Skip to content
ANALOG-DIGITAL
ស៊េរី 2100

GA-2100-9A9

G-SHOCK របស់ខ្ញុំ

សូមស្វាគមន៍មកកាន់ Tone-on-Tone G-SHOCK — នាឡិកាដែលមានសោភ័ណភាពដោយពណ៌តែមួយ រហូតដល់ចំណុចលម្អិតបំផុត។ GA-2100 បំពាក់ទម្រង់ល្បីល្បាញ​រូបរបស់វានៅក្នុងរចនាប័ទ្មតាមពណ៌ ដែលមានបីពណ៌ពេញនិយម - ពណ៌កាប់ស្តាំង ពណ៌ស និងពណ៌លឿងត្រួយចេក។ ប្រអប់ កង ខ្សែនាឡិកា និងសូម្បីតែសមាសធាតុមុខនាឡិកា​នីមួយៗត្រូវបានចាក់ផ្ទៃ​ដោយស្រមោលផ្សេងគ្នានៃពណ៌ដូចគ្នាយ៉ាងប៉ិនប្រសព្វ​សម្រាប់រូបរាងមួយពណ៌ៗ ដែលធ្វើឱ្យមាន​ជម្រៅ និងវិមាត្រគួរឱ្យភ្ញាក់ផ្អើល។ នាឡិកាចម្រុះពណ៌ទាំងនេះបង្កើតជាបានជាគ្រឿងលម្អ​ដ៏អស្ចារ្យសម្រាប់ម៉ូដទាន់សម័យស័ក្ដិ​សមបំផុត​នៅពេលដើរតាមផ្លូវ។

  • ពីផ្នែកខាងឆ្វេង៖ GA-2100-9A9, GA-2100-7A7, GA-2100-2A2
  • Back engraving

លក្ខណៈបច្ចេកទេស

លក្ខណៈពិសេស

ផ្ទៃពណ៌សាមញ្ញតែមួយពណ៌

ផ្ទៃពណ៌សាមញ្ញតែមួយពណ៌

កង ខ្សែនាឡិកា និង​មុខ​នាឡិកា​មាន​ផ្ទៃពណ៌សាមញ្ញតែមួយពណ៌ជា​ពណ៌​ស ខៀវ​ស្រាល ឬ​លឿង។ សមាសធាតុនីមួយៗ រួមទាំងគ្រឿងសម្គាល់ទ្រនិច និងមុខនាឡិកាខាងក្នុង ត្រូវបានដាក់ស្រមោលយ៉ាងយកចិត្តទុកដាក់ និងបង្កើតសណ្ឋាន​វាយនភាពតាមវិធីផ្សេងៗគ្នាបន្តិចបន្តួច ដើម្បីសម្រេចបាននូវការរចនាមុខនាឡិកាដែលទាន់សម័យ និងរឹងមាំ។

ការយកចិត្តទុកដាក់លើវត្ថុធាតុ៖ ជ័របែបជីវសាស្រ្ត

ការយកចិត្តទុកដាក់លើវត្ថុធាតុ៖ ជ័របែបជីវសាស្រ្ត

សមាសធាតុជ័រសំខាន់ៗដែលត្រូវបានប្រើនៅក្នុងប្រើកង និងខ្សែនាឡិកាត្រូវបានផលិតឡើងដោយប្រើជ័របែបជីវសាស្រ្ដ។ ផលិតដោយប្រើប្រាស់ធនធានសរីរាង្គកកើតឡើងវិញ ដោយរំពឹងថាវត្ថុធាតុដើមនេះនឹងជួយកាត់បន្ថយផលប៉ះពាល់បរិស្ថាន។

*ក្រាហ្វិកត្រូវបានរួមបញ្ចូលក្នុងគោលបំណងបង្ហាញជារូបភាពពន្យល់។

Super Illuminator (ពន្លឺ LED ពីរដែលមានពន្លឺខ្លាំង) ដើម្បីអាចមើលនាឡិកាច្បាស់​នៅទីងងឹត

Super Illuminator (អំពូល LED ពីរដែលមានពន្លឺខ្លាំង) ដើម្បីអាចមើលនាឡិកាច្បាស់​នៅទីងងឹត

*រូបភាពបង្ហាញពី GA-2100-7A7។

*លក្ខណៈ​ពណ៌របស់ផលិតផលដែលមានក្នុងបញ្ជី ​អាចនឹងខុសគ្នាពីផលិតផលជាក់ស្តែងក្នុងករណីមួយចំនួន។

Select a location