*លក្ខណៈពណ៌របស់ផលិតផលដែលមានក្នុងបញ្ជី អាចនឹងខុសគ្នាពីផលិតផលជាក់ស្តែងក្នុងករណីមួយចំនួន។
GA-2100RRB-4A
-
-
ពីផ្នែកខាងឆ្វេង៖ GA-110RRB-4A, GA-2100RRB-4A -
អំពូល LED -
ការយកចិត្តទុកដាក់លើវត្ថុធាតុ៖ ជ័របែបជីវសាស្រ្ត -
បំពេញក្ដីប្រាថ្នារបស់អ្នកចំពោះភាពរឹងមាំភ្លឺថ្លាជាមួយនឹងរចនាបថនាឡិកា G-SHOCK ដ៏ល្បីល្បាញមានពណ៌ក្រហមដ៏រស់រវើក ដែលគួរជាទីស្រឡាញ់របស់អ្នកបង្កើតនិន្នាការ និងអត្តពលិកទូទាំងពិភពលោក។ សូមណែនាំរចនាបថដ៏ល្បីល្បាញចំនួនបួននៅក្នុងម៉ាក G-SHOCK ពណ៌ក្រហម៖ នាឡិកា 5600 ដ៏ពេញនិយមដែលមិនធ្លាប់មានដែលជាកេរ្តិ៍ដំណែលផ្ទាល់ពីនាឡិកា G-SHOCK ដំបូងបង្អស់ ព្រមទាំងនាឡិកា 6900 ដែលជារូបតំណាងវប្បធម៌អមតៈ ដែលគួរជាទីស្រឡាញ់របស់មនុស្សគ្រប់វ័យ ចំណែកឯនាឡិកា 110 ដែលមានតួនាឡិកាធំរឹងមាំដ៏អង់អាច និងភាពស្រស់ស្អាតបែបទាន់សម័យនៃនាឡិកា 2100 រួមជាមួយកងមុខនាឡិកាទម្រង់ប្រាំបីជ្រុង។ មុខនាឡិកាត្រូវបានស្រោបដោយបច្ចេកវិទ្យាបញ្ចេញចំហាយដែលមានផ្ទៃពណ៌ក្រហម រួមបញ្ចូលគ្នាយ៉ាងស័ក្តិសមជាមួយនឹងកងមុខនាឡិកា និងខ្សែនាឡិកាពណ៌ក្រហម ខណៈពេលផ្ទៃពណ៌ផ្ទុយគ្នានៃវាយនភាពបន្ថែមអាំងតង់ស៊ីតេ និងភាពរឹងមាំ។ អេក្រង់ LCD បញ្ច្រាស និងផ្ទៃប៉ះពណ៌ខ្មៅ ត្រូវបានរួមបញ្ចូលជាមួយការរចនាប៉ុបដែលលេចធ្លោក្នុងបែបពណ៌ក្រហមដ៏ភ្លឺចែងចាំង លក្ខណៈរំលេចពណ៌ខ្មៅជួយបង្កើនសម្រស់ទាំងមូល ដើម្បីបង្ហាញពីអត្តសញ្ញាណរបស់នាឡិកា G-SHOCK ដ៏រឹងមាំ។ សមាសធាតុជ័រសំខាន់ៗសម្រាប់ប្រើលើកងមុខ និងខ្សែនាឡិកា ផលិតចេញពីជ័របែបជីវសាស្រ្តដែលជាវត្ថុធាតុជួយកាត់បន្ថយផលប៉ះពាល់បរិស្ថាន។ នាឡិកាចម្រុះពណ៌ទាំងនេះបង្កើតជាបានជាគ្រឿងលម្អដ៏អស្ចារ្យសម្រាប់ម៉ូតទាន់សម័យស័ក្ដិសមបំផុតនៅពេលដើរតាមផ្លូវ និងរចនាបថដ៏សាមញ្ញបំផុតរបស់អ្នក។
-
-
ពីផ្នែកខាងឆ្វេង៖ GA-110RRB-4A, GA-2100RRB-4A
-
អំពូល LED
-
ការយកចិត្តទុកដាក់លើវត្ថុធាតុ៖ ជ័របែបជីវសាស្រ្ត
-
-
ធន់នឹងការប៉ះទង្គិច
-
ភាពធន់នឹងជម្រាបទឹកជម្រៅ 20 បារ
-
ងាយស្រួលមើលក្នុងទីងងឹង
-
ស្ដើង និងងាយស្រួលពាក់
-
ការរចនាធម្មតា
-
ពណ៌រស់រវើក
លក្ខណៈបច្ចេកទេស
លក្ខណៈពិសេស
ការយកចិត្តទុកដាក់លើវត្ថុធាតុ៖ ជ័របែបជីវសាស្រ្ត
សមាសធាតុជ័រសំខាន់ៗដែលប្រើលើកងមុខ និងខ្សែនាឡិកា ផលិតចេញពីជ័របែបជីវសាស្រ្ត ដែលជាវត្ថុធាតុជួយកាត់បន្ថយផលប៉ះពាល់បរិស្ថាន។
* រូបភាពត្រូវបានរួមបញ្ចូលក្នុងគោលបំណងបង្ហាញជារូបភាពពន្យល់។
អំពូល LED ផ្តល់ភាពងាយស្រួលមើលនាឡិកាក្នុងទីងងឹត
DW-5600RRB, DW-6900RRB៖ ពន្លឺភ្លើង LED (Super Illuminator)
GA-110RRB៖ អំពូល LED ស្វ័យប្រវត្តិ
GA-2100RRB៖ អំពូល LED ពីរ (Super Illuminator)