Skip to content
ស្តង់ដា

F-B100W-1A

ថ្មីៗ
G-SHOCK របស់ខ្ញុំ

នាឡិកាឌីជីថល Casio បែបបុរាណដែលអ្នកពេញចិត្ត ពេលនេះមកជាមួយមុខងារមានប្រយោជន៍ជាច្រើនដែលអ្នកត្រូវការ! ជាមួយមុខងារភ្ជាប់ទូរសព្ទ អ្នកអាចប្រើប្រាស់មុខងារប្រើប្រាស់ជាក់ស្ដែងដ៏មានប្រយោជន៍បានយ៉ាងងាយស្រួលទាំងនៅលើនាឡិកា និងទូរសព្ទដៃរបស់អ្នក។ សិនស័រដែលមានស្រាប់ចាប់ដឹងថាមានចលនារាងកាយ ហើយរាប់ជំហានដោយស្វ័យប្រវត្តិ។ ងាយស្រួលពិនិត្យមើលចំនួនជំហានដែលអ្នកបានដើរនៅពេលថ្ងៃនៅលើអេក្រង់ LCD។ ការភ្ជាប់ទូរសព្ទឆ្លាតវៃតាមរយៈ Bluetooth® ផ្ដល់ជូនការកែតម្រូវ​ម៉ោងស្វ័យប្រវត្តិ និងមានភាព​ងាយស្រួល​ក្នុងការកំណត់រចនាសម្ព័ន្ធមុខងារផ្សេងៗរបស់នាឡិកាពីកម្មវិធី។ ផ្ទេរចំនួនជំហាន និងទិន្នន័យផ្សេងទៀតដែលបានតាមដាននៅលើនាឡិកា ហើយមើលទិន្នន័យទាំងនោះនៅលើទូរសព្ទរបស់អ្នក។ ប្រើទិន្នន័យកំណត់ហេតុអំពីជីវិត ដើម្បីគ្រប់គ្រងសុខភាពរបស់អ្នកនៅថ្ងៃនីមួយៗ។ តួនាឡិកាជ័រដ៏ស្ដើងស្រឡូនបំពាក់មកជាមួយខ្សែជ័រមានរន្ធខ្យល់ ដែលផ្ដល់នូវភាពស្រាល និងផាសុកភាពជាទីគាប់ចិត្តលើកដៃរបស់អ្នក។ ការរចនាបែបសាមញ្ញទាន់សម័យ និងបច្ចេកវិទ្យាដ៏ទំនើប បានរួមបញ្ចូលគ្នា ដើម្បីផ្ដល់នូវការគាំទ្រដ៏ឆ្លាតវៃ និងយកចិត្តទុកដាក់លើសុខភាព ព្រមទាំងមានស្តាយល៍ដ៏លេចធ្លោ។

  • រចនាបថដ៏លេចធ្លោឥតប្រែប្រួល ទោះបីជាឆ្លងកាត់ពេលវេលាយូរយ៉ាងណាក៏ដោយ
  • រចនាឡើងយ៉ាងពិសេសសម្រាប់ផ្ដល់ផាសុកភាព និងភាពងាយស្រួលក្នុងការប្រើប្រាស់
  • តួនាឡិកាដ៏ស្ដើងស្រឡូនត្រឹមតែ 8.8 mm និងមានទម្ងន់ស្រាលបំផុតត្រឹមតែ 26 g ប៉ុណ្ណោះ
  • គាំទ្រដល់របៀបរស់នៅដ៏សកម្ម និងមានថាមពល
  • មុខងារភ្ជាប់ជាមួយទូរសព្ទដៃ ដើម្បីផ្ដល់ភាពងាយស្រួលទ្វេដងសម្រាប់ការរស់នៅប្រចាំថ្ងៃ

លក្ខណៈបច្ចេកទេស

លក្ខណៈពិសេស

រូបភាពផ្សព្វផ្សាយនៃនាឡិកាម៉ូដែល F-B100W ដែលទទួលបានការបំផុសគំនិតពីរចនាបថនាឡិកាឌីជីថលដ៏ពេញនិយមបែបបុរាណនាទសវត្សរ៍ឆ្នាំ 1980

時を超えて受け継がれる
アイコニックスタイル

រចនាបថដ៏លេចធ្លោឥតប្រែប្រួល ទោះបីជាឆ្លងកាត់ការផ្លាស់ប្ដូរពេលវេលាយូរយ៉ាងណាក៏ដោយ

ការរចនានេះបានបន្តថែរក្សានូវរចនាបថនាឡិកាឌីជីថលបែបបុរាណ ដែលជាស្តង់ដាតាំងពីទសវត្សរ៍ឆ្នាំ 1980 មកម៉្លេះ។ តួនាឡិការាងជ្រុងបែបសាមញ្ញ តម្រូវបានគ្រប់វ័យ និងស័ក្តិសមសម្រាប់គ្រប់កម្មវិធី ភ្ជាប់មកជាមួយអេក្រង់ LCD ឌីជីថលធំទូលាយ បង្ហាញមុខងារបានយ៉ាងសម្បូរបែប។ ការរចនាបែបបុរាណដែលមានអត្តសញ្ញាណផូរផង់ ទោះជាឆ្លងកាត់ការផ្លាស់ប្ដូរពេលវេលា និងនិន្នាការយ៉ាងណាក៏ដោយ នាឡិកានេះត្រូវបានកែច្នៃឱ្យកាន់តែទំនើបទាន់សម័យ។

時を超えて受け継がれる
アイコニックスタイル

រចនាឡើងយ៉ាងពិសេសសម្រាប់ផ្ដល់ផាសុកភាព និងភាពងាយស្រួលក្នុងការប្រើប្រាស់

មុខងារភ្ជាប់ Bluetooth® និងកម្មវិធីតាមដានជំហាន ត្រូវបានបញ្ចូលទៅក្នុងតួនាឡិកាដ៏តូចច្រឡឹងត្រឹមតែ 8.8 mm និងមានទម្ងន់ស្រាលបំផុតត្រឹមតែ 26 g ប៉ុណ្ណោះ។ ខ្សែនាឡិកាមានរចនាជាចន្លោះរន្ធតូចៗនៅផ្នែកខាងក្នុង ដើម្បីបង្កើនលំហូរខ្យល់ និងផ្ដល់ផាសុកភាពពេលពាក់ ចំណែកឯផ្នែកខាងក្រៅវិញ រក្សារចនាបថដូចទៅនឹងខ្សែនៃម៉ូដែល F-91W ដ៏ល្បីល្បាញដែរ។

រូបភាពបង្ហាញពីកម្មវិធីតាមដានជំហាន ដែលបង្កើតឡើងដើម្បីគាំទ្រដល់ការហាត់ប្រាណប្រចាំថ្ងៃ

時を超えて受け継がれる
アイコニックスタイル

គាំទ្រដល់របៀបរស់នៅដ៏សកម្ម និងមានថាមពល

កម្មវិធីតាមដានជំហាន ប្រើប្រាស់សិនស័រវាស់ល្បឿនដែលបំពាក់មកជាមួយ ដើម្បីចាប់រាល់ចលនារាងកាយ និងរាប់ជំហានដោយស្វ័យប្រវត្តិ ដែលជួយគាំទ្រដល់សកម្មភាពនានាដូចជា ការរត់ត្រឹកៗ និងការដើរជាដើម។ អេក្រង់ LCD បង្ហាញពីចំនួនជំហានប្រចាំថ្ងៃ និងបង្ហាញពីវឌ្ឍនភាពឆ្ពោះទៅរកគោលដៅដែលបានកំណត់តាមរយៈតារាងក្រាហ្វិកយ៉ាងច្បាស់លាស់។ នាឡិកានេះក៏រួមបញ្ចូលនូវនាឡិកាកំណត់ពេល កម្រិត 1/100 វិនាទី សម្រាប់វាស់រយៈពេលអំឡុងពេលលេងកីឡា និងសកម្មភាពផ្សេងៗ ព្រមទាំងមានអង្គចងចាំអាចរក្សាទុកទិន្នន័យជុំរត់បានរហូតដល់ 200 ជុំ។

រូបភាពជាគំនិតបង្ហាញពីរបៀបដែលកម្មវិធីពិសេសរបស់នាឡិកា ភ្ជាប់ទៅកាន់ទូរសព្ទដៃ ដើម្បីធ្វើឱ្យជីវិតរស់នៅប្រចាំថ្ងៃកាន់តែមានភាពងាយស្រួល

時を超えて受け継がれる
アイコニックスタイル

មុខងារភ្ជាប់ជាមួយទូរសព្ទដៃ ដើម្បីផ្ដល់ភាពងាយស្រួលទ្វេដងសម្រាប់ការរស់នៅប្រចាំថ្ងៃ

នាឡិកានេះភ្ជាប់ទៅកាន់ទូរសព្ទដៃតាមរយៈ Bluetooth® ជាមួយកម្មវិធីទូរសព្ទផ្លូវការ ដែលអនុញ្ញាតឱ្យមានការកែតម្រូវម៉ោងដោយស្វ័យប្រវត្តិ និងងាយស្រួលក្នុងការកំណត់មុខងារផ្សេងៗរបស់នាឡិកា។ កម្មវិធីទូរសព្ទនេះក៏ទទួលបានទិន្នន័យរាប់ជំហាន និងព័ត៌មានផ្សេងៗទៀតដែលវាស់វែងដោយនាឡិកា ដើម្បីបង្កើតជាកំណត់ត្រាប្រចាំថ្ងៃ ជួយសម្រួលដល់ការគ្រប់គ្រងសុខភាពប្រចាំថ្ងៃរបស់អ្នក។

រូបភាពជ័របែបជីវសាស្រ្តរបស់ F-B100W-1A

ជ័របែបជីវសាស្រ្ត

សមាសធាតុជ័រសំខាន់ៗដែលប្រើសម្រាប់ខ្សែនាឡិកា ត្រូវបានផលិតពីជ័របែបជីវសាស្រ្ត ជាវត្ថុធាតុដើមដែលរំពឹងថា នឹងជួយកាត់បន្ថយផលប៉ះពាល់ដល់បរិស្ថាន។

* រូបភាពត្រូវបានរួមបញ្ចូលក្នុងគោលបំណងបង្ហាញជារូបភាពពន្យល់។

រូបថតរបស់ F-B100W-1A នៅពេលដែលបើកភ្លើង

ពន្លឺភ្លើង ​LED

ពន្លឺភ្លើង LED ជួយបំភ្លឺអេក្រង់ LCD ទាំងមូល ដើម្បីមើលឃើញច្បាស់ល្អ ទោះបីជានៅក្នុងលក្ខខណ្ឌខ្វះពន្លឺក៏ដោយ។

*លក្ខណៈពណ៌នៃផលិតផលដែលមានក្នុងបញ្ជីអាចនឹងខុសគ្នាពីផលិតផលជាក់ស្តែងក្នុងករណីមួយចំនួន។

Select a location