*លក្ខណៈពណ៌របស់ផលិតផលដែលមានក្នុងបញ្ជី អាចនឹងខុសគ្នាពីផលិតផលជាក់ស្តែងក្នុងករណីមួយចំនួន។
G-B001MVB-8
-
-
-
G-B001MVB, កងមុខជ័រអ៊ុយរ៉េតានបែបព្រាល ត្រូវបានប្រើជាមួយនឹងពណ៌ប្រផេះ និងពណ៌ថ្លា។
-
ដោយគ្មានកងមុខជ័រអ៊ុយរ៉េតាន
-
DW-001 បង្ហាញខ្លួននៅក្នុងឆ្នាំ 1994 ដែលបង្ហាញពីគំនិតរចនារឹងមាំរូបរាងបែបទ្រវែង។ ឥឡូវនេះ Casio បង្ហាញការវិវត្តនាឡិកាថ្មីដែលជំរុញដោយបច្ចេកវិទ្យាឈានមុខគេ ដែលមានគ្រោងការពារដោយស្នូលកាបូន ផ្ទៃខាងក្រៅធ្វើពីលោហធាតុ និងមុខងារ Smartphone Link។ លើសពីនេះទៀត កងមុខជ័រអ៊ុយរ៉េតានដែលអាចដោះចេញបានផ្តល់នូវអារម្មណ៍រីករាយ ដោយផ្តល់ជូនជម្រើសរវាងកងមុខពីរគឺលោហៈធាតុ ឬជ័រអ៊ុយរ៉េតាន។ ទម្រង់ច្នៃបង្កើតថ្មីដែលមានលក្ខណៈរឹងមាំរាងទ្រវែងបានលេចរូបរាងមកដោយរក្សាបាននូវការរចនាទម្រង់ដើម ហើយក៏នៅតែរក្សាបានលក្ខណៈសម្បត្តិថ្មីផ្ទាល់ខ្លួនផងដែរ។
-
-
-
G-B001MVB, កងមុខជ័រអ៊ុយរ៉េតានបែបព្រាល ត្រូវបានប្រើជាមួយនឹងពណ៌ប្រផេះ និងពណ៌ថ្លា។
-
ដោយគ្មានកងមុខជ័រអ៊ុយរ៉េតាន
-
-
ធន់នឹងការប៉ះទង្គិច
-
ភាពធន់នឹងជម្រាបទឹកជម្រៅ 20 បារ
-
គ្រប់គ្រងពេលវេលារបស់អ្នកបានល្អ
-
ងាយស្រួលប្រតិបត្តិការតាមរយៈទូរសព្ទឆ្លាតវៃ
-
ងាយស្រួលមើលក្នុងទីងងឹង
-
ស្រាល និងរឹងមាំ
លក្ខណៈបច្ចេកទេស
ភាពយន្ត
វីដេអូបទបង្ហាញពីអ្នកអភិវឌ្ឍន៍ G-B001M

ការរចនារឹងមាំបែបទ្រវែងស្រោបដោយលោហៈ ប្រើប្រាស់គ្រោងការពារដោយស្នូលកាបូន
ការរចនារឹងមាំបែបទ្រវែងដើម ដែលរុំព័ទ្ធដោយជ័រពេញលើប្រអប់ ដើម្បីផ្តល់ជូនគ្រោងធន់នឹងការប៉ះទង្គិចប្លែកពីគេ ដែលត្រូវបានដាក់លក់អមជាមួយ DW-001 ក្នុងឆ្នាំ 1994។ បច្ចុប្បន្ននេះ ការរចនារឹងមាំបែបទ្រវែងដើមកំណែថ្មី ធ្វើឱ្យ G-SHOCK ឈានមុខគេបំផុតលើគ្រោងការពារដោយស្នូលកាបូន។ កងមុខមានការរចនាស្រោបដោយលោហៈជាមួយនឹងដែកអ៊ីណុក។ លើសពីនេះ កងមុខនិងខ្នងប្រអប់ប្រើគ្រោងពីរជាន់ ជាមួយនឹងគ្រឿងលោហៈដែលគ្របដណ្ដប់ដោយជ័រអ៊ុយរ៉េតាន ដើម្បីរក្សាបានលក្ខណៈចម្រុះពណ៌របស់ DW-001 ហើយក៏ផលិតបានការរចនាដ៏រឹងមាំបែបទ្រវែងថ្មីសន្លាង។ ការរួមបញ្ចូលគ្នាដ៏រស់រវើកនៃសម្ភារផ្សេងៗគ្នានេះធ្វើឱ្យមានភាពទាក់ទាញពិសេស។
ការរចនាកងមុខពីរជាន់ផ្តល់ជូនមុខពីរប្រភេទផ្សេងគ្នាគួរជាទីពេញចិត្ត
កងមុខជ័រអ៊ុយរ៉េតានផលិតឡើងវិញយ៉ាងពិតប្រាកដនូវទម្រង់ចាក់ពុម្ពនៃ DW-001 ជាមួយនឹងរូបរាងមូល ដោយដំចោះទៅលើទីតាំងម៉ោង 6 និងប្លុកពណ៌ពីរ។ កងមុខលោហៈរួមបញ្ចូលស្នាមឆ្នូត និងត្រូវបានចាក់ផ្ទៃដោយដំណើរការចាក់ IP និងការប៉ូលា។ ការបំពាក់កងមុខអ៊ុយរ៉េតាន ដែលអាចផ្ដាច់ចេញបានផ្តល់ជូនការរចនាបែបកម្សាន្ត រួមជាមួយនឹងជម្រើសរវាងមុខដែលផលិតឡើងពីវត្ថុធាតុដើមផ្សេងៗគ្នាឱ្យជ្រើសរើសដោយរីករាយ។

G-B001MVB
ការរចនាកងមុខជ័រអ៊ុយរ៉េតានជាមួយនឹងពណ៌លាយប្រផេះ និងពណ៌ថ្លា។ កងមុខលោហៈមាន IP មាស និងផ្ទៃកញ្ចក់ព័ទ្ធពីលើទាំងស្រុង។ ដំណើរការបញ្ចេញចំហាយពណ៌មាសត្រូវបានប្រើលើមុខនាឡិកា។
ព័ត៌មានលម្អិត

ការរចនាមុខដ៏រស់រវើកបានបង្កើតឡើងដោយមានសមាសភាគដាច់ដោយឡែក
ទោះបីជាយកគំរូតាមការរចនាមុខដើមរបស់ DW-001 ក៏ដោយ ក៏មុខនាឡិកា និងកងមុខនាឡិកាខាងក្នុងត្រូវបានបង្កើតឡើងដាច់ដោយឡែក ដោយមានការចាក់ផ្ទៃនីមួយៗលើសមាសធាតុនីមួយៗ។ អេក្រង់ LCD បំភ្លឺឡើងជាមួយនឹងរូបភាពក្រាហ្វិកនៃប្លុកដែលជង់លើគ្នាដោយមានផ្ទាំងបង្ហាញពេលវេលាទីពីរ។

ខ្សែនាឡិកាជ័រអ៊ុយរ៉េតានដែលយកគំរូពីការរចនារូបដើមដ៏ល្បីល្បាញ
នាឡិកាថ្មីនេះយកគំរូពីការរចនាខ្សែដ៏ល្បីល្បាញពី DW-001 រួមទាំងគ្រឿងស្លាបនៅផ្នែកខាងក្រោម ដែលជួយបង្កើនភាពស័ក្ដិសម។ ផ្នែកបញ្ចូលដែលបង្ហាញតាមរយៈផ្នែកបើកចំហរតុបតែងនៅជិតបាតខ្សែត្រូវបានផ្លាស់ប្តូរពីសំណាញ់លោហៈទៅជាជ័រល្អ ដើម្បីបន្ថែមចំនួនពណ៌។

Smartphone Link ដើម្បីប្រើមុខងារពេញលេញនៅចុងម្រាមដៃរបស់អ្នក

Super Illuminator
ដើម្បីជួយឱ្យមើលឃើញច្បាស់នៅក្នុងទីងងឹត
(ពន្លឺ LED ស្វ័យប្រវត្តិពេញដែលភ្លឺខ្លាំង)