Skip to content
ម៉ូដែលខួប 30 ឆ្នាំនៃស៊េរីម៉ូដែល 6900
ឌីជីថល
ស៊េរី 6900

DW-6900TR-1

G-SHOCK របស់ខ្ញុំ

ជឿជាក់ ធន់រឹងមាំ ត្រៀមលក្ខណៈរួចរាល់សម្រាប់អ្វីគ្រប់យ៉ាង — បង្ហាញអារម្មណ៍ដ៏ក្លាហានជាមួយនឹងខ្សែស្រឡាយខួបទី 30 នៃស៊េរីម៉ូដែល 6900 ដ៏ពេញនិយមបំផុត ដែលជារចនាបថមួយក្នុងចំណោមរចនាបថដ៏ល្បីរបស់ G-SHOCK។ នាឡិកាដៃស៊េរី DW-6900TR ដែលស្រោបពណ៌ខ្មៅ​នៃនាឡិកាដៃស៊េរី DW-6900H — ម៉ូដែលផ្លាស់ប្ដូរពណ៌ដំបូងគេនៅក្នុងស៊េរីម៉ូដែល 6900 — បង្ហាញការគោរព​ដល់ប្រវត្តិនៃការវិវត្តរបស់ស៊េរីម៉ូដែលនេះត្រឡប់ទៅកាន់ឆ្នាំ 1995 វិញ។ នាឡិកការនេះបំពាក់ពន្លឺលើប៊ូតុងខាងមុខនៃស៊េរីម៉ូដែល 6900 ដ៏ល្បីល្បាញ ដែលឥឡូវនេះជាលោហៈដែលមានសញ្ញាសម្គាល់ “G” ឆ្លាក់ជាប់នឹងផ្ទៃរចនាបែបកញ្ចក់រលោង ដើម្បីឱ្យមើលទៅមាន​ភាពអង់អាច នៅចំកណ្ដាលទម្រង់រាងមូលបែបបុរាណតែម្ដង។ ចុចប៊ូតុងពន្លឺ ដើម្បីបើកពន្លឺខាងក្រោយ ហើយពាក្យ “SINCE 1995” នឹងបង្ហាញលើ LCD។ និមិត្តសញ្ញា “SHOCK RESIST” ដែលបានឆ្លាក់លើខ្នងប្រអប់នាឡិកាត្រូវបានហ៊ុមព័ទ្ធដោយផ្កាយចំនួន 30 ដែលតំណាងឱ្យរយៈពេល 30 ឆ្នាំនៃស៊េរីម៉ូដែល 6900។ សមាសធាតុសំខាន់ៗដែលប្រើក្នុងកងមុខ ខ្សែនាឡិកា និងជាច្រើនទៀត ត្រូវបានផលិតដោយជ័របែបជីវសាស្រ្ត ដែលជាវត្ថុធាតុរំពឹងថាជួយកាត់បន្ថយផលប៉ះពាល់បរិស្ថាន។ ការវេចខ្ចប់ពិសេសបង្ហាញផ្ទៃរចនានិមិត្តសញ្ញា “G” ដែលទទួលស្គាល់ការរចនាកញ្ចប់ដែលប្រើសម្រាប់ DW-6900H។ នាឡិកានីមួយៗមានការរចនាកញ្ចប់វេចខ្ចប់ពិសេសដែលមានពណ៌មួយក្នុងចំណោមពណ៌ទាំងបីរបស់នាឡិកា៖ ពណ៌ក្រហម ពណ៌លឿង ឬពណ៌ខ្មៅ។ ចំណុចល្អិតល្អន់ទាំងអស់នេះមានបំពាក់មកព្រមគ្នា ដើម្បីទទួលបានការរចនាពិសេសដែលស័ក្តិសមសម្រាប់ខួបរបស់ស៊េរីម៉ូដែល 6900។

  • ខ្សែស្រឡាយពណ៌បែបរស់រវើក ដែលរំលឹកខួប 30 ឆ្នាំនៃស៊េរីម៉ូដែល 6900
  • ប៊ូតុងខាងមុខ៖ សមាសធាតុលោហៈដែលបន្ថែមការទាក់ទាញបែបវាយនភាព
  • ការរចនា LCD សម្រាប់ខួបដ៏ពិសេស
  • ការរចនាខ្នងប្រអប់នាឡិកាខាងក្រោយពិសេស
  • ការវេចខ្ចប់ពិសេស
  • ការយកចិត្តទុកដាក់លើវត្ថុធាតុ៖ ជ័របែបជីវសាស្រ្ត

លក្ខណៈបច្ចេកទេស

លក្ខណៈពិសេស

ខ្សែស្រឡាយពណ៌បែបរស់រវើក ដែលរំលឹកខួប 30 ឆ្នាំនៃស៊េរីម៉ូដែល 6900

មានផ្ដល់ជា​ជម្រើសពណ៌ក្រហម លឿង និងខ្មៅ ដើម្បីជាការរំលឹកខួបលើកទី 30 របស់ស៊េរីម៉ូដែល — ដែលមានជាពណ៌ដំបូងក្រៅពីពណ៌ខ្មៅលើស៊េរីម៉ូដែល DW-6900H ពីមុន។ ការបើកបង្ហាញ​ពណ៌ដើមទាំងនេះផ្ដល់ការ​គោរពដល់ប្រវត្តិភាពចម្រុះនៃការវិវត្តរបស់ស៊េរីម៉ូដែល 6900។

ខ្សែស្រឡាយពណ៌បែបរស់រវើក ដែលរំលឹកខួប 30 ឆ្នាំនៃស៊េរីម៉ូដែល 6900

ប៊ូតុងខាងមុខ៖ សមាសធាតុលោហៈបន្ថែមភាពទាក់ទាញនៃវាយនភាព

ឥឡូវនេះ ធាតុផ្សំនៃការរចនាដ៏ល្បីល្បាញរបស់ស៊េរីម៉ូដែល 6900 ដែលជាប៊ូតុងខាងមុខ ត្រូវបានផលិតពីលោហៈ។ សញ្ញា “G” ដែលឆ្លាក់លើផ្ទៃកញ្ចក់រលោងបង្ហាញអារម្មណ៍ដឹងពីវត្តមានដ៏មានឥទ្ធិពល ដែលស្ថិតនៅផ្នែកសំខាន់​នៃទម្រង់មូលបែបបុរាណ។

ប៊ូតុងខាងមុខ៖ សមាសធាតុលោហៈបន្ថែមភាពទាក់ទាញនៃវាយនភាព

ការរចនា LCD រំលឹកខួបដ៏ពិសេស

ពាក្យ "SINCE 1995" លេចឡើងនៅលើអេក្រង់ LCD នៅពេលដែលពន្លឹភ្លើង ត្រូវបានបំភ្លឺដោយយោងលើឆ្នាំផលិតស៊េរីម៉ូដែល 6900។

*រូបភាពបង្ហាញពី DW-6900TR-9។

ការរចនា LCD រំលឹកខួបដ៏ពិសេស

ការរចនាខ្នងប្រអប់នាឡិកាខាងក្រោយពិសេស

ឡូហ្គោ "SHOCK RESIST" ត្រូវបានឆ្លាក់នៅលើប្រអប់​ខាងក្រោយ ដែលព័ទ្ធជុំវិញដោយផ្កាយចំនួន 30 ដែលរំលឹកខួប 30 ឆ្នាំនៃស៊េរីម៉ូដែល 6900 សម្រាប់ការរចនាពិសេសដែលអបអរដល់ឆ្នាំគម្រប់ខួប។

ការរចនាខ្នងប្រអប់នាឡិកាខាងក្រោយពិសេស

ការវេចខ្ចប់ពិសេស

នាឡិកានីមួយៗមានកញ្ចប់​វេចខ្ចប់ពិសេសដែលមានផ្ទៃរចនា​និមិត្តសញ្ញា "G" ដើម្បីគោរពដល់ការរចនាកញ្ចប់ដែលប្រើសម្រាប់ DW-6900H។ ការរចនាកញ្ចប់ពិសេសរួមបញ្ចូលពណ៌ទាំងបីដែលមាននៅលើនាឡិកា៖ ក្រហម លឿង និងខ្មៅ។

ការវេចខ្ចប់ពិសេស

ការយកចិត្តទុកដាក់លើវត្ថុធាតុ៖ ជ័របែបជីវសាស្រ្ត

សមាសធាតុជ័រសំខាន់ៗដែលប្រើក្នុងកងមុខនាឡិកា ខ្សែនាឡិកា និងជាច្រើនទៀត ត្រូវបានផលិតដោយជ័របែបជីវសាស្រ្ត ដែលត្រូវបានផលិតដោយការប្រើប្រាស់ធនធានសរីរាង្គដែលកើតឡើងវិញ ហើយត្រូវបានគេរំពឹងថានឹងជួយកាត់បន្ថយផលប៉ះពាល់បរិស្ថាន។

* រូបភាពត្រូវបានរួមបញ្ចូលក្នុងគោលបំណងបង្ហាញជារូបភាពពន្យល់។

ការយកចិត្តទុកដាក់លើវត្ថុធាតុ៖ ជ័របែបជីវសាស្រ្ត

*លក្ខណៈ​ពណ៌របស់ផលិតផលដែលមានក្នុងបញ្ជី ​អាចនឹងខុសគ្នាពីផលិតផលជាក់ស្តែងក្នុងករណីមួយចំនួន។

Select a location