Skip to content
ឌីជីថល
DW-001 SERIES

G-B001SF-7

G-SHOCK របស់ខ្ញុំ

ការធ្វើដំណើរឆ្លងពេលវេលាទៅកាន់ពិភពលោកដែលមិនមាននរណារកឃើញតាមរយៈការរចនាអង់អាចដែលបញ្ជូនអ្នកឱ្យទទួលបានអារម្មណ៍វិទ្យាសាស្ត្រនាថ្ងៃអនាគត។ យកគំនិតតាមទំព័រប្រឌិតបែបវិទ្យាសាស្ត្រ ការរចនាពណ៌សស្អាត និងស្រទន់ដែលរំលេចដោយពណ៌ខៀវ និងពណ៌ស្វាយ។ កងមុខនាឡិកាត្រូវបានបោះពុម្ពដោយទឹកថ្នាំដែលមានពន្លឺនៅក្នុងទីងងឹតដោយធ្វើឱ្យនិមិត្តសញ្ញា G-SHOCK លេចឡើងនៅក្នុងទីងងឹត។ ជ្រើសរើសចាប់ពីផលិតផលម៉ាក DW-B5600, ឌីជីថលបែបបុរាណដែលជាការរួមបញ្ចូលគ្នារវាង GA-B001 ឌីជីថលអាណាឡុកថ្មី និង G-B001 ដែលមានប្រអប់ធន់រឹងមាំ។ ទាំងអស់នេះអាចភ្ជាប់ជាមួយទូរសព្ទឆ្លាតវៃរបស់អ្នកបានតាមរយៈប្ល៊ូធូស។

  • កងមុខដែលអាចផ្តាច់បាន
  • ក៏មានផលិតផលដែលកងមុខមិនអាចផ្តាច់បានផងដែរ

លក្ខណៈបច្ចេកទេស

លក្ខណៈពិសេស 1

លំនាំពណ៌សុទ្ធ​ស្រស់ស្អាត៖ បង្ហាញពីទស្សនៈពិភពលោកនាពេលអនាគត

យកលំនាំតាមការរចនាឧស្សាហកម្មនាពេលអនាគត ដោយប្រើពណ៌ចម្រុះតិចតួចបំផុត ដើម្បី​បង្ហាញពីទឹកពណ៌គោល​នៃពណ៌ស និងខ្មៅ។ ការរំលេចជាភាពលាំៗនៃពណ៌ដែលរួមមានពណ៌ខៀវ និងពណ៌ស្វាយ បង្កើតចំណាប់អារម្មណ៍ដ៏ប្រណីតលើ នាឡិកានីមួយៗជាមួយនឹងភាពលាំគ្នានៃពណ៌បន្តិចបន្តួច​ខុសៗគ្នា។

លក្ខណៈពិសេស 2

កងមុខដែលមានពន្លឺ​ផូស្វ័រ៖ ការំលេចពន្លឺចែងចាំងដែលលេចឡើងនៅទីងងឹត

ការលាបថ្នាំពន្លឺ​ផូស្វ័រទៅលើ​ផ្នែក​ដាក់​ពណ៌​នៅ​លើកងមុខនាឡិកា​គឺដើម្បី​បង្កើត​ការ​រចនា​ដែល​បញ្ចេញ​ពន្លឺ​ដ៏​គួរ​ឱ្យ​ទាក់ទាញនៅ​ទី​ងងឹត។ ការរំលឹក​រូបភាព​នៃ​បរិក្ខារប្រើប្រាស់ប្រឌិតបែប​វិទ្យាសាស្រ្ត​ដែល​កំពុង​បើកដំណើរការ លក្ខណៈពិសេសនៃការ​​រចនា​នេះ​បង្ហាញ​ពី​បច្ចេកវិទ្យាសម្រាប់ថ្ងៃ​អនាគត។

*រូបភាពបង្ហាញពី DW-B5600SF-7។

លក្ខណៈពិសេស 3

ការរចនាកងមុខពីរជាន់ដែលអាចដោះចេញបានផ្តល់ជូនមុខពីរប្រភេទ​ផ្សេងគ្នាគួរជាទីពេញចិត្ត

[ G-B001SF ]

G-B001SF មានខ្សែនាឡិកាអ៊ុយរ៉េតានដែលអាចដោះចេញបាន។ ភ្ជាប់ ឬដោះកងមុខនាឡិកាខាងក្រៅ ដើម្បីរីករាយជាមួយជម្រើសមុខនាឡិកាពណ៌ស ឬខ្មៅ។ ផ្ទៃពន្លឺផូស្វ័រក៏មានស្រោបលើកងមុខនាឡិកាខាងក្នុងពណ៌ខ្មៅផងដែរ។

លក្ខណៈពិសេស 4

Smartphone Link ដើម្បីប្រើ​មុខងារពេញលេញ​នៅចុងម្រាមដៃរបស់អ្នក

លក្ខណៈពិសេស 5

Super Illuminator (ពន្លឺ LED ដែលមានពន្លឺខ្លាំង) ដើម្បីអាចមើលនាឡិកាច្បាស់នៅទីងងឹត

GA-B001SF៖ មុខនាឡិកា និង LCD
DW-B5600SF, G-B001SF៖ LCD មានមុខងារភ្លឺស្វ័យប្រវត្តិ
*រូបភាពបង្ហាញពី DW-B5600SF-7។

*លក្ខណៈ​ពណ៌របស់ផលិតផលដែលមានក្នុងបញ្ជី ​អាចនឹងខុសគ្នាពីផលិតផលជាក់ស្តែងក្នុងករណីមួយចំនួន។

Select a location