Skip to content
FULL METAL
AWM-500 SERIES

AWM-500GD-4A

G-SHOCK របស់ខ្ញុំ

ស៊េរី AWM-500 គឺជាម៉ូដែលស្រោប​លោហៈពេញនៃនាឡិកាដៃអាណាឡុក-ឌីជីថលដំបូងរបស់ G-SHOCK ។ ផ្អែកលើម៉ូដែល AW-500 ដែលបានដាក់ចេញនៅក្នុងឆ្នាំ 1989—នាឡិកាដៃ G-SHOCK បន្សំរវាងអាណឡុក-ឌីជីថល ជំនាន់ទីមួយ—ម៉ូដែលទាំងនេះប្រើប្រាស់ដែកអ៊ីណុករឹងនៅលើកងមុខនិងខ្សែនាឡិកា។ ការស្រោបដោយបន្ទះអ៊ីយ៉ុងពណ៌មាសស្រាលត្រូវបានប្រើលើម៉ូដែលនេះទាំងស្រុង។ ខ្សែនាឡិកាត្រូវបានបង្កើតឡើងជាពិសេសសម្រាប់ AWM-500 និងអាចបង្កើតជារូបរាងរលោងរបស់ AW-500 ដោយប្រើការរចនាកោងដែលចាក់ពុម្ពចូលទៅក្នុងប្រអប់។ ខ្នង​នាឡិកានេះបំពាក់ដោយ Screw Lock Back (ខ្នងចាក់សោដោយវីស)។ ផ្ទៃម៉ត់រលោងនិងភ្លឺដូចកញ្ចក់ ត្រូវបានប្រើលើផ្ទៃកងមុខនីមួយៗ និងការប្រើប្រាស់គ្រឿងសម្គាល់ 3D និងការស្រោបដោយការបញ្ចេញចំហាយនៅលើមុខនាឡិកាបង្កើនសោភ័ណ្ឌភាពដល់នាឡិកា។ ពេលវេលាត្រូវបានកែដោយស្វ័យប្រវត្តិនៅក្នុងតំបន់ Multi-Band 6 ។ លើសពីនេះទៀត បច្ចេកវិទ្យា Tough Solar ផ្ដល់នូវប្រភពថាមពលមានស្ថិរភាព ហើយនាឡិកានេះត្រូវបានបំបាក់ដោយមុខងារសំខាន់ៗដូចជា​​ ការបំភ្លឺភ្លើង LED ដោយស្វ័យប្រវត្តិពេញមានពន្លឺខ្ពស់ និងម៉ោងពិភពលោក។

លក្ខណៈបច្ចេកទេស

*លក្ខណៈ​ពណ៌របស់ផលិតផលដែលមានក្នុងបញ្ជី ​អាចនឹងខុសគ្នាពីផលិតផលជាក់ស្តែងក្នុងករណីមួយចំនួន។

Select a location