Skip to content
ឌីជីថល
DW-001 SERIES

G-B001MVA-1

G-SHOCK របស់ខ្ញុំ

DW-001 បង្ហាញខ្លួននៅ​ក្នុងឆ្នាំ 1994 ដែលបង្ហាញពីគំនិតរចនារឹងមាំរូបរាងបែបទ្រវែង។ ឥឡូវនេះ Casio បង្ហាញការវិវត្តនាឡិកាថ្មីដែលជំរុញដោយបច្ចេកវិទ្យាឈានមុខគេ ដែលមានគ្រោង​ការពារដោយស្នូលកាបូន ផ្ទៃខាងក្រៅធ្វើពីលោហធាតុ និងមុខងារ Smartphone Link។ លើស​ពី​នេះ​ទៀត កងមុខជ័រអ៊ុយរ៉េតាន​ដែល​អាច​ដោះ​ចេញ​បាន​ផ្តល់​នូវអារម្មណ៍រីករាយ ដោយ​ផ្តល់​ជូនជម្រើស​រវាង​កងមុខពីរ​គឺ​លោហៈធាតុ ​ឬ​ជ័រអ៊ុយរ៉េតាន។ ទម្រង់ច្នៃបង្កើតថ្មីដែលមានលក្ខណៈរឹងមាំរាងទ្រវែងបានលេចរូបរាងមកដោយរក្សាបាននូវការរចនាទម្រង់ដើម ហើយក៏នៅតែរក្សាបានលក្ខណៈសម្បត្តិថ្មីផ្ទាល់ខ្លួនផងដែរ។

  • G-B001MVA ការចាក់ពុម្ពពីរពណ៌ដែលមានដូចជាពណ៌ខ្មៅ និងពណ៌ព្រាល​ត្រូវបានប្រើប្រាស់ទៅលើកងមុខជ័រអ៊ុយរ៉េតាន។
  • ដោយគ្មានកងមុខជ័រអ៊ុយរ៉េតាន

លក្ខណៈបច្ចេកទេស

ភាពយន្ត

វីដេអូបទ​បង្ហាញពីអ្នកអភិវឌ្ឍន៍ G-B001M

ការរចនារឹងមាំបែបទ្រវែងស្រោប​ដោយលោហៈ ប្រើប្រាស់គ្រោង​ការពារដោយស្នូលកាបូន

ការរចនារឹងមាំបែបទ្រវែងដើម ដែលរុំព័ទ្ធដោយជ័រពេញលើប្រអប់ ដើម្បីផ្តល់ជូនគ្រោងធន់នឹងការប៉ះទង្គិចប្លែកពីគេ ​ដែលត្រូវបានដាក់លក់អមជាមួយ DW-001 ក្នុងឆ្នាំ 1994។ បច្ចុប្បន្ន​នេះ ការរចនារឹងមាំបែបទ្រវែងដើមកំណែថ្មី ធ្វើឱ្យ G-SHOCK ឈានមុខគេបំផុតលើគ្រោងការពារដោយស្នូលកាបូន។ កងមុខមានការរចនាស្រោបដោយលោហៈជាមួយនឹងដែកអ៊ីណុក។ លើសពីនេះ កងមុខនិងខ្នងប្រអប់​ប្រើគ្រោង​​ពីរជាន់ ជាមួយនឹងគ្រឿង​លោហៈដែលគ្របដណ្ដប់ដោយជ័រអ៊ុយរ៉េតាន ដើម្បីរក្សាបានលក្ខណៈ​ចម្រុះពណ៌របស់ DW-001 ហើយក៏ផលិតបានការរចនាដ៏រឹងមាំបែបទ្រវែងថ្មីសន្លាង។ ការរួមបញ្ចូលគ្នាដ៏រស់រវើកនៃសម្ភារផ្សេងៗគ្នានេះធ្វើឱ្យមានភាពទាក់ទាញពិសេស។

ការរចនាកងមុខពីរជាន់ផ្តល់ជូនមុខពីរប្រភេទ​ផ្សេងគ្នាគួរជាទីពេញចិត្ត

កងមុខជ័រអ៊ុយរ៉េតានផលិតឡើងវិញយ៉ាងពិតប្រាកដនូវទម្រង់ចាក់​ពុម្ពនៃ DW-001 ជាមួយនឹងរូបរាងមូល ដោយដំចោះទៅលើទីតាំងម៉ោង 6 និងប្លុកពណ៌ពីរ។ កងមុខលោហៈរួមបញ្ចូលស្នាមឆ្នូត និងត្រូវបានចាក់​ផ្ទៃដោយ​ដំណើរការចាក់ IP និងការប៉ូលា។ ការបំពាក់កងមុខអ៊ុយរ៉េតាន ដែលអាចផ្ដាច់ចេញបានផ្តល់ជូនការរចនាបែបកម្សាន្ត រួមជាមួយនឹងជម្រើសរវាងមុខដែលផលិតឡើង​ពីវត្ថុធាតុដើមផ្សេងៗគ្នាឱ្យជ្រើសរើសដោយរីករាយ។

G-B001MVA

ការ​ចាក់ពុម្ព​ទម្រង់​ពីរ​ពណ៌​ខ្មៅ និង​ព្រាល​​​ត្រូវ​បាន​ប្រើ​សម្រាប់​កងមុខ​ជ័រអ៊ុយ​រ៉េ​តាន។ សម្រាប់កងមុខលោហៈ, គេប្រើ​ IP ពណ៌ប្រាក់ ហើយផ្ទៃនីមួយៗត្រូវបានប៉ូលាដាច់ដោយឡែកពីគ្នាជាទម្រង់ផ្ទៃម៉ត់រលោង ឬកញ្ចក់។ ទម្រង់ស្នាមឆ្នូ​តពណ៌​ក្រហម​ត្រូវ​បាន​បោះពុម្ព​លើ​ពណ៌​គោលខ្មៅ​​របស់ខ្សែ​​នាឡិកា។

ព័ត៌មានលម្អិត

ការ​រចនា​មុខ​ដ៏រស់រវើក​បាន​បង្កើត​ឡើង​ដោយ​មាន​សមាសភាគ​ដាច់​ដោយ​ឡែក

ទោះបីជាយកគំរូតាមការរចនាមុខដើមរបស់ DW-001 ក៏ដោយ ក៏មុខនាឡិកា និងកងមុខនាឡិកាខាងក្នុង​ត្រូវបានបង្កើតឡើងដាច់ដោយឡែក ដោយមានការចាក់ផ្ទៃ​នីមួយៗលើសមាសធាតុនីមួយៗ។ អេក្រង់ LCD បំភ្លឺឡើងជាមួយនឹងរូបភាពក្រាហ្វិកនៃប្លុកដែលជង់លើគ្នា​ដោយមានផ្ទាំងបង្ហាញពេលវេលាទីពីរ។

ខ្សែនាឡិកាជ័រអ៊ុយរ៉េតានដែលយកគំរូពីការរចនារូបដើមដ៏ល្បីល្បាញ

នាឡិកា​ថ្មី​នេះ​យកគំរូពីការ​រចនា​ខ្សែ​ដ៏​​​ល្បីល្បាញពី DW-001 រួម​ទាំង​គ្រឿង​ស្លាប​នៅ​ផ្នែក​ខាង​ក្រោម ដែល​ជួយ​បង្កើន​ភាពស័ក្ដិ​​​សម។ ផ្នែកបញ្ចូលដែលបង្ហាញតាមរយៈផ្នែក​បើកចំហរតុបតែងនៅជិតបាតខ្សែ​ត្រូវបានផ្លាស់ប្តូរពីសំណាញ់លោហៈទៅជាជ័រល្អ ដើម្បីបន្ថែម​ចំនួនពណ៌។

Smartphone Link ដើម្បីប្រើ​មុខងារពេញលេញ​នៅចុងម្រាមដៃរបស់អ្នក

Super Illuminator
ដើម្បីជួយឱ្យមើលឃើញច្បាស់​នៅក្នុងទីងងឹត

(ពន្លឺ LED ស្វ័យប្រវត្តិពេញដែលភ្លឺខ្លាំង)

*លក្ខណៈ​ពណ៌របស់ផលិតផលដែលមានក្នុងបញ្ជី ​អាចនឹងខុសគ្នាពីផលិតផលជាក់ស្តែងក្នុងករណីមួយចំនួន។

Select a location