញ្ចៀនទទឹងខាងមុខ
US 10.5、EU U
JP ទំហំ 22
ប្រហែល 62.8 mmប្រហែល 20 mmប្រហែល 19.5 mm
ខ្សែរក្សាគម្លាតលៃតម្រូវទហំរង្វង់ចិញ្ចៀនអង្កត់ផ្ចិតខាងក្នុង
JP ទំហំ 19ប្រហែល 59.7 mmប្រហែល 19 mm
JP ទំហំ 16ប្រហែល 56.6 mmប្រហែល 18 mm

*មិនអាចធ្វើការ​លៃតម្រូវទំហំបានទេ។

លក្ខណៈពិសេស

គ្រោងស្រោបលោហៈពេញបន្ថែមភាពរលោងសម្រាប់ការរចនាបែបទាន់សម័យ

ការ​បង្កើត​ទម្រង់​ស្មុគស្មាញ​របស់​នាឡិកា Casio ដែល​មាន​ទំហំ​ប៉ុន​ចិញ្ចៀន និង​លោហៈ​ពេញ​តម្រូវ​ឱ្យ​ប្រើ​ការចាក់ពុម្ពលោហៈ (MIM), វិធីសាស្រ្តកែច្នៃលោហៈដែលល្បាយម្សៅលោហៈម៉ដ្ត និងជ័រត្រូវបានចាក់ចូលទៅក្នុងពុម្ព។ ប្រអប់នាឡិកា ខ្នងប្រអប់ និងចិញ្ចៀនត្រូវបានចាក់ពុម្ពទៅដុំតែមួយ ដោយថែមទាំងរចនាមានរន្ធតូចៗនៅលើខ្សែនាឡិកាឡើងវិញដូចដើមទាំងស្រុង។ បច្ចេកទេសប្រើកញ្ចក់ដែលមានសារធាតុស្អិតធានាថាបិទភ្ជាប់តឹងណែនល្អ។ នាឡិកានេះត្រូវបានបង្កើតឡើងឱ្យធន់នឹងទឹក ហើយក៏នៅតែអាចជំនួសថ្មបានដដែល។ ចិញ្ចៀនមានអង្កត់ផ្ចិតខាងក្នុង 20 mm និងរង្វង់ទំហំ 62.8 mm សមនឹងទំហំម្រាមដៃ 22 (US 10.5, EU U)។ មានបំពាក់មកខ្សែរក្សាគម្លាតដែលកែតម្រូវទំហំចំនួនពីរមានទំហំ 19 (អង្កត់ផ្ចិតខាងក្នុង 19-mm) និង 16 (អង្កត់ផ្ចិតខាងក្នុង 18-mm)

គ្រោងស្រោបលោហៈពេញបន្ថែមភាពរលោងសម្រាប់ការរចនាបែបទាន់សម័យ

ម៉ូឌុលខ្នាតតូចធ្វើឱ្យរឿងទាំងនេះអាចធ្វើទៅបាន

ម៉ូឌុលខ្នាតតូចធ្វើឱ្យរឿងទាំងនេះអាចធ្វើទៅបាន

ម៉ូឌុលនាឡិកាស្ដង់ដាត្រូវបានកាត់បន្ថយទំហំដោយកត្តា 10 ដោយប្រើបច្ចេកវិទ្យាភ្ជាប់ដង់ស៊ីតេខ្ពស់ ប្រសើរជាងមុន និងថ្មកាន់តែតូច ដើម្បីបង្កើតនាឡិកាឌីជីថល 3 ប៊ូតុងដែលសមនឹងម្រាមដៃរបស់អ្នក។ អេក្រង់ LCD 6 ខ្ទង់មិនត្រឹមតែបង្ហាញម៉ោងរហូតដល់វិនាទីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានមុខងារប្រតិទិន ម៉ោងពីរ និងមុខងារនាឡិកាកំណត់ពេលផងដែរ។

ម៉ូឌុលខ្នាតតូចធ្វើឱ្យរឿងទាំងនេះអាចធ្វើទៅបាន

ពន្លឺភ្លឹបភ្លែតបង្ហាញជាសញ្ញាចំពោះរយៈពេលខ្លីបំផុត​

តាមរយៈម៉ោងកំណត់ទុកជាមុនណាមួយទៅតាមជម្រើសរបស់អ្នក នាឡិកាចិញ្ចៀននឹងបញ្ចេញពន្លឺភឹ្លបភ្លែត​តិចៗ ជាសញ្ញាអារម្មណ៍​ចំពោះរយៈពេលខ្លីបំផុត។

ពន្លឺភ្លឹបភ្លែតបង្ហាញជាសញ្ញាចំពោះរយៈពេលខ្លីបំផុត​
ពន្លឺភ្លឹបភ្លែតបង្ហាញជាសញ្ញាចំពោះរយៈពេលខ្លីបំផុត​

ការវេចខ្ចប់ពិសេស

ការវេចខ្ចប់ពិសេស

ការវេចខ្ចប់ពិសេស
អ្នកច្នៃប្រឌិតលើពិភពលោក Casio បានចាប់ផ្តើមជាមួយនឹងបំពង់ yubiwa
អ្នកច្នៃប្រឌិតលើពិភពលោក Casio បានចាប់ផ្តើមជាមួយនឹងបំពង់ yubiwa

អ្នកច្នៃប្រឌិតលើពិភពលោក Casio បានចាប់ផ្តើមជាមួយនឹងបំពង់ yubiwa

Casio ប្រកបដោយភាពច្នៃប្រឌិត និងនវានុវត្តន៍​បន្តបន្ថែមទៅក្នុងបញ្ជីវែងរបស់ខ្លួននៃ "ផលិតផលដំបូងគេលើពិភពលោក"។ ទាំងអស់នេះចាប់ផ្តើមជាមួយនឹងបំពង់ yubiwa (ចិញ្ចៀនម្រាមដៃ) ដែលត្រូវបានអភិវឌ្ឍនៅ Kashio Seisakujo ដែលជាអ្នកកាន់តំណែងមុនរបស់ Casio Computer Co., Ltd.។ ចិញ្ចៀនបដិវត្តន៍នោះបានវាយលុកទីផ្សារក្នុងឆ្នាំ 1946 ភ្លាមៗបន្ទាប់ពីសង្គ្រាមលោកលើកទី 2 ហើយមានការពេញនិយមយ៉ាងខ្លាំង។ ប្រាក់ចំណេញក្រោយមកនឹងប្រែជាដើមទុនដែលត្រូវការសម្រាប់ការអភិវឌ្ឍម៉ាស៊ីនគិតលេខប្រភេទថ្មី។ រចនាបថចិញ្ចៀនដូចគ្នានៃនាឡិកាចិញ្ចៀន Casio ថ្មីគឺជាសញ្ញាបង្ហាញពី​ផលិតផលដំបូងបង្អស់នេះដោយប្រើគំនិត និងបច្ចេកវិទ្យាដើមដើម្បីបង្កើតគុណតម្លៃថ្មី។

*លក្ខណៈពណ៌នៃផលិតផលដែលមានក្នុងបញ្ជីអាចនឹងខុសគ្នាពីផលិតផលជាក់ស្តែងក្នុងករណីមួយចំនួន។

Select a location