*លក្ខណៈពណ៌របស់ផលិតផលដែលមានក្នុងបញ្ជី អាចនឹងខុសគ្នាពីផលិតផលជាក់ស្តែងក្នុងករណីមួយចំនួន។
GA-2000-1A2
រចនាសម្ព័ន្ធការពារស្នូលកាបូនពី G-SHOCK ជានាឡិកាដែលតែងតែធ្វើការសាកល្បងឥតឈប់ឈរនូវរូបរាងថ្មីសម្រាប់ភាពធន់រឹងមាំក្នុងការកំណត់ម៉ោង ដាក់ចេញនូវស៊េរីថ្មីដែលមានរចនាសម្ព័ន្ធការពារស្នូលកាបូន ដែលធ្វើឱ្យមានភាពធន់រឹងដល់កម្រិតថ្មី។ ប្រអប់ផលិតពីជ័រល្អដែលមានជាតិសរសៃកាបូនទម្ងន់ស្រាលអមដោយភាពរឹងមាំលើសពីជ័រធម្មតា។ វត្ថុធាតុនេះការពារម៉ូឌុលខាងក្នុងពីការបាក់បែកដែលបណ្តាលមកពីការប៉ះទង្គិច និងការធ្វើឱ្យខូចទ្រង់ទ្រាយ។ គម្របខាងក្រោយរបស់មុខនាឡិកាការពារផ្ទៃខ្នងទប់ទល់នឹងការប៉ះទង្គិច។ ភាពធន់នឹងការប៉ះទង្គិចនៃរចនាសម្ព័ន្ធប៊ូតុងត្រូវបានធ្វើឱ្យប្រសើរឡើងដែលមិនចាំបាច់ត្រូវការទ្រនាប់ការពារប៊ូតុងខាងក្រៅ។ មុខរបស់នាឡិកាមានទ្រនិចចង្អុលឌីស និងសញ្ញាសម្គាល់ម៉ោងប៉ោងឡើង ដើម្បីឱ្យមើលទៅមានភាពអង់អាចក្លាហាន។ អ្នកប្រើស្ដង់ដារថ្មីនៃស្រឡាយ G-SHOCK រួមបញ្ចូលគ្នានូវរចនាសម្ព័ន្ធធន់នឹងការប៉ះទង្គិចថ្មីជាមួយនឹងរចនាប័ទ្មខាងក្រៅទីក្រុងដែលឆ្លុះបញ្ចាំងពីភាពធន់រឹងរបស់វា។ រចនាសម្ព័ន្ធធន់នឹងការប៉ះទង្គិចថ្មីសម្រាប់វិមាត្រថ្មីនៃភាពធន់រឹង។ កម្រិតថ្មីនៃរចនាសម្ព័ន្ធការពារស្នូលកាបូនដែលធន់រឹងមាំ រចនាសម្ព័ន្ធការពារស្នូលកាបូនថ្មីការពារម៉ូឌុលដោយព័ទ្ធជុំវិញទៅក្នុងប្រអប់កាបូនដែលធ្វើពីជ័រល្អបង្កប់សរសៃកាបូនដើម្បីផ្តល់ភាពធន់រឹងមាំ ធន់នឹងការបែកប្រេះ និងប្រើបានយូរ។ រចនាសម្ព័ន្ធធន់នឹងការប៉ះទង្គិចថ្មីគឺជាសញ្ញានៃភាពជឿនលឿនដ៏សំខាន់ខាងបច្ចេកវិទ្យាស្នូលរបស់ G-SHOCK ដែលធ្វើឱ្យម៉ូដែលនេះក្លាយជាអ្នកប្រើស្ដង់ដារថ្មីនៃស្រឡាយ G-SHOCK ។ • រចនាសម្ព័ន្ធប៊ូតុងមិនសូវមានទ្រនាប់ការពារ • គម្របខាងក្រោយពីរ ការរចនាធន់រឹងមាំជាមួយនឹងរចនាប័ទ្មខាងក្រៅទីក្រុង។ ខ្សែដែលអាចផ្លាស់ប្តូរបានយ៉ាងងាយស្រួល ខ្សែចាក់ពុម្ពពីរពណ៌ប្រភេទដងរុញរំកិល សកម្មភាពខ្សែឌីណាមិក មុខរាងថាស ការរចនាមុខដ៏អង់អាចក្លាហាន មុខរាងបីវិមាត្រ អេក្រង់បង្ហាញងាយស្រួលអាន ការផ្លាស់ប្ដូរទ្រនិច ការរចនាធន់នឹងការប៉ះទង្គិចខ្លាំង ប៊ូតុងខាងមុខធំ ងាយស្រួលអានសូម្បីតែក្នុងទីងងឹត (ពន្លឺ LED ពីរភ្លឺខ្លាំង)
-
ធន់នឹងការប៉ះទង្គិច
-
ភាពធន់នឹងជម្រាបទឹកជម្រៅ 20 បារ
-
ងាយស្រួលមើលក្នុងទីងងឹង
-
ការរចនាធម្មតា
-
ស្រាល និងរឹងមាំ
-
ការរចនាបែបកីឡា